ព័ត៌មានក្ដៅ

    មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងរងការចោទថាប្រើប្រព័ន្ធតុលាការគំរាមពលរដ្ឋ

    ដោយៈ ខេត្តកំពង់ឆ្នាំង ថ្ងៃទី 24 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 05:04 នាទី ចំនួនអានៈ 548

    មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពង់ឆ្នាំង រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រើ​ប្រព័ន្ធ​តុលាការ គំរាម​ប្រជាពលរដ្ឋ នៅ​ឃុំ​ស្វាយរំពារ និង​ឃុំ​ត្រងិល ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ក្នុង​ជម្លោះ​ដីធ្លី​មួយ​នៅ​ទី​នោះ ហើយ​យ៉ាង​នេះ​ក្ដី អាជ្ញាធរ​ដែនដី​បាន​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ពិត​ជា​បាន​កាន់​កាប់​ដីធ្លី​នៅ​តំបន់​នេះ តាំង​ពី​សម័យ​អតីត​រដ្ឋ​កម្ពុជា មក​ម្ល៉េះ។

    ប្រជាពលរដ្ឋ​ប្រមាណ ១០០​គ្រួសារ នៅ​ក្នុង​ឃុំ​ចំនួន​២ គឺ​ឃុំ​ស្វាយរំពារ និង​ឃុំ​ត្រងិល បាន​ប្រតិកម្ម​តវ៉ា​ចំពោះ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ដែល​បាន​មក​បង្ខំ​ឲ្យ​គាត់​ផ្ដិត​មេ​ដៃ​ប្រគល់​ដី​នេះ មក​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​គ្រប់គ្រង ដោយ​គំរាម​ថា បើ​មិន​ព្រម​ផ្ដិត​មេ​ដៃ​ទេ គេ​នឹង​ឲ្យ​តុលាការ​កោះ​ហៅ។

    ស្ត្រី​អ្នក​ភូមិ​ឈ្មោះ ភិន សាវឿន អាយុ ៤៨ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រងិល គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី២១ កញ្ញា ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី២០ កញ្ញា មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ បាន​មក​គំរាម​បង្ខំ​ឲ្យ​គាត់​ផ្ដិត​មេ​ដៃ ប្រគល់​ដី​ចម្ការ​របស់​គាត់ ដែល​មាន​ទទឹង ៨០ម៉ែត្រ និង​បណ្ដោយ ១៨០​ម៉ែត្រ។

    គាត់​បន្ត​ថា ដី​នេះ​គាត់​បាន​កាន់​កាប់ និង​បង្កបង្កើន​ផល​តាំង​ពី​ឆ្នាំ​១៩៨២ រហូត​មក ពុំ​ដែល​អាក់​ខាន​នោះ​ទេ។ ស្រាប់​តែ​ឥឡូវ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ បែរ​ជា​មក​ប្រាប់​ថា ដី​នេះ​ជា​ដី​គម្រប​ព្រៃ​ឈើ​របស់​រដ្ឋ ហើយ​គេ​ឲ្យ​គាត់​ផ្ដិត​មេ​ដៃ​ប្រគល់​ដី​នេះ​មក​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​គ្រប់គ្រង​វិញ។ បើ​គាត់​រឹង​ទទឹង គេ​នឹង​ឲ្យ​តុលាការ​ចេញ​ដីកា​កោះ​ហៅ​យក​ទៅ​ដាក់​គុក៖ «បើ​និយាយ​ពី​ជីវប្រវត្តិ​ដី​ចម្ការ​នេះ គឺ​តាំង​ពី​ខ្ញុំ​នៅ​ជាមួយ​ឪពុក​ម្ដាយ​ខ្ញុំ តាំង​ពី​ឆ្នាំ​១៩៨៣ រហូត​មក ខ្ញុំ​កាន់​កាប់​រហូត។ ខ្ញុំ​ចង់​ឲ្យ​ខាង​និស្សិត​ចុះ​មក​វាស់វែង​ដីធ្លី​នេះ​ឲ្យ​ខ្ញុំ​បាន​កាន់​កាប់​ស្រប​ច្បាប់»

    មេ​ឃុំ​ស្វាយរំពារ គឺ​លោក ឌី អឿន បាន​ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា ដី​ដែល​ប្រជាពលរដ្ឋ​កំពុង​កាន់​កាប់ និង​បង្ក​បង្កើន​ផល​នេះ គឺ​ជា​ដី​ដែល​អាជ្ញាធរ​ភូមិ-ឃុំ បាន​បែង​ចែក​ឲ្យ​ប្រជាពលរដ្ឋ​តាម​លក្ខណៈ​ជា​ក្រុម​សាមគ្គី តាំង​ពី​ឆ្នាំ​១៩៨២ មក។ លោក​ថា ដី​ខ្លះ អ្នក​ភូមិ​ធ្វើ​ស្រែ ឯ​ដី​ខ្លះ​ជា​ដី​ចម្ការ​ដែល​មាន​ដាំ​ស្វាយចន្ទី ជាដើមុ៕ ដោយ CCKNEWS

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នា?...    អាន1062ដង អ្នកកាសែតមួយរូបត្រូវបាន ប៉ូលីសចរាចរណ៏គំរាមដកកាមេរ៉ា   អាន920ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋខ្មែរចង់អោយថ្នាក់ដឹកនាំថ្មីដេញយួនខុសច្បាប់ចេញពីកម្ពុជា   អាន918ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន7530ដង មន្រ្តីក្រសួងការងារ ចាប់រំលោភកូនក្រមុំអ្នកភូមិទាំងថ្ងៃមិនត្រូវបានឃាត់ខ្លួន   អាន1021ដង រដ្ឋបាលព្រៃឈើស្រុកអង្គស្នួលរងការចោទប្រកាន់ថា ដាក់កុងត្រូលជជុះគ្មានរនាំងបាំង   អាន658ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1156ដង លោក ច័ន្ទ ឃៀង ហៅង៉ោម៉ៅ ចូលហ៊ុនជាមួយមន្ត្រីយោធាឈ្មោះ ផាន់នី ដឹកជញ្ជូនឈើខុសច្បាប់តាមច្រកត?...    អាន582ដង អគ្គីសភ័យបានឆាបឆេះសាខាក្រុមហ៊ុន Metfone កណ្តាលក្រុងសៀមរាប   អាន1002ដង ព្រះសង្ឃ​ជាង​៥ពាន់​អង្គ​សូត្រ​ធម៌​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ   អាន656ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
    បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
    លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរលោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
    ពុកខ្ញុំជាប៉ូលីសចរាចរណ៍ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
    លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
    មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
    ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញកម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
    ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
    សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
    រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្តរទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      979នាក់
    ម្សិលមិញ    23454នាក់
    សប្ដាហ៍នេះ    979នាក់
    ខែនេះ    369453នាក់
    ឆ្នាំនេះ   369453នាក់
    សរុប   31035699នាក់
    ថ្ងៃទី 21 ខែ 01 ឆ្នាំ 2019 ម៉ោង 04:20