លោក ​ខៀវ កញ្ញារីទ្ធ​ ព្រមាន​ដក​អាជ្ញា​ប័ណ្ណ​ពី​ស្ថាប័ន​ដែល​ផ្សព្វផ្សាយ​គ្រឿង​​ស្រវឹង​លើស​ការ​ពី​ពិត​

ដោយៈ ភ្នំពេញ ថ្ងៃទី 02 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 03:19 នាទី ចំនួនអានៈ 1355

រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​លោក ​ខៀវ កញ្ញារីទ្ធ បាន​ធ្វើការ​ព្រមាន​ដក​អាជ្ញាប័ណ្ណ​ចំពោះ​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ណា ដែល​ផ្សព្វផ្សាយ​អំពី​ផល​ល្អ​នៃ​ការ​ពិសា រ​គ្រឿង​ស្រវឹង​ខុស​ពី​ការ​ពិត ដើម្បី​ទាក់​ទាញ​អតិថិជន​ ហើយ ការព្រមាន​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ​២០១២ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង និង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​រាជធានី​ភ្នំពេញ​។

លោក ខៀវ កាញារិទ្ធ មានប្រសាសន៍ថា រាល់​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង គឺ​ហាម​ផ្សាយ​បែប​អូសទាញ​ឬ​លើកទឹកចិត្ត​យុវវ័យ និង​មនុស្ស​ពេញ​វ័យ ឲ្យ​ពិសា រ​គ្រឿង​ស្រវឹង តាមរយៈ​ការ​ផ្ដល់​រង្វាន់​ជា​សាច់ប្រាក់ ឬ​ជា​វត្ថុ​ប្រើប្រាស់​ផ្សេងៗ។

ចំណែក​លោក តូច ចាន់​កុសល ​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​ប្រសាសន៍ថា ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង មានការ​រីក​ដុះ​ដាល និង​មាន​សន្ទុះ​ខ្លាំង​នៅ​ប្រទេស​កម្ពុជា ហើយ​ការ​ផ្សព្វ​ផ្សាយ​អូសទាញ​យុវជន​ឲ្យ​ប្រើប្រាស់​គ្រឿង​ស្រវឹង​។​

តំណាង​អង្គការ​សុខភាព​ពិភពលោក លោក Pieter JM Van Maaren បាន​លើក​ឡើង​ថា អង្គការ​នេះ​បាន​សិក្សា​ឃើញ​ថា​រៀង​រាល់​ឆ្នាំ អ្នក​ផលិត​គ្រឿង​ស្រវឹង​បាន​ចំណាយ​ថវិកា រាប់​លាន​ដុល្លារ ទៅ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ របស់​ខ្លួន ដើម្បី​អូសទាញ​យុវជន​ឲ្យ​ប្រើប្រាស់ ៖ “​ជា​ទូរ​ទៅ​ការផ្សាយ​ទាំងនោះ ច្រើនតែ​បំភ័ន្ត បំផ្លើស​នៃ​ការពិត នូវ​ការ​យល់​ដឹង​របស់​សាធារណៈ​ជន ដើម្បី​ឲ្យ​ពួកគេ​យល់ថា និង​ជឿ​ជាក់​ថា ការ​ពិសា រ​គ្រឿង​ស្រវឹង​ពិតជា​គ្មាន​គ្រោះថ្នាក់​អ្វី​ឡើយ​។​”

របាយ​ការណ៍​អង្គការ​សុខភាព​ពិភពលោក WHO ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង នៅ​លើ​ពិភពលោក បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ២,៥​លាន​នាក់​ក្នុង​មួយឆ្នាំៗ និង​បង្ក​ឲ្យ​កើត​ជំងឺ​៦០​ប្រភេទ ប្រឈម​នឹង​បាត់បង់​ជីវិត បើ​សិន​ពួកគេ​នៅតែ​បន្ត​ប្រើប្រាស់​វា​ជាប្រចាំ​៕ ប្រ​ភព​ដើមពី KSMC

(សូមបងប្អូនជួយចុច Share នៅលើ Facebook របស់អ្នក។)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់   អាន1368ដង តំណាង​ជនជាតិដើម​ភាគតិច នៅ​កម្ពុជា ជួប​អ្នកកាសែត បង្ហាញ​ពី​ប្រវត្តិ​ជនជាតិដើម​   អាន1352ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1473ដង កម្មករលោក ស ម៉ាប់ នាយផ្នែកជលផលបាញ់អ្នកនេសាទឱ្យរងរបួសធ្ងន់   អាន1408ដង ប្លែកៗ៖ យកដីសួនច្បារ និងចំណីផ្លូវធ្វើជាផ្សារឯកជន ចៅហ្វាយក្រុងមើលមិនឃើញ   អាន1751ដង លោក ចាន់សុផាត មេគយស្រុកមេមត់កំពុងតែប្រឹងបន្លំពន្ធនាំចេញឈើខុសច្បាប់   អាន1634ដង សារថ្វាយព្រះពរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្?...    អាន1987ដង ឃ្លាំងស្តុកឈើដ៏ធំរបស់ ចែស្រី មន្រ្តីរដ្ឋបាលព្រៃឈើមិនហ៊ានបង្រ្កាប    អាន1393ដង ពល​រដ្ឋ​​ខេត្ត​សៀមរាបក្លាយ​ជា​អ្នក​អត់ការងារ​ធ្វើ​​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថ?...    អាន1393ដង ឧត្តម​សេនីយ៏យោធា ​​​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ​​ត្រូវ​បាន​​ដោះលែង​   អាន1355ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8163នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36016នាក់
ខែនេះ    345184នាក់
ឆ្នាំនេះ   2355723នាក់
សរុប   51715649នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 14:12