ព័ត៌មានក្ដៅ

    ខ្សឹបដាក់ពាង៖ អ្នកណាទទួលខុសត្រូវចំពោះផ្លូវវង់តូចដាច់ខូចខ្ទេច

    ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 16 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 10:17 នាទី ចំនួនអានៈ 751

    ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ អ្នករតរឺម៉ក អ្នករតតាក់ស៊ី មគ្គុទេសទេសចរណ៍ បាននិយាយរិះគន់ថា សៀមរាបជាតំបន់ទេសចរណ៍ដ៏សំខាន់ក្នុងព្រះរាជាណាចក្រកម្ពុជា តែផ្លូវថ្នល់តាមប្រាសាទអង្គរវត្ត (ផ្លូវវង់តូច) ស្ថិតក្នុងឃុំនគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដាច់ខូចអស់តែគ្មានឃើញអ្នកណាគេធ្វើដឹងធ្វើលឺនោះទេ។

    ក្រុមអ្នករិះគន់ខាងលើបានលើកឡើងថា ថវិការចំណូលជាច្រើនពីភ្ញៀវទេសចរណ៍ជារៀងរាល់ឆ្នាំមិនដឹងយកទៅ ណាបានជាទុកផ្លូវថ្នល់អោយដាច់ពិបាកធ្វើដំណើរបែបនេះទៅវិញ ដែលជាហេតុធ្វើអោយភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋក្រវីក្បាលងឿងឆ្ងល់យ៉ាងខ្លាំង។

    នៅរសៀលថ្ងៃទី១៧ខែសីហាឆ្នាំ២០១២នេះ ក្រុមអ្នករិះគន់ខាងលើបានទូរស័ព្ទ មកសុំអោយសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ជួយចុះផ្សាយអំពីបញ្ហាខាងលើ ព្រោះពួកគាត់មិនដឹងទៅប្រាប់អ្នកណានោះទេ អំពីទុក្ខលំបាកទាំងនេះ។ ក្រុមអ្នករិះគន់បន្តចោទសួរថា តើអ្នកណាជាអ្នកទទួលខុសត្រូវ ក្នុងការជួសជុលផ្លូវថ្នល់ខាងលើ? តើជាទួនាទីរបស់អាជ្ញាធរខេត្ត ឬជាទួនាទីរបស់អាជ្ញាធរអប្សរា ឬជាទួនាទីរបស់ក្រុមហ៊ុនលក់សំបុត្រអង្គរ?

    ក្រុមអ្នករិះគន់ខាងលើ សង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធ គួរតែសាងសង់ ឬជួសជុលផ្លូវថ្នល់ដែលខូចខាតខាងលើអោយបានមុនរដូវភ្ញៀវទេស ចរណ៍មកទស្សនាច្រើននាពេលខាងមុខឆាប់ៗនេះ(High Season) ព្រោះពួកគាត់មិនចង់អោយភ្ញៀវទេសចរណ៍ ថតផ្តិតយករូបភាពផ្លូវដាច់បែកភគ់ដូចថ្លុកឈាម យកទៅចែកគ្នាគេមើលឯប្រទេសគេវិញនោះទេ។ ម្យ៉ាងវិញទៀតវាពិបាកធ្វើដំណើរទៅមក ហើយវាធ្វើអោយយានជំនិះឆាប់ពុកផុយដោយសារតែបើកបរកាត់ភគ់ជ្រាំ ដែលជាហេតុខាងបង់ថវិការរបស់ពួកគាត់ នាំអោយឈានទៅរក ភាពក្រីក្រខុសពីយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    មាន​គេ​​យក​រូប​លោក​ យ៉ង់សុភា ទៅបង្កើតAccount Facebookសរសេររឿងអាក្រក់   អាន991ដង លោក ហាក់ ឈ្មួញដឹកឈើប្រណិតវ័យក្មេងល្បីពេញខេត្ត តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយ   អាន1384ដង តើអៀរគឹមស្រេង ជានរណា?   អាន992ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនម?...    អាន3484ដង ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ា?...    អាន1456ដង យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្ប...    អាន5632ដង ពុលមើមដំឡូងមីមួយគ្រួសារស្លាប់ម្នាក់៩នាក់ធ្ងន់និងស្រាល   អាន647ដង ឃាត់ខ្លួនសិស្សវិទ្យាល័យ នេត យ៉ង់ ម្នាក់បញ្ជូនទៅតុលាការ ក្រោយកាប់សិស្សដូចគ្នារបួសដាច់ដៃ?...    អាន654ដង បាឡុងហោះរបស់ក្រុមហ៊ុនចិនធ្លាក់នៅសៀមរាបបណ្តាល អោយភ្ញៀវបរទេសរងរបួសជាទម្ងន់   អាន677ដង សារជូនពរ ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2847ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
    សេចក្តីជូនដំណឹងយើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
    លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណងកន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
    សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
    សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយនៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
    លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផងគេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
    លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំលោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
    ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
    ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
    គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារបុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1214នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    54854នាក់
    ខែនេះ    221932នាក់
    ឆ្នាំនេះ   3297423នាក់
    សរុប   33963669នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 06:03