ព័ត៌មានក្ដៅ

    គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ

    ដោយៈ ខេត្តក្រចេះ ថ្ងៃទី 20 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 12:31 នាទី ចំនួនអានៈ 31

    គ្រួសារជនជាប់ចោទ ៣នាក់ ដែលអាជ្ញាធរចោទប្រកាន់ពីបទបង្កើតតំបន់អបគមន៍ក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី១៩ ខែសីហា ស្នើសុំឲ្យមានការដោះលែងជនជាប់ចោទទាំងនោះវិញ ដើម្បីអាចរកស៊ីចិញ្ចឹមប្រពន្ធកូនខ្ចី និងកូនតូចៗដែលកំពុងតែមានជំងឺ។

    កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ កងកម្លាំងចម្រុះរាប់រយនាក់ បានចុះបង្ក្រាប និងបណ្ដេញប្រជាពលរដ្ឋប្រមាណ ១ពាន់គ្រួសារ ដែលកំពុងរស់នៅលើដីក្នុងតំបន់សម្បទាន នៅភូមិប្រម៉ា ដែលរដ្ឋាភិបាលចាត់ទុកថា ជាក្រុមបង្កើតតំបន់អបគមន៍។ អាជ្ញាធរបាញ់ប្រហារទៅលើក្រុមប្រជាពលរដ្ឋបណ្ដាលឲ្យកុមារីអាយុ ១៤ឆ្នាំម្នាក់ ឈ្មោះ ហេង ចន្ថា បានស្លាប់។ ភ្លាមៗនោះសមត្ថកិច្ចចម្រុះក៏បានឃាត់ខ្លួនមនុស្ស ៨នាក់ទៅសាកសួរ ហើយក្រោយមកដោះលែង ៥នាក់ និង ៣នាក់ទៀត រួមមានឈ្មោះ ចាន់ សុវណ្ណ ឈ្មោះ ភ័ណ្ណ ស្រឿន និងឈ្មោះ ទូច រិន ត្រូវបញ្ជូនទៅឃុំក្នុងពន្ធនាគារខេត្តក្រចេះ ពីបទធ្វើកុបកម្មប្រឆាំងមន្ត្រីសាធារណៈ និងដឹកអាវុធខុសច្បាប់។

    អ្នកស្រី សុខ គា ប្រពន្ធជនជាប់ចោទឈ្មោះ ទូច រិន ឲ្យដឹងនៅថ្ងៃទី១៩ ខែសីហា ថា ប្តីអ្នកស្រីមិនមានជាប់ព័ន្ធនឹងក្រុម ប៊ុន រដ្ឋា ដែលចង់បំបែករដ្ឋដូចការចោទប្រកាន់របស់តុលាការនោះទេ។

    អ្នកស្រីចង់ឲ្យតុលាការ និងរដ្ឋាភិបាល ជួយផ្ដល់យុត្តិធម៌ដល់ប្ដីអ្នកស្រី និងសង្ឃឹមថា ប្តីគាត់នឹងមានសេរីភាពវិញ អាចជួយរកស៊ីចិញ្ចឹមគាត់ និងកូន ត្បិតសព្វថ្ងៃអ្នកស្រីកំពុងជួបបញ្ហាជីវភាព ដោយសារតែគាត់កូនខ្ចីមិនអាចរកស៊ីចិញ្ចឹមខ្លួន និងកូន ២នាក់បាន៖ «ខ្ញុំសូមសំណូមពរឲ្យរាជរដ្ឋាភិបាល ឲ្យជួយដោះលែងប្ដីខ្ញុំមកវិញ បើមិនដោះលែងប្ដីខ្ញុំមកវិញទេ គឺខ្ញុំបីនាក់ម៉ែកូនរង់ចាំតែថ្ងៃស្លាប់ទេ»

    អ្នកស្រី ប៉ាត ធន ប្រពន្ធជនជាប់ចោទ ភ័ណ្ឌ ស្រឿន ឲ្យដឹងដែរថា ប្តីរបស់គាត់កំពុងឈឺក្នុងពន្ធនាគារ ហើយគាត់គ្មានលទ្ធភាពទៅសួរសុខទុក្ខប្ដីក្នុងពន្ធនាគារនោះទេ។

    អ្នកស្រីបន្តថា កូន ៥នាក់ ក្នុងបន្ទុកមានជំងឺគ្រប់គ្នា គាត់គ្មានលុយយកកូនទៅមន្ទីរពេទ្យ ដោយសារតែជីវភាពពិបាក រកមួយពេលសម្រាប់តែមួយពេលប៉ុណ្ណោះ។ អ្នកស្រីស្នើសុំឲ្យរដ្ឋាភិបាលជួយដោះលែងប្ដីគាត់មកវិញ ដើម្បីអាចឲ្យគាត់ និងកូនមានទីពំនាក់ដូចមុន។

    អ្នកស្រី សុវណ្ណ ថ្លង់ កូនស្រីជនជាប់ចោទម្នាក់ទៀត ឈ្មោះ ចាន់ សុវណ្ណ ឲ្យដឹងស្រដៀងគ្នាដែរ ដោយទទូចសុំឲ្យរដ្ឋាភិបាលស៊ើបអង្កេតពីករណីនេះឡើងវិញ ព្រោះថា ឪពុករបស់គាត់មិនដែលស្គាល់ឈ្មោះ ប៊ុន រដ្ឋា ដែលចង់បំបែករដ្ឋនោះឡើយ៖ «ជីវភាពខ្ញុំពិបាកណាស់ ខ្វះខាត ម្ដាយខ្ញុំក៏ឈឺ ពុកក៏ជាប់ពន្ធនាគារ ហើយលុយក៏គ្មាន»

