ព័ត៌មានក្ដៅ

    បន្ទាយមានជ័យជាប្រភពបទល្មើសសេដ្ឋកិច្ចមន្រ្តីជំនាញអង្គុយយកលុយ

    ដោយៈ ផ្លុង-រ៉េត ខេត្តបន្ទាយ​មាន​ជ័យ ថ្ងៃទី 01 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 02:08 នាទី ចំនួនអានៈ 576

    បន្ទាយ​មានជ័យ​ជា​ខេត្ត​ដែល​ជាប់​ព្រំ​ប្រ​ទល់​រវៀង​ប្រ​ទេស​កម្ពុជា​ និង​ប្រ​ទេស​ថៃ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ការ​ដឹង​ជញ្ជួន​ផលិត​ផល​ខុស​ច្បាប់​ចូល​យ៉ា​ង​គគ្រឹគ​គគ្រេងដូច​គេ​ហែ​អង្គ​កឋិន​ទាន​ទាំង​យប់​ទាំង​ថ្ងៃ​ក្រោម​ក្រ​សែ​ភ្នែក​របស់​អស់​លោក​មន្រ្តី​ជំ​នាញ​ ដូច​ជា​ប៉ូលីស​សេដ្ឋ​កិច្ចខេត្ត សេដ្ឋ​កិច្ចក្រសួង ពេទ្យ​សត្វ និង​ស្ថា​ប័ន​ពាក់​ព័ន្ធ​មួយ​ចំ​នួន​ទៀត តែ​គេ​មិន​ឃើញ​មាន​អស់​លោក​ខាង​លើ​ចុះ​ទប់​ស្កាត់នោះ​ទេ តែ​បែរ​ជា​លឺ​អ្នក​រក​ស៊ី​ទាំង​នោះ​ថា បាន​បង់​លុយ​ជូន​ជំ​នាញ​ទាំង​នេះអស់​ហើយ ទើប​ដឹក​ចូលដី​ខ្មែរ​បានរលូន​បែប​នេះ។

    ផលិត​ផល​ដែល​ក្រុម​អ្នក​រក​​ស៊ី​លោត​ឆ័ត្រ​គេច​ពន្ធ​រដ្ឋ​បង់​ជូន​អោយ​តែ​ហោ​ប៉ៅ​ឯក​ជនប៉ុន្មាន​ជំ​នាញ​ខាង​លើ​មាន​ដូច​ជា សាច់​មាន់​ត្រូវ​មីន ឆ្អឹង​មាន់​ត្រូវមីន ជង្គង់​មាន់​ត្រូវ​មីន កោះមាន់ថ្លើមមាន់​ច្រកថង់ ភ្លៅ​មាន់​ស្អុយៗ ត្រី​ចាប មាន់​រស់​ដឹក​តាម​ម៉ូតូ ឡានតូចៗ គ្រឿង​សមុទ្រសល់ និង​មាន​គ្រឿង​ឧបភោគបរិ​ភោគ​ជា​ច្រើន​ទៀត​ដូច​ជា បន្លែ ផ្លែ​ឈើ​ខូច​គុណ​ភាពជា​ដើម។ល។

    ប្រ​ភព​បាន​រាយ​ការ​មក​ថា ថ្មី​​ៗនេះ​សមត្ថ​កិច្ច​ជំ​នាញ​ខាង​លើ​នេះ បាន​បើក​ភ្លើង​ខៀវ​នៅ​ច្រក​របៀង​អូ​បី​ជាន់ អោយ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឥត​ច្បាប់​ខាង​លើ ដឹក​ផលិង​ផល​ទាំង​នេះ​ ចូល​មក​ខ្មែរ​ទាំង​ថ្ងៃ​ ទាំង​យប់​ស្ទើរ​រូង​ផ្លូវ​អស់​ទៅ​ហើយ។ ប្រ​ភព​បន្តថា អ្នក​ដឹក​មាន់​រស់​តាម​ម៉ូតូ ១ជើង​បង់​លុយ​២០០បាត បើ​បង់​ខែ​វិញ​មួយ​ម៉ូ​តូ​២០​ម៉ឺន​រៀលក្នុង​១ខែ។ ប្រ​ភព​បន្ថែម​ថា គ្រៅ​ពី​នេះ​គ្រាន់​តែ​ពី​ច្រក​អូ​បី​ជាន់ទៅ​ទី​រួម​ខេ្ត​បន្ទាយ​មាន​ជ័យ មាន​ក្រុម​សមត្ថ​កិច្ច​ខាង​លើ​ឈរ​ចំា​ជិត​២០​កន្លែង ត្រូវ​ចំ​ណាយ​ថវិការ​អស់​ជិត​២០​ម៉ឺន​រៀល​បន្ថែម​ទៀត បើ​មិន​បង់​ទោះ​ឡាន​ ម៉ូ​តូ​ដឹក​មាន់​ទា​ទាំង​នោះ​មាន​ស្លាប​ហោះ​ មាន​ក្បាល​៣​ដៃ៩​ក៏​រត​មិន​រួច​ដែរ។

