ព្រះរាជអាជ្ញា​ និង​នគរបាល​ចាប់ផ្តើម​វែកមុខ​ក្រុម​ឃាតក ​ដែល​រៀប​គម្រោង​សម្លាប់​លោក ហង្ស សេរី​ឧ​ត្ត​ម​

ដោយៈ ​រតនគិរី ថ្ងៃទី 14 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 03:36 នាទី ចំនួនអានៈ 1520

ដោយមានការយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវ វែកមុខឃាតក ដែលបានរៀបគម្រោងគិតទុកជាមុន សម្លាប់លោក ហង្ស សេរីឧត្តម ជាភ្នាក់ងារឆ្លើយឆ្លងព័ត៌មាន កាសែត វរជនខ្មែរ ប្រចាំខេត្តរតនគិរី អាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្ត្រីតុលាការបានបង្ហាញឲ្យឃើញពីតម្រុយ និងពន្លឺក្នុងការបំបែកសំណុំរឿងឃាតកម្មបិទមុខមួយនេះ ។ ជាក់ស្តែងកាលពីព្រឹកម៉ោង ៩ ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១២នេះ ប៉ូលិសបានរកឃើញកន្លែងធ្វើឃាតលោក ហង្ស សេរីឧត្តម ហើយ បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេល៣ថ្ងៃរួចមក ដែលការរកឃើញកន្លែងធ្វើឃាតនេះ គឺដំបូងឡើយគេរកឃើញស្បែកជើងជនរងគ្រោះនៅក្នុងផ្ទះមួយដាច់ ស្រមាលពីគេបន្តិច កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ២០១២ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យ និងសាកសួរ ដើម្បីស្វែងរកជនដៃដល់។

ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ដរតនគិរី លោក ជា សុភក្ដ្រ បានដឹក នាំកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ ចុះទៅឆែកឆេរផ្ទះរបស់មន្ដ្រីអាវុធហត្ថម្នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធនឹង អំពើឃាតកម្មទៅលើលោក ហង្ស សេរីឧត្តម ដែលត្រូវគេសម្លាប់ រួចញាត់ចូលក្នុងគូទរថយន្ដ។យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ផ្ទះរបស់មន្ដ្រីអាវុធហត្ថឈ្មោះ អាន ប៊ុនហេង ហៅអេង ស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលង់ ទល់មុខវិមានសពកម្ពុជា-វៀតណាម ខាងក្រោយតារាងបាល់ទាត់មួយ ហើយនៅក្បែរនោះមានហាងផឹកស៊ីមួយកន្លែងគេនិយមហៅថា ហាងដើមទឹកដោះ ឬហាងចំការដូង ប៉ុន្ដែខណៈដែលកម្លាំងនគរបាលនិងអាជ្ញាធរ មូលដ្ឋាន ចុះឆែកឆេរនោះ ឈ្មោះ អាន ប៊ុនហេង  ជាម្ចាស់ផ្ទះរូបនេះ រត់គេចខ្លួនបាត់ហើយ។

សមត្ថកិច្ចចម្រុះមានមន្ត្រីតុលាការប៉ូលិសបាន អានដីកាឆែកឆេរ ជូនដល់ម្ចាស់ផ្ទះដើម្បីចូលត្រួតពិនិត្យរកមើលវត្ថុតាងបទល្មើស ពាក់ព័ន្ធនឹងការធ្វើឃាតលោក ហង្ស សេរីឧត្តម  ។ ជាមួយគ្នានេះប្រភពព័ត៌មានមួយទៀតបានបង្ហើបឲ្យដឹងថា ប៉ូលិសបានឃាត់ខ្លួន ឈ្មោះអ៊ាន ប៊ុនហេង ហៅអេង ខណៈហៅឱ្យចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ ។ លោកអ៊ាន ប៊ុនហេង បើទោះណាមិនទាន់សារភាពយ៉ាងណាក៏ដោយ ក៏សភាពបែបនេះធ្វើឱ្យគេសង្ស័យទៅលើរូបលោកខ្លាំងមែនទែន ព្រោះតែគាត់ជាម្ចាស់ផ្ទះហើយស្បែកជើងពណ៌ខ្មៅ របស់ជនរងគ្រោះនៅក្នុងផ្ទះរបស់គាត់។

