ព័ត៌មានក្ដៅ

    ក្មេងស្រីអាយុ៨ឆ្នាំក្លាយជាមេគ្រួសាររកស៊ីចិញ្ចឹមជីដូនឈឺនិងប្អូនៗ២នាក់

    ដោយៈ ផ្លុង-រ៉េត តាកែវ ថ្ងៃទី 27 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 01:57 នាទី ចំនួនអានៈ 995

    ទន្ទឹមនឹងជីវភាព ក្រីក្រលំបាក ហើយឪពុកស្លាប់ ម្តាយបោះបង់ ចោលទៅមាន ស្នេហ៍ថ្មីទៀត បានធ្វើឱ្យ ក្មេងប្រុសស្រី បីនាក់ បងប្អូន ក្លាយទៅជា ក្មេងកំព្រា ក្រោមការ ចិញ្ចឹមបីបាច់ ពីជីដូន ក្នុងពេល កន្លងមក ។ ឥឡូវនេះ បន្ទាប់ពី ជីដូនធ្លាក់ ខ្លួនឈឺ ធ្វើអ្វីលែងកើត ទើប ក្មេងស្រីច្បង អាយុប្រាំបីឆ្នាំ បង្ខំចិត្ត ឈប់រៀន ត្រឹមថ្នាក់ទី ១ ទាំងវ័យក្មេងខ្ចី មកជួយ ធ្វើការរកស៊ី ចិញ្ចឹម ប្អូនៗ និង ជីដូនមានជំងឺ ធ្វើឱ្យពួក អ្នកស្រុកភូមិ នឹកអាណិត ខ្លោចចិត្ត គ្រប់ៗគ្នា ចំពោះវីរភាព និង ទុក្ខលំបាក វេទនាបំផុត ដែលកុមារី ម្នាក់នេះ កំពុងប្រឈម រាល់ថ្ងៃ ។

    ក្មេងស្រីដែលក្លាយជា ម្តាយទីពីររកស៊ី ចិញ្ចឹមប្អូនៗ និង ចិញ្ចឹមជីដូនមានជំងឺ មានឈ្មោះ ធិន ចន្ធី បច្ចុប្បន្នអាយុ ប្រាំបីឆ្នាំ ជាកូនទីពីរ រស់នៅភូមិនៀល ឃុំគុស ស្រុកត្រាំ កក់ ខេត្តតាកែវ ។ ផ្ទះរបស់នាង មួយខ្នងតូច ប្រក់ស័ង្កសី ស្ថិតនៅឆ្ងាយ ពីគេឯង ហ៊ុមព័ទ្ធដោយ វាល ស្រែជុំវិញ ។ ពេល ចូលទៅ ដល់ តាមការនាំផ្លូវ ពីលោក ប្រធានភូមិ យើងសង្កេត ឃើញក្មេង ប្រុសស្រី តូចៗបីនាក់ បងប្អូននោះ កំពុងដើរបេះ បន្លែស្លឹកបាស នៅតាមព្រៃ ខាងមុខផ្ទះ ដោយខ្លះកាន់ កញ្ច្រែង ខ្លះជាអ្នកបេះ រួច ទើបនាំគ្នា អង្គុយ បូតស្លឹក ចាស់ៗចេញ សម្រាប់ ស្លរលាយ ជាមួយ ទំពាំងសាប ដែលនាង ឡើងភ្នំជីកបាន ហើយសល់ ពីលក់ ។ ចំណែកជីដូន របស់ក្មេងៗ ទាំងនោះ កំពុងមានជំងឺ សម្រាន្តនៅ លើផ្ទះឯណោះ ដោយទុកភារៈ ការងាររកស៊ី និងដាំស្លរលើ ចៅស្រីច្បង ជាអ្នករ៉ាប់រង ទាំងស្រុង ។

