ព័ត៌មានក្ដៅ

    បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ

    ដោយៈ ផ្លុង-រ៉េត កម្ពុជា ថ្ងៃទី 08 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 07:28 នាទី ចំនួនអានៈ 998

    គេ​សង្កេត​ឃើញ​ថា ប្រ​ទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​ មាន​ប្រ​ភេទ​គ្រឿង​ស្រ​វឹង​ជា​ច្រើន​បាន​ហូរ​ចូល​ពី​ប្រ​ទេស​ក្រៅ មកស្ទើ​រាប់​មិន​អស់ ហើយ​ទន្ទឹម​និង​នេះ ក៏មាន​ប្រ​ភេទ​គ្រឿង​ស្រ​វឹង​ជា​ច្រើន​នៅ​ក្នុង​ស្រុក​ កំ​ពុង​បង្កើត​ប្រ​ដេញ​គ្នា​ និង​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្មបំ​ភ្លើស​បំ​ភ្លៃ ថា​ហូប​ទៅ​មិន​ឈឺ​ក្បាល​ មិន​វិល​មុខ មាន​រង្វាន់​ជា​លុយ ជាឡាន ជា​ម៉ូតូ ច្រើន​ណាស់​រាប់​មិន​អស់។

    គ្រឿង​ស្រវឹង​ឬ​ទឹក​ប្តូរ​និស្ស័យ ដែល​រដ្ឋា​ភិបាល​កម្ពុជា​ដាក់​ឈ្មោះ​អោយនោះ គឺ​វា​ពុំ​ដែល​មាន​ផល​ល្អ​សំ​រាប់​សុខ​ភាព​នោះ​ទេ។ អ្នក​ផឹក​ដំ​បូង​តាំង​ចិត្តថា ផឹក​តែ​តិច​ទួច​តែ​ប៉ុណ្ណោះ តែ​ដល់​រាង​ជ្រឹម​បន្តិច ក៏​នាំ​គ្នា​ថែម​បន្តិច​ទៀត រហូត​មាន​អ្នក​ខ្លះ​បាត់​បង់​ស្មារតី ធ្លាប់​តែ​ស្លូត​រុយ​ទំ​មិន​បក់​ តែ​ដល់​ធ្លាក់​ភ្នែក ចេះ​ជេរ​ ចេះ​កាប់​ ចេះចាក់​ ចេះ​លួច​ចេះ​ប្លន់ ចេះ​ចាប់​រំ​លោភ ចេះ​ប្រើ​អំ​ពើ​ហឹង្សាក្នុង​ក្រុម​គ្រួសារ ចេះ​បើក​បរ​​លឿន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍រហូត​បាត់​បង់​ជីវិតដល់​ខ្លួន​ឯង និង​អ្នក​ដែល​គេ​គោរព​ចរាចរណ៍មិន​ដឹង​អី​សោះ​ក៏​មាន។ ក្រៅ​ពី​នេះ អ្នក​ស្រវឹង​ជា​ប្រ​ចាំ​ តែង​តែ​ធ្លាក់​ខ្លួន​ឈឺក្រពេះ ពោះ វៀន រោគ​ថ្លើម រីង​រៃ ស្លាប់​ចោល​ប្រ​ពន្ធ​កូន​ទាំង​ក្មេង​ក៏មាន ដោយ​សា​តែ​ជឿ​ការ​ឃោស​នា​អកុសល់​របស់​ ក្រុម​ហ៊ុន​លក់​ស្រា ដែល​ចង់​មាន​បាន​ខ្លួន​ឯង បែ​ជា​ប្រ​កាស​អោយ​​គេ​ស្លាប់​ទៅ​វិញ។

