ព័ត៌មានក្ដៅ

    កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

    ដោយៈ សៀ វិចិត្រ ខេត្ត​កំពង់ឆ្នាំង ថ្ងៃទី 07 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 10:20 នាទី ចំនួនអានៈ 623

    កម្មការិនី​ផ្នែក​កាត់​ព្រុយ​ខោ​អាវ​នៃ​រោងចក្រ​អ៊ឹមវ៉េ ឈ្មោះ ស្រីមុំ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៥ តុលា ថា ថ្មីៗ​នេះ​ផ្នែក​រដ្ឋបាល​រោងចក្រ​បាន​កោះ​ប្រជុំ​កម្មករ​ទាំង​អស់​មក​ប្រាប់ ​ថា ដោយ​រោងចក្រ​ត្រូវ​បញ្ចេញ​ទំនិញ​ឲ្យ​ទាន់​តាម​ការ​បញ្ជា​ទិញ​របស់​ក្រុមហ៊ុន ដូច្នេះ​កម្មការិនី​ទាំង​អស់​ត្រូវ​នៅ​ធ្វើ​ការ​រហូត​ដល់​ថ្ងៃ​ទី១៣ តុលា ទើប​អនុញ្ញាត​ឲ្យ​ទៅ​ចុះ​ឈ្មោះ។

    ស្រីមុំ បន្ត​ថា តាម​ប្រតិទិន​របស់ គ.ជ.ប ការ​ចុះ​ឈ្មោះ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី១២ តុលា ដូច្នេះ កម្មករ​កម្មការិនី​រោងចក្រ​អ៊ឹមវ៉េ ទាំង​អស់​នឹង​មិន​បាន​បោះ​ឆ្នោត​ទេ សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ខាង​មុខ​នេះ៖ «កម្មករ​គាត់​សួរ​ថា ចុះ​ក្រែង​ថ្ងៃ​ទី១២ គេ​បិទ​ការ​ចុះ​ឈ្មោះ ហើយ​គាត់​ឆ្លើយ​ថា ថ្ងៃ​ណា​ទៅ​មើល​ក៏​បាន​ដែរ ថ្ងៃ១៣ ឬ ១៤ ក៏​បាន​ដែរ មិន​ទាស់​ខុស​អី​ទេ។ អ៊ីចឹង ថ្ងៃ​ទី១២ កម្មករ​ទាំង​អស់​ត្រូវ​នៅ​ធ្វើ​ការ​ទាំង​អស់​គ្នា ព្រោះ​អី​ផលិត​ផល​គាត់​ប្រញាប់​ខ្លាំង​ណាស់»

    កម្មការិនី​ម្នាក់​ទៀត​ឈ្មោះ សុជាតិ បាន​ឲ្យ​ដឹង​បន្ថែម​ថា កម្មការិនី​រោងចក្រ​អ៊ឹមវ៉េ សរុប​ប្រមាណ ៤ពាន់​នាក់ សុទ្ធ​តែ​ចង់​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​រាស្ត្រ​របស់​ខ្លួន តែ​ថៅកែ​រោងចក្រ​នេះ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​រំលោភ​សិទ្ធិ​កម្មករ ដោយ​មិន​អនុញ្ញាត​ឲ្យ​កម្មករ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឡើយ៖ «ជា​ ប្រជាពលរដ្ឋ​ម្នាក់ ខ្ញុំ​ចង់​ជ្រើស​រើស​តំណាង​រាស្ត្រ​របស់​ខ្ញុំ ដោយ​ខ្លួន​ឯង។ តែ​រោងចក្រ​អ៊ឹមវ៉េ បាន​បំបិទ​សិទ្ធិ​ពួក​ខ្ញុំ​ជា​កម្មករ​ជាង​បួន​ពាន់​នាក់​នេះ»