    លោកយាយ អ៊ិត លី ដែលត្រូវជាជីដូន ហើយកំពុងមានជំងឺ ព្រមទាំង ត្រចៀកថ្លង់ ពិបាក សាកសួរ នោះបាន រៀបរាប់ឱ្យដឹងថា សព្វថ្ងៃគាត់ ជាស្ត្រីមេម៉ាយ ដោយសារប្តី ធ្លាក់ពីចុងត្នោតស្លាប់ កាលពីដប់ប្រាំ ឆ្នាំមុន ហើយបន្សល់ ទុកតែ កូនស្រីម្នាក់គត់ ឈ្មោះនាង ថូ ចន្ធា ។ គាត់ មិនត្រឹម តែតស៊ូចិញ្ចឹម កូនទាំងលំបាក វេទនាតែ ម្នាក់ឯង ប៉ុណ្ណោះទេ ថែមទាំងចិញ្ចឹម ចៅៗកំព្រាទៀត ដែលជាបន្ទុក ដ៏ធ្ងន់បំផុត ។ ដោយឡែក កាលកូនស្រី ចន្ធា នៅក្មេងពុំបាន រៀនសូត្រ នឹងគេទេ លុះធំឡើងពេញ វ័យក្រមុំ គាត់ បានរៀបចំ សែនព្រេន មួយព្រឹក ជា មួយបុរសក្នុង ភូមិជាមួយគ្នា ម្នាក់ឈ្មោះ ធិន សិរី ដែលជា កូនកំព្រា ឪពុកម្តាយ ។ បន្ទាប់ពីចាប់ដៃគ្នា ជាគូមក ពួកគេបង្កើត បានកូន ចំនួនបួននាក់ ប្រុសបី ស្រីម្នាក់ ។ ដោយជីវភាពក្រី ក្រលំបាក ទើប សិរី លា ប្រពន្ធកូនធ្វើ ចំណាកស្រុក ចេញទៅ ធ្វើការងារ នៅ ប្រទេសថៃ ផ្នែកនេសាទ សមុទ្រ ។ ការងារ នេសាទ នោះពិបាកខ្លាំងណាស់ នៅតែលើទូក កណ្តាលសាគរ គ្មានកោះត្រើយ ប្រាំមួយខែទៅ មួយឆ្នាំទើបបាន ឡើងគោកម្តង ហើយពុំដែលបាន ផ្ញើប្រាក់ខែ មកឱ្យ ប្រពន្ធកូនបាន ម្តងណាឡើយ ថែមទាំងបាត់ ដំណឹងសូន្យ ទៀត ។ លុះ ក្រោយមក បាន ទទួលដំណឹង ដ៏រន្ធត់ថាសិរី បានស្លាប់បាត់ ទៅហើយ ដោយសារ អ្នកនេសាទ ដូច គ្នា សម្លាប់វាយទម្លាក់ ទឹកសមុទ្រ ។ ចំណែក សាកសព របស់ សិរី មិនដឹង រសាត់អណ្តែត ដល់ទីណាឡើយ ហើយប្រពន្ធ កូន និង លោកយាយ ជាម្តាយបាន ត្រឹមតែទុក្ខ សោក ប៉ុណ្ណោះ ពុំបានធ្វើ បុណ្យឧទ្ទិស ឱ្យសោះប្រៀប ដូចខ្មោចសត្វ ព្រោះ តែជីវភាពក្រុម គ្រួសាររបស់គាត់ កំពុងជួបបញ្ហាទី ទ័លក្រលំបាក រកអ្វីប្រៀបផ្ទឹមគ្មាន ។ ទន្ទឹម នឹងនោះ កូនស្រីរបស់គាត់ ដែលទើបសម្រាល កូនទីបួន បានមួយខែ ព្រោះតែទុក្ខសោក ប្តីស្លាប់ស្រាប់តែ ច្រាល ឈាម និង ទាស់ សរសៃខ្ចី ប៊ិះនឹងទៅតាម ខ្មោចប្តី ដែរ ។ ឥឡូវនាង បានជាសះស្បើយ ហើយ ប៉ុន្តែ នាងបានក្លាយទៅ ជាមនុស្សភ្លេចច្រើន ត្រចៀក ថ្លង់ និយាយតិចៗ មិនសូវឮ លុះត្រា និយាយខ្លាំង ទើបស្តាប់បាន ។ ស្ថិតក្នុង សភាព បែប នេះនាង ចន្ធា លែងគិតអ្វី ទាំងអស់ សូម្បីតែកូនតូច ទាំងបួន នាក់ទុកចោល ឱ្យគាត់ជាម្តាយ ចិញ្ចឹមមើលថែ ដែរដោយនាង ទៅតាមប្តីក្រោយ បាត់អស់រយៈ ពេល ពីរឆ្នាំ ហើយមិនដឹងជា សព្វថ្ងៃរស់នៅ កន្លែងណា ឡើយ ។