    មិនអាចសុំការបំភ្លឺពីលោក ចុក ងួន ចៅក្រមស៊ើបសួរខេត្តក្រចេះ បានទេ នៅថ្ងៃទី២០ ខែសីហា ដោយលោកមិនទទួលទូរស័ព្ទ។

    តែបើតាមលោក ឡុង លន់ មេធាវីរបស់អង្គការអាដហុក ជួយការពារក្តីឲ្យជនជាប់ចោទទាំង ៣នាក់នោះ ប្រាប់ថា សំណុំរឿងនេះត្រូវបានតុលាការខេត្តក្រចេះ ផ្ទេរឲ្យតុលាការក្រុងភ្នំពេញ ហើយលោកមិនច្បាស់ថា ករណីនេះបញ្ចប់ការស៊ើបសួរហើយ ឬនៅនោះទេ។

    ក្រៅពីឃុំខ្លួនជនជាប់ចោទ ៣នាក់នោះ តុលាការខេត្តក្រចេះ ក៏បានចេញដីកាចាប់ខ្លួនមនុស្ស ៥នាក់ទៀត ដែលគេចាត់ទុកថា ជាមេដឹកនាំចលនាបំបែករដ្ឋ។ តែរដ្ឋាភិបាលប្រកាសឲ្យពួកគេទាំងនោះចូលសារភាព ដោយសន្យាថា គ្មានការយកទោសពៃរ៍នោះទេ។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈកាលពីថ្ងៃទី១ ខែសីហា ថា មនុស្ស ៤នាក់ ដែលមានដីកាចាប់ខ្លួននោះ បានសារភាពអស់ហើយ គឺនៅសល់តែឈ្មោះ ប៊ុន រដ្ឋា ប៉ុណ្ណោះ ដែលជាមេខ្លោង៖ «៧នាក់ដែល ចេញមកតាមបទបញ្ជា ចេញ ៦ ហើយរាប់ទាំងអ្នកមួយទៅដល់ថៃ ក្នុងនោះ ៥នាក់មានដីកាចាប់ខ្លួន ចេញមក ៤ហើយ អ្នកដែលមានដីកាចាប់ខ្លួននៅតែ ប៊ុន រដ្ឋា ទេ ឥឡូវអ្នកឯងយ៉ាងម៉េចពន្យល់ច្បាប់ទៅ»

    ការចោទប្រកាន់ថា មានការបង្កើតតំបន់អបគមន៍របស់រដ្ឋាភិបាល ធ្វើឲ្យមានការចាប់ខ្លួនលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដោយថា លោក ម៉ម សូណង់ដូ ត្រូវទទួលខុសត្រូវចំពោះការស្លាប់របស់កុមារី ហេង ចន្ថា និងចលនាចង់បំបែករដ្ឋនៅភូមិប្រម៉ា។

    ករណីដដែលនេះក៏បានបន្លាយទាញយកមន្ត្រីអង្គការសង្គមស៊ីវិល ឲ្យជាប់ពាក់ព័ន្ធផងដែរ ដោយតុលាការក្រុងភ្នំពេញ បានកោះហៅលោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការអាដហុក ឲ្យចូលបំភ្លឺក្រោមបទចោទថា ផ្ដល់ជំនួយដល់ចារីជាអាទិ៍។ ការចោទប្រកាន់នេះត្រូវបានលោក ចាន់ សុរ៉េត ប្រកែក ហើយអង្គការសង្គមស៊ីវិលដែលឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ចាត់ទុកថា ជារឿងនយោបាយ៕ ដោយ ccknews.com

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    រដ្ឋមន្ត្រីទេសចរណ៍៖ ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី ដែ?...    អាន218ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន742ដង កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់   អាន710ដង លោក ​ខៀវ កញ្ញារីទ្ធ​ ព្រមាន​ដក​អាជ្ញា​ប័ណ្ណ​ពី​ស្ថាប័ន​ដែល​ផ្សព្វផ្សាយ​គ្រឿង​​ស្រវឹង​?...    អាន1038ដង តើអ្នកត្រូវដឹងអ្វីខ្លះពីពិធីចូលឆ្នាំខ្មែរ?   អាន6610ដង ក្រុមអ្នកសារព័ត៌មានជួបជុំគ្នាពិភាក្សាអំពីមូលដ្ឋានគ្រិះក្នុងការផលិតព័ត៌មានស៊ើបអង្កេត   អាន650ដង អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក   អាន986ដង លោកកាន់ ឆាយហុង បង្ខំឲក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយស្រេចតែចិត្ត   អាន673ដង បែកធ្លាយរឿងពុករលួយ​ នៅមន្ទីរទេស​ចរណ៍​ខេត្ត​បាត់​ដំបង   អាន549ដង កូនប្រសារមេឃុំចំណាយលុយតែ១រយដុល្លារក្នុងការចាប់រំលោភកូនក្រមុំអ្នកភូមិ   អាន1384ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេសប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
    លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
    លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀតលោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
    តើ ដួងចិត្តស្រ្តី គឺជាអ្វី?​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
    ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
    សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
    លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈយោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
    កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីកអ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
    គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផងក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      43177នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    182428នាក់
    ខែនេះ    369198នាក់
    ឆ្នាំនេះ   1967434នាក់
    សរុប   32633680នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 07:53