ព័ត៌មានក្ដៅ

    ថៅ​កែ​ហាង​លក់​សម្លៀក​បំ​ពាក់​កែ​សម្ជស្សប៉ូ​ទិច​សា​ឡនត្រូវចោរប្លន់

    ដោយៈ ភ្នំពេញ ថ្ងៃទី 05 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:50 នាទី ចំនួនអានៈ 1160

    ​ថៅកែ​ហាង​លក់​សម្លៀកបំពាក់​កែសម្ផស្ស​យីហោ​ប៊ូ​ទិច​សាឡ​ន​និង​អ្នក​គ្រប់គ្រង​ហាង​ម្នាក់​ទៀត​ត្រូវ​បាន​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ចំនួន​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​គ្រប់​ដៃ​បាន​ជិះ​ម៉ូតូ​មក​ស្ទាក់​ពីមុខ​និង​ស្ទាក់​ពីក្រោយ​ភ្ជង់​គំរាម​វាយ​នឹង​ស្នាប់​កាំភ្លើង​បែក​ក្បាល​ប្លន់​យក​រថយន្ត​ម៉ាក​រ៉េ​ង​រ៉ូ​វ័រ​ស៊េរី​២០១២​មួយ​គ្រឿង​បើក​រត់​គេច​ខ្លួន​ទាំង​សមត្ថកិច្ច​ដេញ​តាម​ចាប់​ប្រផាប់​ប្រ​ភីង​ផ្អើល​ពេញ​ក្រុង​ភ្នំពេញ​រហូត​បែក​កង់​ក្រោយ​ម្ខាង​បើក​រត់​លែង​រួច​ក៏​ប្លុង​រថយន្ត​ចោល​នៅ​កន្លែង​ស្ងាត់​យក​បានតែ​កាបូប​លុយ​និង​ទូរស័ព្ទ​របស់​ជនរងគ្រោះ​​ហើយ​រត់​គេច​ខ្លួន​បាត់​អស់។

    ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​ប៉ុនប៉ង​យក​រថយន្ត​ស៊េរី​ទំនើប​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០៤​ខែ​តុលា​ឆ្នាំ​២០១២​នៅ​ក្បែរ​ភោជនីយដ្ឋាន​តា​យ​តា​យ​ផ្លូវ​មុនីវង្ស​កែង​ផ្លូវ​លេខ​១៨៤​ក្នុង​សង្កាត់​បឹងរាំង​ខណ្ឌដូនពេញ​ ហើយ​រថយន្ត​របស់​ជន​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ចំរុះ​តាម​រក​ឃើញ​វិញ​នៅ​ចំណុច​មុខ​វិទ្យាល័យ​ចំរើន​ផល​ក្នុងភូមិ​ចំរើន​ផល​សង្កាត់​បឹងទំពុន​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ។

    មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ​សៀវ សា​រ៉ា​រិ​ទ្ធ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​ជា​ម្ចាស់​ហាង​លក់​សម្លៀកបំពាក់​និង​កែសម្ផស្ស​យីហោ​(​ប៊ូ​ទិច​&​សាឡ​ន​)​ស្ថិតនៅ​ខាងក្រោយ​សាលា​រចនា​និង​មាន​ទីលំនៅ​ក្នុង​បូរី​សុភមង្គល​សង្កាត់​ជ្រោយចង្វា​ខណ្ឌឫស្សីកែវ​បាន​រងរបួស​បែកក្បាល​ដោយ​ជនល្មើស​វាយ​នឹង​ស្នាប់​កាំភ្លើង​និង​បាត់បង់​ទូរស័ព្ទ​ស៊េរី​ទំនើប​៣​គ្រឿង​កាបូប​លុយ​មួយ​ក្នុងនោះ​មាន​លុយ​១៨០០​ដុ​ល្លារ​និង​ឯកសារ​មួយចំនួនទៀត។ចំណែក​រថយន្ត​របស់​គាត់​ដែល​ក្រុម​ជនល្មើស​ប្លន់​យក​មិនបាន​សម្រេច​នោះ​ម៉ាក​រ៉េ​ង​រ៉ូ​វ័​រម៊ី​នី​ស៊េរី​២០១២​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​ទើប​នឹង​ទិញ​ថ្មីៗ​ផង​។ ​រីឯ​អ្នករួមដំណើរ​ជាមួយ​ម្នាក់ទៀត​ឈ្មោះ​ប៉ែន សុ​បញ្ញា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​អ្នកគ្រប់គ្រង​ហាង​ស្នាក់នៅ​ជាមួយ​ជនរងគ្រោះ​បាន​រត់គេច​ទាន់ពេល​មិន​រងគ្រោះ​ដល់​ខ្លួនប្រាណ​ឡើយ។