    លោកយាយ អ៊ិត លី មានប្រសាសន៍បន្តថា ដើម្បីបានប្រាក់ទិញអង្ករ និង ម្ហូបអាហារចិញ្ចឹម ចៅៗ គាត់ត្រូវ ធ្វើដំណើរ ឡើងភ្នំរាល់ថ្ងៃ ដែលឃ្លាត ពីផ្ទះប្រហែល បួនគីឡូម៉ែត្រ ដើម្បីស្វែងរកទំញំង និង ស្លឹកល្ងៀង ទុកលក់ខ្លះ ទុកហូបខ្លះ ។ ជួនកាល ខែធ្វើ ស្រែគាត់ ដើរស៊ី ឈ្នួលដកស្ទូង ច្រូតកាត់ឱ្យ គេ បន្ថែមពីនេះ ទៀតឆ្លៀតពេល ទំនេរគាត់តែង ដើរ​រើស​ខ្យង​ខ្ចៅ រកកង្កែប ខ្វារក្តាម ឬ ជញ្ជាត់កូន ត្រី កំពឹស និង កំភ្លាញជាដើម ។ បើខែប្រាំងវិញ គាត់ឡើងភ្នំ កាប់អុសលក់ ពេលណា រកប្រាក់មិន បានគាត់ខ្ចី បុលគេជាស្រូវអង្ករ ហើយខែធ្វើ ស្រែ គាត់ ជួយដកស្ទូង ច្រូតកាត់ ឱ្យគេវិញចាត់ទុក ជាការរួចគ្នា ។ ទោះបីគាត់ ខំប្រឹងប្រែង យ៉ាងណា នៅតែជួប បញ្ហាខ្វះខាតដដែល គឺរកព្រឹកខ្វះល្ងាច រកល្ងាច ខ្វះព្រឹក ហូបមិនគ្រប់ គ្រាន់ឡើយ ហើយគាត់ត្រូវ ជម្លៀសចៅ ប្រុសច្បងម្នាក់ ឈ្មោះ ធិន ចម្រើន បច្ចុប្បន្ន អាយុ ដប់ឆ្នាំ ដោយផ្ញើឱ្យ រស់នៅ នឹងព្រះសង្ឃ ក្នុងវត្តជម្ពូវ័ន ក្រុងភ្នំពេញ ឯណោះ ។

    បន្ទាប់ពីគាត់ជាជីដូន ធ្លាក់ខ្លួនឈឺ បែបនេះមក មិនអាចស្វែងរក អាហារចិញ្ចឹម ជីវិតបាន តទៅទៀត ចៅស្រីទីពីរ របស់គាត់ឈ្មោះនាងធិន ចន្ធី ត្រូវ បង្ខំចិត្តឈប់រៀន ត្រឹមថ្នាក់ទី ១ ទាំងក្មេងខ្ចី ដើម្បី រកស៊ីចិញ្ចឹម ប្អូនតូចៗទាំងពីរ និងតបស្នង សងគុណ ចំពោះជីដូន វិញដែរ ។ វ័យ ទើបតែប្រាំបីឆ្នាំ ប៉ុណ្ណោះ តែនាងបែរជា ក្លាយទៅជា មេគ្រួសារ ឬ ជាម្តាយនៃប្អូនៗ ទាំងពីរដោយ ភាពលះបង់ ខ្ពស់កម្រ រកបានមិនគិត ពីអនាគតរបស់ ខ្លួនឡើយ ។

