រថយន្តទាហ៊ានដឹក​ឈើ​បើក​បុក​មនុស្ស​ស្លាប់​៣​នាក់​គួរ​អោយ​រន្ធត់

ដោយៈ សៀមរាប ថ្ងៃទី 23 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 11:44 នាទី ចំនួនអានៈ 1542

ខេត្តសៀមរាប៖ មនុស្ស​មួយ​គ្រួសារ​បី​នាក់​មាន​ឪ​ពុក​ម្តាយ​និង​កូន​ស្រី​បាន​ដាច់​ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ពេល​ជិះម៉ូតូ​ឌុប​គ្នាចេញ​ពី​ផ្ទះបម្រុង​ទៅចម្ការ​ត្រូវរថ​យន្តទាហាន​ដឹក​ឈើបុក​ចំ​ពី​មុខ​កាល​​ពី​វេ​​លា​ ម៉ោង៦ល្ងាច​ថ្ងៃទី២១​ ខែកញ្ញា ​ឆ្នាំ២០១២​ លើ​ដង​ផ្លូវ​ជាតិ​លេខ​៦៧​ ដែល​ត​ភ្ជាប់​ពី​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​មក​ផ្លូវ​ជាតិ​លេខ​៦ ខេត្ត​សៀម​រាប ​ស្ថិត​ក្នុង​ភូមិ​ខ្នារ​ង្វះ ឃុំ​ឃុន​​រាម​ ស្រុក​បន្ទាយ​ស្រី ត្រង់​ចំណុច​ខាង​ត្បូង​ស្នាក់​ការ​បរិស្ថាន។​

ជន​រង​គ្រោះ​ទី១-ឈ្មោះ ទូច តាញ់​ អាយុ៤០ឆ្នាំ​ជាឪពុក ​ទី២-ឈ្មោះ ​សែម សៅ អាយុ​៣៨ឆ្នាំ​ ជា​ប្រពន្ធ​ និង​ទី៣-ឈ្មោះ ​តាញ់ សុណាន​ អាយុ១២ឆ្នាំ​ ជាកូន​ស្រី។ ​អ្នកទាំង​បីជិះ​ម៉ូតូម៉ាក​សេ​១២៥​ ពណ៌ខ្មៅ​ ផលិត​ឆ្នាំ​២០០៤​ ពាក់​ស្លាក​ សៀម​រាប ​1A-8609​ ក្នុង​ដំណើរ​ច្រាស​ទិស​ពី​ត្បូង​ទៅ​ជើង។​ចំ​ណែក​រថ​យន្ត​ទា​ហាន​ដឹក​ឈើ​ដែល​បង្ក​ហេតុ​​ម៉ាក ​GMC​ ពណ៌​ត្រេអ៊ី​គ្មាន​ស្លាក​លេខ​ដឹក​ឈើ​ពេញ​ប្រៀប​បើក​ពី​ជើង​ទៅ​ត្បូង​ ក្នុង​ទិស​ដៅ​ចូល​មក​ក្រុង​សៀម​រាប។​​

សាក្សី​នៅ​ក្បែរ​ កន្លែង​កើត​ហេតុ​និយាយ​ថា​កាល​ពី​ព្រ​លប់​ថ្ងៃ​កើត​ហេតុ​គេ​បាន​ឃើញ​ឡាន​ដឹក​ឈើ​ពណ៌​ទា​ហាន​មួយ​គ្រឿង​ដែល​ធ្លាប់​ដឹក​ឈើ​ជា​ប្រ​ចាំ​បើក​បោះ​ពួយ​យ៉ាង​លឿន​មក​ពី​ទិស​ខាង​ជើង​ដែល​ទំ​នង​បើក​រត់​គេច​ពី​មេ​ព្រៃ​ផង។​

លោក​អនុ​សេនីយ៍​ទោ ​ហឿល សារ៉ែម​ នាយ​ផ្នែក​នគរ​បាល​ចរា​ចរណ៍​ស្រុក​បន្ទាយ​ស្រី​បាន​ឲ្យ​ដឹង​ថា​ក្រោយ​ពេល​​កើត​​ហេតុ​លោក​បាន​ទំនាក់​ទំនង​ទៅ​ក្រុម​គ្រួ​សារ​ជន​រង​គ្រោះ​ដោយ​ប្រគល់​សាក​សព​ឲ្យ​ទាំង​យប់។​ ម៉ូតូរង​គ្រោះ ​និង​រថ​យន្ត​ដឹក​ឈើខាង​លើ​នេះ ត្រូវ​បាន​យក​មក​រក្សា​ទុក​ នៅ​ប៉ុស្តិ៍​នគរ​បាល​ឃុន​រាម​ រង់​ចាំដោះ​ស្រាយ​តាម​ច្បាប់។​

នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែកញ្ញា​នេះ ​សាច់ញាតិ​ជន​រង​គ្រោះ ​លោក ហ៊ាន​ គារ​ អាយុ​៤១​ឆ្នាំ ​បាន​ប្រាប់​ថា​លោក​និង​សាច់​ញាតិ​មួយ​ចំ​នួន​ទៀត​នឹង​ប្តឹង​ទាម​ទារ​សំ​ណង​ ៥.០០០​ ដុល្លារ​ សម្រាប់​ទាំង​មនុស្ស​ស្លាប់​ទាំង​ម៉ូតូ។​ លោក​បន្តថា​ ជំ​ហាន​មួយ​ គឺ​ប្តឹង​នៅ​ប៉ុស្តិ៍ តែ​បើភាគី​ខាង​រថ​យន្ត​មិន​ព្រម​សង​ទេ ​គឺ​ប្តឹង​បន្ត​ទៅ​តុ​លា​ការ​ពីព្រោះ​ស្គាល់​អត្ត​សញ្ញាណ​អ្នក​បើក​រថ​យន្ត​ហើយ។​

អ្នក​យក​ព័ត៌​មាន​យើង​មិន​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​២០១២ នេះបានទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ភូមិគ្រឹះមួនប៊ីមអង្គរ ទើបបើក​ថ្មីនៅកណ្តាល​ទីក្រុង​សៀមរាប ទទួល​ទាំង​ភ្ញៀវជាតិ និង​ភ្ញៀ?...    អាន2187ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1588ដង ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចរកឃើញប៊ីចេញក្លែងក្លាយ១៨តោន   អាន1580ដង សាលាដំបូងរាជធានីភ្នំពេញបើសវនាការសំណុំរឿងលោក ម៉ម សូណង់ដូនាពេលព្រឹកនេះ    អាន1385ដង មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ   អាន1379ដង លោក​ សឹង្ហ​ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ​តំណាង លោក​...    អាន1703ដង ឈ្មួញឈើក្រញូងឈ្មោះ ខ្វៀងធីម៉ៃ ជនជាតិវៀតណាមត្រូវបានសមត្ថកិចខេត្តឧត្តរមានជ័យចាប់ឃាត់ខ្ល...    អាន1458ដង ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម   អាន1567ដង Apple iPhone 6 official sales kick off in a number of countries   អាន3223ដង ម្ចាស់ស្រះចិញ្ចឹមត្រីឆ្តោរ៥ស្រះអះអាងថាបានបញ្ចប់រឿងដោយបង់លុយអោយសមត្ថកិច្ច    អាន1673ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3498នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    31351នាក់
ខែនេះ    340519នាក់
ឆ្នាំនេះ   2351058នាក់
សរុប   51710984នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 06:53