    យ៉ាង​នេះ​ក្ដី ប្រធាន​ផ្នែក​រដ្ឋបាល​រោងចក្រ​អ៊ឹមវ៉េ គឺ​លោក យិន ណាក់ បាន​ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា ភាគី​រោងចក្រ​បាន​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ទាំង​ស្រុង ដោយ​ពុំ​ឲ្យ​មាន​ការ​ខុស​ឆ្គង​នោះ​ទេ៖«តាម​ដែល​ខ្ញុំ​បាន​ប្រាប់​ពី​នេះ​ ទៅ​នោះ គឺ​សម្រាប់​អ្នក​នៅ​ក្រៅ​ក្រុង គឺ​ឲ្យ​ឈប់​ពី​ថ្ងៃ​ទី១១ តុលា ទៅ។ ឯ​អ្នក​នៅ​ក្នុង​ក្រុង គឺ​ឈប់​ពី​ថ្ងៃ​ទី១២ តុលា​ទៅ។ ចំពោះ​ថ្ងៃ​ទី១៣ គឺ​ខ្ញុំ​ឲ្យ​ពិភាក្សា​ជាមួយ​កម្មករ»

    ប្រតិទិន​របស់ គ.ជ.ប សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ​២០១២។ អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នេះ ទើប​អាច​មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នា​ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

    ទាក់​ទិន​ចំពោះ​បញ្ហា​ប្រតិកម្ម​របស់​កម្មករ​កម្មការិនី​រោងចក្រ​អ៊ឹមវ៉េ នេះ ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ខេត្ត​កំពង់ឆ្នាំង គឺ​លោក ពៅ ស៊ីថា ប្រាប់​អ្នក​យក​ព័ត៌មាន​យើងនៅ​ល្ងាច​ថ្ងៃ​ទី៦ ខែ​តុលា ថា ប្រតិកម្ម​តវ៉ា​នេះ​កើត​ឡើង​ដោយ​សារ​កម្មករ​កម្មការិនី​ទាំង​នោះ​ស្ដាប់​ ច្រឡំ។ លោក​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ មន្ទីរ​ការងារ​បាន​ចាត់​តាំង​ឲ្យ​ប្រធាន​ការិយាល័យ​ការងារ​ខេត្ត ចុះ​ទៅ​ពន្យល់​កម្មករ​កម្មការិនី​ទាំង​នោះ ហើយ​ឥឡូវ ពួក​គេ​យល់​ព្រម​ចូល​ធ្វើការ​ជា​ធម្មតា​វិញ​ហើយ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង   អាន1865ដង ឯកឧត្តម សខេងអនុញាត្ត​ឲ្យ ឯកឧត្តម ឯក​អគ្គ​រដ្ឋ​ទូត​ស្វីស​ចូល​ជួប​ពី​ភាក្សា​ការ​ងារ    អាន700ដង ឈ្មួញនាំចូល ជ្រូក និងមាន់ តាមច្រករបៀង ឃុំអូរបីជាន់ គ្មានសមត្ថកិច្ចជំនាញ ទប់ស្កាត់ និងបង្?...    អាន903ដង មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង   អាន752ដង លោក ហុកប៊ុនធឿន ហៅស្មីរត់ការឡានដឹកឈើទៀតហើយ   អាន706ដង វាយ​​កូនហើយ​យក​កាវវិទ្យា​សាស្រ្តបិត​ដៃ​ភ្ជាប់​​ជញ្ជាំង​ជាប់​គុគ​៩៩ឆ្នាំ   អាន1048ដង សាសព្វបុរសជនជាតិបរទេសលង់ទឹកស្លាប់ក្នុងស្ទឹងសៀមរាប   អាន668ដង អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោ...    អាន2498ដង សន្ទូងសំណាបត្រូវបានបូមទឹកសង្រ្គោះនៅខេត្តកំពង់ស្ពឺ    អាន589ដង សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី   អាន1235ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនាពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
    កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាពប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
    ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជាភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
    ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
    ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
    លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរលោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
    លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញនៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
    ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
    យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខលោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      23340នាក់
    ម្សិលមិញ    23454នាក់
    សប្ដាហ៍នេះ    23340នាក់
    ខែនេះ    391814នាក់
    ឆ្នាំនេះ   391814នាក់
    សរុប   31058060នាក់
    ថ្ងៃទី 21 ខែ 01 ឆ្នាំ 2019 ម៉ោង 22:43