លោក ប៊ិច ជាមេកន្ទ្រាញនៅព្រំដែនវៀតណាម ស្រុកអណ្តូងមាស

ដោយៈ ខេត្តរតនគីរី ថ្ងៃទី 10 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 09:45 នាទី ចំនួនអានៈ 1528

សកម្មភាពបទល្មើសមួយគួអោយស្អប់ខ្ពើម ហើយូរឆ្នាំមកហើយ ពុំមានសមត្ថកិច្ច ឫស្ថាប័នណាមួយហ៊ានចុះទៅបង្ក្រាបសោះឡើយ នៅប៉ុស្តិ៍អូសាថី ចំណុច៧០៧ នៃGPS ត្រង់ បង្គោល២៥(១) ក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគីរី ដែលគេតែងហៅថាប៉ុស្តិ៍(បាសាវ) ដែលមានលោកនីន ណា ហៅ ប៊ិច ជាប្រធាន និងមេឈ្មួញដែលមានអំណាចពេញទំហឹងកាងរកស៊ីខុសច្បាប់នៅទីនោះ។

តាមប្រភពពត៌មានពីប្រជាជន នៅតំបន់នោះបានអោយដឹងថា លោកប៊ិច បានប្រើ គំនៀបមកលើប្រជាពលរដ្ឋជនជាតិភាគតិចច្រាយនៅតំបន់នោះ ដោយប្រមូលទិញឈើធ្នុងពីបងប្អូនជនជាតិឌុបម៉ូតូ ឫឈ្មួញតូចៗ ដែលលួចដឹកឈើប្រណិតខុសច្បាប់យកទៅលក់នៅទីនោះត្រូវលោកប៊ិចទិញ ស្តុកទុកដោយអោយតំលៃទាប បើមិនលក់ក៏ត្រូវរឹបអូសយកដែរ ហើយលោកប៊ិចយកទៅលក់បន្តអោយឈ្មួញវៀតណាមនូវតំលៃខ្ពស់ដើម្បីចំណេញ ប្រាក់ដាក់ហោប៉ៅរបស់ខ្លួន ដោយមិនបាច់បង់ប្រាក់ជូនអ្នកណាឡើយ។មិនត្រឹមតែប៉ុណ្ណោះប្រភពពត៌ មានដដែល បានអោយដឹងទៀតថាលោកប៊ិចបានអោយឈ្មួញវៀតណាមឈ្មោះតឹង ដែលគេហៅថា(តឹងច)យកកម្លាំងវៀតណាមចូលមកដីខ្មែរ អាឈើកកោះ ជក្រំ តាមអំពើចិត្ត ហើយយកឡានកាម៉ង់កាកែច្នៃរបស់លោកប៊ិច ដឹកចេញ រួចតម្រូវអោយមេឈ្មួញវៀតណាម(តឹងច) បង់អោយលោកប៊ិចក្នុងមួយម៉ែតគូប មួយរយដុល្លាទៅមួយរយហាសិបដុល្លា លោកប៊ិចបានចាត់ចែងអោយជនជាតិវៀតណាមនោះសង់រោងនៅខាងក្រោយប៉ុស្តិ៍ចំងាយ ប្រហែល៤០ម៉ែត្រដើម្បីងាយស្រួលលោកប៊ិចការពារ។0

តាមប្រភពព័ត៌មានដដែរបានអោយដឹងទៀតថា នៅក្នុងបន្ទប់ប៉ុស្តិ៍របស់លោកប៊ិច ផ្ទាល់ជាកន្លែងស្តុកឈើធ្នុង ដែលលោកប៊ិចទិញបានហើយទើបនាំទៅលក់អោយឈ្មួញវៀតណាមបន្ត រីឯឈ្មួញដែលដឹកឈើធ្នុងមកលក់នៅតំបន់នេះត្រូវឆ្លងកាត់ការបង់ជូនលោកប៊ិច ឫលោកប៊ិចតម្រូវអោយឈ្មួញវៀតណាម កាត់លុយពីឈ្មួញខ្មែរយកមកបង់អោយប៉ុស្តិ៍វិញ ក្នុងមួយម៉ែត្រគូប២០០ដុល្លា។