អ្នកស្រី ចន្ធី អាយុ២៨ឆ្នាំ ដែលមានផ្ទៃពោះ៧ខែជាភរិយារបស់លោក ហង្ស សេរីឧត្តម បានឱ្យដឹងថា មុនពេលប្តីគាត់បាត់ខ្លួននៅយប់ថ្ងៃទី៩ កញ្ញា ២០១២ ប្តីគាត់បានប្រាប់ថា ទៅជួបគេដែលបានណាត់ជួបហៅតាមទូរស័ព្ទ ហើយមួយម៉ោងក្រោយមកគាត់ជាប្រពន្ធបានទូរស័ព្ទទៅសួរ តែមិនលើក ។ លុះទូរស័ព្ទជាលើកទីពីរចូលហើយ ចុចទទួលតែមិនឮនិយាយតបទេ បែរជាឮសំឡេងគំហកខ្លាំងៗ ហើយក៏ដាច់ធ្វើឱ្យមានការសង្ស័យ ប៉ុន្តែពុំបានប្តឹងសមត្ថកិច្ចភ្លាមៗទេ និងតាមរកសួរមិត្តភក្តិប្តីគាត់នៅថ្ងៃបន្ទាប់ តែពុំមានទទួលដំណឹងអ្វីទេ ។ រហូតបីថ្ងៃទើបប្តឹងប៉ូលិសហើយក៏ឈានដល់ប្រទះឃើញសព បន្ទាប់ពីមានអ្នកភូមិជនជាតិភាគតិចក្នុងភូមិធួយអម្ពិល បានផ្តល់ដំណឹងដល់ក្រុមអ្នកកាសែត និងសមត្ថកិច្ចថា បានឃើញរថយន្តកាមរីមួយគ្រឿងចតចោលនៅក្នុងចម្ការស្វាយ ចន្ទី ហើយក្រុមអ្នកតាមរកក៏បានទៅកាន់ទីនោះទើបស្គាល់ថា ជារថយន្តរបស់លោក ហង្ស សេរីឧត្តម មែន។

មន្ត្រីសមត្ថកិច្ចបានសន្និដ្ឋានថា ការទូរស័ព្ទហៅយកទៅសម្លាប់នេះគឺទាក់ទងនឹងមនុស្សស្គាល់ គ្នាទើបហ៊ានទៅទាំងយប់ដូចនេះការសម្លាប់គឺពិតជារឿងគំនុំ ហើយករណីនេះអាចឆាប់រកឃើញតាមរយៈលេខទូរស័ព្ទមិនខាន។ ពាក់ព័ន្ធករណីនេះផងដែរ ឯកឧត្តម ខៀវ កាញ៉ារិទ្ធ ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្កោលទោសចំពោះអំពើឃាតកម្មដ៏សាហាវឃោរឃៅលើលោក ហង្ស សេរីឧត្តម និងបានអំពាវនាវឲ្យសមត្ថកិច្ចស្រាវជ្រាវវែកមុខក្រុមជនល្មើសដើម្បី នាំទៅផ្តន្ទាទោសតាមផ្លូវច្បាប់។ ការរកឃើញតម្រុយរបស់ក្រុមឃាតកដែលធ្វើឃាតលោក ហង្ស សេរីឧត្តម ទទួលបានការកោតសរសើរពីមតិជាតិនិងអន្តរជាតិ ហើយគ្រប់គ្នាបាននគាំទ្របេសកកម្មដ៏មានតម្លៃរបស់មន្ត្រីតុលាការ និងសមត្ថកិច្ច នគរបាល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តុលាការផ្តន្ទាទោស ម៉ម សូណង់ដូ ចំនួន ២០ ឆ្នាំ   អាន1367ដង ចៅសង្កាត់ និង ក្រុមប្រឹក្សាសង្កាត់ជ្រាវម្នាក់ជំពាក់លុយគេជាង៣០ម៉ឺងនដុល្លារអត់ព្រមសង   អាន1601ដង លោកទា-គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបើកឡានបុកគេរួចរតគេចផ្អើលពេញទីក្រុង   អាន1640ដង លោក ធៀម ដែន ហៅ តក់ មេប៉ុស្តិ៍បឹងជ្រោង គាបជំរិតប្រជាពលរដ្ឋ និងរកស៊ីឈើគ្រញូងខុស ច្បាប់   អាន1459ដង សារជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2094ដង អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក   អាន1324ដង ឈ្មួញស្រីវ័យក្មេងដឹកឈើអត់ច្បាប់អត់មានអ្នកចាប់ មានតែអ្នកយកលុយបែបពុករលួយ   អាន1521ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន1397ដង ទាហ៊ាន២នាក់ប្រើឈ្មោះកងពលលេខ៦ និងរថយន្តពណ៍ត្រេអ៊ី រកស៊ីដឹកឈើប្រណិតខុសច្បាប់   អាន1538ដង ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋ...    អាន1469ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      27426នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    173910នាក់
ខែនេះ    557190នាក់
ឆ្នាំនេះ   1939422នាក់
សរុប   51299348នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 20:30