    យោងតាមសម្តីរបស់អ្នកជិតខាងឱ្យដឹងថា ក្មេងស្រីនេះមិនសូវទំនេរប៉ុន្មានទេ នាងតែងប្រឹង ប្រែងធ្វើការរកស៊ី តាមលំអានមុខរបររបស់ជីដូន ដូចជាចូលព្រៃឡើងភ្នំរកទំពាំង ស្លឹកល្ងៀង គោះ អង្ក្រង និង ស៊ីឈ្នួលដកស្ទូង ច្រូតកាត់ឱ្យគេ ទាំងហាលថ្ងៃ ហាលភ្លៀង ដូរនឹង អង្ករ ឬ ប្រាក់កាស ដើម្បីចិញ្ចឹមជីវិត ។

    ជារៀងរាល់ថ្ងៃ នាងហត់នឿយ នឹងការងារខ្លាំង ណាស់ទម្រាំបាន អាហារហូប មួយពេលៗ ។ ភាគ ច្រើននាង និង ប្អូនៗហូបបាយ ជាមួយទឹកត្រី និង អំបិលប៉ុណ្ណោះ ហើយយូរៗទើប បានម្ហូបឆ្ងាញ្ញ់ម្តង ជួនកាលថ្ងៃ ខ្លះមានតែបាយ អត់ម្ហូបសូម្បី អំបិល ទឹកត្រី ក៏គ្មានដែរ ។ ពេល ខ្លះម៉ោងដប់មួយ ឬ ដប់ពីរ ថ្ងៃត្រង់ទៅហើយ រកអង្ករដាំបាយមិនទាន់ បាននៅឡើយផង ពេលខ្លះទៀត មានតែអង្ករ កន្លះកំប៉ុងប៉ុណ្ណោះ នាងច្នៃធ្វើជាបបរ ដោយដាក់ អំបិល ឱ្យប្រៃបន្តិច ទឹករាវ កក្លូក ពេលឆ្អិន ដួសចែកគ្នា ហុតឱ្យ បាន តឹងពោះរស់រួច មួយពេលៗ ទម្រាំរកបានទៀត ។

    ក្មេងស្រីរូបនេះ ប្រែធ្វើទឹកមុខ ស្រពោនរលីង រលោងទឹកភ្នែក នៅពេលយើង សាកសួរពី ការព្រាត់ ប្រាស ឪពុកម្តាយ ហើយទន្ទឹមនឹង នោះប្អូនតូចៗ របស់ នាង បានសួរថា “ម៉ែខ្ញុំនៅឯណា” ស្របពេលរូប នាងនិយាយកាត់ថា “រាល់ថ្ងៃ ខ្ញុំនឹកម៉ែខ្លាំង ណាស់”។ មកដល់ពេលនេះ នាង និង ប្អូនៗបានព្រាត់ប្រាស ពីឪពុកម្តាយ ចំនួនពីរឆ្នាំ មកហើយ ឪពុកស្លាប់កណ្តាល សមុទ្រស្រុកថៃ ឯណោះ ចំណែកម្តាយ បានបោះបង់ ចោលពួកគេទៅ មានប្តីទៀត មិនដឹងរស់ នៅទីណាឡើយ ពួកគេចង់ជួប ម្តាយ យ៉ាងខ្លាំង ។ ទោះ បីនៅ នឹងជីដូនក៏ដោយ តែជីវិតពួកគេ នៅតែដូចសម្បុក អត់មេបា និង គ្មានភាពកក់ក្តៅដដែល ។ ក្នុងស្ថាន ភាពបែបនេះ បើម្តាយបានវិលវិញ ជីវភាពល្អ ប្រសើរ ហើយនាងមាន ឱកាសគ្រប់គ្រាន់ បានចូល សាលារៀន វិញនោះ ទើប នាង និង ប្អូនៗមាន ភាព កក់ក្តៅឡើងវិញ ។ ក្មេងស្រី ធិន ចន្ធី ជាមនុស្ស ឧស្សាហ៍ រហ័សរហួន សព្វថ្ងៃនាងតែងស៊ីឈ្នួលដក សំណាបឱ្យគេ មួយថ្ងៃបានមួយផ្លូន ស្មើនឹងមួយ ម៉ឺនរៀលដែរ ប៉ុន្តែមិនបានរាល់ថ្ងៃឡើយ ពេលមាន គេជួលទើបបានប្រាក់ ។ ពេលបានប្រាក់ ហើយ នាងបែងចែកទិញអង្ករម្ហូបអាហារ ព្រមទាំងថ្នាំសង្កូវ សម្រាប់ ព្យាបាល ជំងឺជីដូនផងដែរ។

