ព័ត៌មានក្ដៅ

    បាត់ខ្លួនជាង១ខែនៅសល់តែគ្រោងឆ្អឹងសង្ស័យថាជាអំពើប្លន់

    ដោយៈ សុភា កំពង់ស្ពឺ ថ្ងៃទី 30 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 12:14 នាទី ចំនួនអានៈ 676

    គ្រោងឆ្អឹងសពបុរសម្នាក់ត្រូវបាន ប្រទះឃើញកាលពីវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី២៧ កក្កដា នៅក្នុងព្រៃរបោះចំណុច ភូមិត្រពាំងត្របែក ឃុំរុងរឿងប្រមាណ៣០០ម៉ែត្រស្រុកថ្ពង ខណៈអ្នកគង្វាលគោម្នាក់ទៅបត់ជើងក្នុងព្រៃរបោះនោះ ហើយក៏រាយការណ៍ភ្លាមៗទៅអាជ្ងាធរនិងសមត្ថកិច្ចឱ្យទៅត្រួត ពិនិត្យ។

    លោក ហ៊ន សុខហុន អធិការរងនគរបាលស្រុកថ្ពងទទួលបន្ទុកការងារព្រហ្មទណ្ឌបានឱ្យ ដឹងថា សពដែលសល់តែគ្រោងឆ្អឹង លលាដ៍ក្បាល ឆ្អឹងដៃជើង រួមទាំងខោអាវផងនោះត្រូវបានបុរសម្នាក់ឈ្មោះសយ វី ជាមនុស្សគប្រទះឃើញក្រោយពីកៀងគោមកផ្ទះវិញនាវេលាល្ងាច នោះខណៈទៅបត់ជើងក្នុងព្រៃរបោះក្បែរស្រែដែលអ្នកភូមិស្ទូង ហើយ តែពុំមានក្លិនស្អុយឡើយ ព្រោះមានតែឆ្អឹង។ មន្ត្រីប៉ូលិសអះអាងថា សពត្រូវបានឃាតករសម្លាប់ប្រមាណជាង១ខែមកហើយ។ ក្រោយពីមានការភ្ញាក់ផ្អើលពីការប្រទះឃើញគ្រោងឆ្អឹងសពក៏ មានក្រុមគ្រួសារដែលបាត់សមាជិករយៈពេលជាង១ខែមកហើយ ទៅមើលទើបស្គាល់ភិនភាគដោយសារចំណាំខោអាវ ខ្សែចង្កេះ ខ្សែកប្រាក់ ព្រមទាំងមានបន្សល់ទុករូបថតមួយសន្លឹកផង ដែ។

    លោក បានបន្តទៀតថា បុរសឈ្មោះសួស សឿន និងប្រពន្ធឈ្មោះជួប គឿន មានទីលំនៅភូមិទឹកលង២ ឃុំរុងរឿង បានអះអាងថា ជាកូនប្រុសរបស់ពួកគាត់ដែលបាត់ខ្លួនរយៈពេល១ខែ៨ថ្ងៃ។ កូនប្រុសគាត់ឈ្មោះសឿន សំ អាយុ២៣ឆ្នាំ មានប្រពន្ធឈ្មោះចៀម ចាន់រី អាយុ២៤ឆ្នាំ ទើបតែរៀបការជាង១ឆ្នាំ ហើយប្រពន្ធទើបនឹងសម្រាលកូនប្រុសមួយ ក្រោយពេលប្តីបាត់ខ្លួនពីផ្ទះ។

