សមត្ថកិច្ចមិន​ទាន់អាចបំភ្លឺ រឿងស្នងការខេត្តព្រះវិហារប្រើកាំភ្លើងបាញ់បោះសេរី

ដោយៈ ផ្លុត-រ៉េត សៀមរាប ថ្ងៃទី 02 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:28 នាទី ចំនួនអានៈ 1370

លោក​ ម៉ៅ​-ពៅ​ ស្នង​ការ​ខេត្ត​ព្រះ​វិ​ហារ​បាន​ប្រើ​កាំ​ភ្លើង​បាញ់​បោះ​ នៅ​ម៉ោង​១១​យប់​ កាល​ពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១២ ជា​ច្រើន​គ្រាប់​នៅ​ក្នុង​ សណ្ឋាគារ​​ម៉ែនប៉ូរ៉ា ដែល​ស្ថិត​ក្នុង​សង្កត់​ស្ល​ក្រាម​ ក្រុង​-ខេត្ត​សៀម​រាប​ ដោយ​គ្មាន​មូល​ហេតុ​ត្រឹម​ត្រូវ​ ហើយ​ការ​ផ្ទុះ​អា​វុធ​នេះ​គឺ​ហាក់​ដូច​ជា​ផ្គើន​និង​ប្រ​សាសន៍​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-សែនដែល​ទើប​ប្រ​មាន​ថ្មីៗ​ថា អោយ​សមត្ថ​កិច្ច​បង្ក្រាប​ពួក​ក្រុម​បាញ់​បោះ​តាម​ទី​សា​ធា​រ​ណ​និង​​តំ​​បន់​​ភ្លៀវ​​ទេស​ចរណ៍ជាតិ​អន្តរ​ជាតិ​ទោះ​ជា​កូន​អ្នក​ធំ ឬអ្នក​ធំ​ក៏ដោយ។

តាម​​ប្រ​ភព​​ព័ត៌​មាន​​បាន​​ឲ្យ​​ដឹង​​ថា​​សំ​ឡេង​​ផ្ទុះ​អា​វុធ​​ដំ​បូង​​កើត​​ចេញ​ពី​​ក្នុង​​សណ្ឋា​គារ​​ម៉ែន​​បូ​រ៉ា​​ចំ​នួន​​១​​គ្រាប់​ ​បន្ទាប់​​មក​​ក៏​​មាន​​ការ​​ផ្ទុះ​អា​វុធ​​ជា​ច្រើន​​គ្រាប់​​ទៀត​​នៅ​​ខាង​មុខ​​សណ្ឋា​គារ​ថែម​ទៀត​ ដែល​បណ្តាល​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ ក្រុម​ប្រ​ជា​ពលរដ្ឋ​នៅ​ក្នុង​ក្រុង​សៀម​រាប និង​ជា​ពិសេស​ភ្ញៀវ​ទេស​ចរ​ណ៍​ជាតិ​ និង​អន្ត​រជាតិ​ដែល​ស្នាក់​នៅ​ក្នុង​សណ្ឋា​គារ​ខាង​លើ​មាន​ការ​ភ័យ​ស្លន់​ស្លោយ៉ាង​ខ្លាំង។

លោក ម៉ៅ ពៅ បាន​​ប្រាប់​​អ្នក​កា​សែត​​​​កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​១​ ខែតុលា ​ឆ្នាំ​២០១២​​ថា ​ការ​​ផ្ទុះ​អា​វុធ​​នោះ​​គឺ​​ដំ​បូង​​ឡើយ​​មាន​​ក្រុម​​ជន​​មិន​​ស្គាល់​​មុខ​​បាន​​ធ្វើ​ការ​​គំ​រាម​រូប​​លោក​​នៅ​ពេល​​លោក​​កំ​ពុង​​ដើរ​​ចេញ​ពី​​ជណ្ដើរ​យន្ត​​តម្រង់​​ឆ្ពោះ​ទៅ​​បន្ទប់​​សណ្ឋាគារ​​ ក៏​​ស្រាប់​តែ​​មាន​​បុរស​​ម្នាក់​​បាន​​គំ​រាម​កំហែង​​ប្រើ​​ពាក្យ​​សំ​ដី​​អសុ​រោះ ​​និង​​បាន​ភ្ជង់​​កាំ​ភ្លើង​​ទៅ​​លើ​​រូប​​គាត់​​ទៀត​​ផង​ដែរ​​ ដូច្នេះ​​គាត់​​ក៏​​​រត់​​ទៅ​​ក្នុង​​បន្ទប់​​ប្រាប់​​អង្គ​រក្ស​​ឲ្យ​​ជួយ​​អន្ត​រា​គមន៍​​ ដោយ​​ក្នុង​​នោះ​​មាន​​កាំ​ភ្លើង​​ផង​​ ទើប​​លោក​​ផ្ទុះ​អា​វុធ​​ដើម្បី​​សុំ​​អន្ត​រា​គមន៍​​តាម​រក​​ជន​​ដែល​​បាន​​គំ​រាម​កំ​ហែង​​ដល់​​រូប​លោក​។​

