ភពផែនដីកើនកំដៅដោយសារតែ ឧស្ម័នផ្ទះកញ្ចក់

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 09:37 នាទី ចំនួនអានៈ 1924

ប្រជាពលរដ្ឋមួយចំនួនតែងយល់ថា ឧស្ម័នផ្ទះកញ្ចក់ តែងកើតឡើងពីផ្ទះ ធនាគារ សណ្ឋាគារ រឺអាគារផ្សេងៗដែលធ្វើអំពីកញ្ចក់ តែបើយោងតាមការបកស្រាយរបស់ វាគ្មិន មកពីអង្គការក្រៅរដ្ឋាភិបាល និងមន្រ្តីជំនាញរបស់ក្រសួងបរិស្ថាន នៅសណ្ឋាគារសាន់វេកាលពីថ្ងៃទី៣-៥ខែតុលា ឆ្នាំ២០១១ ក្នុងវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន៣៥នាក់ ពីការបំរែបំរួលអាកាសធាតុគឺខុសស្រឡះពីមតិទាំងនោះ។

ពាក់ព័ន្ធនិងករណីឧស្ម័នផ្ទះកញ្ចក់ធ្វើអោយភពផែនដីកើនកំដៅខាងលើនេះ ឯកឧត្តម អ៊ាប-បុណ្ណាប្រធាន វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជបណ្ឌិតសភាកម្ពុជាបានអោយដឹងថាបរិយាកាសនៃ ផែនដីគឺជាស្រទាប់ឧស្ម័នព័ទ្ធជុំវិញភពផែនដី ដែលបានរក្សាទុកដោយកំលាំងទំនាញរបស់ផែនដី ហើយបរិយាកាសជួយការពារនិងទ្រទ្រង់ជីវិតនៅផែនដី ដោយសម្រូបកាំរស្មីព្រះអាទិត្យស្វាយអ៊ុលត្រាធ្វើអោយក្តៅផ្ទៃ ឆ្លងកាត់កំដៅឃាត់ទុក (ផលផ្ទះកញ្ចក់) និងបន្ថយសីតណ្ហភាពហួសប្រមាណរវៀងថ្ងៃនិងយប់។ ឯកឧត្តមបន្តថាបរិយាកាសចែកជា៥ស្រទាប់ដូចជាៈទី១-ស្រទាប់ បរិយាកាសរចល ជាស្រទាប់ទីមួយនៃឧស្ម័នដែលស្ថិតនៅជាប់ផែនដី មានរយៈកំពស់ប្រហែល ១៦គឺឡូមែត្រ ពីផែនដី ទី២-ស្រទាប់បរិយាកាសស្ងប់ មានកំពស់ពី១៥-៥០គម ពីផែនដី ទី៣-ស្រទាប់បរិយាកាសកណ្តាល មានកំពស់ពី ៥០-៩០គម ពីផែនដី ទី៤-ស្រទាប់បរិយាកាសក្តៅមានកំពស់ពី ៨០-៦៤០គម ពីផែនដី ទី៥-ស្រទាប់បរិយាកាសខ្ពស់បំផុត មានកំពស់ពី ៦៤០-៦៤០០០គម ពីផែនដី។ ឯកឧត្តមបន្តទៀតថា ឧស្ម័នផ្ទះកញ្ចក់គឺបកប្រែចេញមកពីពាក្យជាភាសាអង់គ្លេសថា ហ្រ្គីនហៅ(Green House) ហើយឧស្ម័ននេះកើតពីឧស្ម័ន១ចំនួនដូចជាៈទី១-ឧស្ម័នកាបូនិច (CO2) ដែកកើតឡើងពីចំហេះផ្សែងយានយន្ត ផ្សែងពីរោងចក្រឧស្សាហកម្ម ការដុតកាប់បំផ្លាញព្រៃឈើដែលជាអ្នកស្រូបយកឧកស្ម័ននេះ ទី២-ឧស្ម័ននីត្រូសែន (N2O) ដែលកើតពីការប្រើជីគីមី វត្ថុដែលមានក្លិនឆ្អេះដូចជាអាមូញាក់ទី៣-ឧស្ម័នមេតាន (CH4) ដែលកើតពីលាមកសត្វ ផោម សំរាមស្អុយរលួយ ទី៤-ឧស្ម័នក្លរ៉ូភ្លុយអកាបូន(CFC) ដែលកើតពីម៉ាស៊ីនត្រជាក់ ថ្នាំសំលាប់សត្វល្អិត ទូទឹកកកចាស់ៗ សំភារៈ ផលិតពីប្លាស្ទិច ឧបករណ៍អេឡិចត្រូនិច ចាស់ៗជាដើម ហើយឧស្ម័នខាងលើនេះបានភាយទៅកកលើស្រទាប់បរិយាកាសកាន់តែក្រាស ទៅៗ ដេលបណ្តាលអោយ កំដៅជះពីពន្លឺព្រះអាទិត្យ មកលើភពផែនដីពុំអាចត្រឡប់ទៅវិញបាន ជាហេតុដែលបណ្តាលអោយសីតណ្ហភាពនៅលើភពផែនដីកាន់តែក្តៅទៅៗពី មួយថ្ងៃទៅមួយថ្ងៃ នាំអោយទឹកកកនៅតំបន់អេក្វាទ័រ និងតំបន់ប៉ូល រលាយយ៉ាងឆាប់រហ័ស ធ្វើអោយកំណើនទឹកសមុទ្រឡើងខ្ពស់ មានព្យុះខ្យល់ខុសពីធម្មតាដែលជាសញ្ញានៃការប្រែប្រួលអាកាស ធាតុ។ ឯកឧត្តមបន្ថែមថា ដើម្បីប្រយុទ្ធប្រឆាំងនិងការបំរែបំរួលអាកាសធាតុ គឺត្រូវដាំដើមឈើឡើងវិញ ប្រើប្រាសថាមពលជីវម៉ាស ពន្លឺព្រះអាទិត្យទឹកនិងខ្យល់ ទុកដាក់សំរាមកាកសំណល់មិនអោយរលាយ ដូចជា ថ្មពិល គ្រឿងបរិក្ខាពេទ្យ អោយបានត្រឹមត្រូវ កាត់បន្ថយការប្រើជីគីមីកាត់បន្ថយការប្រើប្រាសមធ្យោបាយធ្វើ ដំណើរផ្ទាល់ខ្លួន ដោយរើសយកមធ្យោបាយធ្វើដំណើរជាសាធារណៈដូចជា ជិះរថយន្តក្រុងទៅកន្លែងធ្វើការតែមួយជាមួយគ្នា។ល។

