ព័ត៌មានក្ដៅ

    ពលរដ្ឋចោទថាសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលជម្រិតទាប្រាក់ពីអ្នកដឹកធ្យូងអុស ហើយឆ្លើយដាក់គ្នាយករួចខ្លួន

    ដោយៈ សុភា អង្គស្នួល ថ្ងៃទី 15 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 09:39 នាទី ចំនួនអានៈ 764

    ជារៀងរាល់ថ្ងៃយប់តាមផ្លូវមុខសង្កាត់រដ្ឋបាល ព្រៃឈើអង្គស្នួលនិងសង្កាត់រដ្ឋបាលព្រៃឈើពញាឮកំពុងតែធ្វើឲ្យពល រដ្ឋដែលខំប្រឹងប្រែងរកស៊ីចញ្ចឹមក្រពះដោយភាពតស៊ូដឹកធ្យូងអុស លក់ រអ៊ូរទាំថាក្រុមមន្រ្តីរដ្ឋបាលព្រៃឈើទាំងនោះដាក់វេនគ្នាដេក យោល អង្រឹងចាំយកលុយពីពួកគាត់ដែលដឹកអុសធ្យូងយកទៅលក់គ្រាន់បាន ប្រាក់ចំណេញ បន្តិចបន្ទួយផ្គត់ផ្គង់ជីវភាពគ្រួសារ។

    ប្រភពពីព័តិមានពីក្រុមពលរដ្ឋរកស៊ីដឹកអុសធ្យូងបានអោយដឹងថាពួក គាត់សព្វថ្ងៃមានការលំបាក់ចំពោះមុខរបរកស៊ីរបស់ក្រុមពួកគាត់ដែលត្រូវ បានមន្រ្តីជំនាញព្រៃឈើទាំងនោះដេកចាំតែយកលុយដែលពួកគាត់ខំប្រឹប្រែង រកស៊ីដើម្បីរស់ មានពេលខ្លះក៍ត្រូវខាតដើមប្រសិនបើរមកម៉ូតូខូច តែអស់លោក មេព្រៃទាំងនោះវិញបែជាដេកស្រួលចាំយកលាភសក្ការះពីពួកគាត់ទៅវិញ។ពួកគាត់ បានបន្តថាក្រុមមន្រ្តីដែលដេកចាំយកលុយទាំងថ្ងៃទាំងយប់មាន២កន្លែង ខាងលើនោះស្ថិតនៅក្នុងស្រុកអង្គស្នួលតាមបណ្តោយផ្លូវជាតិលេខ៤និងមួយ កន្លែងទៀតស្ថិតនៅស្រុកពញាឭ  ពួកគាត់បានបន្តរទៀតថាសព្វ ថ្ងៃមិនមែនជាស្នាក់ការសំរាប់មន្រ្តីជំនាញព្រៃឈើធ្វើការនោះទេបើនិយាយ ថា ជាកុងត្រូលជជុះត្រូវជាងព្រោះគ្រប់ឡាន ម៉ូតូដឹកឈើ អុស ធ្យូង ត្រូវ តែឈប់បង់លុយអោយគ្រប់កន្លែងនិមួយៗបើពុំបង់លុយអោយទៅមន្រ្តីទាំង នោះទេ គឺមិនអាចទៅមុខរួចឡើយ។

    ជុំវិញបញ្ហាខាងលើលោក ហែម តារា នាយរងសង្កាត់រដ្ឋបាលព្រៃឈើ អង្គស្នួលនិងជាអ្នកគ្រប់គ្រងមើលការខុសត្រូវនៅទីនោះបានប្រាប  អ្នកយកព័ត៌មានយើងដឹងថាលោកមិនបានដឹងថាអ្នកណាមួយជាអ្នកយក លុយនោះទេប្រហែលជាខាងផ្នែករដ្ឋបាលព្រៃឈើទេដឹង ព្រោះនៅ ស្នាក់ការសង្កាត់លោក មានមន្ត្រីជំនាញនៅច្រើននាក់មានទាំង មន្ត្រីសង្កាត់ មន្ត្រីផ្នែក មន្ត្រីអធិការ។ពេលដែល អ្នកយកព័ត៌មានសួរថា បងច្បាស់អត់ថាមន្ត្រីផ្នែកជាអ្នកយកលុយ លោកហែម តារា ថាពេល នេះលោករវល់សរសេរឯកសារចាំនិយាយគ្នាពេលក្រោយហើយក៏បិទ ទូរស័ព្ទបាតទៅ។

    លោក វាទ ជាមន្ត្រីអធិការរដ្ឋបាលព្រៃឈើតំបន់ខាងលិចបឹងទន្លេ សាបបានអោយដឹងថាលោកមិនបានដឹងពីការយកលុយពីពលរដ្ឋដឹកឈើ  ធ្យូង អុស នោះទេ។ មន្ត្រីរូបនោះបានបន្តទៀតថា នៅសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួល នោះគឺលោក ហែម តារា ជាអ្នកមើលការខុសត្រូវ។ ដោយឡែករហូតមក ដល់ពេលនេះយើងមិនទាន់បានទទួលការបំភ្លឺបន្ថែមពីលោក ហែម  តារា នៅឡើយទេ។

    ព័តិមានពីប្រជាពលរដ្ឋនិងអ្នកឃ្លាំមើលបទល្មើសព្រៃឈើបាន អោយ ដឹងថាទោះជាមានការប្តូមន្ត្រីនាយផ្នែកនិងនាយរងផ្នែកមួយ ចំនួនក្តី ក៍បទល្មើសព្រៃឈើនៅតែមានឯការយកលុយពីអ្នកដឹកអុសធ្យូងនៅតែបន្ត  ទោះជាមានពេល ខ្លះមានការបង្រាបបទល្មើសក៍ពិតមែនប៉ុន្តែនេះគ្រាន់តែជ្រុងតូច១នៃបទ ល្មើសដែលកំពង់តែកើតមានឡើងក្នុងស្រុកតែប៉ុណ្ណោះ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក សមរង្ស៊ី និងលោក ម៉មសូណង់ដូ គ្មានឈ្មោះក្នុងបញ្ជីដោះលែងទេ   អាន888ដង ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​   អាន6193ដង ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​   អាន590ដង អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី   អាន851ដង សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)   អាន5276ដង ពលរដ្ឋចោទថា លោកផ្កាយ៣ ប៉ុលសុគន្ធ កំពុងជីករំលើងភ្នំជីសូខុសច្បាប់   អាន686ដង បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចា...    អាន3028ដង លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាព្រមានធ្វើបាតុកម្ម រឿងប្រាក់ខែ   អាន798ដង សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន507ដង អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត   អាន783ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
    លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្មមានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
    លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាលលោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
    លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀតយោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
    លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
    មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង)នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
    លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផងគេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
    ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុងដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
    លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរីប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      79516នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    218767នាក់
    ខែនេះ    405537នាក់
    ឆ្នាំនេះ   2003773នាក់
    សរុប   32670019នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 10:16