ព័ត៌មានក្ដៅ

    ប្រកាស តំណែងស្នងការភ្នំពេញ និងស្វាយរៀង

    ដោយៈ ជខ ភ្នំពេញ ថ្ងៃទី 03 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 09:35 នាទី ចំនួនអានៈ 789

    ពិធី​ប្រកាស​តែងតាំង​មុខតំណែង និង​ផ្ទេរ​ភារកិច្ច​មន្ត្រីនគរបាល​ជាតិ​ជាច្រើនរូប បានធ្វើ​ឡើង នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​៣ តុលា ឆ្នាំ​២០១២ ខណៈ​ស្នងការ​នគរបាល​ខេត្តស្វាយរៀង ត្រូវបាន​ឲ្យ​ដឹងថា នឹង​ប្រ​ពឹ​ត្ត​ទៅ​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១២ នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង​ នេះ​បើតាម​ដំណឹង ដែល​ផ្សព្វផ្សាយ​ដោយ​ប៉ូលិស​។​

    ​វេ​ប​សាយ​ប៉ូលិស បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១២ ថា បើតាម​ព្រះរាជក្រឹត្យ លេខ នស​/​រកត​/១០១២/៨៨៧ ចុះ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១២ ដែល​ឡាយព្រះហស្ថលេខា​ដោយ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នរោត្តម សីហមុនី និង​អនុក្រឹត្យ ស្តីពី ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង នាយ​នគរបាលជាតិ លេខ​១២០៨ អនក្រ ត​ត ចុះ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១២ ដែល​ចុះហត្ថលេខា ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹងថា នាយ​នគរបាលជាតិ​ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ ដែល​ត្រូវ​តែងតាំង​មុខតំណែង ផ្ទេរ​ភារកិច្ច និង​តម្លើង​ឋានន្តរស័ក្តិ​មាន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជឹម សារឿន ពី​ប្រធាន​នាយកដ្ឋានអង្គរក្ស ទៅជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជា សារ៉េត ពី​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ ទៅជា​អនុប្រធាននាយកដ្ឋាន​ក​ណ្តា​ល​សណ្តាប់ធ្នាប់​សាធារណៈ​។​

    ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទូច ណារ៉ុថ ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ទៅជា​ប្រធាន​នាយកដ្ឋានអង្គរក្ស និង​តម្លើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប្រាជ្ញ រឹម ពី​ស្នងការ​នគរបាល​ខេត្តស្វាយរៀង ទៅជា​អនុប្រធាននាយកដ្ឋាន​ក​ណ្តា​ល​នគរបាល​ព្រំដែន និង​តម្លើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សុខ ខេមរិន ពី​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ព្រហ្មទណ្ឌ ទៅជា​ប្រធាន​អង្គភាព​តម្រួត​បទបញ្ជា និង​តម្លើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ុល ភិ​ធេ​យ្យ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទៅជា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​តម្លើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ​។​

    ​ចំពោះ​តំណែង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​ជំនួស​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ អគ្គ​ស្នងការរង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នេះ​បើតាម​ប្រកាស​ស្តីពី​ការប្រគល់​ភារកិច្ច​ជូន​នាយ​នគរបាលជាតិ​លេខ​៤២៩៨ ប្រក ចុះ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១២ ចុះហត្ថលេខា​ដោយ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

    ​មន្ត្រី​នគរបាលជាតិ​២​រូប​ទៀត​ត្រូវបានតែងតាំង​មុខតំណែង​ដោយ​អនុក្រឹត្យ និង​ប្រកាស មាន​លោក​វរសេនីយ៍ឯក យឹម សំណាង ត្រូវបានតែងតាំង​មុខតំណែង​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ ដែល​ត្រូវ​តែងតាំង​ដោយ​អនុក្រឹត្យ លេខ​១១៦៣ អនក្រ ត​ត និង​តែងតាំង​លោក​វរសេនីយ៍ទោ ជួន ណារិន នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ទៅជា​ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​នគ​របាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ការតែងតាំង​នេះ​នឹង​ធ្វើឡើង​តាម ប្រកា​សលេខ​៤៣០០​ប្រក ចុះ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១២​។​

    ​ចំពោះ​នាយ​នគរបាលជាតិ​ជាន់ខ្ពស់​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​៣​រូប នៃ​ក្រសួងមហាផ្ទៃ ដែល​ត្រូវដាក់​ឲ្យ​ចូលនិវត្តន៍ មាន​លោក ឧ​ត្ត​ម​សេនីយ៍​ឯក គន្ធ សំអឿន លោក ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ិ​ត គឹមហុង លោក ឧ​ត្ត​ម​សេនីយ៍​ទោ គឹម សាម៉ន​។ ការដាក់​ឲ្យ​ចូលនិវត្តន៍​នេះ គឺ​តាមរយៈ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១០១២/៨៩៤ ចុះ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១២៕​

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក​ សេង​ ឈួន​មេជញ្ជីងថ្លឹ​ងរថយន្តទូ​ទាំងប្រទេស​គួរពិនិត្យ​មើលលោក​ អ៊ុន សុធា​ប្រ​ធានមន?...    អាន243ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន644ដង គ្រូពេទ្យនៅ គ្លីនិកប្រសិទ្ធ ខ្វះបច្ចេកទេសធ្វើអោយស្ត្រីម្នាក់ស្លាប់   អាន790ដង សាច់ញាតិដណ្តើមទូដែករហូតមានការប្តឹងគ្នាបន្ទាប់ពីភ្លើងឆេះផ្សារាត្រី   អាន1782ដង ព្រះរាជពិធិ ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ   អាន2108ដង បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ   អាន3597ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋខ្មែរចង់អោយថ្នាក់ដឹកនាំថ្មីដេញយួនខុសច្បាប់ចេញពីកម្ពុជា   អាន962ដង បុគ្គលិកហាងឌឹប៊្លូផាំឃីនកំពុងធ្វើកូដកម្មនៅមុខហាងនាព្រឹកនេះ   អាន671ដង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តរចុះបំពេញការងារត្រួតពិនិត្យ និងវាយតម្លៃឯកសាររដ្ឋបាល...    អាន2095ដង ស្រ្តីរងគ្រោះម្នាក់ចោទថា អ្នកលក់នុំបុ័ងមានគ្នា៤នាក់ព្រួតវាយនាង   អាន672ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំយោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
    លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាបលោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
    បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយលិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
    ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
    ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធីសេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
    លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
    បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
    ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
    លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀតប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
    សេចក្តីជូនដំណឹងយើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      7574នាក់
    ម្សិលមិញ    10003នាក់
    សប្ដាហ៍នេះ    43100នាក់
    ខែនេះ    391720នាក់
    ឆ្នាំនេះ   2617136នាក់
    សរុប   33283382នាក់
    ថ្ងៃទី 27 ខែ 06 ឆ្នាំ 2019 ម៉ោង 17:59