ពលរដ្ឋចោទថាសមត្ថកិច្ច ផាកពិន័យពន្ធផ្លូវលើសពីការសរសេរលើបង្កាន់ដៃ

ដោយៈ សៀមរាប ថ្ងៃទី 07 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 08:54 នាទី ចំនួនអានៈ 1508

ប្រជាកសិករ និងអ្នកដឹកទឹកលក់តាមរឺម៉កមួយចំនួននៅខេត្ដសៀមរាប បានរិះគន់មន្ដ្រីពន្ធដារ ដែលបានផាកពិន័យលើគ្រឿងយន្ដកសិកម្មនិងរឺម៉កពួកគេ ដោយសារមន្ដ្រីទាំងនោះមិនបានឲ្យវិក័យប័ត្រ និងសរសេរចំនួនទឹកប្រាក់ពេលផាកពិន័យ។

លោក អែម សាយ នៅភូមិសាសាកំរើក ក្រុងសៀមរាប  ថ្លែងថា មានមន្ដ្រីពន្ធដារ ប៉ូលីស និងកងរាជអាវុធហត្ថ បានដាក់គោលដៅចាំត្រូតពិនិត្យ និងផាកពិន័យលើយានយន្ដដែលល្មើសច្បាប់ ហើយបានឃាត់គោយន្ដថាឡេថងរបស់គាត់ បង្ខំឲ្យបង់លុយចំនួន១២ម៉ឺនរៀល។ កសិកររូបនេះ បន្តថា សមត្ថកិច្ចចោទថា គោយន្ដនោះមិនមានពន្ធផ្លូវ។ លោកថា មន្ដ្រីពន្ធដារបានផាកពិន័យគាត់ដោយមិនសរសេរចំនួនទឹកប្រាក់ក្នុងវិកយប័ត្រ ។

លោក អៀប វិបុល ជាអ្នកដឹកទឹកលក់តាមរឺម៉ក និយាយថា គាត់ត្រូវបានមន្ដ្រីពន្ធដារផាកពិន័យរឺម៉កកញ្ចាស់មួយគ្រៀងចំនួន៣ម៉ឺនរៀល តែដោយសារអត់មានលុយគ្រប់ចំនួនគាត់បានបង់តែចំនួន១៥០០០រៀល ហើយមន្ដ្រីនោះ មិនបានប្រគល់វិក័យឲ្យទេ។

អ្នកយកព័ត៌មានយើងមិនអាចទាក់ទងមន្ដ្រីសមត្ថកិច្ច ដែលរងការចោទប្រកាន់នោះបានទេ ដោយសារពលរដ្ឋមិនស្គាល់ឈ្មោះមន្រ្តីទាំងនោះ។

ប្រធានរដ្ឋបាលពន្ធដារ  លោក ចៅ ម៉ៅមុន្នី មានប្រសាសន៏ថា ការបង់ពន្ធផ្លូវលើគ្រឿងយន្ដកសិកម្ម មានតំលៃថោក ទៅតាមប្រភេទកំលាំងម៉ាស៊ីន។ លោកបញ្ជាក់ថា តាមច្បាប់ត្រូវពិន័យទាំងឆ្នាំចាស់និងឆ្នាំថ្មីដែលមិនបានបង់ ។ លោកថា រីឯស្ទីកឃរ័សម្រាប់សំគាល់ពន្ធផ្លូវត្រាក់ទ័រមិនអាចយកទៅបិទជាប់ គោយន្ដថាឡេថងបានទេ ។

យ៉ាងនេះក្ដី បើតាមបង្កាន់ដៃផាកពិន័យពន្ធផ្លូវ ដែលសរសេរមិនច្បាស់ ដែលចុះហត្ថលេខាដោយ លោក ហន សម្ភស្ស ដែលអ្នកយកព័ត៌មានយើងទទួលបាន បង្ហាញថា ទឹកប្រាក់នោះមានចំនួនតែបីម៉ឺនរៀលប៉ុណ្ណោះ ខុសពីការលើកឡើងរបស់ប្រជាកសិករថា បានបង់លុយពន្ធផ្លូវចំនួន១២ម៉ឺនរៀល។ រីឯប័ណ្ណបង់ពន្ធផ្លូវលើគោយន្តជាប័ណ្ណសម្រាប់ត្រាក់ទ័រមែន។

មន្ដ្រីសម្របសម្រួល បណ្ដាញរួបរួមគណនេយ្យភាពសង្គម នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សនជ័យ មានប្រសាសន៏ថា មន្ដ្រីពន្ធដារដែលទទួលលុយលើសពីចំនួនចុះក្នុងវិក័យប័ត្រ ចាត់ទុកអំពើពុករលួយ ។លោកជម្រុញឲ្យក្រសួងសេដ្ឋកិច្ច សិក្សាឲ្យបានច្បាស់លាស់ ថាតើគ្រឿងចក្រ និងមធ្យោបាយដឹកជញ្ជូនកសិកម្ម មានប៉ុន្មានប្រភេទមាន នៅស្រុកខ្មែរ ដែលត្រូវបង់ពន្ធ ដើម្បី ជៀសវាងមន្ដ្រី ពន្ធដារឆ្លៀតឱកាសពុករលួយ៕ ដោយ៖ បូ សាវី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1510ដង ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក   អាន2232ដង លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការ?...    អាន2222ដង លោក ហ៊ុន សែន ព្រមាន​ថា​នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាក់​ទិន​រឿង​នយោបាយ   អាន1698ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីអំពើលួចនិងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ?...    អាន1517ដង លិខិត​ជូនដំណឹង​ ដល់សាធារណជន សមត្ថកិច្ច និង​មន្រ្តីរាជការ   អាន1445ដង ហេតុដែសនាំឲ្យអាយុខ្លីមាន៥យ៉ាង   អាន3605ដង ពិធី ឡើងអ្នកតា   អាន3090ដង ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (   អាន1381ដង លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែ?...    អាន3293ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8602នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36455នាក់
ខែនេះ    345623នាក់
ឆ្នាំនេះ   2356162នាក់
សរុប   51716088នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 17:10