ព័ត៌មានក្ដៅ

    លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ

    ដោយៈ VOA ភ្នំពេញ ថ្ងៃទី 16 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 08:11 នាទី ចំនួនអានៈ 737

    នាយកវិទ្យុសំបុកឃ្មុំម៉ម សុណង់ដូបានធ្លាក់ខ្លួនឈឺក្រោយពីជាប់ក្នុងពន្ធនាគារបានជិតមួយ ខែ។ នេះបើតាមការអះអាងរបស់លោកស្រី ឌីន ផាន់ណារ៉ា ភរិយារបស់លោក ម៉ម សុណង់ដូ។ លោកស្រីបញ្ជាក់ថាស្វាមីរបស់គាត់បានធ្លាក់ខ្លួនឈឺជាលើកទី២ហើយ។

    ភរិយាលោកម៉ម សុណង់ដូ (ស្តាំ)

    លោក ម៉ម សុណង់ដូ អាយុ៧១ឆ្នាំ ដែលជាប្រធានសមាគមអ្នកប្រជាធិបតេយ្យដែរត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួនកាលពីអំឡុងខែកក្កដា។ រួចហើយត្រូវបានតុលាការក្រុងភ្នំពេញបានចេញដីការឃុំខ្លួនបណ្តោះ អាសន្ន នៅពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ចំនួនបួនចំណុចធំៗ ពាក់ព័ន្ធទៅនឹងការបង្កើតតំបន់អបគមន៍ខុសច្បាប់ប្រឆាំងនឹង រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

    លោកស្រី ឌីន ផាន់ណារ៉ា ដែលបានទៅសួរសុខទុក្ខលោកម៉ម សុណង់ដូ នៅថ្ងៃពុធនេះ បានអះអាងថាស្វាមីរបស់លោកស្រីមានជំងឺរាកធ្ងន់ធ្ងរ ទន់ដៃទន់ជើងអស់កម្លាំង និងហើមមុខ។ លោកស្រីបានបញ្ជាក់ថាសុខភាពរបស់លោកម៉ម សុណង់ដូ បានទ្រុឌទ្រោម បន្ទាប់ពីបានជាប់ពន្ធនាគារអស់រយៈពេលជិតមួយខែមកនេះ។
    លោកស្រីបានបន្ថែមថា៖

    «សុខភាពរបស់គាត់ទ្រុឌទ្រោម ពិសារអ្វីឥតបាន ហើយអស់កម្លាំងខ្លាំង គឺរាក។ ប៉ុន្មានថ្ងៃមុនហ្នឹង គាត់ឈឺមិនទាន់នឹងបាត់ផង។ គាត់ហើមមុខផ្នែកខាងស្តាំហ្នឹង មួយចំហៀង។ ហើមទៅ វាមានកម្តៅក្តៅអ៊ុនៗ វាឈឺបន្តិចៗ។ ឥឡូវហ្នឹងស្រកបានបន្តិច មិនទាន់នឹងអស់ផងហ្នឹង ក៏ចាប់ផ្តើមរាកគ្រុនក្តៅខ្លាំង»។

    លោក ស្រ៊ុន លាង ប្រធានពន្ធនាគារព្រៃសបាននិយាយថាដោយសារតែអាកាសធាតុក្តៅ អ្នកទោសដទៃផ្សេងទៀត ដោយរាប់បញ្ចូលទាំងលោកម៉ម សុណង់ដូ មានជំងឺរាករូស និងមួយចំនួនទៀត បានគ្រុនក្តៅ។ លោកបានបញ្ជាក់ថាសុខភាពរបស់លោក ម៉ម សុណង់ដូ បានធូរស្រាលឡើងវិញហើយ បន្ទាប់ពីលោកបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។
    លោកស្រ៊ុន លាងបញ្ជាក់ថា៖

    «គាត់ឈឺពោះ និងហើមពោះ។ បើនិយាយរួម ហើមពោះបន្តិចៗទេ ប៉ុន្តែដល់ពេលដែលគាត់ដាក់សេរ៉ូម គាត់ត្រូវការសម្រាក។ ហើយពេលគាត់ដាក់សេរ៉ូម គាត់ថាគាត់មិនចេះដេក ដោយសារមានសេរ៉ូម ខ្លាចក្រែងវាចេញឈាមចេញអី។ គាត់ក៏ដកចេញ ហើយដកចេញបានមួយរយៈពេលខ្លី គាត់ក៏ចាប់ផ្តើមក្តៅ។ ហើយក៏ឲ្យពេទ្យយកប្រដាប់វាស់កម្តៅ ក៏ធ្វើការព្យាបាលគាត់តាំងពីយប់ម៉ិញនោះ។ វេលាម៉ោង៩ជាង ខ្ញុំទៅមើលដែរហ្នឹង»។