ជាក់ស្តែងបើយោងតាមសម្តីរបស់ លោកគង់-គឹមស្រេង មន្រ្តីជាន់ខ្ពស់របស់អង្គការ IUCN បានអោយដឹងថា មានការប្រែប្រួលអាកាសធាតុធំមួយកាលពីឆ្នាំ២០០០ និងឆ្នាំ ២០០១-២០០២ ផងដែរនៅប្រទេសកម្ពុជា បើតាមការដកស្រង់ឯកសារពីក្រសួងបរិស្ថាន។

ការចុះទស្សនកិច្ចសិក្សាមួយរបស់អ្នកសារព័ត៌មាន ៣៥នាក់ នៅឃុំពាមក្រសោប និងឃុំកោះកាពិនៃខេត្តកោះកុងជាមួយប្រជាពលរដ្ឋ សហគម និងអាជ្ញាធរដែមដី កាលពីថ្ងៃទី ៦-៧ ខែតុលា ឆ្នាំ២០១១បានអោយដឹងថា រយៈពេលប៉ុន្មាឆ្នាំចុងក្រោយនេះ អាកាសធាតុប្រែប្រួលខុសពីធម្មតា មានខ្យល់ព្យុះ ភ្លៀងហើយទឹកសមុទ្រកើនឡើងលិចលំនៅដ្ឋានចាស់រស់នៅលែងកើត ខ្យល់បោកដាច់ឆ្នេរឃុំពាមក្រសោបដាច់ស្រែបង្គារជាដើម ដែលបណ្តាលអោយប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ   អាន1377ដង គ.ជ.ប ប្រកាសអោយ​ពល​រដ្ឋ​រងចាំស្តាប់លទ្ធផលឆ្នោតពី គ.ជ.ប   អាន1405ដង ចៅក្រមតុលាការខេត្តសៀមរាបសម្រេចមិនឃុំខ្លួន អ្នកកាសែត និងមន្រ្តីបរិស្ថាន   អាន1494ដង ទោះជាសម្តេច ហ៊ុនសែន និងលោក យឹមឆៃលី ប្រកាសយ៉ាងណាក៏គ្មានអ្នកបង្ក្រាបការចិញ្ចឹមត្រីឆ្តោនៅ?...    អាន1417ដង ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជា?...    អាន2110ដង តាចាស់បើករថយន្តទាំងស្រវឹងបោះពួយទៅបុកដើម ក្រងោកដាច់ជាពីរចេញពីឡានមិនរួច   អាន1501ដង ពលរដ្ឋចោទ ក្រុមហ៊ុនទុមរីងរ៉ាប់ប័រ និងក្រុមហ៊ុនដាតាថា បានរំលោភយកដីរបស់ពួកគាត់   អាន1610ដង បុគ្គលឹកសណ្ឋាគារឡឺម៉េរីឌានអង្គរតវ៉ាទាមទាដកលោកប្រធានផ្នែក១រូប   អាន1353ដង ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ   អាន2173ដង ថ្ងៃនេះ​ជនបរទេស១០នាក់​ត្រូវ​បាន​បញ្ជូនខ្លួនមកតុលាការ បន្ទាប់​ពីសមត្ថកិច្ចឃាត់​ខ្លួនក?...    អាន1466ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8478នាក់
ម្សិលមិញ    7496នាក់
សប្ដាហ៍នេះ    26322នាក់
ខែនេះ    335490នាក់
ឆ្នាំនេះ   2346029នាក់
សរុប   51705955នាក់
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2024 ម៉ោង 21:58