ព័ត៌មានក្ដៅ

    ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​ត្រូវបាន​អាជ្ញាធរ​បន្ត​ទប់​ស្កាត់​

    ដោយៈ សៀ វិចិត្រ កម្ពុជា ថ្ងៃទី 10 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 11:37 នាទី ចំនួនអានៈ 759

    មន្រ្តី​សា​លា​រាជធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​៩​ ត្រូវ​បង្កើន​កិច្ច​ប្រតិបត្តិ​ការ​ចុះ​ដក​ហូត​សំភារៈ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​ថ្នាំ​ជក់​ នៅ​តាម​តំបន់​គោល​ដៅ​របស់​ខ្លួន​ថែម​ទៀត​ ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​រំលោភ​បំពាន​លើ​អនុក្រឹត្យ​ស្តី​ពី​«ការ​ហាម​ឃាត់​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​របស់រាជ​​រដ្ឋាភិបាល​កម្ពុជា»។​

    លោក​ ទូច​ សា​រ៉ុម ​អភិបាល​រង​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ ក្នុង​អង្គ​សិក្ខា​សា​លា​ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់​ការ​សា​លា​រាជធានី​ កាល​ពី​ថ្ងៃទី​៩​ ខែ​តុលា​ថា​ ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រសួង​ពាក់​ពន្ធ័​នា​នា​ ទើប​ធ្វើ​ឲ្យ​ការ​ផ្សាយ​ពាណិជ្ជកម្ម​បារី​នៅ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់​សំគាល់​ ក្រោយ​ពេល​រាជ​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​អនុក្រឹត្យ​ ស្តី​ពី​ការ​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​បា​រី​។​

    លោក​បន្ត​ថា​ សាលា​រាជធានី​បាន​ចូល​រួម​ចំណែក​អនុវត្ត​អនុក្រឹត្យ​នេះ​ ដោយ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ ទៅ​ឲ្យ​ក្រុម​ហ៊ុន​ថ្នាំ​ជក់​ និង​អ្នក​ពាក់​ពន្ធ័​ ​ ឲ្យ​បញ្ឈប់​រាល់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​បាន​មុន​ខែ​សីហា​ ឆ្នាំ​២០១១​ បើ​ពុំ​ដូច្នេះ​ទេ​ និង​ចាត់​វិធានការ​ត្រួត​ពិនិត្យ​ដក​ហូត​សំភារៈ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​ថ្នាំ​ជក់​។​

    លោក​បញ្ជាក់​ថា​៖«​ កន្លង​មក​សា​លា​ខណ្ឌ​ មួយ​ចំនួន​ បាន​អនុវត្ត​តាម​ការ​ជូន​ដំណឹង​របស់​សា​លា​រាជធានី​ ដោយ​ទទួល​បាន​ប្រសិទ្ធ​ភាព​ ប៉ុន្តែ​នៅ​មាន​សា​លា​ខណ្ឌ​ខ្លះ​ទៀត​ កំពុង​ត្រៀម​ប្រតិបត្តិ​ការ​លើ​ការ​ងារ​នេះ​ ដូច្នេះ​ខ្ញុំ​សង្ឈឹម​ថា​ តាម​រយៈ​សិក្ខា​សា​លា​ថ្ងៃ​នេះ​ និង​ពន្យល់​ឲ្យ​កាន់​តែ​ច្បាស់​ពី​អនុក្រិត្យ​នេះ​ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ថែម​ទៀត​»​។​

    សូមបញ្ជាក់ថា​​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​អនុក្រឹត្យ​ស្តី​ពី​វិធាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំ​ជក់​ កាល​ពី​ថ្ងៃទី​២៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១១​។​

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្?...    អាន2813ដង រាប់ពាន់នាក់ផ្លាស់ទីជម្រកដោយសារភាពវឹកវរនៅមីយ៉ាន់ម៉ា   អាន627ដង ពលរដ្ឋ និងយុវជនរាប់រយនាក់ ឈរឃ្លាំមើលនៅមុខតុលាការខេត្តសៀមរាប   អាន1231ដង មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ   អាន748ដង លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន29425ដង បកស្រាយបំភ្លឺ៖ លោក ស៊ុន បូរ៉ា មេបញ្ជាការរង គ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទបានបដិសេធដាច់?...    អាន994ដង បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ   អាន735ដង ចាប់រថយន្តដឹកឈើក្រញូងនិងមនុស្ស២នាក់តាំងពីព្រឹក ដល់ម៉ោង៤ល្ងាចទើបរាយការជូនព្រះរាជអាជ្ញ?...    អាន622ដង គណបក្សហ្វ៊ុនស៊ិនប៉ិច ប្តឹងរណឫទ្ធិលួចឧទ្ធម្ភាគចក្រលក់   អាន915ដង អារីណាក្លឹប​ជា​ទី​តាំង​សម្រាប់ក្រុម​ក្មេង​ទំនើងបើក​ឆាក​ប្រ​យុទ្ធគ្នាជា​រៀង​រាល់យប់    អាន781ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹងយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
    ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
    បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពតកូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
    លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្មមាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
    លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀតយោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
    អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះImportant Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
    ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
    លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
    លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      41នាក់
    ម្សិលមិញ    10642នាក់
    សប្ដាហ៍នេះ    22398នាក់
    ខែនេះ    119980នាក់
    ឆ្នាំនេះ   3774188នាក់
    សរុប   34440434នាក់
    ថ្ងៃទី 17 ខែ 10 ឆ្នាំ 2019 ម៉ោង 00:07