ព័ត៌មានក្ដៅ

    លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់

    ដោយៈ ភ្នំពេញ ថ្ងៃទី 01 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 02:25 នាទី ចំនួនអានៈ 744

    លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​ថ្មី​ថា ប្រទេស​កម្ពុជា មិន​មែន​បាន​ទទួល​សន្តិភាព​ពេញលេញ​ ដោយសារ​វត្តមាន​អាជ្ញាធរ​បណ្ដោះអាសន្ន​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ហៅ​ថា អ៊ុនតាក់ (UNTAC) នោះ​​ទេ។

    ០៦-កក្កដា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

    ០៦-កក្កដា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ RFA/Sok Serey

    លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រគល់​ប្លង់ដី​ជូន​ពលរដ្ឋ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៣០ កញ្ញា ថ្លែង​ជា​ថ្មី​ថា កង​កំលាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ អ៊ុនតាក់ មិន​បាន​ស្វែង​រក​សន្តិភាព​ពិតប្រាកដ​ជូន​ពលរដ្ឋ​កម្ពុជា នោះ​ទេ។ ប៉ុន្តែ​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មិន​ឯកភាព​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ឡើយ។

    លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា អ៊ុនតាក់ បាន​ចំណាយ​លុយ​ជាង​ពីរ​ពាន់​លាន​ដុល្លារ​ដើម្បី​នាំ​កម្ពុជា ទៅ​រក​ប្រជាធិបតេយ្យ និង​សន្តិភាព ប៉ុន្តែ​បែរ​ជា​មិន​ជោគជ័យ។ លោក​បន្ត​ថា បន្ទាប់​ពី​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ កម្ពុជា​នៅ​តែ​ជា​ប្រទេស​មួយ​តំបន់​ត្រួតត្រា​ពីរ គឺ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ និង​រដ្ឋាភិបាល​ខ្មែរ​ក្រហម ដែល​ប្រយុទ្ធ​គ្នា​ជា​រៀងរាល់​ថ្ងៃ។

    លោក ហ៊ុន សែន បញ្ជាក់​ថា គោលនយោបាយ​ឈ្នះៗ​របស់​លោក​ទើប​ជា​ការ​នាំ​កម្ពុជា ឲ្យ​សន្តិភាព​ពេញ​បរិបូរណ៍​ពិត​ប្រាកដ៖ «ព្រោះ​ពេល​ដែល​ត្រឡប់​ទៅ​វិញ ខ្ញុំ​នៅ​ចាំ​បាន បណ្ដាក់​គ្នា​ចេញ​ទាំង​យប់ ព្រោះ​នៅ​ខ្លាច​ជាប់​ផុង។ អ៊ុនតាក់​អនុវត្ត​កិច្ច​ព្រមព្រៀង​បាន​តែ​បី​ភាគី​ទេ ហើយ​ទីក្រុង​អន្លង់វែង ថែម​ទាំង​បាន​បោះ​ក្រដាស​ប្រាក់​ចាយ​ទៅ​ទៀត»

    លោក ហ៊ុន សែន បន្ត​ថា អ៊ុនតាក់​មិន​មែន​ជា​តួឯក​ដែល​នាំ​មក​នូវ​សន្តិភាព​ជូន​កម្ពុជា​នោះ​ទេ។ យ៉ាង​ណា​ក៏ដោយ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ ថ្លែង​ថា កម្ពុជា​បាន​ទទួល​សន្តិភាព​ក៏​ដោយសារ​តែ​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣។

    លោក​បន្ត​ថា ប្រទេស​កម្ពុជា​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ជា​ប្រទេស​ឯកោ ពិភពលោក​មិន​ទទួល​ស្គាល់ កុម្មុយនិស្ត​ស្ថិត​ក្រោម​ឥទ្ធិពល​វៀតណាម ពលរដ្ឋ​រស់​នៅ​រង​ការ​គំរាមកំហែង​គ្រប់​ពេល​វេលា។

    លោក យឹម សុវណ្ណ បញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​មក​ដល់​សព្វថ្ងៃ​ដោយសារ​ពលរដ្ឋ និង​អ្នក​នយោបាយ​រួម​គ្នា​ដោះស្រាយ​បញ្ហា​ទាំង​អស់​គ្នា មិន​មែន​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​ជន​ណា​ម្នាក់​ឡើយ៖ «ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស យើង​មាន​ការ​បោះឆ្នោត ការ​រៀបចំ​រដ្ឋធម្មនុញ្ញ​ទើប​ធ្វើ​ឲ្យ​កម្ពុជា អាច​ទទួល​ជំនួយ​បាន​ពី​បរទេស ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​តំបន់​ក្នុង​ពិភពលោក ជា​គុណសម្បត្តិ​របស់​ខ្មែរ​គ្រប់​ភាគី មិន​មែន​របស់​នរណា​ម្នាក់ ឬ​គណបក្ស​ណា​មួយ​នោះ​ទេ»

    ទោះ​យ៉ាង​ណា​ក្តី អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចោទ​ជា​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាម​បដិសេធ​គុណសម្បត្តិ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស?

