ព័ត៌មានក្ដៅ

    មេព្រៃ សង្កាត់បាកានដេកលើអង្រឹងចាំយកលុយ ពី រថយន្តដឹកអុសគូប និងធ្យូងយ៉ាងសប្បាយដៃ

    ដោយៈ ពោធិ៍សាត់ ថ្ងៃទី 20 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 04:17 នាទី ចំនួនអានៈ 720

    ពលរដ្ឋនៅតាមដងផ្លូវគ្រួសក្រហមពីឃុំ តាលោ រហូតដល់ ឃុំ បឹងខ្នារ បាននិយាយថាយ៉ាងហោចណាស់ក៏មានរថយន្តដឹកអុសនិងគោយន្តដឹកធ្យូង ជាងម្ភៃគ្រឿងដែរក្នុងមួយថ្ងៃៗដោយឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើ បាកាន។តែលោកមេព្រៃទាំងនោះមិនរវល់មើលទេព្រមទាំងបើកភ្លើងខៀវឲ្យ ដឹកម៉ាសប្បាយទៀតផងឲ្យតែបានលុយដាក់ក្នុងហោប៉ៅ ។

    ពលរដ្ឋម្នាក់សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថាពួកគាត់បានឃើញ មានរថយន្តដឹកអុសនិងធ្យូងតែពេលយប់ៗទេជួនកាលបើគេដឹកពេលថ្ងៃ គឺមានការគ្របតង់ដើម្បីបិទបាំងភ្នែកមហាជននិងដើម្បីកុំឲ្យ សមត្ថកិច្ចចាប់អារម្មណ៍។លុះដល់ពេលក្រោយមកស្រាប់តែរថយន្តដឹកអុស ទាំងនោះបែរជាដឹកនៅពេលថ្ងៃតែម្ដងដោយមិនមានការគ្របឬបិទបាំង នោះទេ ព្រោះពួកគេបានស្គាល់ចិត្តថ្លើមជំនាញ និងសមត្ថកិច្ចអស់ហើយ និយាយរួមឲ្យតែបង់លុយ ទៅជាការស្រេចទៅហើយ ។

    រីឯពលរដ្ឋជាច្រើនដែលរស់នៅចំណុចត្រពាំងកកោះ និងស្រះស្ដេច ក្នុងភូមិប្រហាល ឃុំតាលោដែលមានមុខរបរកាត់អុសលក់នោះបានឲ្យដឹងថា សព្វថ្ងៃនេះអុសមួយម៉ែត្រគុប លក់បាន១៥០០០រៀលគឺគេមកទិញដល់កន្លែងតែម្ដង។បើតាមសម្ដីម្ចាស់ រថយន្តបាននិយាយប្រាប់ពួកគាត់ថាអុសនេះយកទៅលក់ឲ្យអ្នកដុតឡឥដ្ឋ និងឡក្បឿងដោយមិនបានចំណេញប៉ុន្មាននោះទេ ព្រោះប្រេងក៍ថ្លៃ ហើយបង់ផ្លូវជាហូរហែទៀតផង គឺ ៣០០០០រៀល ក្នុងមួយជើងឡាន ។

    ចំណែកពលរដ្ឋម្នាក់ដែលនៅក្បែរសង្កាត់រដ្ឋបាលព្រៃឈើបាកាន បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានរថយន្តនិងគោយន្តដឹកអុសនិងធ្យូងចំនួន២០ទៅ៣០ គ្រឿងដែរ ដែល តែងតែឈប់បង់លុយ ឲ្យមេព្រៃក្នុងមួយថ្ងៃ មិនដែលខាននោះទេ។ អ្នកខ្លះបាននិយាយ ថាធ្វើជាមន្ត្រីមេព្រៃគឺមានការងាយស្រួលណាស់ចងតែអង្រឹងដេកនៅ ក្បែរផ្លូវ គេយកលុយមកឲ្យ ដល់កន្លែងតែម្ដង មិនថាយប់ឬថ្ងៃទេ គិតទៅស្រួលទាល់តែមែនទែន ទោះបីព្រៃឈើ រលាយអស់យ៉ាងណាក៏ដោយ មេព្រៃគាត់មិនខ្វល់នាំតែឈឺក្បាល គិតតែយកលុយដាក់ក្នុង ហោប៉ៅទៅវាជាការស្រេចបាត់ទៅហើយ ។

    លោក ពិន សង្គមឧត្ដម នាយសង្កាត់រដ្ឋបាលព្រៃឈើបាកាន បានឲ្យដឹង នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១២ថា សព្វថ្ងៃនេះលោក កំពុងជាប់រវល់ ចុះវាស់វែងដីធ្លីមិនបាននៅកន្លែងទេ ស៊ឹងតែបាត់បង់ការងារជំនាញរបស់ខ្លួនទៅហើយ ។ ការដឹកជញ្ជូន អុសគុប និងធ្យូងនោះ តាមច្បាប់គឺមិនអនុញ្ញាតឲ្យដឹកជញ្ជូនទេនេះជាជនឆ្លៀតឱកាសនៅពេល ដែលឃើញជំនាញកំពុងជាប់រវល់៕

    ឯកឧត្ដម ឆេង គីមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ មានចំណាត់ការបែបណា ចំពោះមន្ដ្រីរដ្ឋបាលព្រៃឈើ ដែលដេកចាំយកលុយបែបនេះ។

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស​​ថ្ងៃ​ទី​១៩​តុលា​ឆ្នាំ២០១២   អាន633ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន10482ដង បរិយាយថ្ងៃនេះ៖ អតីតព្រៃស្អាក បច្ចុប្បន្តក្លាយជាព្រៃស្អាត   អាន733ដង ព្រៃលិចទឹកជម្រកត្រីពងកូនត្រូវបានអ្នកមានលុយមានអំណាចឈូសឆាយបំផ្លាញស្ទើរហិនហោចអស់ហើយ   អាន825ដង អ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍អន្តរជាតិក្នុងខេត្តសៀម រាប ត្រូវផ្កាប់ឆ្នាំង   អាន728ដង លោក ភោគវីរៈ បើកដៃអោយ​រទេះដឹកឈើ​ហែកឋិនទាន   អាន654ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន511ដង ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន799ដង សមត្ថកិច្ច​នគរបាល​ខណ្ឌមាន​ជ័យឃាត់​ខ្លួនអ្នក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍សាក​សួរ​និង​?...    អាន576ដង លោក ថេមសំអាត ចៅសង្កាត់អូស្មាច់ទុកសំរាមតាំងពិពណ៌បង្កើតសត្វរុយអាជីវកឈឺច្រើននាក់   អាន753ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
    ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
    ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជាភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
    សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
    លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែនទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
    ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំតំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹងយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
    លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន?ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
    បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      11986នាក់
    ម្សិលមិញ    34755នាក់
    សប្ដាហ៍នេះ    365298នាក់
    ខែនេះ    552068នាក់
    ឆ្នាំនេះ   2150304នាក់
    សរុប   32816550នាក់
    ថ្ងៃទី 26 ខែ 05 ឆ្នាំ 2019 ម៉ោង 12:46