ព្រោះ​តែបណ្តាំ​ម៉ែ បែ​ជាមិន​ហ៊ាន​រួម​ភេទ

ដោយៈ ចរិយា ខេត្ត​កំ​ពត ថ្ងៃទី 07 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:00 នាទី ចំនួនអានៈ 1578

ចាត់​ទុក​ជា​រឿង ចម្លែក​មិន​ដែល​ប្រទះ ដោយ​សារ​តែ​ប្តី​ប្រពន្ធ ក្មេងៗ​នេះ ម៉ែ​ឪ​សែន​ព្រេន​ឱ្យ​បាន​ជិត ១​ខែ តែ​ពួកគេមិនហ៊ានផ្សំដំណេក រឿងមិនហ៊ាននេះ មក​ពី​ម្តាយ​ខាង​ប្រុស​ហាម​ថា “កុំទាន់ អាល​យក​កូន ព្រោះ​ក្រ​ណាស់ ចាំ​រក​ស៊ី​ធូរធារ​សិន!” ដឹង​អី! ស្រាប់តែ ពួក​គេអត់​ហ៊ាន​រួម​រ័ក ប៉ុន្តែ ដេក​ជិត​គ្នា បាន​ត្រឹម​ឱប​ថើបខ្លះៗ​ប៉ុណ្ណោះ ធ្វើឱ្យ​បុរសៗ​ឯ​ទៀត​ហួស​ចិត្ត បន្ទោស​ថា ចំជា​ឆោត​ដូច រឿង​ “អាជ័យមីគ្រត” មែន​!។

យុវជនផុន ចេន អាយុ១៩ឆ្នាំ រស់​នៅភូមិអូរកណ្តោល ឃុំទទុង ស្រុក ដងទង់ ខេត្តកំពត បានរៀបរាប់ថា រូបគេជាកូនទោលកើតក្នុង​គ្រួសារ​កសិករ ដែល មានឪពុកឈ្មោះ​លៀង ចិន អាយុ៦៨ឆ្នាំ ម្តាយ​ឈ្មោះ​ម៉ម ម៉ង់ អាយុ៥៨ឆ្នាំ។ គេរៀនសូត្របានត្រឹមថ្នាក់ទី៣ ក៏ឈប់ទៅ ដោយងាកមកជួយឃ្វាលគោ និង ធ្វើស្រែចម្ការ រហូតដល់ដើមឆ្នាំ២០១២ នេះ គេក៏សុំម៉ែឪ​ចេញ​ទៅស៊ីឈ្នួលដឹក ដំឡូងមីឱ្យថៅកែម្នាក់នៅខេត្តមណ្ឌលគិរី ដោយសារតែអ្នកភូមិអត់ការងារធ្វើ ក៏នាំគ្នាធ្វើចំណាកស្រុក ហើយរូបគេក៏សុំរួមដំណើរ។ ទៅធ្វើការ​នៅទីនោះបាន២ខែ រូបគេក៏ចាប់ចិត្តស្រលាញ់នាងក្រមុំម្នាក់ឈ្មោះញឿន ស្រីខួច អាយុស្របាលគ្នា ស្រុកកំណើតនៅភូមិធំថ្មី ឃុំដងទង់ ស្រុក-ខេត្តជាមួយគ្នា ដោយ​សារ​នាងធ្វើចំណាកស្រុកទៅបម្រើការងារក្នុងចម្ការដំឡូងនោះដែរ។ កាលនោះ កម្មករប្រុសៗ ជាច្រើនចោមស្រលាញ់តែស្រីខួច ម្នាក់ ប៉ុន្តែ នាងជំពាក់ចិត្តតែរូបគេ។ បានជា គេដឹង ដោយសារតែកាលមួយនោះ ពេលនាំគ្នាចេញ ទៅមើលគេរាំធុងបាស់ ដោយសារតែកំលោះៗ តាមញ៉ែនាងច្រើនពេក នាងប្រាប់ល្បិចថា “បងឯង ឱប អូនទៅ! ពួកគេនឹងលែងតាមញ៉ែហើយ!”។ នៅពេលនោះ គេក៏ធ្វើតាម ដោយឱបនិងកៀកនាងយ៉ាងស្អិត ទើបកំលោះៗ អស់នោះដកថយតាមក្បួនយុទ្ធសាស្ត្រអស់​ទៅ​។