លោកប៊ិច ជាមេកន្ទ្រាញប៉ុស្តិ៍ដុះស្លែដែលមិនអាចមានអ្នកណាធ្វើអ្វីគេបាន មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ អ្នកណាក៏ខ្លាច លោកប៊ិចដែរជួនកាលទៀតលោកប៊ិច បានផឹកស្រាស្រវឹង ហើយស្រែកឡូឡាក្អេងក្អាងទៀតថា អញ់មានលុយ មានខ្នង គ្មានអ្នកណាហ៊ានធ្វើអីអាញ់ទេនៅក្នុងខេត្តរតនគីរី និងគ្មានអ្នកណាហ៊ានដកអាញ់ចេញពីប៉ុស្តិ៍នេះទេ នៅក្នុងខេត្តនេះលើកលែងតែចេញបញ្ជាពីក្រសួងមហាផ្ទៃ ទើបអាចដកអាញ់ចេញពីប៉ុស្តិ៍នេះបាន។ចំពោះបុគ្គលឈ្មោះប៊ិចនេះ អ្នកសារព័ត៌មានជ័យជំនះថ្ងៃ៧មករាយើងមិនអាចរកការបំភ្លឺបានទេ ព្រោះពេលទៅដល់បុស្តិ៍មិនជួបលោកសោះគឹជួបតែកូនចៅថាមេឡើងទៅខេត្តបា ត់ហើយពីរបីថ្ងៃទៀតទើបមក សួរអ្វីក៏មិនដឹងដែរបានឱ្យតែលេខទូរសព្ទ័ តែលេខនោះមិនអាចទាក់ទងបានទេ ប៉ុន្តែក្រោយពេលអ្នកសារព័ត៌មានយើងចេញផុតមួយសន្ទុះមកក៏មាន ប្រភពគេខលប្រាប់យើងថា ឈ្មោះនេះបានឡូឡាប្រទោសារយា់ងខ្លាំងថាសារព័ត៌មានឯងចុះអីក៏ចុះទៅ។ ដូច្នេះតួនាទីដែលលោកប៊ិចមកនៅព្រំដែននេះមិនមែនជាបុព្វហេតុការពាព្រំដែន ការពារទឹកដី ការពារប្រជាជន និងកំចាត់សកម្មភាពបទល្មើសផ្សេងៗ មកលើព្រំដែនកម្ពុជាទេ គឺលោក នីន ណា ហៅប៊ិចធ្វើប្រធានប៉ុស្តិ៍នេះដើម្បីធ្វើមេកន្ទ្រាញ រកស៊ីបទល្មើសខុសច្បាប់ និងកាងការពារជនជាតិវៀតណាមដែលចូលមករកស៊ីបទល្មើសផ្សេងៗ លើទឹកដីកម្ពុជាដូចជាទិញឈើ អាឈើលើដីខ្មែរ និងទិញសត្វព្រៃ។ បើតាមសំដីក្អេងក្អាងរបស់លោកថា លោកមានខ្នងក្នុងខេត្តនោះប្រហែលជា គ្មានមេៗណានៅក្នុងខេត្តហ៊ានដកលោកចេញទេ ។
ដោយ ភួង ផុន

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ទីសុគន្ធ​ បើកឡាន​​បុក​បុរស​ម្នាក់​បាក់​ជើង​ម្ខាង   អាន1664ដង កម្ពុជាសុវណ្ណភូមិសូមធ្វើការបដិសេធ មិន​កែតម្រូវ​ព័ត៌មាន ហើយ​ក៏មិន​ផ្សាយសុំទោសជាសាធារណះ...    អាន1498ដង បនល្បែងស៊ីសងដុះដូចផ្សិតនៅស្រុកពួកគ្មានអ្នកបង្រ្កាប   អាន1344ដង បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរ?...    អាន1573ដង ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​ក...    អាន2098ដង ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់   អាន1959ដង ប្តីប្រធានមន្ទីព័ត៌មានខេត្តកំពង់ស្ពឺស្រវឹងប្រចណ្ឌប្រពន្ធវាយគេឯងពេញវង់ពិធី   អាន1541ដង តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអ...    អាន1586ដង បង់សំណាញ់ឃើញកាណូត ដែលលិចបាត់ជាង១ខែ ស្លាប់ម្ចាស់ម្នាក់   អាន1418ដង ផ្តាំទៅលោក អ៊ុករ៉ាប៊ុន រដ្ឋមន្រ្តីក្រសូងកសិកម្មផងថា ឈើក្រញូងចាប់ផ្តើមចេញទៀតហើយ   អាន1584ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3345នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    149829នាក់
ខែនេះ    533109នាក់
ឆ្នាំនេះ   1915341នាក់
សរុប   51275267នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 02:41