ព័ត៌មានក្ដៅ

    ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ពួក​ជម្លៀស​ចេញ​ពី​លំនៅ​ដោយសារ​ទឹក​ជំនន់

    ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 18 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 03:22 នាទី ចំនួនអានៈ 42

    ទឹកជំនន់ដោយសារភ្លៀងខ្លាំងបានចាប់ផ្តើមជន់លិចផ្លូវថ្នល់ និងស្រែចំការជាច្រើនហិកតារនៅតាមឃុំមួយចំនួន នៃស្រុកពួក ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ភាគខាងលិចពីទីរួមខេត្តសៀមរាប រយៈពេល ២-៣ថ្ងៃចុងក្រោយនេះ។

    មន្ត្រីសាលាស្រុកពួកបានឱ្យដឹងថា រយៈពេល ២-៣ថ្ងៃជាប់ៗគ្នានេះ មានប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងឃុំល្វា បានចាប់ផ្តើមជម្លៀសចេញពីលំនៅឋានទៅរកទីទួលសុវត្ថិភាព បន្ទាប់ពីមានទឹកជន់ខ្លាំង បណ្តាលឱ្យលិចភូមិឋាន និងស្រែចំការរបស់ពួកគេ។

    លោក ពេជ្រ សុខាល័យ គឺជាអភិបាលស្រុកពួក បានមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី១៧ ខែកញ្ញា ថា ទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងខ្លាំង បានលិចវាលស្រែចំការនៅតាមឃុំមួយចំនួន ក្នុងស្រុករបស់លោករយៈពេល ២-៣ថ្ងៃមកហើយ។

    មន្ត្រីដដែលបានបញ្ជាក់ថា ទឹកជំនន់កំពុងគំរាមកំហែងទៅលើឃុំពី ៤ ទៅ ៥ ក្នុងចំណោមឃុំទាំងអស់ចំនួន ១៤ នៅក្នុងស្រុកនេះ៖ «តាម ពិតឃុំរើល វាលិចមុនគេ ប៉ុន្តែឥឡូវនេះវាស្រកចុះបន្តិចវិញហើយ ប្រហែលជាជិត ១តឹកដែរ។ មកទល់នឹងពេលនេះ មានតែឃុំល្វាមួយទេដែលបានជម្លៀសចេញពីតាមភូមិមកនៅតាមថ្នល់ ដោយសារភាពលិចលង់រឹតតែខ្លាំង។ មានឃុំផ្សេងទៀតក៏លិចដែរ ដូចជានៅឃុំយាង ក៏វាមានលិចផ្លូវទំនាក់ទំនងក្នុងភូមិដែរ ប៉ុន្តែមិនទាន់មានបញ្ហាលិចដល់ផ្ទះសម្បែងនៅឡើយទេ។ ការលិចលង់មាន ៤ ទៅ ៥ឃុំ ប៉ុន្តែឃុំចំនួន ២ទៀតនោះ អត់ទាន់រាយការណ៍មកច្បាស់ ព្រោះយើងអត់អាចធ្វើដំណើរទៅបានទេ ទាល់តែជិះទូក»

    ទោះយ៉ាងណារហូតមកដល់ពេលនេះ អាជ្ញាធរស្រុកពួក នៅមិនទាន់ដឹងច្បាស់ពីចំនួនប្រជាពលរដ្ឋប៉ុន្មានគ្រួសារដែលបាន ជម្លៀសចេញពីលំនៅឋាន និងមានដីស្រែចំការចំនួនប៉ុន្មានហិកតារ កំពុងលិចលង់នៅក្នុងទឹកជំនន់នោះទេ។ អាជ្ញាធរបានឱ្យដឹងថា មានក្មេងម្នាក់បានលង់ទឹកជំនន់ស្លាប់កាលពីពីរថ្ងៃមុន នៅក្នុងឃុំពួក។

    មន្រ្តីសាលាស្រុកពួកក៏ដូចជាអភិបាលស្រុកពួកជាមនុស្សកំជិលផះ។ទឹកលិចពីរបីថ្ងៃទៅហើយនៅមិនដឹងចំនួនពិតប្រាកដ។លោកថាទៅមិនរួចទាល់តែជិះទូក! ហើយម៉េចក៏មិនជិះទូកទៅ? ស្រុកពួកជាស្រុកធ្វើទូកលក់ ហេតុអីក៏លោករកទូកមួយជិះទៅមើលអ្នកស្រុកលិចទឹក ដើម្បីដឹងថាពួកគេត្រូវការអី។ មន្រ្តីបែបនេះគួរតែតំកើងឋានៈជាមន្រ្តីអានការសែតទើបសម។ចំជាផះកណ្តាលចង្រ្កានមែន។បើកិច្ចការដែលទាក់ទងនឹងលុយវិញ អូ! បុរសនេះត្រចៀកក៏វ័យ ដៃក៏រហ័ស! ហេ ហេ....!

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន552ដង លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌   អាន1920ដង ជនពាក់​ព័ន្ទគ្រឿង​ញៀន​៧នាក់​ក្នុង​ចំណោម​៣៩​នាក់​ចេះសីល្ប៍​ហែក​គុគ​រត់​បាត់?   អាន605ដង អ្នកកាសែតមួយរូបត្រូវបាន ប៉ូលីសចរាចរណ៏គំរាមដកកាមេរ៉ា   អាន933ដង សមត្ថកិច្ចមិន​ទាន់អាចបំភ្លឺ រឿងស្នងការខេត្តព្រះវិហារប្រើកាំភ្លើងបាញ់បោះសេរី   អាន668ដង លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយ...    អាន2430ដង ខ្សែភ្លើងធ្លាក់ដល់ដីជាក្តីបារម្មណ៏ដល់ពលរដ្ឋជាងបីខែហើយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើ មើល...    អាន699ដង លោក ឱម យ៉ិនទៀង មើលការពុករលួយនៅច្រករបៀងព្រំដែនអន្តរជាតិប៉ោយប៉ែតផង   អាន1083ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវបានអភិរក្សដោយប្រជាជន    អាន1295ដង អនុបណ្ឌិត ហេង សុភា៖ មុខជំនួញបរាជ័យ ដោយសាកំហុស៥យ៉ាង   អាន665ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរីប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
    អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀលរត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
    បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
    ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំតំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
    ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងសៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
    សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
    បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀនមន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
    លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃមាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
    នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
    លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      5194នាក់
    ម្សិលមិញ    11390នាក់
    សប្ដាហ៍នេះ    74728នាក់
    ខែនេះ    315186នាក់
    ឆ្នាំនេះ   1348472នាក់
    សរុប   32014718នាក់
    ថ្ងៃទី 22 ខែ 03 ឆ្នាំ 2019 ម៉ោង 13:59