លោកផុន ចេន បន្តទៀតថា លុះដល់រដូវបុណ្យ ចូលឆ្នាំខ្មែរ កម្មករកម្មការិនីទាំងអស់ ក៏វិលមកស្រុក វិញ និងបែកទៅផ្ទះរៀងៗខ្លួន។ ទោះជាយ៉ាងនេះក្តី ក៏ គេឧស្សាហ៍​ស្កាត់​ទៅលេងផ្ទះស្រីសង្សារជារឿយៗ ក៏ដឹងថា នាងមានតែម្តាយមេម៉ាយរស់ក្នុងភាពក្រីក្រ ដោយសារឪពុកបែកចិត្តទៅមានប្រពន្ធចុង។ គេក៏ បានជម្រាបឪពុកម្តាយ​តាម​ត្រង់ពីសេចក្តីស្នេហានេះ និងសុំឱ្យពួកគាត់សែនព្រេនឱ្យ១ព្រឹក ទៅ ព្រោះគ្មានលទ្ធភាពរៀបការហ៊ឹកហ៊ាក់ដូចអ្នកឯទៀតបានឡើយ។ មុនដំបូង ម្តាយគេ​មិន​ព្រមទេ ព្រោះឃើញជីវភាពខាងស្រីដុនដាបពេក ប៉ុន្តែ ដោយសារគេអង្វរខ្លាំង ម៉ែឪក៏សែនព្រេនឱ្យទៅ ដោយនាំសង្សារមកសែនខាង ប្រុស។ បន្ទាប់ពីសែនព្រេន​រួច​រាល់ ម្តាយរបស់គេ បានហាមប្រាមប្តីប្រពន្ធគេថា “កុំទាន់អាលយកកូន! ចាំរកស៊ីធូរធារ ជួលធុងបាស់មកចាក់ឱ្យកក្រើកដីសិន ព្រោះសែនព្រេនស្ងាត់ៗ​មិនពេញភ្នែក​ញាតិ​ទេ!”។ ដោយសារតែម្តាយហាម និងមិនដឹងជាធ្វើយ៉ាងម៉េច កុំឱ្យមានកូន ទើបពួកគេឯកភាពគ្នាថា កុំទាន់អាលរួមរ័កអី ប៉ុន្តែ រឿងដេកជិតគ្នា មិនទាស់អីទេ ដោយ គ្រាន់តែឱបថើបបន្តិចបន្តួច លៃយ៉ាងណាកុំឱ្យហួស។ បើគិតតាំងពីថ្ងៃទី២៨ សីហា ២០១២ ជាថ្ងៃសែនព្រេនរហូតមកទល់ពេលនេះ ពួកគេពិតជាមិនហ៊ាន ផ្សំដំណេក​មែន បើមិនជឿ ពួកគេហ៊ានស្បថឱ្យអ្នកតា កាច់ទៅចុះ បើសិនជាហ៊ានកុហក។