    លោក​បន្ត​ថា មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស មាន​ការ​បោះ​ឆ្នោត​រៀបចំ​ដោយ​ឆ្នាំ​១៩៩៣ ទើប​បរទេស​លែង​ហ៊ាន​លូកដៃ​ជួយ​ខ្មែរ​ក្រហម។ ប្រការ​នោះ​ជា​ភ្លើង​ខៀវ​ដែល​អាច​នាំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ក្លាយ​ជា​ស្រប​ច្បាប់ និង​អាច​សម្រេច​យុទ្ធសាស្ត្រ​ឈ្នះៗ​បាន។

    លោក ឡៅ ម៉ុងហៃ បញ្ជាក់​ថា បើ​មិន​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ការ​បោះ​ឆ្នោត​ទេ​នោះ កម្ពុជា​នឹង​មាន​សង្គ្រាម​រហូត​ដល់​សព្វថ្ងៃ៖ «ហ្នឹង​គួរ​និយាយ​ផង​ថា អ៊ុនតាក់​អត់​ប្រសិទ្ធភាព​ហ្នឹង​មក​ពី​យើង​មិន​ឲ្យ​គេ​គ្រប់គ្រង​ឲ្យ​គ្រប់​ផ្នែក​គ្រប់​ភាគី​ហ្នឹង»

    ក្រុម​អ្នក​តាមដាន​នៅ​តែ​ចាត់​ទុក​ថា វត្តមាន​អ៊ុនតាក់ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​នាំ​ឲ្យ​កម្ពុជា មាន​ពន្លឺ​នៃ​សន្តិភាព ហើយ​ចំណុច​ដែល​នាំ​ឲ្យ​អ៊ុនតាក់ មិន​អាច​រំលត់​សង្គ្រាម​នៅ​កម្ពុជា មក​ពី​ភាគី​ជម្លោះ​នៅ​កម្ពុជា មិន​ព្រម​គោរព​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដោយ​ភាគី​ទាំង​អស់​មិន​ព្រម​ទម្លាក់​អាវុធ​ចុះ​ដើម្បី​ចូលរួម​បោះ​ឆ្នោត ដូច​ជា​ភាគី​ហ៊្វុនស៊ុនប៉ិច ខ្មែរ​ក្រហម និង​កងទ័ព​រដ្ឋ​កម្ពុជា។

    អ្នក​វិភាគ​យល់​ថា ពលរដ្ឋ​កម្ពុជា បច្ចុប្បន្ន​នេះ​កំពុង​តែ​ត្រូវ​ការ​នូវ​សិទ្ធិ​សេរីភាព សន្តិភាព ទាំង​កាយ និង​ចិត្ត ព្រម​ទាំង​ការ​គោរព​សិទ្ធិ​មនុស្ស៕

    កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

    ដោយ វណ្ណ វិចារ
    2012-09-30
    វិទ្យុ​អាស៊ីសេរី

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ត្រួតពិនិត្យរថយន្តលោក ខេមរៈ សិរីមន្ត រកភ្លើងឡាហ្សែរ    អាន3794ដង ឃាត្តករដែលបាញ់សម្លាប់លោក កែមលី ត្រូវ​បាន​ចាប់ខ្លួន   អាន3129ដង យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយ?...    អាន1572ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន1287ដង សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុ...    អាន1375ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន728ដង លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន   អាន1489ដង មេឧក្រិដ្ឋជនព្រៃឈើពីររូបជាមេបញ្ជាការរងយោធាសឹករងស្រុកអន្លង់វែង   អាន1579ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន10752ដង មេឈ្មួញជើងខ្លាំងប្រចាំខេត្តស្ទឹងត្រែង ឈ្មោះ ធារ៉ា រកស៊ីដឹកឈើប្រណិតខុសច្បាប់ ឆ្លងដែនទៅល?...    អាន541ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួនប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
    ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
    របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំយោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
    លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ)លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
    បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
    សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយនៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
    បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
    ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
    អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផងក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
    អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      726នាក់
    ម្សិលមិញ    4797នាក់
    សប្ដាហ៍នេះ    7686នាក់
    ខែនេះ    119709នាក់
    ឆ្នាំនេះ   3985486នាក់
    សរុប   34651732នាក់
    ថ្ងៃទី 20 ខែ 11 ឆ្នាំ 2019 ម៉ោង 14:11