ព័ត៌មានក្ដៅ

    ប្រធានស្តីទីបណ្តាញសហគមន៍សុខដុមរមនារងការចោទថា ដកលុយចាយស្ងាត់ៗ គ្មានការឯកភាព

    ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 10 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 09:39 នាទី ចំនួនអានៈ 703

    បណ្តាញសហគមន៍សុខដុមរមនា(បសដរ)ដែលជា សហគមន៍កាត់មន្ថយភាពក្រីក្រក្រុងដែលហៅកាត់ថា CDFបានលេចធ្លាយរឿងអាស្រូវថា ប្រធានស្តីទីនៃសហគមន៍នេះ បានឃុបឃិតគ្នាដកលុយសហគមន៍យកទៅចំណាយដោយស្ងាត់ៗមិនឆ្លងកាត់ ការប្រជុំឯកភាព នឹងមិនបានឆ្លងកាត់ពីប្រធានគណនេយ្យត្រឹមត្រូវនោះទេ។

    សហគមន៍សុខដុមរមនា (Community Development Fund) គឺជាសហគមមួយដែលបានបង្កើតឡើងកាលពីថ្ងៃទី០១ ខែ០៦ ឆ្នាំ២០០៤ ហើយសហគមន៍នេះមាននាទីផ្តល់ប្រាក់កំចីដល់សមាជិកក្រីក្រនៅក្នុង សហគមន៍ នឹងធ្វើលូ ផ្លូវថ្នល់ ដែលជា គំរោង AF ក្រោមការផ្តល់ឥណទានរបស់មូលនិធិពី ...ក-UPDF រាជធានីភ្នំពេញ ដែលជាជំនួយឥតសំណង។

    បើតាមការលួចបង្ហើបពីក្រុមសមាជិកនៅក្នុងសហគមនេះបានអោយដឹង ថា នៅពេលប្រធានសហគមបានសុំច្បាប់ទៅស្រុកក្រៅមួយរយះ ប្រធានបានតែងតាំងលោក ពេជ្រ-គន្ធា ជាអនុប្រធានអោយឡើងជាប្រធានស្តីទីជំនួសនៅក្នុងសហគមខាងលើ។ ប្រភពបានបន្តថា កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០១២UPDF បានវេលុយចូល CDF ចំនួន១០លានរៀល នឹងថ្ងៃទី២៤ ខែឆ្នាំដដែល UPDF បានវេលុយចូលកុង CDF ចំនួន៤លានរៀល បន្ថែមដែលនេះជាថវិការចុងក្រោយនៃគំរោងឧបត្ថមរបស់UPDFមកលើCDF។ ប្រភពបានបន្តទៀតថា លោកពេជ្រ-គន្ធាប្រធានស្តីទី និងប្រពន្ធឈ្មោះ សយ-តុលា មាននាទីជាប្រធានរដ្ឋបាលបានត្រូវរូវគ្នាចុះហត្ថលេខាដកប្រាក់ ពីកុងធនាគារស្ងាត់ៗ ដោយមិនបានឆ្លងកាត់ការប្រជុំ នឹងមិនបានឆ្លងកាត់ការព្រព្រៀងពីប្រធានគណនេយ្យនោះទេ ទាល់តែចំណាយលុយអស់ទើបកាន់វិក័យប័ត្រមកប្រគល់អោយខាគណនេយ្យចុះ បញ្ជី។ ប្រភពបន្ថែមថា លោកប្រធានស្តីទី និងលោកស្រីប្រធានរដ្ឋបាលធ្វើខុសគោលការណ៍ ដកលុយយកទៅចំណាយគ្មានគោលដៅច្បាស់លាស់ ហើយមិនឆ្លងកាត់ប្រធានគណនេយ្យបែបនេះ វាអាចមានការចន្លោះប្រហោងណាមួយដោយចេតនា ហើយគេសង្ស័យថាមានការកឹបកេងថវិការរបស់សហគមន៍ក៏អាចថាបាន ព្រោះនៅពេលប្រធានគណនេយ្យ និងសមាជិកសាកសួរលោកលោកស្រីខាងលើ យកលុយទៅធ្វើនេះធ្វើនោះមិនច្បាស់លាស់ទាល់តែសោះ ហើយថែមទាំងគំរាមអ្នកក្នុងសហគមន៍ថា បើអ្នកណាហ៊ានយករឿងខាងលើទៅនិយាយផ្តេសផ្តាសលោកប្រធានស្តីទី នឹងធ្វើការកោះប្រជុំដកក្បាលចោលជាមិនខាន។