    ពលរដ្ឋ​ស្លូត​ត្រង់​​រក​ស៊ី​ស្រប​ច្បាប់​បាន​លួច​ខ្សឹប​ប្រាប់​ កម្ពុជា​សុវណ្ណភូមិ ថា អ្នក​ដែល​បើក​ភ្លើង​ខៀវ​អោយ​ផលិត​ផល​ខុស​ច្បាប់​ចូលពី​ប្រ​ទេស​ថៃ​មក​កម្ពុចានោះ​មាន​នាម​ដូច​ជា​​ ១-ឈ្មោះលោក​ យិន-ប្រ​សិទ្ធ មេ​ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ឧត្តរ​មាន​ជ័យ​ សៀម​រាប ២-ឈ្មោះលោ ហ៊ុយ-ទូច នាយ​ការិយាល័យ​បសុ​ពេទ្យខេត្ត​បន្ទាយ​មាន​ជ័យ ៣-លោក​ ចាប-សុផារិទ្ធ នាយ​ការិយាល័យ​ប៉ូលីស​សេដ្ឋ​កិច្ចខេត្ត​បន្ទាយ​មាន​ជ័យ។ពល​រដ្ឋ​ទាំង​នោះ​ប្រា​រម្ភថា ការ​នាំ​ផលិង​ផល​គេច​ពន្ធ​ខុស​ច្បាប់​ចូល​តាម​ច្រក​ព្រំ​ដែន​ជា​ច្រើន​ពី​ប្រ​ទេស​ថៃ​មក​កម្ពុជា ទី-១​វា​ធ្វើ​អោយ​បាត់​បងថវិ​ការ​ចំ​ណូល​របស់​រដ្ឋដែល​នាំ​អោយ​ប្រ​ទេស​​កម្ពុជា​ធ្លាក់ខ្លួន​​ក្រ​ ទី-២​ផលិតផល​ទាំង​នោះ​អាច​ជា​របស់​ខូច​គុណ​ភាព​ ប្រើ​ជាតិ​គី​មី ដែល​អាច​បង្ក​អោយខូច​សុខ​ភាព​របស់​អ្នក​ទទួល​ទាន​ជា​ដើម​។ ពូក​គាត់​បន្ថែម​ថា សពថ្ងៃ​លឺ​សូរ​ពល​រដ្ឋ​ខ្មែរ​រអូ​ថា ឈី​ក្រពះ​ ឈឺពោះ​វៀន​ ឈឺ​នេះ​ឈឺ​នោះ​ស្ទើ​គ្រប់​គ្នា​ សង្ស័យ​តែ​មក​ពី​អា​ឥវ៉ាន់​គេច​ពន្ធ ដែល​ខូច​គុណ​ភាព​ទាំង​នេះ​ឯង​មើលទៅ ព្រោះ​នាំ​ចូល​គ្មាន​អ្នក​ត្រួត​ពិនិត្យ​គុណ​ភាពអោយ​បាន​ត្រឹម​ត្រូវនោះ​ទេ​​ មាន​តែអ្នក​ពុក​រលួយ​ ​លូក​ដៃ​យក​លុយរួច​ដេញ​អោយ​ទៅ​អោយ​លឿន​ខ្លាច​គេ​ដឹងតែ​ប៉ុណ្ណោះ។

    កម្ពុជា​សុវណ្ណភូមិ មិន​ទាន​អាច​ទំ​នាក់​ទំ​នង​សុំ​ការ​បំ​ភ្លឺ​ ពី​មន្រ្តី​ជំ​នាញ​៣​រូប​ខាង​លើ​បាន​ទេ ហើយ​យើង​រង​ចាំ​ស្វា​គមន៍​ជា​និច្ច​ចំ​ពោះ​រាល​ការ​បក​ស្រាយ​បំ​ភ្លឺ​របស់​អស់​លោកខាង​លើ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ​ទៀ ​សុខា​ពាក់​ផ្កាយ២ ​និង​លោក កាន់ ​កៅ​ពាក់​​ផ្កាយ​​១ ឃុប​ឃិត​ជាមួ​យឈ្មួញ​បង្កើត​ ប?...    អាន2148ដង លោកយ៉ានស៊ីវ័តនាយសង្កាត់រដ្ឋបាលព្រៃឈើ បើកដៃអោយឈ្មួញដឹកឈើ ឆ្លងកាត់ដោយរលូន   អាន733ដង ផ្តាំទៅលោក អ៊ុករ៉ាប៊ុន រដ្ឋមន្រ្តីក្រសូងកសិកម្មផងថា ឈើក្រញូងចាប់ផ្តើមចេញទៀតហើយ   អាន1241ដង អ្នកភូមិបឹងកក់ និងអ្នកបុរីកីឡាដាក់ញត្តិសុំឲ្យ ស្ថានទូតអាមេរិច ជប៉ុន សហភាពអឺរ៉ុបជួយ    អាន651ដង អាជីវករផ្សារខ្នល់ទទឹងថា ក្រុមហ៊ុនAZមានភាពមិនប្រក្រតីក្នុងការបណ្តេញពួកគាត់   អាន638ដង បរិយាយថ្ងៃនេះ៖ ឈ្មួញដឹកឈើក្រញូងផ្គើនបទបញ្ជារបស់ សម្តេចហ៊ុនសែន   អាន872ដង ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង   អាន2392ដង លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រ?...    អាន1474ដង បុណ្យចូលឆ្នាំខ្មែរ   អាន9481ដង ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន2542ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជាភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
    ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួសក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
    បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
    ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
    សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
    លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌនៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
    យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខលោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
    បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយលិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
    និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយយោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
    សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះសម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2845នាក់
    ម្សិលមិញ    9605នាក់
    សប្ដាហ៍នេះ    21320នាក់
    ខែនេះ    208090នាក់
    ឆ្នាំនេះ   1806326នាក់
    សរុប   32472572នាក់
    ថ្ងៃទី 22 ខែ 05 ឆ្នាំ 2019 ម៉ោង 12:55