    សមាគមអ្នកប្រជាធិបតេយ្យរបស់លោកម៉ម សុណង់ដូ បានធ្វើយុទ្ធនាការប្រមូលស្នាមផ្តិតមេដៃដែលរហូតមកដល់ពេលនេះមាន ចំនួនប្រមាណជាង១០ម៉ឺននាក់ ដើម្បីស្នើសុំទៅតុលាការ និងស្ថានទូតនានាប្រចាំទីក្រុងភ្នំពេញ ជួយអន្តរាគមន៍ដោះលែងលោកម៉ម សុណង់ដូ ឲ្យមានសេរីភាពឡើងវិញ ដោយពួកគេបានអះអាងថាលោកមិនបានប្រព្រឹត្តខុសដូចមានការចោទប្រកាន់ របស់តុលាការទេ។

    លោក សុខ សំអឿន មេធាវីការពារក្តីលោកម៉ម សុណង់ដូ បានមានប្រសាសន៍ថាឥឡូវនេះចៅក្រមស៊ើបអង្កេតបានបញ្ចប់ការស៊ើបអង្កេត របស់ខ្លួនហើយ។
    លោកបានមានប្រសាសន៍ថា៖

    «ចាំឲ្យគេចេញដីការដំណោះស្រាយសិន។ តែមុននឹងដីការដំណោះស្រាយប្រហែលជាខ្ញុំនឹងធ្វើលិខិតមួយសុំឲ្យថា ឲ្យចៅក្រមគេសម្រេចការលើកលែងការចោទប្រកាន់តែម្តង»។

    គួរបញ្ជាក់ផងដែរថា ការចាប់ខ្លួនរបស់លោកម៉ម សុណង់ដូ បានកើតមានឡើងបន្ទាប់ពីការបង្ក្រាបដោយអំពើហិង្សាមួយពាក់ព័ន្ធនឹង ការចាប់ទន្ទ្រានយកដីធ្លីនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីខែឧសភា។ រដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់កម្លាំងរាប់រយនាក់ប្រដាប់ដោយអាវុធស្វ័យប្រវត្តិ ដោយបូករួមទាំងឧទ្ធម្ភាចក្រចំនួនពីរគ្រឿង ហើយនៅក្នុងប្រតិបត្តិការនោះបានបណ្តាលឲ្យកុមារីម្នាក់ឈ្មោះ ហេង ចន្ថា អាយុ១៤ឆ្នាំ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់។

    រដ្ឋាភិបាលកម្ពុជា បានប្រកាសចាប់ខ្លួនជនសង្ស័យចំនួនប្រាំពីរនាក់ ហើយលោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាមានជនសង្ស័យបួននាក់យ៉ាង តិច បានចេញមកសារភាពហើយ។ ហើយលោកកំពុងតែស្វែងរកចាប់ខ្លួនលោកប៊ុន រដ្ឋា ដែលជាមេគំនិតនៅក្នុងរឿងនេះ ចេញមកសារភាព៕ ហេង រស្មី (វីអូអេ)

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ   អាន9669ដង អាគារខ្ពស់សន្លឹមសាងសង់គ្មានច្បាប់អនុញ្ញាត យកឈ្មោះអ្នកធំ២នាក់មកប្រើ   អាន432ដង មេព្រៃស្រុកត្រពាំងប្រាសាទ បើកភ្លើងខៀវឱ្យមេឈ្មួញឈើឈ្មោះ ឆាយ ដឹកឈើដោយរលូន   អាន199ដង ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើប?...    អាន595ដង រថយន្តប្រណីតកាត់តួ ឈ្មួញលួចនាំ ចូលរាល់ថ្ងៃ លក់ចែកចាយ ពេញប្រទេស ដោយអត់បង់ ពន្ធចូលរដ្ឋ មួយ?...    អាន790ដង ឡានដឹកលើសទម្ងន់បំផ្លាញផ្លូវនិងស្ពានមន្រ្តីជំនាញគ្មានវិធានការ    អាន780ដង ប្តូតំណែងអភិបាលស្រុកថ្ពងរំពឹងថានិងមានការអភិវឌ្ឍន៏កាន់តែប្រសើរជាងមុន   អាន556ដង ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មា?...    អាន5302ដង ផ្កាយ៣អង្គរក្សនាយករដ្ឋមន្ត្រីសុំច្បាប់ដឹកឈើទៅធ្វើផ្ទះមិនចេះអស់   អាន735ដង លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន3114ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួនក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
    សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផលយោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
    លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹងក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
    ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
    ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើសក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
    កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
    លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំលោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
    លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យានគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
    ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
    សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុងកន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      11986នាក់
    ម្សិលមិញ    34755នាក់
    សប្ដាហ៍នេះ    365298នាក់
    ខែនេះ    552068នាក់
    ឆ្នាំនេះ   2150304នាក់
    សរុប   32816550នាក់
    ថ្ងៃទី 26 ខែ 05 ឆ្នាំ 2019 ម៉ោង 12:44