    កម្ពុជាសុវណ្ណភូមិ មិនទាន់អាចសុំការបំភ្លឺពីលោក ពេជ្រ-គន្ធា ប្រធានស្តីទី និងលោកស្រី សយ-តុលា ជាភរិយា មានទួនាទីជាប្រធានរដ្ឋបាលបានទេ តែអ្នកយកព័ត៌មានយើងនឹងព្យាយាមសុំការបំភ្លឺជុំវិញការចោទប្រ កាន់ខាងលើនេះ។

    លោកស្រី ស្តើង-វណ្ណវីនីយុត្តិ ប្រធាន UPDF រាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះថា លោកស្រីធ្លាប់បានតាមដានពីសកម្មភាពចំណាយរបស់ CDF ខេត្តសៀមរាបដែរកន្លងទៅ ហើយរាល់ការចំណាយរបស់សហគមន៍នេះ ត្រូវតែមានគំរោងច្បាស់លាស់ទើបខាង UPDF ឯកភាពបើធ្វើខុសគោលការណ៍ខាងលោកស្រីនឹងអោយសង់ប្រាប់ជំនួយនោះទៅ វិញ។ លោកស្រីបន្ថែមថា នឹងចុះត្រួតពិនិត្យជាបន្តទៅទៀតចំពោះរាល់ការចំណាយចុងក្រោយ នេះ។

    យើងក៏ពុំទាន់អាចសុំការបំភ្លឺពីលោកស្រី តាន់-គន្ធា ប្រធានគណនេយ្យ CDF បានដែរព្រោះនៅព្រឹកនេះលោកស្រីកំពុងជាប់សិក្ខាសាលានៅឯរាជធានីភ្នំ ពេញ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    បែកធ្លាយសំលេង​លោក ឃឹម-វាសនា ពេញបណ្តាញសង្គម   អាន2347ដង បុរសគ្មានអត្តសញ្ញាណម្នាក់ចងកសម្លាប់ខ្លូន   អាន525ដង ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន   អាន1083ដង លោក ទិត្យ ណារ៉ុង អធិការក្រុង ត្រូវបានតែងតាំងទៅជាស្នងការ ក្រោមការរិះគន់យ៉ាងទ្រហឹងអើងកងពី...    អាន2020ដង តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​បុរីកីឡា​ឲ្យ​មាន​សេរីភាព   អាន620ដង លោក ​គង់​ គឹម​នី​ អភិ​បាល​ស្រុក​ស្នូល​ចាប់​ខ្លួន​អ្នក​កា​សែត​ដើម្បី​ជា​ថ្នូ​នឹង​កញ្ចប?...    អាន675ដង មន្ត្រីរាជការត្រូវបានរាជរដ្ឋាភិបាលឲ្យឈប់សម្រាកនៅថ្ងៃប្រជុំអាស៊ានថ្ងៃទី១៩-២០វិច្ឆិកា   អាន581ដង ជនសង្ស័យ៤នាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន   អាន601ដង លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រជុំអន្តរស្ថាប័ន ដើម្បីពង្រឹងសន្តិសុខសាធារណៈ និងការបង្...    អាន621ដង ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣   អាន948ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀនជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
    លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
    ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាបសកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
    លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួមការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
    លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយលោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
    ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
    ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួនក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
    ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងសៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
    ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
    ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថានបើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1571នាក់
    ម្សិលមិញ    17293នាក់
    សប្ដាហ៍នេះ    48667នាក់
    ខែនេះ    278176នាក់
    ឆ្នាំនេះ   919395នាក់
    សរុប   31585641នាក់
    ថ្ងៃទី 21 ខែ 02 ឆ្នាំ 2019 ម៉ោង 04:58