ព័ត៌មានក្ដៅ

    លោកម៉ៅពៅស្នងការខេត្តព្រះវិហារត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបុគ្គលិក

    ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 02 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 08:11 នាទី ចំនួនអានៈ 676

    លោក​ ភឹង-ចិន្ថារ៉េត ប្រ​ធាន​ការិ​យា​ល័យព្រហម​ទណ្ឌ​​កំ​រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​សៀម​រាប​បាន​ប្រាប់​​អ្នក​យក​ព័ត៌​មាន​យើងតាម​ទូរស័ព្ទ​​​នៅ​រសៀល​ម៉ោង​២ និង​៤០​នាទី​នេះ​ថា ករណី​លោក​ ម៉ៅ-ពៅ​ ស្នង​ការ​ខេត្ត​ព្រះ​វិ​ហារ​ធ្វើ​ការ​បាញ់​៥​គ្រាប់​នៅ​ក្នុង​ និង​មុខ​សណ្ឋាគារ ម៉ែនបូរ៉ា ស្ថិត​ក្នុង​សង្កាត់​ស្លក្រាម ក្រុង-ខេត្ត​សៀម​រាប កាលពី​យប់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១២នោះ សមត្ថកិច្ច​បាន​បញ្ជូន​សំ​ណុំ​រឿង​ទៅ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​ហើយ រី​ឯលោក​ស្នង​ការ ( ម៉ៅ-ពៅ )​ ត្រូវ​បានបញ្ជួន​ទៅ​អគ្គ​នា​យក​ដ្ឋាន​បុគ្គលិកផង​ដែរ។

    លោក​ ម៉ៅ​-ពៅ​ ស្នង​ការ​ខេត្ត​ព្រះ​វិ​ហារ​បាន​ប្រើ​កាំ​ភ្លើង​បាញ់​បោះ​ នៅ​ម៉ោង​១១​យប់​ កាល​ពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១២ ជា​ច្រើន​គ្រាប់​នៅ​ក្នុង​ សណ្ឋាគារ​​ម៉ែនប៉ូរ៉ា ដែល​ស្ថិត​ក្នុង​សង្កត់​ស្ល​ក្រាម​ ក្រុង​-ខេត្ត​សៀម​រាប​ ដោយ​គ្មាន​មូល​ហេតុ​ត្រឹម​ត្រូវ​ ហើយ​ការ​ផ្ទុះ​អា​វុធ​នេះ​គឺ​ហាក់​ដូច​ជា​ផ្គើន​និង​ប្រ​សាសន៍​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-សែន ដែល​ទើប​ប្រ​មាន​ថ្មីៗ​ថា អោយ​សមត្ថ​កិច្ច​បង្ក្រាប​ពួក​ក្រុម​បាញ់​បោះ​តាម​ទី​សា​ធា​រ​ណ​និង​​តំ​​បន់​​ភ្លៀវ​​ទេស​ចរណ៍ជាតិ​អន្តរ​ជាតិ​ទោះ​ជា​កូន​អ្នក​ធំ ឬអ្នក​ធំ​ក៏ដោយ។

    តាម​​ប្រ​ភព​​ព័ត៌​មាន​​បាន​​ឲ្យ​​ដឹង​​ថា​​សំ​ឡេង​​ផ្ទុះ​អា​វុធ​​ដំ​បូង​​កើត​​ចេញ​ពី​​ក្នុង​​សណ្ឋា​គារ​​ម៉ែន​​បូ​រ៉ា​​ចំ​នួន​​១​​គ្រាប់​ ​បន្ទាប់​​មក​​ក៏​​មាន​​ការ​​ផ្ទុះ​អា​វុធ​​ជា​ច្រើន​​គ្រាប់​​ទៀត​​នៅ​​ខាង​មុខ​​សណ្ឋា​គារ​ថែម​ទៀត​ ដែល​បណ្តាល​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ ក្រុម​ប្រ​ជា​ពលរដ្ឋ​នៅ​ក្នុង​ក្រុង​សៀម​រាប និង​ជា​ពិសេស​ភ្ញៀវ​ទេស​ចរ​ណ៍​ជាតិ​ និង​អន្ត​រជាតិ​ដែល​ស្នាក់​នៅ​ក្នុង​សណ្ឋា​គារ​ខាង​លើ​មាន​ការ​ភ័យ​ស្លន់​ស្លោយ៉ាង​ខ្លាំង។