    នៅចំពោះមុខលោកមេភូមិ និង អ្នកកាសែត លោកយាយ អ៊ិត លី បាននិយាយ បដិសេធថា គាត់មិន ដែលធ្វើបាបចៅៗ ឡើយហើយពេលខ្លះ ចៅៗគ្មានបាយ ហូបនេះ ព្រោះតែគ្មាន ប្រាក់ទិញ អង្ករដូចដែល ឃើញស្រាប់ហើយ នរណាក៏គេដឹង ថាក្រុម គ្រួសារ របស់គាត់ជាអ្នក ទីទ័លដែរ ។

    ទុក្ខដែលក្រុម គ្រួសារនេះ ទទួលញឹកញាប់ ជាងគេ គឺសេចក្តី ស្រេកឃ្លាន និង ព្រាត់ប្រាស ហើយទីបំផុតអ្នក ដែលត្រូវលំបាក វេទនាជាងគេគឺ ក្មេងស្រីអាយុ ប្រាំបីឆ្នាំនេះ ព្រមទាំងប្អូនៗ របស់នាង ទៀត ។ តើទៅអនាគត វាសនាពួកគេ នឹងទៅជាយ៉ាង ណា បើបច្ចុប្បន្នងងឹត សូន្យសុង ទៅហើយ ?

    យើង​សូម​អំ​ពាល​នាវ​ដល់​ អង្គ​ការ​កុម៉ា​កំ​ព្រា អង្គការក្រៅ​រដ្ឋា​ភិបាល ដែល​ពាក់​ព័ន្ធនិង​ជន​ក្រីក្រ ក្មេង​កំ​ព្រា មេត្តាជួយ​គ្រួសារខាង​លើ​នេះ​ផង​ ដើម្បី​អោយ​ពួក​គេ​បាន​ទៅ​សាលា​រៀន​ដូច​កូន​គេ​ឯង​ដទៃ​ទៀត៕

    Written by ភ្នំពេញដេលីញូវ
    Tuesday, 18 September 2012

    ដកស្រង់ពី​ Facebook ដោយ​ ផ្លុង-រ៉េត (តោះនាំ​គ្នាជួយ​គ្នាដើម្បីអនាគត​កម្ពុជា)

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    បែកធ្លាយរឿងអាស្រូវរបស់អធិការនគរបាលស្រុកវ៉ារិន ត្រូវបានកូនចៅផ្តិតមេដៃទំលាក់ពីតំណែង   អាន293ដង បទល្មើសនេសាទខុសច្បាប់កើតពេញបន្ទុកក្នុងស្រុកចំនួន៣ ខេត្ដបាត់ដំបងមន្រ្តីជំនាញបើកភ្លើងខ?...    អាន637ដង បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន   អាន603ដង តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច   អាន1573ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន1145ដង បរិយាយថ្ងៃនេះ៖ អតីតព្រៃស្អាក បច្ចុប្បន្តក្លាយជាព្រៃស្អាត   អាន733ដង កម្មវិធីទទួលទានអាហារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន   អាន218ដង ឱសថនិងសេរ៉ូមក្លែងក្លាយខូចគុណភាពត្រូវបានមន្រ្តីជំនាញដុតចោល    អាន688ដង គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់   អាន1186ដង លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ...    អាន1566ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារសមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
    លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួមការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
    ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែកគ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
    ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធីសេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
    ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋមអគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
    កង្វល់១០ប្រការរបស់មនុស្សលោក1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
    ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
    សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុលក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
    ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
    ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1368នាក់
    ម្សិលមិញ    34755នាក់
    សប្ដាហ៍នេះ    354680នាក់
    ខែនេះ    541450នាក់
    ឆ្នាំនេះ   2139686នាក់
    សរុប   32805932នាក់
    ថ្ងៃទី 26 ខែ 05 ឆ្នាំ 2019 ម៉ោង 00:42