ព័ត៌មានក្ដៅ

    បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត

    ដោយៈ ផ្លុង-រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 05:55 នាទី ចំនួនអានៈ 665

    គេសង្កេតឃើញថា គ្លីនីកឯកជនរបស់ជនជាតិ វៀតណាម ចិត្ត ខ្មែរ បាន បើកដំណើរការជាបន្តបន្ទាប់ស្ទើតែរាប់មិនអស់ក្នុងរយះពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ តែពុំទាន់មានគ្លីនីកណាមួយដែលល្បីថាពូកែខាងព្យាបាលគួរអោយជឿ ទុកចិត្តបាន ហើយមានតំលៃធូថ្លៃសំរាប់អ្នកក្រីក្រនោះទេ គឺតែងតែលេចលឺពាក្យថា មានតំលៃកប់ពពក ឬព្យាបាលមនុស្សស្លាប់ជាហួរហែតែប៉ុណ្ណោះ។

    កាលពី៦-១០ឆ្នាំមុនពេលដែលគ្លីនីកឯកជនទើបតែវាយលុកចូលខេត្ត សៀមរាបដំបូង ធ្វើអោយប្រជាពលរដ្ឋផ្អើលឆោឡោបែកទឹកបាក់ដីសំដៅទៅរកសេវា កម្មឯកជន ព្រោះពួកគេធុញទ្រាន់និងសេវាកម្មរដ្ឋដែលមានភាពយឿតយ៉ាវ នឹងគំរោះគំរើយមិនសូវយកចិត្តទុកដាក់ថែទាំអ្នកជំងឺ ហើយមានការយកលុយក្រោមតុជាថ្នូរនឹងការផ្តល់ថ្នាំល្អៗ ហើយរហ័សពិនិត្យព្យាបាល។

    រយះពេល៤-៥ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋអ្នកធ្លាប់ចូលព្យាបាលក្នុងគ្លីនីកឯកជនបានក្រវី ក្បាលដូចគោស្រាំងទិច ហើយបន្លឺវាចារអស់ជំនឿថា ពួកក្រុមគ្លីនីកឯកជនមួយចំនួនដែលពួកគាត់ធ្លាប់ចូលព្យាបាល គឺកាប់ឆៅ ហើយម្យ៉ាងទៀតគ្មានឃើញមានវេជ្ជបណ្ឌិតណាពិតប្រាកដនោះទេ។ ពលរដ្ឋធ្លាប់ប្រាប់ទៀតថា បើមានអ្នកណាឈឺធ្ងន់បន្តិចគឺក្រុមគ្រូពេទ្យទាំងនោះហាក់ភ័យស្លន់ ស្លោ រាងតែមិនស្រួលបញ្ជួនអោយទៅព្យាបាលនៅមន្ទីពេទ្យខេត្តដដែល។

    បើតាមការបង្ហើបអោយដឹងពីបុគ្គលិកក្នុងមន្ទីពេទ្យឯកជនមួយចំនួន បានអោយដឹងថា គ្លីនីកភាគច្រើនទាំងនោះគឺគ្មានវេជ្ជបណ្ឌិតដែលមានជំនាញពិតប្រាគដ សំរាប់ប្រចាំការព្យាបាលអ្នកជំងឺទេ គឺក្រុមថៅកែដែលមានលុយបើកគ្លីនីកអស់នោះ បានជួលអោយវេជ្ជបណ្ឌិតខ្មែរដែលមានសញ្ញាប័ត្រត្រឹមត្រូវអោយឈរ ឈ្មោះជំនួស ដើម្បីធ្វើច្បាប់ពីក្រសួងសុខាភិបាល ហើយយកមកដាក់តាំងបង្អូតអ្នកជំងឺ។

    ការលាក់លៀមព័ត៌មានអាស្រូវពីមន្ទីពេទ្យឯកជននៅតែមានរហូតមក ដល់ពេលបច្ចុប្បនេះ មិនតែប៉ុណ្ណោះ ភាពអសកម្មរបស់មន្ទីសុខាភិបាល និងក្រសួងសុខាភិបាលនៅតែបន្ត ដោយមិនរឹតបន្តឹងទៅលើគ្លីនីកទាំងនោះ ដែលជាហេតុធ្វើអោយគ្លីនីកដែលមិនស្របច្បាប់ត្រឹមត្រូវ មិនគោរពក្រមសីលធម៌ យកតំលៃដូចចាប់ជំរិត គ្មានសមត្ថភាពពិតប្រាកដក្នុងការព្យាបាលអ្នកជំងឺ ដែលបណ្តាលអោយមានមនុស្សស្លាប់ដោយខុសបច្ចេកទេស នៅតែបន្តបើកទ្ធារព្យាបាលជញ្ជគ់ឈាមរាស្រ្តខ្មែរយកលុយត្រឡប់ទៅ ស្រុកគេវិញដដែល។

