ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ

ដោយៈ ភ្នំពេញ ថ្ងៃទី 13 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 02:10 នាទី ចំនួនអានៈ 1666

ក្រុមអ្នកតវ៉ា ដែលមានទាំងកុមារផង បានបន្តស្រែកទាមទារឲ្យដោះលែងលោកម៉ម សូណង់ដូ។ ការប្រមូលផ្តុំគ្នាលើកបដា និងស្រែកមេក្រូតវ៉ានោះ បានធ្វើឡើងបីថ្ងៃជាប់ៗគ្នា នៅកន្លែងប៉ូលិសបិទផ្លូវមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ ជិតរង្វង់មូលនាងគង្ហីង ចម្ងាយប្រមាណ ២០០ ម៉ែត្រពីតុលាការ ដែលកំពុងតែដំណើរការកាត់ទោសលោកម៉ម សូណង់ដូ និងអ្នកពាក់ព័ន្ធ សរុប ១៤ នាក់ ។ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានបន្តកាត់ទោសលោកម៉ម សូណង់ដូ ដោយសួរដេញដោលលើសាក្សីដាក់បន្ទុកបានចំនួន ៥ នាក់បន្ថែមទៀត។

ចំណែកប៉ូលិសនៅតែបន្តពង្រាយកម្លាំងដាក់របាំងបិទផ្លូវមុខតុលាការ ខាងជើងស្តាតអូឡាំពិក ចាប់ពីភ្លើងស្តុបអាងទឹក រហូតដល់ភ្លើងស្តុបនាងគង្ហីង។ ក្រុមអ្នកភូមិតវ៉ា មិនត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់តុលាការឡើយ។

ការចោទប្រកាន់លោក ម៉ម សូណង់ដូ គឺតុលាការបានភ្ជាប់នឹងករណីជម្លោះដី ដែលបង្កឡើងដោយប្រជាពលរដ្ឋមួយក្រុម ដែលជាសាខាសមាគមអ្នកប្រជាធិបតេយ្យ នៅក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ករណីជម្លោះដីនោះ ត្រូវបានអាជ្ញាធររដ្ឋាភិបាលចោទប្រកាន់ថា អ្នកទាំងនោះចាប់ដីរដ្ឋ បង្កើតតំបន់អបគមន៍ ហើយត្រូវបានរដ្ឋាភិបាលបង្ក្រាប និងបណ្តេញចេញ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ បណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់ និងមនុស្សជាច្រើនបានរត់គេចខ្លួនពីការតាមចាប់របស់តុលាការខេត្ត ក្រចេះ៕ដោយ ជខ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋ​បឹង​កក់​និង​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី    អាន1369ដង រឿងទុំទាវ (មានវីដេអូ)   អាន3480ដង អគ្គិភ័យបានឆាបឆេះផ្ទះពីរខ្នង ក្នុងរដូវបុណ្យចូលឆ្នាំចិន និង វៀតណាម   អាន1320ដង បាឡុងហោះរបស់ក្រុមហ៊ុនចិនធ្លាក់នៅសៀមរាបបណ្តាល អោយភ្ញៀវបរទេសរងរបួសជាទម្ងន់   អាន1483ដង បន្ទាយមានជ័យជាប្រភពបទល្មើសសេដ្ឋកិច្ចមន្រ្តីជំនាញអង្គុយយកលុយ   អាន1517ដង ចៅក្រមតុលាការខេត្តសៀមរាបសម្រេចមិនឃុំខ្លួន អ្នកកាសែត និងមន្រ្តីបរិស្ថាន   អាន1485ដង កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់   អាន1397ដង ហាង​អ៊ីនធឺណេត​កាហ្វេ​ត្រូវ​បាន​ហាម​មិន​ ឲ្យ​នៅ​ក្បែរ​សាលា​រៀន និង​មិនអោយ​លេង​ហ្គេមទេ   អាន1503ដង ជន​ជា​តិ​ថៃ​២នាក់​ប្រើ​​អាវុធ​បាញ់​ប្រ​ហា​ពេល​សមត្ថកិច្ចចុចាប់​គ្រឿង​ញៀន   អាន1496ដង ដំណឹងផ្លាស់ប្តូរតំណែងលោក​ទូច​ណា​រ៉ុថស្នងការរាជធានីភ្នំពេញ   អាន1588ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      27482នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    173966នាក់
ខែនេះ    557246នាក់
ឆ្នាំនេះ   1939478នាក់
សរុប   51299404នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 20:36