លទ្ធផលប្រលងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា ខេត្តកណ្តាល

ដោយៈ កណ្តាល ថ្ងៃទី 01 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 05:00 នាទី ចំនួនអានៈ 1680

លទ្ធផលប្រលងសញ្ញាប័ត្រមធ្យមសិស្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំនេះនៅទូទាំងប្រទេសមានបេក្ខជន ប្រលង ជាប់ បាន ៨៦.៤០ ភាគរយ។ នេះយោង តាមប្រសាសន៍របស់ លោក សំ សេរីរ័ត្ន អគ្គនាយកអប់រំ នៃ ក្រសួងអប់រំយុវជន និង កីឡា។ លោក សំ សេរីរ័ត្ន បានបន្ថែមថា អ្នកជាប់និទ្ទេស A មាន ១០៥ នាក់ នៅទូទាំងប្រទេស។

ដោយឡែកលទ្ឋផលប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជាខេត្តកណ្តាលសម័យប្រលងទី០៦ ខែសីហា ឆ្នាំ២០១២ កន្លងមកនេះ។ចំនួនេបក្ខជនមក ប្រលងមាន ១៣៥០៩នាក់ ស្រី ៥៥៥៣នាក់ ។បេក្ខជនប្រលងជាប់ចំនួន ១០៧០៣នាក់ ស្រី ៤៨៧៥នាក់ ស្មើនឹង ៧៩,២៣% នៃចំនួនសិស្សសរុបទូទាំងខេត្ត ក្នុងនោះនិទ្ទេស A មាន៦នាក់ ស្រី៣នាក់ Bមាន១៩៣នាក់ ស្រី១០៧នាក់ Cមាន១៣៥៤នាក់ ស្រី៧៥៩នាក់ Dមាន៤១៨៣នាក់ ស្រី២១៦២នាក់ និងនិទេ្ទសEមាន៤៩៦៧នាក់ ស្រី១៨៤៤នាក់ ។ លទ្ឋផលនេះបានមកពីលោកប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកណ្តាល ។

លោក កែម ឡី បញ្ជាក់ថា អង្គការរបស់លោកបានសិក្សាស្រាវជ្រាវមណ្ឌលប្រឡងនាទីក្រុងភ្នំពេញ ឃើញថា មានសិស្ស៦០ទៅ៧០% ដែលចម្លងគ្នា និងមើលកំណែចម្លើយ។ លោកថ្លែងបន្តថា តាមការសិក្សាស្រាវជ្រាវឃើញថា បេក្ខជនប្រឡងមានមធ្យោបាយជាច្រើនក្នុងការចម្លងគ្នា និងការទទួលបានកំណែចម្លើយ ដូចជាការប្រើទូរស័ព្ទដើម្បីបញ្ជូនកំណែ ការប្រើលុយដើម្បីទិញទឹកចិត្តអនុរក្សនាពេលប្រឡង កុំឲ្យចាប់ព្រុយយ៉ុង ការរៃលុយឲ្យគ្រូ ដើម្បីធ្វើកំណែឲ្យជាដើម។

តាមរបាយការណ៏ក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថាបេក្ខជន ជាសិស្សថ្នាក់ទី១២ ចំនួន ១១៤.៤១៤ នាក់ បានចូលរួមប្រលងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬប្រលងបាក់ឌុប នៅឆ្នាំ២០១២នេះ។ នៅទូទាំងប្រទេស មានមណ្ឌលប្រលងចំនួន ២៥៤ និងចែកចេញជា ៤.៦៦២ បន្ទប់។

ដោយឡែកកាលពីឆ្នាំមុន មានបេក្ខជនជាប់ចំនួន ៩២ ២៣២ នាក់ ឬ ជាប់ ៨២, ៨៨% ដែលក្នុងនោះបេក្ខជនទទួលនិទ្ទេស A ចំនួន៥៣នាក់ (វិទ្យាសាស្ត្រពិតទាំងអស់), B ចំនួន២០២៤នាក់, C ១២ ៤៥៣ នាក់ D ២៤ ៦៤១ នាក់ និងក្រៅពីនោះគឺទទួលបាននិទ្ទេសEទាំងអស់។

ទោះយ៉ាងណា ទាក់ទងនឹងលទ្ធផលនៃការប្រឡងបាក់ឌុប ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ លោក រ៉ុង ឈុន បដិសេធថា វាមិនមែនជាលទ្ធផលឆ្លុះបញ្ចាំងពីគុណភាពនៃការអប់រំនោះឡើយ វាជាការបង្ហាញបរិមាណ ព្រោះលទ្ធផលនៃការប្រឡងនេះ កើតចេញពីការចម្លងគ្នារបស់សិស្សនៅពេលប្រឡង៖ «ថ្នាក់ដឹកនាំ ក្រសួងអប់រំ តែងតែប្រកាសថា ល្អៗ ហើយលទ្ធផលយើងទទួលស្គាល់ថា សិស្សមួយចំនួនតូច មានសមត្ថភាពពិតប្រាកដ។ ប៉ុន្តែ មួយចំនួនធំអត់មានសមត្ថភាព ហើយមិនឆ្លើយតបទៅនឹងបរិយាកាសនៃការប្រឡង ពីព្រោះការប្រព្រឹត្តនៃការប្រឡងមានបរិយាកាសអាក្រក់ មានភាពមិនប្រក្រតីកើតឡើង ដូចជាការប្រមូលលុយ ការបើកចម្លង ការផ្ដល់ចម្លើយតាមរយៈទូរស័ព្ទមានជាច្រើន៕ដោយៈសុភា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេ   អាន1925ដង របាយ​ការគ្រោះ​ថ្នាក់ចរាចរណ៍ទូ​ទាំង​ប្រ​ទេស​​ថ្ងៃ​ទី​៨ខែនេះ   អាន1500ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1620ដង ក្រុមហ៊ុនស្រាបៀរ១ចំនួនដាក់ស្លាកយីហោផ្សាយពាណិកកម្មពេញចិញ្វើមផ្លូវ    អាន1476ដង រថយន្ត​ធួរីស១គ្រឿង ឆេះខ្ទេចពេលកំពុងធ្វើ ដំណើរនៅវិហារសួរ    អាន1448ដង ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក    អាន2064ដង ​ពោត​អាចជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម​   អាន1856ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1425ដង លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ...    អាន2324ដង លោក ​សូ ចាន់​ណារី​ ​លួ​ច​បង្កើត​​ច្រក ​ដើ​ម្បីនាំ​ទំនិញ​គេច​ពន្ធ​និង​ពល​ករចំ​ណា​កស្រុក?...    អាន1563ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      19501នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    165985នាក់
ខែនេះ    549265នាក់
ឆ្នាំនេះ   1931497នាក់
សរុប   51291423នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 15:41