    មន្ត្រី​កងរាជអាវុធហត្ថ​បាន​បន្ត​ទៀតថា​ក្រុម​ជនល្មើស​មាន​គ្នា​ចំនួន​៤​នាក់​ស្លៀកពាក់​ស៊ីវិល​ប្រដាប់​ដោយ​កាំភ្លើងខ្លី​គ្រប់​ដៃ​មធ្យោបាយ​​ធ្វើ​សកម្ម​ភាព​ជិះម៉ូតូC125​ពណ៌​ខ្មៅ​២​គ្រឿង​ហើយ​ក្រោយពេល​ពួកគេ​ភ្ជង់​វាយ​ជនរងគ្រោះ​ប្លន់​យក​រថយន្ត​បាន​ហើយ​ពួក​ជន​ដៃ​ដល់​២​នាក់​ក៏​បើករថយន្ត​របស់​ជន​រងគ្រោះ​ព្យាយាម​គេចខ្លួន​ឯ​បក្ខ​ពួកគេ​២​នាក់​ទៀត​ក៏​ជិះម៉ូតូគេចខ្លួន​ម្នាក់​មួយគ្រឿង​បាត់​តែម្តង​។​

    ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ដដែល​បាន​បន្ត​ទៀត​ថា​នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​និង​អ្នកគ្រប់គ្រង​ហាង​លក់​សម្លៀកបំពាក់​និង​កែសម្ផស្ស​បាន​នាំគ្នា​ជិះ​រថយន្ត​ក្នុង​គោលបំណង​ទៅ​មន្ទីរពេទ្យ​ឈួន​ម៉ី​ង​លុះ​បើករថយន្ត​រ៉េ​ង​រ៉ូ​វ័រ​ស៊េរី​២០១២​មកដល់​ហាង​តា​យ​តា​យ​ពួកគាត់​ឈប់​​រថយន្ត​ក្នុង​គោលបំណង​រក​បុគ្គលិក​ហាង​ដើម្បី​កុម្ម៉ង់​ខ្ចប់​អាហារ​ ប៉ុន្តែ​ដោយ​គ្មាន​ឃើញ​អ្នកណា​នៅ​ក្បែរ​ក៏​ឈប់​រថយន្ត​ឲ្យ​អ្នក​គ្រប់គ្រង​ហាង​ចុះទៅ​ទិញ​អាហារ​ហើយ​ជនរងគ្រោះ​បាន​ឈប់​រង់ចាំ​នៅក្បែរ​ហាង​តា​យ​តា​យ​នោះ​ដែរ​ ខណៈ​នោះ​ក៏​ស្រាប់​តែ​មាន​ជនល្មើស​ចំនួន​២​នាក់​ជិះម៉ូតូ២​គ្រឿង​ដោយ​មួយ​គ្រឿង​មាន​គ្នា​២​នាក់​បាន​មក​ឈប់​កាក់​ពីមុខ​និង​ពីក្រោយ​រថយន្ត​រួច​ក្រុម​ជនល្មើស​ទាំងនោះ​បាន​ដក​កាំភ្លើងខ្លី​គ្រប់​ដៃ​មក​ភ្ជង់​ក្រុម​ជនរងគ្រោះ​ទាំង​២​នាក់​ឲ្យ​ចុះ​ពីលើ​រថយន្ត​ពេល​ដែល​ជនរងគ្រោះ​ម្ចាស់​ឡាន​ចុះ​ភ្លាម​ក្រុម​ជនល្មើស​បាន​វាយ​ក្បាល​ជនរងគ្រោះ​មួយ​ស្នាប់​កាំភ្លើង​ភ្លាម​បណ្តាល​ឲ្យ​បែក​ហូរ​ឈាម។ ​ចំណែកឯ​អ្នកគ្រប់គ្រង​ហាង​ដែល​រួម​ដំណើរ​ជាមួយ​បាន​ស្រវា​រត់​គេច​ខ្លួន​ចូលក្នុង​ហាង​តា​យតា​យ​ទាន់ពេល​ទើប​រួច​ផុត​ពី​គ្រោះថ្នាក់។ ​ក្នុង​សកម្មភាព​ភ្លាមៗ​នោះ​ដែរ​ជនល្មើស​២​នាក់​បាន​ឡើង​បើករថយន្ត​របស់​ជន​រងគ្រោះ​គេចខ្លួន​ឯ​ជនល្មើស​២​នាក់​ទៀត​ក៏​បើកម៉ូតូម្នាក់​មួយគ្រឿង​គេចខ្លួន​បាត់អស់​ដែរ​។​

    ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀតថា​ក្នុង​ហេតុការណ៍​នោះ​កំលាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ក៏​ចុះ​មកដល់​កន្លែងកើតហេតុ​ភ្លាមៗ​រួចហើយ​ក៏បាន​ប្រកាស​​ពី​ភិនភាគ​រថយន្ត​ដែល​ជនល្មើស​ប្លន់​យ​ក​ទៅ​នោះ​សមត្ថកិច្ច​ក្រុង​និង​សមត្ថកិច្ច​ស្ទើរ​គ្រប់​ខណ្ឌ​ក៏បាន​ចេញ​ពួនស្ទាក់​ដេញ​តាម​ចាប់​ប្រផាប់​ប្រ​ភីង​ផ្អើល​ស្ទើរ​ពេញ​ក្រុង​ដោយសារ​តែ​រថយន្ត​នោះ​បែក​កង់​ក្រោយ​ខាងស្តាំ​ក្រុម​ជនល្មើស​មិនអាច​បន្ត​បើក​រត់​ទៀត​បាន​នោះ​ ក៏បាន​ប្លុង​រថយន្ត​នោះ​ចោល​នៅ​ចំណុច​ទី​ងងឹត​ខាងមុខ​សាលា​ចំរើន​ផល​ក្នុងភូមិ​ចំរើន​ផល​ សង្កាត់​បឹង​ទំ​ពន់​ខណ្ឌមានជ័យ​ដោយ​ក្រុម​ជនល្មើស​បាន​ប្រមូល​យក​ទូរស័ព្ទ​ស៊េរី​ទំនើប​៣​គ្រឿង​និង​កាបូប​លុយ​មួយ​មាន​លុយ​១៨០០​ដុល្លារ​និង​ឯកសារ​មួយចំនួន​យកទៅ​បាត់​។ លុះ​ប្រហែលជា​កន្លះ​ម៉ោង​ក្រោយមក​ទើប​​កំលាំង​សមត្ថកិច្ច​បាន​រក​ឃើញ​រថយន្ត​នោះ​វិញ​ហើយ​នាំ​ជន​រងគ្រោះ​មក​មើល​ច្បាស់​ជា​រថយន្ត​របស់​ខ្លួន​ទើប​សមត្ថកិច្ច​​ស្ទូច​រថយន្ត​នោះមក​រក្សាទុក​នៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ស្រាវជ្រាវ​វែកមុខ​ក្រុម​ជនល្មើស​ទាំង​នោះ​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់។

    ដោយ​ឡែក​នៅ​វេលា​ម៉ោង​២២​និង​១៥​នាទី​យប់​ថ្ងៃទី​០៣​ខែតុលា​ឆ្នាំ​២០១២​នៅ​ចំណុច​មាត់​ច្រាំងទន្លេ​ខាងត្បូង​ព្រះអង្គ​ដង​កើរ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ ក្នុង​សង្កាត់​ជ័យជំនះ​ ខណ្ឌដូនពេញ​ មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​យកម៉ូតូមួយគ្រឿង​ម៉ាក​C125​ពណ៌​ខ្មៅ​ស៊េរី​២០១១​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AX-54 02​ជា​របស់​យុវជន​រងគ្រោះ​ម្នា​ក់ ខណៈ​​នាំ​សង្សារ​មក​អង្គុយ​សាសង​គ្នា​លេង​ក៏ត្រូវ​ជនល្មើស​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​​ដើរមក​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ និង​ជិះ​គេច​ខ្លួន​​ដោយ​សុវត្ថិភាព​រួច​គេចខ្លួន​បាត់​អស់​គ្មាន​រំខាន​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​៕ សូមជួយ share ទៅ​ក្នុង​បណ្តាញ Facebook របស់​អ្នក!

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ពលរដ្ឋថា សមត្ថកិច្ចស្រុកអន្លង់វែងចាប់ឈើក្រញូងរូចដោះលែង   អាន686ដង សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម   អាន1422ដង តណ្ហាក្រាសនាំប្រុសសម្លាប់ប្តី និងចង​កូនព័តស្លាបសេកឃុំទុកក្នុងផ្ទះ   អាន902ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1491ដង ខ្សែភ្លើងឆក់ស្លាប់ជាងឈើម្នាក់ម្ចាស់សណ្ឋាគារPARK HYATTម្ចាស់ហាមឃាត់    អាន735ដង ពលរដ្ឋផ្អើលមើលព្រះភក្រ្កសម្តេចឪនៅលើព្រះច័ន្ទ   អាន43ដង អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​មន្ត្រី​ពុករលូយ   អាន738ដង មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ   អាន620ដង ៥នាក់ស្លាប់នៅនិងកន្លែង នឹងជាច្រើននាក់របួសដោយសាគ្រោះថ្នាក់ចរាចរណ៍   អាន677ដង ពលករខ្មែរជាង១៦ម៉ឺននាក់ត្រូវថៃបញ្ជូនមកខ្មែរវិញដែល​ពុំធ្លាប់​មាន   អាន679ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយបែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
    ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុងដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
    ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើសក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
    ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
    លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនមាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
    ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ចសូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
    បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹងមានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
    លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ចជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹងយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសារាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      13460នាក់
    ម្សិលមិញ    16289នាក់
    សប្ដាហ៍នេះ    103754នាក់
    ខែនេះ    294133នាក់
    ឆ្នាំនេះ   2945577នាក់
    សរុប   33611823នាក់
    ថ្ងៃទី 21 ខែ 07 ឆ្នាំ 2019 ម៉ោង 23:54