លោក​ ស៊ិន-ណារ៉ា នាយ​រង​ប៉ុស្តិ៍សង្កាត់​ស្លក្រាម ក្រុង​សៀម​រាប បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​នៅ​ព្រឹក​ថ្ងៃទី​២​ ខែតុលា​នេះ​ថា រឿង​បាញ់​កាល​យប់​នោះ​ខាង​ស្នង​ការ​ដ្ឋាន​ខេត្ត​បាន​នាំ​លោក​ ម៉ៅ​ពៅ​ទៅ​សាក​សួរ​ ផុត​ពី​ដៃ​របស់​លោក​ជា​នាយ​រង​ប៉ុស្តិ៍​ស្តី​ទី​ហើយ។

លោក​ ថង-សាគុណ ស្នង​ការ​រង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ​នា​ព្រឹក​ថ្ងៃទី២ដដែល​នេះ​ បាន​មាន​ប្រ​សាសន៍តាម​ទូរ​ស័ព្ទ​ថា ករណី​ខាង​លើ​សុំ​អោយ​សួរ​ទៅ​លោក​ ភឹង-ចិន្តា​រ៉េត​ ប្រ​ធាន​ការិ​ល័យព្រហ្ម​ទណ្ឌ​​កំ​រិត​ស្រាល។

អ្នក​យក​ព័ត៌មាន​យើង​មិន​ទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​​លោក​ ភឹង​-ចិន្តារ៉េត បានទេ​នា​ព្រឹកម៉ោង​៨​នេះ​ ព្រោះ​លោក​ប្រាប់​តាមទូរ​ស័ព្ទ​ថា លោក​កំ​ពុង​តែ​ចូល​ទៅ​កាន់​បន្ទប់​​​ប្រ​ជុំ​ ចង់​ដឹង​រឿង​អី​ចាំ​ចប់​ប្រ​ជុំ​សិន​ទៅ​។

មហា​ជន​កំ​ពុង​រង​ចាំ​តាម​ដាន​មើលថា​តើ សមត្ថ​កិច្ច​ចាត់​ការ​យ៉ាង​ណា​ចំ​ពោះ​អ្នក​ធំ ឋានៈដល់​ទៅ​ស្នង​ការ​ខេត្ត​ព្រះ​វិហារ ប្រើ​អា​វុធ​បាញ់​ក្នុង​សណ្ឋា​គារ​មិន​អស់​ចិត្ត​ ចេញ​មក​បាញ់​នៅ​មុខ​សណ្ឋា​គារ​ទៀត​នោះ។

កម្ពុជា​សុវណ្ណភូមិ និង​រាយ​ការ​បន្ថែម​ ជូន​អោយមហាជន​បាន​ជ្រាប ពេល​លោក​ ភឹង-ចិន្តារ៉េត ប្រ​ធានការ​រិ​យា​ល័យ​​ព្រហ្មទណ្ឌ​កំ​រិត​ស្រាល​ បកស្រាយ​ពី​ករណី​ខាង​លើនេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1552ដង អ្នកកាសែតម្នាក់ត្រូវបានអធិការស្រុកអន្លង់វែងចាប់ខ្លួនបញ្ជួនទៅតុលាការ   អាន1349ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌   អាន1426ដង ព្យាករណ៍កម្ពស់​ទឹក​ជំនន់ថ្ងៃទី៣០​ខែតុលា​ឆ្នាំ២០១២   អាន1473ដង លោក ឡៅសុម៉េង បានបកស្រាយថាលោកទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដោយស្របច្បាប់ពីក?...    អាន2023ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន1526ដង ក្រុម​យោធា​បាញ់​រះ​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់ ​ក្នុង​ទំនាស់​ដីធ្លី​នៅ​ខេ?...    អាន1615ដង ហេតុដែសនាំឲ្យអាយុខ្លីមាន៥យ៉ាង   អាន3594ដង ពលរដ្ឋ​ថា ទឹកលិចស្រុកអង្គរធំដោយសាអាជ្ញាធរអប្សរា   អាន1535ដង ឈ្មួញសម្រុកដឹកជញ្ជូនធ្យូង និងឈើចេញពីស្រុកចិត្របុរី ខេត្តក្រចេះ ទៅលក់ប្រទេសវៀតណាមទាំងថ?...    អាន1040ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      48នាក់
ម្សិលមិញ    4570នាក់
សប្ដាហ៍នេះ    10384នាក់
ខែនេះ    319552នាក់
ឆ្នាំនេះ   2330091នាក់
សរុប   51690017នាក់
ថ្ងៃទី 17 ខែ 04 ឆ្នាំ 2024 ម៉ោង 01:07