ព័ត៌មានក្ដៅ

    មន្ទីរសម្រាកព្យាបាលក្រុងតាខ្មៅចាក់ថ្នាំស្លាប់​មនុស្សប្រុងបង់លុយ១៥០០ដុល្លារបិតមាត់ស្ងាត់ៗ

    ដោយៈ ​ខេត្តកណ្ដាល ថ្ងៃទី 21 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 04:45 នាទី ចំនួនអានៈ 880

    មន្ទីរសម្រាកព្យាបាលនៅក្រុងតាខ្មៅបានចាក់ថ្នាំឈឺពោះចំនួន៣ម្ជុល បណ្តលឲ្យបុរសម្នាក់ឈ្មោះ ទឹម រីន អាយុ៥១ឆ្នាំ ជាជនជាតិខ្មែរអ៊ិំស្លាមដែលមានអាការៈឈឺចុកពោះ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម្ម រួចខាងមន្ទីរពេទ្យបានសុំបង់លុយ ១៥០០ដុល្លារអាមេរិកដើម្បីបញ្ចប់រឿងស្ងាត់ៗ ប៉ុន្តែខាងជនរងគ្រោះមិនព្រមទើប មានពាក្យបណ្តឹងដាក់ចូលអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ។

    ប្រពន្ធជនរងគ្រោះបានអោយដឹងថា វេលា ម៉ោង១១យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១២ ប្ដីរបស់គាត់ស្រាប់តែមាន អាការចុកដើមទ្រូងទើបគាត់និងប្អូនស្រីជីដូនមួយឈ្មោះ ស្លេស ស៊ីម៉ាស់ អាយុ៣១ឆ្នាំ បាននាំប្ដីរបស់គាត់មកព្យាបាលនៅមន្ទីរសម្រាក ព្យាបាល និងសម្ភពក្រុងតាខ្មៅ ដើម្បីឱ្យ ក្រុមគ្រូពេទ្យពិនិត្យអាការរោគ ។ ភ្លាម នោះគ្រូពេទ្យម្នាក់បានវាស់ឈាម ហើយ បានដាក់សេរ៉ូមមួយប្លោកនិងចាក់ថ្នាំ ចំនួន៣ម្ជុល រួចគ្រូពេទ្យបានបូមឈាម យកទៅពិនិត្យ ដោយបញ្ជាក់ថា ប្ដីរបស់ខ្លួនមានជំងឺរលាក លំពែង។ រហូតដល់វេលាម៉ោង ៣ រំលងអធ្រាត្រឈានដូលថ្ងៃទី១៨ ខែកញ្ញា ប្ដីរបស់គាត់បានធូរស្រាលពី អាការ ខណៈនោះគ្រូពេទ្យបានប្រាប់គាត់ថា ប្ដីរបស់គាត់លែងកើតអីហើយ បន្ទាប់មកគ្រូពេទ្យក៏បានបើកថ្នាំគ្រាប់ ទុកសម្រាប់លេបបន្ដ និងបានអនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះវិញបន្ទាប់ពីបង់ប្រាក់ អស់ចំនួន១៨៨.០០០រៀលថ្លៃព្យាបាល ហើយពេលដែលរូបគាត់ និងប្អូនជីដូនមួយនាំ ប្ដីទៅដល់ផ្ទះសំណាក់វិញបានប្រមាណ ១០នាទី ប្ដីរបស់គាត់មានអាការចុក ដើមទ្រូងឡើងវិញ ហើយគាត់ក៏បាននាំ ប្ដីមកកាន់មន្ទីរសម្រាកព្យាបាលខាងលើម្ដងទៀត ។ ពេលទៅដល់ភ្លាមគ្រូពេទ្យក៏ បានចាក់ថ្នាំឱ្យប្ដីរបស់គាត់ចំនួនមួយ ម្ជុលបន្ថែមទៀត ស្រាប់តែប្រមាណ ៥នាទីក្រោយមកប្ដីរបស់គាត់បានប្រកាច់ បែកពពុះមាត់នៅលើគ្រែលែងដឹងខ្លួន តែម្ដង។

