អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក

ដោយៈ សៀ វិចិត្រ ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី 28 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 11:11 នាទី ចំនួនអានៈ 1416

យោងតាមរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១២ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្តបន្ទាយមានជ័យ កើតមានចំនួន ១១៦លើក ក្នុងនោះស្រុកម៉ាឡៃកើតមាន៣លើក ស្រុកអូរជ្រៅ៣លើក ស្រុកស្វាយចេក ២លើក ស្រុកថ្មពួក ២លើក ស្រុកភ្នំស្រុក ១០លើក ស្រុកព្រះនេត្រព្រះ ១១លើក ស្រុកមង្គលបូរី ២៦លើក ក្រុងប៉ោយប៉ែត ២២លើក និងក្នុងខេត្ត៣៧លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន៥១នាក់ ស្រី១១នាក់ របួសធ្ងន់១៣២នាក់ ស្រីចំនួន៣២នាក់ និងរបួសស្រាលចំនួន៧៧នាក់ស្រី២៦នាក់ ខូចម៉ូតូធ្ងន់ចំនួន៥៣គ្រឿង និងខូចស្រាលចំនួន៥៩គ្រឿង រថយន្តតូចខូចធ្ងន់ចំនួន១៦គ្រឿង និងស្រាល៣៥គ្រឿង ធ្ងន់រថយន្តធំខូចធ្ងន់ ចំនួន៨គ្រឿង និងស្រាល១២គ្រឿងយានផ្សេងៗខូចធ្ងន់ចំនួន៥គ្រឿងខូចស្រាលចំនួន១១ គ្រឿង ។ ក្នុងនោះបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពចំនួន៣០ករណី ករណីបុករួចមានជនគេចខ្លួន២៩នាក់ អ្នកចូលរួមគ្រឿងថ្នាក់ចំនួន ២៦០នាក់ ។

របាយការណ៍បានបង្ហាញទៀតថា បើប្រៀបធៀបទៅនឹង ឆមាសទី១ឆ្នាំ២០១១ គ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ កើតមានចំនួន ២០៤លើក ឃើញថាមានការថយចុះ៨៨លើក ស្មើ៤៣% ។ ក្នុងគ្រោះថ្នាក់ប្រភេទធ្ងន់ថយចុះចំនួន៤០លើក ស្មើ៣០% (ឆមាសទី១ ឆ្នាំ២០១១ គ្រោះថ្នាក់ប្រភេទធ្ងន់កើតមានឡើង១៤៦លើក) ។ គ្រោះថ្នាក់ប្រភេទស្រាល ថយចុះចំនួន៤៨លើក ស្មើ៨៣% (ឆមាសទី១ ឆ្នាំ២០១១ កើតមានចំនួន៥៨លើក) ។ ស្លាប់ថយចុះ៣នាក់ ស្មើ៦% (ឆមាសទី១ឆ្នាំ២០១១ស្លាប់៥៤នាក់ ស្រី១០នាក់) របួសធ្ងន់ថយចុះ២០នាក់ ស្មើ១៣% (ឆមាសទី១ ឆ្នាំ២០១១ របួសធ្ងន់១៥២នាក់ ស្រី៤៣នាក់) ។ របួសស្រាល ១០២នាក់ស្មើ៦២% (ឆមាសទី១ឆ្នាំ២០១១ របួសស្រាល១៧៩នាក់ ស្រី៥៤នាក់) ។ ខូចម៉ូតូធ្ងន់ថយចុះ ២៣គ្រឿង និងស្រាលថយចុះ៦៤គ្រឿង ឆមាសទី១ឆ្នាំ២០១១ ខូចធ្ងន់៧៦គ្រឿង និងស្រាល១២៣គ្រឿង ។ រថយន្តធុនតូចខូចធ្ងន់ថយចុះ៧គ្រឿង និងស្រាលថយចុះ២០គ្រឿង(ឆមាសទី១ ឆ្នាំ២០១១ ខូចធ្ងន់២៣គ្រឿង និងស្រាល៥៥គ្រឿង) ។ រថយន្តធុនធំខូចកើនឡើង៤គ្រឿង និងខូចស្រាលថយចុះ៥គ្រឿង(ឆមាសទី១ ឆ្នាំ២០១១ ខូចធ្ងន់៤គ្រឿង និងស្រាល១៧គ្រឿង) ។ យានផ្សេងៗខូចធ្ងន់កើនឡើង៣គ្រឿង និងស្រាលស្មើគ្នា (ឆមាសទី១ ឆ្នាំ២០១១ខូចធ្ងន់៣គ្រឿង និងស្រាល១១គ្រឿង)។

លោកវរសេនីយ៍ទោ ឈៀម សុផុន បានបញ្ជាក់ថា កត្តាដែលបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក្នុងត្រីមាសទី១ឆ្នាំ២០១២នេះ មានការថយចុះ គឺកម្លាំងជំនាញបានធ្វើការអប់រំដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សតាមសាលារៀន រួមទាំងអ្នកបើកបរយានយន្តគ្រប់ប្រភេទឲ្យចេះគោរពច្បាប់ចរាចរណ៍ និងមានការយោគយល់ចេះអាធ្យាស្រ័យគ្នាទៅវិញទៅមក ជាមួយគ្នានោះដែរ រាល់ការធ្វើវេទិការសេរីទាក់ទងនឹងភូមិ ឃុំមានសុវត្ថិភាព នគរបាលមូលដ្ឋានក៏បានបញ្ជៀតឲ្យប្រជាពលរដ្ឋ ក្នុងសហគមន៍នាំគ្នាគោរពច្បាប់ចរាចរណ៍នេះផងដែ រ៕(ដកស្រង់ពី គេហទំព័រអគ្គនគរបាលជាតិ)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឆក់ការបូបស្ត្រីបរទេសបានសម្រេចជិះម៉ូតូរត់ដួល បែកក្បាលទៅមុខលែងរួច   អាន1495ដង សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ...    អាន2028ដង អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​មន្ត្រី​ពុករលូយ   អាន1422ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន3118ដង ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន   អាន1835ដង ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ   អាន2605ដង លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លង?...    អាន2088ដង យុគចិន្តា បក​ស្រាយ​​រឿង​​​​ក្តោប​​លុយទុក​​​ជាង១ម៉ឺន​ដុល្លារ​   អាន1613ដង ត្រួតពិនិត្យរថយន្តលោក ខេមរៈ សិរីមន្ត រកភ្លើងឡាហ្សែរ    អាន1521ដង ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មា?...    អាន1819ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1389នាក់
ម្សិលមិញ    5740នាក់
សប្ដាហ៍នេះ    7143នាក់
ខែនេះ    316311នាក់
ឆ្នាំនេះ   2326850នាក់
សរុប   51686776នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2024 ម៉ោង 13:45