    បើ​យោង​តាម​របាយ​ការ​ជា​រៀង​រាល់​ឆ្នាំ​របស់​រដ្ឋ បាន​អោយ​ដឹង​ថា អ្នក​ស្លាប់​ ពិការ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ភាគ​ច្រើន​ គឺ​ជា​មនុស្សសេប​គ្រឿង​ស្រវឹង​ហើយ​ធ្វើ​ការ​បើក​បរ។ កត្តា​ទាំង​នេះ​ហើយ ដែល​ធ្វើ​អោយ​រដ្ឋ​បាត់​បង់ថវិការ​យ៉ាង​ច្រើន​សន្ធឹក​ សន្ធាប់ក្នុង​១ឆ្នាំៗ ដែល​ជា​ហេតុ​នាំ​អោយ​ប្រ​ទេស​ជាតិ​អភិវឌ្ឍន៍​យឿត​យាវ។

    បើ​តាម​ការ​អង្កេត​តាម​បណ្តារ​ខេត្ត​ក្រុង​តំ​បន់​ទេស​ចរណ៍​មួយ​ចំនួនឃើញ​ថា បច្ចុប្បន្ន​មាន​ហាង​ផឹក​ស៊ី​បើក​រីក​ដុះ​ដាល​ដូច​ផ្សិត ដូច​ជា​ហាង​លក់​ស្រា​ព្រិល ស្រាថូ ដែល​មាន​តំ​លៃថោក​គុណ​ភាព​អន់សំ​រាប់​អ្នក​មិន​សូវ​សំ​បូរលុយ សិស្ស​សាលា យុវវ័យក្មេងៗជា​ដើម។ល។

    ស្រា​ដបថោកៗ ក៏​ជា​សញ្ញាមួយងាយ​រង​គ្រោះ​សំ​រាប់​ប្រ​ជា​ពល​រដ្ឋ តាម​ជន​បទផង​ដែរ។ ពួក​អ្នក​ទទួល​ទាន​ស្រា​អស់​នោះ​ពុំ​បាន​គិត​គុណ​ភាព​របស់​វា​ទេ ដោយ​សារ​ទី១-វាមាន​តំ​លៃ​ថោក ទី-២អ្នក​ទិញ​មាន​ថវិ​ការ​តិច ទី-៣ចង់​បាន​រង្វាន់ ទី-៤លឺ​សូរ​ថា​ផឹក​ទៅ​ស្រួល​ខ្លួន មិនវិលមុខ មិន​ឈឺ​ក្បាល់​ដូច្នេះ​តើ​ចាំ​ដល់​ពេល​ណា​ទៀត។

    ប្រ​សិន​បើ​ក្រុម​ហ៊ុន​ស្រា​ដែល​ផ្សាយ​ពាណិជ្ជ​កម្ម​ទាំង​អស់ មិន​បោក​ប្រាស​អតិ​ថិ​ជន​របស់​ខ្លួនទេ ពិត​ជា​ដាក់​អោយ​មាន​រង្វាន់​ ដូច​ការផ្សព្វ​ផ្សាយ​មែន​នោះ ប្រ​ជា​ពល​រដ្ឋ​អាច​ក្លាយ​ជា​អ្នក​មាន​គ្រប់​គ្នា​ ដោយ​គ្រាន់​តែ​ទទួល​ទាន​ស្រា។

    តើ​រដ្ឋ​ទទួល​បាន​អ្វី​ខ្លះ​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​លក់​ស្រា​ទាំង​នោះ? បើ​គ្មាន​ប្រ​យោ​ជទេ​ មាន​​តែ​បំ​ផ្លាញ​លុយ​រដ្ឋ កាន់​តែ​អោយ​បនុស្ស​ស្លាប់​ ពិការ ដោយ​ស្រវឹងស្រា ចុះ​ទុក​ដល់​ពេល​ណា​ទៀត? ម្តេច​មិន​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ទាំង​តូច​ទាំង​ធំ​នៅ​កម្ពុជា​ទៅ។

