ព័ត៌មានក្ដៅ

    ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន

    ដោយៈ ថ្ងៃទី 17 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 04:59 នាទី ចំនួនអានៈ 888

    រដ្ឋមន្ត្រីក្រសួងធនធានទឹកអំពាវនាវអោយប្រជាជនរស់នៅក្បែរស្ទឹង ធ្វើការប្រុងប្រយ័ត្ន បើទោះបីជាស្ថានភាពទឹកជំនន់មិនទាន់ដល់កម្រិតប្រកាសអាសន្នក៏ដោយ។ ការប្រកាសអោយប្រជាជនប្រុងប្រយ័ត្ននេះ ពីព្រោះកម្ពុជាអាចនៅទទួលរងព្យុះមួយចំនួនផ្សេងទៀត។

    បើទោះបីជាតំបន់ខ្លះនៅក្នុងប្រទេសកម្ពុជាបានទទួលរងគ្រោះ ដោយសារទឹកជំនន់ទឹកភ្លៀង ហើយធាតុអាកាសអាប់អួរនៅបន្តគ្របដណ្តប់មកលើខេត្តមួយចំនួននៃ ប្រទេសកម្ពុជាក៏ដោយក្តី ក៏រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនៃប្រទេសកម្ពុជាបានអះអាង ថា ស្ថានភាពទឹក នៅក្នុងប្រទេសកម្ពុជាមិនទាន់ឡើងដល់ចំណុចប្រកាសអាសន្ននៅឡើយទេ។

    លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានថ្លែងប្រាប់នៅថ្ងៃ អាទិត្យនេះថា លោកមានការព្រួយបារម្ភពីទឹកជំនន់ទឹកភ្លៀងបង្កមកលើតំបន់ខ្លះនៃ ប្រទេសកម្ពុជាដែរ តែមិនទាន់មានសភាពធ្ងន់ធ្ងរទេ។ លោកបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទឹកជំនន់ទឹកភ្លៀងបានជន់លិចរយៈពេលខ្លីផ្នែកខ្លះនៃខេត្តព្រះវិហារ និងផ្លូវខ្លះនៃខេត្តកំពង់ធំមែន ប៉ុន្តែស្ថានភាពមិនធ្ងន់ធ្ងរទេ។

    លោក ញឹម វណ្ណដា អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងប្រាប់ នៅល្ងាចថ្ងៃអាទិត្យនេះដែរថា ស្ថានភាពទឹកនៅតាមដងទន្លេមេគង្គ និងទន្លេសាបមិនទាន់ចោទជាបញ្ហានៅឡើយទេ។ ប៉ុន្តែអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែត្រៀមជាប្រចាំពីព្រោះ គ្រោះធម្មជាតិគ្មាននរណាអាចមើលឃើញទាំងស្រុងនោះទេ។

    បើទោះបីជាស្ថានភាពទឹកជំនន់នៅក្នុងប្រទេសកម្ពុជាមិនទាន់ត្រូវ បានអាជ្ញាធរប្រកាសអាសន្នក៏ដោយក្តី ក៏លោក លឹម គានហោ បានអំពាវនាវអោយប្រជាពលរដ្ឋរស់នៅតាមមាត់ស្ទឹងសំខាន់ៗនៃប្រទេស កម្ពុជាធ្វើការប្រុងប្រយ័ត្នជាប្រចាំ។ ស្ទឹងទាំងនោះរួមមាន៖ ស្ទឹងព្រែកត្នោត ក្នុងខេត្តកំពង់ស្ពឺ ស្ទឹងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ស្ទឹងសែនខេត្តកំពង់ធំនិងស្ទឹងដទៃមួយចំនួនផ្សេងទៀត។

    លោករដ្ឋមន្ត្រីប្រកាសអោយធ្វើការប្រុងប្រយ័ត្នជាប្រចាំ ពីព្រោះថា ជារៀងរាល់ឆ្នាំ ព្យុះចំនួនពី២២ ទៅ២៥ ត្រូវបោកបក់មកលើប្រទេសកម្ពុជា។ តែរហូតមកដល់ពេលនេះ ប្រទេសកម្ពុជាទើបទទួលរងសម្ពាធព្យុះចំនួន១៦ទេ។ ដូច្នេះ កម្ពុជាអាចនូវទទួលរងសម្ពាធព្យុះមួយចំនួនផ្សេងទៀត៕ ដោយ ជខ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    Apple iPhone 6 official sales kick off in a number of countries   អាន4290ដង ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស   អាន5276ដង ភពផែនដីកើនកំដៅដោយសារតែ ឧស្ម័នផ្ទះកញ្ចក់   អាន8702ដង សុស-រុង ប៉េអឹមរងស្រុកត្រពាំងប្រាសាទផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលយប់   អាន1345ដង នាង កាតុ ឆេះ​ដុំ​នឹង​ព័ត៌មាន​លែងលះ​ប្តីព្រោះ​អត់មាន​កូន   អាន1397ដង មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន722ដង ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បានយក ?...    អាន493ដង លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរ?...    អាន636ដង តើអ្នកធ្លាប់​ចុះទៅកម្សាន្តនៅ​តំបន់អភិរក្ស បឹងពារាំង ដែរឬទេ? ចុចមើលវីដេអូសាកមើល តើទេសភាព...    អាន3865ដង បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ   អាន860ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាពប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
    រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
    ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំតំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
    លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀងក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
    ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
    តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
    Apple iPhone 6 official sales kick off in a number of countriesApple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
    លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹងក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
    ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
    ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុងដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      315នាក់
    ម្សិលមិញ    10365នាក់
    សប្ដាហ៍នេះ    18912នាក់
    ខែនេះ    185974នាក់
    ឆ្នាំនេះ   1749320នាក់
    សរុប   36905425នាក់
    ថ្ងៃទី 27 ខែ 05 ឆ្នាំ 2020 ម៉ោង 05:38