    ស្ដ្រី ឈ្មោះសឹម សារីហ្វាស់ អាយុ៤៩ឆ្នាំ ដែល ត្រូវជាប្រពន្ធរបស់បុរសរងគ្រោះបានប្ដឹងចោទប្រកាន់គ្រូពេទ្យពីបទ មនុស្សឃាតដោយអចេតនា ហើយករណីនេះសមត្ថកិច្ចប៉ូលិសបានព្រមានថា នឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាម ផ្លូវច្បាប់។

    បងប្អូនជនរងគ្រោះបានអះអាងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២ វេជ្ជបណ្ឌិតម្នាក់ឈ្មោះ កែវ ធាញ ភេទ ប្រុស អាយុ៤២ឆ្នាំ រស់នៅសង្កាត់បឹង កេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាវេជ្ជបណ្ឌិតប្រចាំការនៅក្នុងមន្ទីរ សម្រាកព្យាបាល និងសម្ភពក្រុងតាខ្មៅ  បានទំនាក់ទំនងជាមួយប្រពន្ធជនរងគ្រោះ ដើម្បីសុំចរចាសងសំណងចំនួន១៥០០ ដុល្លារដើម្បីសុំឱ្យប្រពន្ធជនរងគ្រោះដកពាក្យបណ្ដឹងវិញ ។ យ៉ាងណាក៏ដោយ នេះជាលើកទីពីរហើយដែលគ្រូពេទ្យនៅក្នុងមន្ទីរ សម្រាកព្យាបាល និងសម្ភពក្រុងតាខ្មៅបានធ្វេសប្រហែសបណ្តាលឲ្យមនុស្សស្លាប់ ហើយបើគេចាំមិនភ្លេចទេ នោះកាលពីប៉ុន្មានខែមុនក៏មានករណីស្លាប់ស្ត្រីម្នាក់ផងដែរ ប៉ុន្តែមានការសម្របសម្រួលគ្នា មិនដាក់ពាក្យបណ្តឹងនោះទេ។

    អ្នកយកព័ត៌មានយើងពុំទាន់អាចសុំការបំភ្លឺពីគ្រូពេទ្យ ឬមន្ទីរសំរាកព្យាបាលខាងលើបានទេ នៅថ្ងៃទី២១ខែកញ្ញានេះ។

    ពលរដ្ឋសំនូមពរដល់លោក ម៉ម-ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលមេត្តា រឹតបន្តឹងគ្លីនីកឯកជន នៅស្រុកខ្មែរផង ព្រោះភាគច្រើនគ្លីនីកអស់នេះ ខ្វះបច្ចេកទេស ខ្វះសម្ភារះ គ្មានជំនាញពិតប្រាកដ នាំអោយមានមនុស្សស្លាប់ហែហូរតែរហូត៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សាំង ហាក់ ឈ្មួញរកស៊ីដឹកឈើអត់ច្បាប់ យកលុយចិញ្ចឹមសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប   អាន8718ដង លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ   អាន2806ដង សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ​   អាន1017ដង សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក?...    អាន6019ដង លោកហុកប៊ុនធឿន និងលោកឌឿ រត់ការឡានដឹកឈើអោយក្រុមហ៊ុនហួតម៉េងរីតាទៀតហើយ   អាន615ដង រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣   អាន655ដង ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល   អាន737ដង មាសសុខរតនៈ បដិសេធរឿង​ មាស​សុសោភា ទៅ​កាណាដា   អាន1799ដង លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ    អាន744ដង ពលរដ្ឋ​បឹង​កក់​និង​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី    អាន664ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
    រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាបរថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
    ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
    អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញអ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
    លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈយោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
    ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ?យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
    គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាងមនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
    ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រានក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
    ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀងប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
    កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      5218នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    33866នាក់
    ខែនេះ    200944នាក់
    ឆ្នាំនេះ   3276435នាក់
    សរុប   33942681នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 12:30