    មនុស្ស​គ្រប់​រូប​បើ​មិន​បាន​ជួយ​ជាតិ​មាតុភូមិ​ទេ មេត្តា​កុំ​នាំ​គ្នា​ជាន់​ពន្លិច​បន្ថែម​ដោយ​ឆ្លៀត​ឱកាស​ កេង​ចំ​នេញ​ពី​ជាតិ​ដូច​គ្នាយក​ទៅ​ដាក់​ហោ​ប៉ៅ​ផ្ទាល់​ខ្លួនធ្វើ​មាន​ធ្វើ​បាន​ តែ​បំ​ផ្លាញ​លុយ​រួមរបស់​រាស្រ្ត​ និង​រដ្ឋ បំ​ផ្លាញ​ជីវិត​អ្នក​ដទៃ​ដោយ​ប្រ​យោលបែបនេះ​។

    យើង​ដឹង​ថា ក្រុម​ហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម​ស្រា មិន​បាន​បង្ខំ​អោយ​អតិថិជន​ ផឹក​អោយ​ស្រ​វឹង​នាំ​មក​នូវ​គ្រោះ​ថ្នាក់​នោះ​ទេ តែ​ពាណិជ្ជ​កម្ម​ទាំង​នោះ​វា​ធ្វើ​អោយ​មនុស្ស​ចង់​សាក​ ចង់​ភ្លគ់ ចង់​ក្រេប​រស​ជាតិ ធ្វើ​អោយ​ក្មេង​ៗដែល​មិន​ទាន់​ចេះ​ពិចារ​ណា ឈ្លគ់​វង្វេង ដោយ​សាតែ​ស្រា ទាំង​ស្រី​ទាំង​ប្រុស។

    ចូរ​សង្កេត​មើល​តាម​ហាង​ផឹក​ស៊ីគ្រប់​ទី​កន្លែង តាម​បារ តាម​ក្លឹប​កំ​សាន្ត នានា​ នោះ​អ្នក​នឹង​ឃើញ​ថា មាន​ក្មេង​ៗសិស្ស​សាលា​ប៉ុន្មាន​នាក់​កំ​ពុង​ផឹក​ស៊ី​ជក់​បារី រាំ​ក្រវីក្បាលយោល​យោគ​តាម​ចង្វះ​ភ្លេង​រហូត​ដល់​យប់​ជ្រៅទាប​ភ្លឺ​ទៅវិញក៏មានដែរ។ តើ​អនាគត​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា? បើ​សប្បាយ​តាំង​ពី​ក្មេង​ទៅ​ហើយនោះ៕ សូម​ជួយ​ share អត្តបទនេះ​ទៅ​ក្នុង​បណ្តាញ​ Facebook របស់​អ្នក!

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ផ្សាដើមក្រឡាញ់ត្រូវអគ្គិភ័យឆេះជិតអស់   អាន770ដង ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន493ដង លោក ឡុង-គឺសឹង អភិបាលស្រុកសណ្តាន់បានផ្តល់បទសម្ភាសន៍ដល់កម្ពុជាសុវណ្ណភូមិ ពាក់ព័ន្ធការចោទ?...    អាន745ដង សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន   អាន2280ដង តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន679ដង ដក កឹមវិក្រា និងឡៅសារឿន ដាក់ឡាយម៉ារីវ៉ូ ឡើងជាអគ្គនាយកទូរគមនាគមន៏កម្ពុជំនួសជាប្រព្រឹត្ត?...    អាន723ដង ពិធី ឡើងអ្នកតា   អាន6486ដង កម្មវិធី និងកាលអាកាស ព្រឹត្តិការណ៍អង្គរសង្គ្រាន ២០១៥   អាន4515ដង ព្រះសង្ឃ១០០អង្គនិមន្តទៅសូត្រមន្តរំដោះគ្រោះ   អាន844ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន671ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹងមានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
    លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាលលោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀនលោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
    វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាមក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
    ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោកស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
    ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
    នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
    អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយកាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
    បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      195នាក់
    ម្សិលមិញ    12953នាក់
    សប្ដាហ៍នេះ    74189នាក់
    ខែនេះ    264568នាក់
    ឆ្នាំនេះ   2916012នាក់
    សរុប   33582258នាក់
    ថ្ងៃទី 20 ខែ 07 ឆ្នាំ 2019 ម៉ោង 01:25