    លោក ម៉ៅ ពៅ បាន​​ប្រាប់​​អ្នក​កា​សែត​​​​កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​១​ ខែតុលា ​ឆ្នាំ​២០១២​​ថា ​ការ​​ផ្ទុះ​អា​វុធ​​នោះ​​គឺ​​ដំ​បូង​​ឡើយ​​មាន​​ក្រុម​​ជន​​មិន​​ស្គាល់​​មុខ​​បាន​​ធ្វើ​ការ​​គំ​រាម​រូប​​លោក​​នៅ​ពេល​​លោក​​កំ​ពុង​​ដើរ​​ចេញ​ពី​​ជណ្ដើរ​យន្ត​​តម្រង់​​ឆ្ពោះ​ទៅ​​បន្ទប់​​សណ្ឋាគារ​​ ក៏​​ស្រាប់​តែ​​មាន​​បុរស​​ម្នាក់​​បាន​​គំ​រាម​កំហែង​​ប្រើ​​ពាក្យ​​សំ​ដី​​អសុ​រោះ ​​និង​​បាន​ភ្ជង់​​កាំ​ភ្លើង​​ទៅ​​លើ​​រូប​​គាត់​​ទៀត​​ផង​ដែរ​​ ដូច្នេះ​​គាត់​​ក៏​​​រត់​​ទៅ​​ក្នុង​​បន្ទប់​​ប្រាប់​​អង្គ​រក្ស​​ឲ្យ​​ជួយ​​អន្ត​រា​គមន៍​​ ដោយ​​ក្នុង​​នោះ​​មាន​​កាំ​ភ្លើង​​ផង​​ ទើប​​លោក​​ផ្ទុះ​អា​វុធ​​ដើម្បី​​សុំ​​អន្ត​រា​គមន៍​​តាម​រក​​ជន​​ដែល​​បាន​​គំ​រាម​កំ​ហែង​​ដល់​​រូប​លោក​។​

    មហា​ជន​កំ​ពុង​រង​ចាំ​តាម​ដាន​មើលថា​តើ ច្បាប់​និង​ចាត់​ការ​យ៉ាង​ណា​ចំ​ពោះ​អ្នក​ធំ ឋានៈដល់​ទៅ​ស្នង​ការ​ខេត្ត​ព្រះ​វិហារ ប្រើ​អា​វុធ​បាញ់​ក្នុង​សណ្ឋា​គារ​មិន​អស់​ចិត្ត​ ចេញ​មក​បាញ់​នៅ​មុខ​សណ្ឋា​គារ​ទៀត​នោះ។

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សាលាក្តី​ខ្មែរ​ក្រហម​តែងតាំង​លោក អាង ឧត្តម និង​លោក មីឆែល កាណាវ៉ាស ជា​មេធាវី​ការពារ​ក្តី?...    អាន892ដង សារជូនពរ ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2624ដង បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន485ដង នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា   អាន791ដង លោក សននី ប្រាប់ថា អ្នកគ្រប់គ្រងផ្សារក្រោមធំជាងគេគឺជាអ្នកផ្សេងមិនមែនរូបលោកទេ   អាន239ដង មេឈ្មួញរកស៊ីឈើក្រញូងជនជាតិវៀតណាមបើករថយន្ដបំបុករថយន្ដអ្នកសាព័ត៍មានប៉ុនប៉ងធ្វើឃាតនគបា?...    អាន4024ដង អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់ម?...    អាន6573ដង សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង    អាន685ដង ស៊ើបអង្កេត៖ លោក អ៊ំអមរ៉ា ស្នងការរងខេត្ត ទទួលរងការរិះគន់ថា ទទួលផលពីបទល្មើសព្រៃឈើ ហើយកាងរ?...    អាន1634ដង បុគ្គលឹកសណ្ឋាគារឡឺម៉េរីឌានអង្គរតវ៉ាទាមទាដកលោកប្រធានផ្នែក១រូប   អាន614ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀតប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
    ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
    ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួនក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
    ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
    លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌនៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
    លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភាលោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
    អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយកាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
    អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀលរត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
    បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹងមានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2811នាក់
    ម្សិលមិញ    3596នាក់
    សប្ដាហ៍នេះ    35668នាក់
    ខែនេះ    107855នាក់
    ឆ្នាំនេះ   1532133នាក់
    សរុប   32198379នាក់
    ថ្ងៃទី 21 ខែ 04 ឆ្នាំ 2019 ម៉ោង 16:07