ព័ត៌មានក្ដៅ

    សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម

    ដោយៈ សៀ​ វិចិត្រ ខេត្ត​រត​ន​គីរី ថ្ងៃទី 09 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 09:22 នាទី ចំនួនអានៈ 1484

    ចៅ​ក្រម​​ស៊ើប​សួរ​​នៃ​​តុ​លាការ​ ខេត្ត​​រតន​គិរី​ បាន​​ចេញ​​ដី​កា​​កោះ​​ហៅ​​សាក្សី​​ចំនួន​ ១២​នាក់​ មក​​បំ​ភ្លឺ​​ពី​​រឿង​​ក្តី​​ឃាត​កម្ម​​សម្លាប់​​អ្នក​​យក​​ព័ត៌​មាន​​កា​សែត​​វរ​ជន​​ខ្មែរ​ គឺ​​លោក​ ហង្ស ​សិរីឧត្តម ដែល​ក្រុម​ឃាត​ករ​បាន​ញាត់​សាក​សព​លោក​ដាក​ក្នុង​ឡាន​ខ្លួន​ឯង ហើយ​បើក​យក​ទៅ​ទុក​ចោក​ក្នុង​ចំ​ការ​ចន្ទី។​

    សាក្សី​ទាំង ១២នាក់​មាន​បី​នាក់ ជា​ក្រុម​គ្រួសារ​ជន​រងគ្រោះ គឺ​អ្នកស្រី កែវ សុវណ្ណ ជា​ម្តាយ​បង្កើត អ្នកស្រី អឺម ចន្ធី ជា​ភរិយា និង​កញ្ញា សាន ម៉ារ៉ាឌី ជា​កូន​ស្រី​សព​លោក ហង្ស សិរីឧត្តម។ ចំណែក​សាក្សី​ចំនួន ៩នាក់​ទៀត មាន​ឈ្មោះ សាត សឿន ហៅ សឿន ផែនដី ឈ្មោះ លិប កេត មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ស្រុក​វ៉ឺនសៃ ឈ្មោះ ថង ចាន់ណា មន្ត្រី​ប៉ូលិស​ស្រុក​វ៉ឺនសៃ ឈ្មោះ គឹង សៀនឡៃ មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត និង​ជា​កូន​ភរិយា​ក្រោយ​របស់​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត និង​ឈ្មោះ សន គឹមសែន រស់ សំបូរ តឹង ឌឹកប៊ី តឹង យ៉ាងញ៉ឹង ឡេ ហុងស៊ឺង ជា​ប្រជាពលរដ្ឋ។

    ចៅក្រម​ស៊ើបសួរ​លោក ឡុច ឡៅ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ពិត​ជា​ចេញ​ដីកា​កោះ​ហៅ​មនុស្ស​ចំនួន ១២នាក់ មក​បំភ្លឺ​ពី​រឿង​ក្តី​នេះ​បន្ត ចាប់​ពី​ថ្ងៃ​ទី៨ ដល់​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១២។

    អ្នក​យក​ព័ត៌មាន​កាសែត​វរជន​ខ្មែរ លោក ហង្ស សិរីឧត្តម ត្រូវ​ឃាតក​មិន​ស្គាល់​មុខ​សម្លាប់​កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ហើយ​ក្រុម​ឃាតក​យក​សាកសព​លោក​ញាត់​ក្នុង​ឃ្លុប​ក្រោយ​រថយន្ត​របស់​លោក​ទៅ​ទុក​ចោល​នៅ​ចម្ការ​ស្វាយចន្ទី​មួយ នៅ​ភូមិ​ធួយអំពិល ឃុំ​ចាអ៊ុង ស្រុក​អូរជុំ ចម្ងាយ​ប្រមាណ ៣គីឡូម៉ែត្រ​ពី​ក្រុង​បានលុង ខេត្ត​រតនគិរី។

    ជន​សង្ស័យ​ពីរ​រូប គឺ​លោក អ៊ាន ប៊ុនហេង ហៅ អេង ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត និង​ភរិយា​ឈ្មោះ វី ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​មនុស្ស​ឃាត​គ្រោង​ទុក លើ​លោក ហង្ស សិរីឧត្តម ហើយ​បាន​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ទាំង​ពីរ នៅ​ពន្ធនាគារ​ខេត្ត​រតនគិរី បណ្ដោះ​អាសន្ន ដើម្បី​បើក​ការ​ស៊ើប​អង្កេត​បន្ត។

    មិន​មាន​ប្រភព​ផ្លូវ​ការ​ណា​មួយ​បញ្ជាក់​ថា ឃាតកម្ម​នេះ​មាន​ពាក់ព័ន្ធ​បញ្ហា​អ្វី​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ​ប្រភព​អ្នក​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ហង្ស សិរីឧត្តម បាន​និយាយ​ថា មុន​ពេល​គេ​សម្លាប់ គេ​បាន​កត់​សម្គាល់​ថា ឃាតកម្ម​លើ​រូប​លោក ហង្ស សិរីឧត្តម អាច​ជា​បញ្ហា​ជាប់​ពាក់ព័ន្ធ ដោយ​សារ​លោក​ធ្វើ​ឲ្យ​បែក​ធ្លាយ​រឿង​អាស្រូវ​ជំនួញ​ឈើ​ប្រណិត​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​នេះ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​ដោយសារ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់   អាន1086ដង ផ្កាយពីរយោធាកាងបទល្មើសគ្រឿងញៀន   អាន878ដង តើលោក យិនថាវ ឬលោក ក្រាញ់ជាមេឈ្មួញរកស៊ីដឹកឈើពិតប្រាកដ?   អាន1179ដង ឃាត់ខ្លួនមេខ្យល់នាំស្ត្រីខ្មែរទៅរៀបការប្តីនៅប្រទេសចិន   អាន732ដង បរិយាយថ្ងៃនេះ៖ ប្រពៃណីជាន់កថែមនៅតែបន្តកើតមានក្នុងខួក្បាលមនុស្សអាត្មានិយម   អាន902ដង សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ   អាន811ដង ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម   អាន9042ដង លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត   អាន2203ដង ក្របីញីមួយក្បាលដេញវ័តគេឯងបណ្តាលអោយផ្អើលពេញក្រុងសៀមរាប   អាន828ដង អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់ម?...    អាន6779ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពតកូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយមេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
    យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខលោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
    រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាបរថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
    លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ)លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
    ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
    ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
    ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
    សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាពសហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      672នាក់
    ម្សិលមិញ    10884នាក់
    សប្ដាហ៍នេះ    92255នាក់
    ខែនេះ    398743នាក់
    ឆ្នាំនេះ   876335នាក់
    សរុប   36032440នាក់
    ថ្ងៃទី 23 ខែ 02 ឆ្នាំ 2020 ម៉ោង 03:14