ព័ត៌មានក្ដៅ

    លោកកុយគួ​ង៖​ ​ក​រ​ណី​​​លោក​ម៉​ម​​សូ​ណ​ង់​ដូ​មិ​ន​មែ​ន​​​ជា​​​រឿ​​ង​​​ន​យោ​បា​យ​​​ទេ​​​​​​​

    ដោយៈ សៀ-វិចិត្រ ភ្នំពេញ ថ្ងៃទី 06 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 10:48 នាទី ចំនួនអានៈ 842

    លោកកុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ ជា​ភាសា​ខ្មែរ និង​អង់គ្លេស ​បញ្ជា​ក់ថា ករណី​របស់​លោក ម៉ម សូណង់ដូ គឺជា​រឿងក្តី​ឧក្រិដ្ឋនៅ​តុលាការ មិនមែន​ជា​រឿង​នយោបាយ​ទេ​ ហើយនី​ក្នុង​សេចក្តីថ្លែងការណ៍ ដែលមាន ៥ ចំណុច ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១២ មានខ្លឹមសារទាំងស្រុងដូចតទៅ​៖

    ១-​ករណី​របស់​លោក ម៉ម សូណង់ដូ និង​គូកន​របស់គាត់ មិនមែន​ជា​រឿង​សេរីភាព​សម្តែង​មតិ ឬ​ឯករាជ្យភាព និង​អព្យាក្រឹត​ភាព​របស់​តុលាកា​រ​​នៅ​​​ក​ម្ពុ​ជា​ទេ​​។​ ហើយ​​ក៏​​មិ​ន​មែ​ន​​​ជា​រឿង​នយោបាយ ដូច​ដែល​អ្នកខ្លះ ធ្វើការ​ចោទប្រកាន់ ដោយ​គ្មាន​ការពិត​នោះ​ឡើយ​។ ប្រទេស​កម្ពុជា គឺជា​សង្គម​ប្រជាធិបតេយ្យ បើក​ចំហ​មួយ ដែល​គោរព​នីតិវិធី​ច្បាប់​ត្រឹមត្រូវ​។​

    ២-​យោងតាម​ចម្លើយ ជា​កសិណសាក្សី របស់​សាក្សី​សំខាន់ៗ​មួយចំនួន នៅ​ចំពោះមុខ​តុលាការ លោក ម៉ម សូណង់ដូ គឺជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ នៃ​ចលនា​អបគមន៍​។ ទន្ទឹមនេះ តុលាការ​បាន​សំរេចសេចក្តី​លើ​លោក ម៉ម សូណង់ដូ ដោយ​ផ្អែក​លើ​ភស្តុតាង​យ៉ាង​ជាក់ស្តែង​។​

    ៣-​ករណី​របស់​លោក ម៉ម សូណង់ដូ គឺជា​រឿងក្តី ជា​លក្ខណៈ​បុគ្គល​ដាច់ដោយឡែក មិន​ជាប់​ទាក់ទង​នឹង​សេរីភាព​សម្តែង​មតិ​នោះទេ​។ ជា​ការពិត ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​របស់គាត់ នៅតែ​ដំណើរការ​ដដែល ហើយ​សមាគម​អ្នកប្រជាធិបតេយ្យ​កម្ពុជា​របស់គាត់ ក៏​បន្ត​ដំណើរការ​ជាធម្មតា​ផងដែរ​។​

    ៤-​ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​នៅ​ខាងក្រៅ​ងាយ​ក្នុង​ការធ្វើ​សេចក្តីថ្លែងការណ៍​ដោយ​គ្មាន​ភស្តុតាង​ច្បាស់​លាស់​​​លើ​​ក​រណី​​លោ​ក​ ​ម៉​ម​ ​សូ​ណ​ង់​ដូ​​​។ ​សេ​ច​ក្តី​ថ្លែ​ង​កា​រ​ណ៍​​គ្មា​ន​​ភស្តុតាង​ទាំងនោះ ប៉ុនប៉ង​ជះឥទ្ធិពល​លើ​តុលាការ​កម្ពុជា ដែល​ធ្វើឲ្យ​ខូច​ដល់​ឯករាជ្យ និង​អព្យាក្រិតភាព​របស់តុ​លាកា​រ​។​

    ៥-​ក្នុងនាម​ជា​នីតិរដ្ឋ កម្ពុជា​ត្រូវតែ​អនុវត្ត​នីតិវិធី​ច្បាប់​របស់​ខ្លួន ហើយ​មិន​អាច​អនុញ្ញាត​ឲ្យមាន​អបគម​ន៍​បានទេ​។​

    ​ សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ខាងលើនេះ ជា​ការបញ្ជាក់​នឹង​ជំហរ​ចុងក្រោយ​បំផុត របស់​រាជរដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ និង​ដោយ​ផ្ទាល់មាត់​ជាច្រើន ដែល​បាន​ធ្វើឡើង​ជា​បន្តបន្ទាប់ ចាប់ពី​តាំងពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១២ ខណៈ​ដែល​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស​លោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ ២០ ឆ្នាំ ក្នុង​រឿង​ចោទប្រកាន់ថា បង្កើត​តំបន់​អបគមន៍ ប្រឆាំង​រដ្ឋាភិបាល តាមរយៈ​ជម្លោះដីធ្លី នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​ និងចោទប្រកាន់ថាលោក ម៉ម សូណង់ដូជាប់ពាក់ព័ន្ធជាមួយ ​លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ស្ថិតនៅ​សហរដ្ឋអាមេរិក។​

    ​សហរដ្ឋអាមេរិក បារាំង សហភាព​អឺរ៉ុប អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​-​អន្តរជាតិ និង​អង្គការ​ការពារ​អ្នកកាសែត​ជាតិ​-​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់ ចាត់ទុកថា ប្រព័ន្ធ​តុលាការ​កម្ពុជា មិន​ឯករាជ្យ ហើយ​ថា រឿង​ក្តី​របស់​លោក​ម៉ម​សូណង់ដូ ជា​រឿង​នយោបាយ និង​នាំឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បញ្ចេញមតិ​នៅ​កម្ពុជា ជាដើម​ ៕​

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន2944ដង រថយន្តទាហ៊ានដឹក​ឈើ​បើក​បុក​មនុស្ស​ស្លាប់​៣​នាក់​គួរ​អោយ​រន្ធត់   អាន973ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1147ដង អៀឆៃយិន អួតថារកស៊ីដឹកឈើក្រញូងដើម្បីចិញ្ចឹមសមត្ថកិច្ចខេត្តសៀមរាប   អាន809ដង លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លា?...    អាន528ដង ស្នងការ​រងខេត្ត​កំពង់ចាម​បុក​​ក្មេង​ប្រុស​ម្នាក់​ស្លាប់ រួច​បើក​រថយន្ត​ចេញ​​ទៅធ្វើ​ម?...    អាន799ដង ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម   អាន2841ដង រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន647ដង ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី   អាន1160ដង រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន1070ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយកាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
    លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
    លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌនៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
    ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
    បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
    ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំងបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
    អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
    ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ចសូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
    សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
    លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជាលោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      11599នាក់
    ម្សិលមិញ    34755នាក់
    សប្ដាហ៍នេះ    364911នាក់
    ខែនេះ    551681នាក់
    ឆ្នាំនេះ   2149917នាក់
    សរុប   32816163នាក់
    ថ្ងៃទី 26 ខែ 05 ឆ្នាំ 2019 ម៉ោង 12:23