    ឪពុកម្តាយសពបានរៀបរាប់ថា ក្រោយពេលរៀបការហើយកូនប្រុសគាត់ក៏បែកទៅនៅលំនៅឋានខាងប្រពន្ធ ក្នុងភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកឧដុង្គដែលជាលំនៅឋានរស់នៅសព្វថ្ងៃ ហើយប្រកបរបរជាកម្មករសំណង់ឯប្រពន្ធជាកម្មការិនីរោងចក្រកាត់ដេរ ។ នៅថ្ងៃបាត់ខ្លួនកូនគាត់បានចេញពីផ្ទះឯភូមិត្រពាំងរុន ដោយឌុបបងថ្លៃប្រុសទៅផ្សារថ្នល់ទទឹងដែលបងថ្លៃក៏ជាជាង សំណង់ដែរ ។ បន្ទាប់ពីដាក់បងថ្លៃរួចក៏ទូរស័ព្ទប្រាប់ប្រពន្ធថា ខ្លួនមកលេងផ្ទះឪពុកនៅភូមិទឹកលង២ ឃុំរុងរឿង ។  ពេលមកដល់ផ្ទះឪពុកម្តាយកូនប្រុសគាត់សម្រាកតែប្រមាណមួយម៉ោង ប៉ុណ្ណោះ ក៏មានមិត្តភក្តិទូរស័ព្ទយ៉ាងរន្ថើនឱ្យទៅជួបគ្នា ហើយកូនគាត់ក៏ជិះម៉ូតូធុនសេ១២៥ពណ៌ខ្មៅ ស៊េរី២០០៨ទៅជួបមិត្តភក្តិនៅវេលាព្រឹក។ នៅវេលាល្ងាចកូនគាត់បានទូរស័ព្ទប្រាប់ប្រពន្ធនិងឪពុកម្តាយ ថា ខ្លួនកំពុងស៊ីផឹកជាមួយមិត្តភក្តិម្នាក់នៅភូមិព្រៃធំ និងមកផឹកបន្តនៅខាងលិចភូមិត្រពាំងត្របែកទៀត ហើយចាប់ពីពេលនោះមកក៏បាត់ដំណឹងរហូត ។ ការបាត់ខ្លួននេះគឺបងប្អូនបានស្វែងរកសព្វទិសទីលក់អស់ទាំង គោមួយនឹមយកសោហ៊ុយតាមរកទៀត តែពុំប្រទះសោះ ទើបតែលេចឮដំណឹងពីការប្រទះឃើញគ្រោងឆ្អឹងសពក៏មកមើលទើប ដឹងថាជាកូនរបស់គាត់ត្រូវគេនាំមកបង្អកស្រាសម្លាប់យកម៉ូតូ។

    ក្រោយពេលមន្ត្រីប៉ូលិសជំនាញបច្ចេកទេសស្រុក ថ្ពងត្រួតពិនិត្យចប់ក៏បានប្រគល់គ្រោងឆ្អឹងឱ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ។ ប៉ូលិសសន្និដ្ឋានថា ឃាតករគឺជាមិត្តភក្តិស្គាល់គ្នា ហើយការសម្លាប់នេះគឺពិតជាមានគម្រោងទុកជាមុនដោយនាំមកសម្លាប់ ដើម្បីប្លន់យកម៉ូតូ ។ ពេលនេះសមត្ថកិច្ចកំពុងរៀបចំសំណុំរឿង ដើម្បីស្រាវជ្រាវរកមុខសញ្ញាក្រុមជនដៃដល់ ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ប៊ិច ជាមេកន្ទ្រាញនៅព្រំដែនវៀតណាម ស្រុកអណ្តូងមាស    អាន667ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន674ដង ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន   អាន1900ដង លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាព្រមានធ្វើបាតុកម្ម រឿងប្រាក់ខែ   អាន798ដង ក្រុមហ៊ុនធ្វើអាជីកម្មឈើនៅស្រុកជាំក្សាន្ដដឹកជញ្ជូនឈើអត់ច្បាប់រត់ការបង់លុយក្រោមតុបីខេ?...    អាន2029ដង ឡានដឹកលើសទម្ងន់បំផ្លាញផ្លូវនិងស្ពានមន្រ្តីជំនាញគ្មានវិធានការ    អាន779ដង ចៅហ្វាយខេត្តស្រះកែវ និងលោក សុខសុវណ្ណ ឡើងថ្លែងមតិសំណេះសំណាលថ្ងៃខួបកំណើតអ្នកកាសែត   អាន1273ដង ភូមិគ្រឹះមួនប៊ីមអង្គរ ទើបបើក​ថ្មីនៅកណ្តាល​ទីក្រុង​សៀមរាប ទទួល​ទាំង​ភ្ញៀវជាតិ និង​ភ្ញៀ?...    អាន6149ដង CCHR ស្នើ​កុំ​ឲ្យ​យក​កង​ទ័ព​ទៅ​ប្រើប្រាស់​ក្នុង​នាម​ជនស៊ីវិល   អាន615ដង អគ្គីភ័យឆាប​ឆេះផ្ទះប្រជាពលរដ្ឋ៤០-​៥០ខ្នងបណ្តាល​អោយ​មនុស្ស៧នាក់រង​របួស   អាន870ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញអ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
    សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
    ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
    លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរយោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
    បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
    លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយលោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
    លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
    ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
    លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណងកន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      90054នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    229305នាក់
    ខែនេះ    416075នាក់
    ឆ្នាំនេះ   2014311នាក់
    សរុប   32680557នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 10:57