ដោយឡែក នាងញឿន ស្រីខួច អាយុ១៩ ឆ្នាំ ជាប្រពន្ធ បានឱ្យដឹងថា នាងមានម្តាយឈ្មោះម៉ក់ វី អាយុ៤៨ឆ្នាំ ចំណែកឪពុករត់ចោលម្តាយនាងទៅមាន ស្រីថ្មីទៀត តាំង​ពី​នាងនៅតូចម៉្លេះ។ កាលពីពេលថ្មីៗ នេះ នាងបានចេញទៅស៊ីឈ្នួលដកដំឡូងឱ្យគេនៅ ខេត្តមណ្ឌលគិរី ជាមួយកំលោះក្រមុំឯទៀតរាប់សិប នាក់ ក៏ជាប់ជំពាក់​ចិត្ត​ជាមួយ​កំលោះផុន ចេន រហូត បានសែនព្រេនយកគ្នាជាប្តីប្រពន្ធតាមច្បាប់។ ទោះ- ជាការសែនព្រេនស្ងាត់ៗអ៊ីចឹង តែចាស់ៗបួនដប់នាក់ និងជប់លៀងបន្តិចបន្តួច គ្មានភ្លេងភ្លាត់ មីក្រូ ធុងបាស់ ក៏សន្មតថា ពួកនាងជាគូស្វាមីភរិយាមានខាន់ស្លាត្រឹមត្រូវ។ គ្រាន់តែសែនព្រេនរួចរាល់ ម្តាយក្មេកបានហាម រូបនាង និងប្តីថា កុំប្រញាប់​ដេក​ចូលគ្នាពេក ប្រយ័ត្ន មានកូន ចាំរកស៊ីសេសសល់លុយកាក់សិនទៅ ព្រោះ បើមានកូនក្នុងុពេលកំពុងក្រអ៊ីចឹង វេទនាណាស់។ ពេលម្តាយហាមបែបនេះ ប្តីនាងធ្វើ​មុខ​ស្អុយប៉ែ លុះរាត្រីផ្សំដំណេកចូលមកដល់ គេចូលដេកក្នុងមុងទន្ទឹម នាង បានត្រឹមតែលូកស្ទាបដៃជើងបន្តិចបន្តួចប៉ុណ្ណោះ អត់ហ៊ានធ្វើអ្វីឱ្យហួសពីនេះទេ។ ចំណែក រូបនាងក៏ មិនហ៊ានបង្ខំប្តីដែរ ព្រោះខ្លាចមានកូន។ នាងពិបាកចិត្តណាស់ ព្រោះសែនព្រេនរួចហើយ ចង់រស់ក្រោម ទ្រូងប្តី ដូចស្ត្រីឯទៀតដែរ ប៉ុន្តែ បម្រាមម៉ែក្មេក ធ្វើឱ្យ នាងដោះស្រាយមិនចេញសោះ ដូច្នេះមានតែខំរកស៊ីឱ្យធូរធារសិន ទើបហ៊ានផ្សំដំណេក។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សាលាខេត្ត​សៀមរាប​និង​ប្តូរទីតាំងនៅថ្ងៃសុក្រនេះ   អាន1707ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានសំរុកចូលស្នាកការកណ្តាលរបស់គណបក្សសង្គ្រោះជាតិហើយ   អាន1521ដង មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1591ដង រថយន្តក្រុមហ៊ុនដឹកសំរាម Gaea បើកបុកម៉ូតូ១គ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1562ដង ជនរងគ្រោះបានលើកឡើងថាៈ បុគ្គលឈ្មោះ ស្តើង សុខុម ជាមន្ត្រីមានចរិតថោក?   អាន846ដង អូរធម្មជាតិអាយុរាប់រយឆ្នាំត្រូវបានគេឃុបឃិតជាប្រព័ន្ធចាក់ដីលុបធ្វើជាកម្មសិទ្ធិ   អាន574ដង ចំណុះជើងវត្តក្រពុំឈូកតវ៉ាមិនទទួលស្គាល់និងគណៈគ្រប់គ្រងវត្តដែលតែង តាំដោយបក្សពួកនិយម   អាន1576ដង វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)   អាន3086ដង សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន1798ដង បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ   អាន1526ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39286នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    142457នាក់
ខែនេះ    525737នាក់
ឆ្នាំនេះ   1907969នាក់
សរុប   51267895នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 21:08