នាយក​រដ្ឋមន្រ្តីកម្ពុជាព្រមានថា មិនត្រូវលើកលែងឡើយចំពោះអ្នកបាញ់បោះ សេរីតាមទំនើងចិត្តនៅទីសាធារណៈនិងហាង

ដោយៈ ភ្នំពេញ ថ្ងៃទី 21 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 04:29 នាទី ចំនួនអានៈ 1453

លោក ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា បានអំពាវនាវដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតែចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះជនទំនើង ដែលតែងតែធ្វើការបាញ់បោះ និងកាប់ចាក់សេរី នៅតាមទីសាធារណៈ ជាពិសេសតំបន់ទេសចរណ៍ និងហាងផឹកស៊ីជាដើម ដែលជា កត្តាធ្វើឲ្យកម្ពុជាបាត់បង់នូវភ្ញៀវទេចរ។

សម្តេច បានមានប្រសាសន៍ក្នុងឱកាស ដែលសម្តេចបានអញ្ជើញ ជាអធិបតីក្នុងពិធីប្រគល់ និងប្រកាសជាផ្លូវការ នូវផែនការទេសចរណ៍ឆ្នាំ ២០១២-២០២០ នាវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២នេះថា មិនត្រូវអត់អោនឲ្យទៀតឡើយ មិនថាអ្នកនោះ ជាកូនជាក្មួយរបស់លោកធំណាក៏ដោយ ត្រូវតែចាប់យក មកផ្តន្ទាទោសទាល់តែបាន មិនអាចលើកលែង ពេលដែលពួកគេបាញ់បោះ និងកាប់ចាក់គ្នាតាមទីសាធារណៈនោះ។

សម្តេចបានសង្កត់ធ្ងន់ថា" រឿងខ្លះវាមិនគួរកើតតែវាកើត យើងគួរឈានដល់ដំណាក់ការផ្តាច់ព្រ័តហើយ មិនគួរត្រូវបានលើកលែងបន្ថែមទេ។ ស្ទើរតែគ្រប់ភោជនីយ ដ្ឋាន ដែលមានជនបរទេស ទេសចរបរទេសចូលទទួលទាន ប្រជាពលរដ្ឋក្នុងស្រុក ក៏ចូលហាងពេញៗដែរ ប៉ុន្តែចង្រៃអីពួកអាមានកាំភ្លើងនេះ! វាទៅបាញ់ក្នុង ហ្នឹង… តើយើងគួរបន្ត ការអត់ឱនពួកហ្នឹងតទៅទេ? នោះហើយជាការបំផ្លាញទេសចរណ៍ មិនមែនធ្វើឲ្យអសន្តិសុខប៉ុណ្ណឹងទេ វាពាក់ព័ន្ធនឹងទេសចរណ៍ទៀតផង។ បើទោះបីជាឳវាប៉ុណ្ណា ក៏យើងត្រូវតែលេង (បង្រ្កាប)វាដែរ ហើយឳពុកម្តាយកុំកាន់ជើង ត្រូវប្រគល់កូនឲ្យនគរបាល ដើម្បីចាត់វិធានការតាមផ្លូវច្បាប់"។

ការអំពាវនាវរបស់សម្តេចបែបនេះ បន្ទាប់ពីមានការលេចឮព័ត៌មានជាច្រើន ទាក់ទងនឹងកូនលោកធំៗ មន្រ្តីមួយចំនួនបានយកកាំភ្លើង ទៅចូលក្នុងហាងផឹកស៊ីនានា ហើយបានបាញ់ លេង នឹងបាញ់គំរាមគេជាដើមនោះ។ សម្តេចបានមានប្រសាសន៍បន្តទៀតថា ត្រូវតែមានការរឹតបន្តឹង ហើយបានអំពាវនាវដល់អាជ្ញាធរ គ្រប់ខេត្ត ក្រុងទាំងអស់ ត្រូវតែរក្សាសន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរ គ្រប់ទីកន្លែងទាំងអស់។

កាលពីពេលកន្លងទៅនេះ ជាពិសេសរាជធានីភ្នំពេញ គេតែងតែសង្កេតឃើញ តាមកន្លែងក្លឹបកំសាន្ត ភោជដ្ឋានផឹកស៊ី តាមទីសាធារណៈមួយចំនួន ត្រូវបានបាញ់ បោះសេរី ហើយការបាញ់បោះទាំងនោះ ត្រូវបានគេឲ្យដឹងទៀតថា ជាកូនលោកឧកញ៉ា អ្នកធំ មន្ត្រីនគរបាល ទាហាន កងរាជអាវុធហត្ថជាដើម ហើយការបាញ់របស់ ពួកគេទាំងនោះ មិនត្រូវបានទទូលទោសឡើយ ដោយសារតែអំណាចរបស់ឳពុកម្តាយ និងពួមីងរបស់ពួកគេ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សម្តេចបាន ប្រកាស ជាថ្មីម្តងទៀតហើយថា មិនត្រូវលើកលែងទៀតឡើយ ពីព្រោះ វាអាចធ្វើឲ្យប៉ះពាល់ ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មាន​គេ​​យក​រូប​លោក​ យ៉ង់សុភា ទៅបង្កើតAccount Facebookសរសេររឿងអាក្រក់   អាន1787ដង ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ   អាន1413ដង ជនរងគ្រោះបានលើកឡើងថាៈ បុគ្គលឈ្មោះ ស្តើង សុខុម ជាមន្ត្រីមានចរិតថោក?   អាន846ដង ប្រជាពលរដ្ឋ៨គ្រួសារអំពាវនាវសុំអាជ្ញាធរក្រុងនិងខេត្តជួយពួកគាត់ផង   អាន1477ដង កម្មវិធីបើកផ្សារប្រតិដ្ឋលើកទី៦ នៅអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទ្រកោសា   អាន1656ដង ឈ្មួញស្រីវ័យក្មេងដឹកឈើអត់ច្បាប់អត់មានអ្នកចាប់ មានតែអ្នកយកលុយបែបពុករលួយ   អាន1520ដង បែកធ្លាយ មេប៉ុស្តិ៍ម្នាក់ធ្វើសៀវភៅស្នាក់នៅឪ្យពលរដ្ឋយកលុយ១០ម៉ឺនរៀល   អាន1564ដង ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន2341ដង បុរសគ្មានអត្តសញ្ញាណម្នាក់ចងកសម្លាប់ខ្លូន   អាន1525ដង លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគម​ន៍​ ត្រូវ​បាន​គេទម្លាយថា ដើរ​យកដីរាស្ត្រ​   អាន1586ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      22173នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    168657នាក់
ខែនេះ    551937នាក់
ឆ្នាំនេះ   1934169នាក់
សរុប   51294095នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 17:26