    ព័ត៌មានចចាមអារាមថា នៅពេលមានគ្លីនីកណាមួយព្យាបាលមនុស្សស្លាប់ដោយខុសបច្ចេកទេស ខាងក្រសួងសុខាភិបាលតែងអោយមន្រ្តីចុះមកត្រួតពិនិត្យ ស្រាវជ្រាវរកមូលហេតុពិត តែមន្រ្តីទាំងនោះមិនទាន់មកដល់ផងត្រូវបាន អស់លោកមន្រ្តីតាមខេត្តរៀបចំកម្មវិធីសប្បាយៗដូចជា ញាំបាយ ចូលខារ៉ាអូខេ អោបស្រីក្មេង ចូលហីបហប់ឡើយពុលអត់មានពេលចុះត្រួតពិនិត្យអីទេ ភ្ញាក់ដឹងខ្លួនឡើងមានស្រោមសំបុត្រសំរាប់ទិញប៊ិចនិងក្រដាស ដើម្បីសរសេររបាបការណ៍ល្អៗជូនថ្នាក់លើតាមសំណើរ។

    ធម្មតាពលរដ្ឋភាគច្រើនលោកពុំបានដឹងថា គ្លីនីកណាល្អ គ្លីនីកណាមិនល្អនោះទេ បើគាត់មិនធ្លាប់ចូលព្យាបាលជំងងឺ ម្យ៉ាងវិញទៀតពេលឈឺគឺភ័យណាស់ ទៅដល់ពេទ្យណាគឺចូលពេទ្យហ្នឹងសិន ស្រាប់តែគិតលុយលក់គោ លក់ស្រែ ប្រចាំប្លង់ដី ព្រោះវាថ្លៃខ្វះលុយ ដល់ពេលដឹងហួសពេលអស់ ស្រួលមិនស្រួល ជំងឺត្រូវមើល២ថ្ងៃ ពន្យាឡើងកន្លះខែក៏មាន ដើម្បីបានប្រាក់ច្រើនគ្រាន់ទុកចែកមន្រ្តីជំនាញចាយខ្លះ និងសន្សំមួយចំនួនទុកនៅពេលមានរឿនគ្រាន់ប៉ាវអ្នកចុះស៊ើបអង្កេតផង បើមិនកាប់ឆៅពីអ្នកជំងឺមេចនឹងកើត។

    រឿងសំខាន់ដែលមិនអាចស្រោចស្រង់បាននោះគឺ អ្នកកាសែតពិបាកក្នុងការស្នើសុំឯកសារទាក់ទងនឹងមន្ទីពេទ្យទាំង នោះពីមន្ទីសុខាភិបាល ដែលគ្រាន់តែអស់លោកមន្រ្តីជំនាញឆ្លើយថា ជាប់ប្រជុំ ឬជាប់រវល់នោះជាការស្រេច ដែលជាលេសគេចវេសមិនចង់អោយគេដឹងរៀងថា គ្លីនីកណាពិត គ្លីនីកណាក្លែងក្លាយមិនត្រូវតាមបច្ចេកទេស៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សេ្រង-ម៉េង ជើងខ្លាំងខាងរកស៊ីឈើខុសច្បាប់ក្នុងខេត្តព្រះវិហារ   អាន684ដង ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើប?...    អាន594ដង សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ប្រកាសអញ្ជើញមហាជនចូលទស្សនាផ្សារប្រឌិត...    អាន1810ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៥ខែតុលាឆ្នាំ២០១២   អាន66ដង រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកពិធី បុណ្យអុំទូកឆ្នាំនេះ   អាន675ដង សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង   អាន600ដង ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន2542ដង មេឧក្រិដ្ឋជនព្រៃឈើពីររូបជាមេបញ្ជាការរងយោធាសឹករងស្រុកអន្លង់វែង   អាន1483ដង បើក​យុទ្ធនាការ​៤​ថ្ងៃ​ រកឃើញ​ឈើ ​១២១​ម៉ែត្រគូប ​រណាយន្ត៧ គ្រឿង​ក្នុង​តំបន់​ព្រៃឡង់​    អាន624ដង ចំរៀងបទ ជំរុំតាទុំ   អាន1805ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែនៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
    លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀតយោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
    បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
    ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើសយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ)លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
    តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារសមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
    លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរលោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
    iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយiPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
    ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជាភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
    បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាបត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2156នាក់
    ម្សិលមិញ    9605នាក់
    សប្ដាហ៍នេះ    20631នាក់
    ខែនេះ    207401នាក់
    ឆ្នាំនេះ   1805637នាក់
    សរុប   32471883នាក់
    ថ្ងៃទី 22 ខែ 05 ឆ្នាំ 2019 ម៉ោង 11:31