ព័ត៌មានក្ដៅ

    លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ

    ដោយៈ រំដួល ខេត្ត​ព្រះ​វិហារ ថ្ងៃទី 11 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:07 នាទី ចំនួនអានៈ 672

    ការ​បែង​ចែក​ដី​សម្បទាន​សង្គម​កិច្ច​ដោយ​គ្មាន​តម្លាភាព ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា កើត​ឡើង​គ្រប់​រូបភាព រួម​មាន​ទាំង​ការ​សូកប៉ាន់​លុយ​កាក់​មួយ​ចំនួន ដល់​អាជ្ញាធរ​សម្រាប់​ទទួល​បាន​ដី​សម្បទាន​សង្គម​កិច្ច ហើយ​ថ្មីៗ​នេះ អ្នក​ភូមិ​នៅ​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ បាន​ចំណាយ​លុយ​ពី ១.៥០០​ដុល្លារ​ទៅ​ជាង ៣.០០០​ដុល្លារ ដើម្បី​ទិញ​ដី​ពី​ប្រធាន​សមាគម​អេដស៍ ដែល​ទទួល​សិទ្ធិ​ចែក​ដី​សម្បទាន​សង្គម​កិច្ច​ពី​រដ្ឋាភិបាល។

    ការ​ប្រកាស​លក់​ដី​សម្បទាន​សង្គម​កិច្ច​ខុស​ច្បាប់​នេះ ត្រូវ​បាន​លោក ហ៊ុន សែន ប្រកាស​ថា​ជា​សកម្មភាព​ខុស​ច្បាប់។

    ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ព្រមាន​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ចាប់​ខ្លួន​ប្រធាន​សមាគម​ណា​ដែល​រដ្ឋ​បាន​ផ្តល់​ដី​ជា​សម្បទាន​សង្គម​កិច្ច សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ តែ​បែរ​ជា​យក​ដី​រដ្ឋ​ទាំង​នោះ​ទៅ​លក់​ខុស​ពី​គោលដៅ។

    ថ្លែង​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ជាង ៥០០​គ្រួសារ នៅ​ស្រុក​ឈូក ខេត្ត​កំពត នៅ​ថ្ងៃ​ទី១០ ខែ​តុលា លោក ហ៊ុន សែន បាន​សង្កត់​ធ្ងន់​ថា បញ្ហា​សមាគម ឬ​អង្គការ​បង្កើត​ឡើង​ដើម្បី​ស្នើសុំ​ដី​ពី​រដ្ឋ​ធ្វើ​ជា​ដី​សម្បទាន​សង្គម​កិច្ច​កន្លង​មក សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ មិន​គួរ​ឲ្យ​មាន​នោះ​ទេ។ លោក ហ៊ុន សែន បន្ត​ថា មាន​អ្នក​ភូមិ​នៅ​ខេត្ត​ព្រះវិហារ បាន​មក​តវ៉ា​ដីធ្លី​នៅ​មុខ​ផ្ទះ​គាត់ ដែល​មាន​ទំនាស់​ជាមួយ​សមាគម​អេដស៍​មួយ​នៅ​ទីនោះ។ អង្គការ​អេដស៍​នោះ ទទួល​ដី​សម្បទាន​សង្គម​កិច្ច​ពី​រដ្ឋ សម្រាប់​ចែក​ជូន​ឲ្យ​ប្រជាពលរដ្ឋ តែ​បែរ​ជា​យក​ដី​ទៅ​លក់​ឲ្យ​ប្រជាពលរដ្ឋ​ខុស​ច្បាប់។

    លោក ហ៊ុន សែន បាន​ចោទ​ជា​សំណួរ​ថា តើ​ចៅហ្វាយ​ខេត្ត​ព្រះវិហារ ទៅ​ណា​អស់​ហើយ ទើប​មិន​ដោះស្រាយ​ទំនាស់​ដី​ឲ្យ​អ្នក​ភូមិ? ចាំបាច់​ឲ្យ​អ្នក​ភូមិ​ឡើង​មក​តវ៉ា​នៅ​មុខ​ផ្ទះ​របស់​គាត់។ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន​ប្រធាន​សមាគម​ដែល​បាន​យក​ដី​រដ្ឋ​ទៅ​លក់​ឲ្យ​ប្រជាពលរដ្ឋ​នោះ​ដែរ៖ «អា​អ្នក​ដែល​ថា​ឲ្យ​ដី​ធ្វើ​ជា​ដី​សង្គម​កិច្ច​ចែក​ឲ្យ​ប្រជាជន បែរ​ជា​យក​ដី​ទៅ​លក់ អា​ហ្នឹង​ត្រូវ​វៃ​ខ្នោះ​វា​ទើប​វា​ត្រូវ ត្រូវ​វៃ​ខ្នោះ​វា ហើយ​ឮ​ថា​ឧកញ៉ា អី​គេ​ផង ហើយ​ទីប្រឹក្សា​អី​គេ​ទៀត កុំ​ថា​លោក​ឯង​ពាក់​ត្រឹម​ផ្កា ពាក់​លោក​ខែ​ក៏​ត្រូវ​ដែរ»

    លោក ហ៊ុន សែន បន្ត​ថា ការ​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​ទៅ​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ ឬ​សមាគម យូរៗ​ទៅ​វា​នឹង​ក្លាយ​ជា​ដី​ឯកជន ហើយ​ដី​ឯកជន​ទាំង​នោះ​នឹង​ត្រូវ​លក់​ដោយ​ខុស​ច្បាប់។

    លោក អ៊ំ ម៉ារ៉ា អភិបាល​ខេត្ត​ព្រះវិហារ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​នេះ ដោយ​លោក​ប្រាប់​ថា​កំពុង​ជាប់​ប្រជុំ។

    ការ​ព្រមាន​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ប្រធាន​អង្គការ​ដែល​ជាប់​ពាក់ព័ន្ធ​យក​ដី​រដ្ឋ ទៅ​លក់​ឲ្យ​អ្នក​ភូមិ​នេះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​មាន​អ្នក​ភូមិ ១៧០នាក់ តំណាង​ឲ្យ​អ្នក​ភូមិ ៣៩១គ្រួសារ នៅ​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ បាន​នាំ​គ្នា​មក​តវ៉ា​រឿង​ទំនាស់​ដីធ្លី​នៅ​មុខ​ផ្ទះ​របស់​លោក ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ កាល​ពី​ថ្ងៃ​ទី៩ ខែ​តុលា ដែល​មាន​ជម្លោះ​ជាមួយ​លោក ប៉ែន លឹម ប្រធាន​អង្គការ​ស្រាវជ្រាវ​ទប់ស្កាត់​គ្រឿង​ញៀន និង​ជំងឺ​អេដស៍។

    លោក ប៉ែន លឹម បាន​ទទួល​ដី​សម្បទាន​សង្គម​កិច្ច​ពី​រដ្ឋ​ទំហំ ៥៥៦​ហិកតារ តាំង​ពី​ឆ្នាំ​២០០៨ សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ។

    អ្នកស្រី សាត សាវឿន តំណាង​អ្នក​ភូមិ​នៅ​ឃុំ​កន្ទួត ដែល​បាន​ឡើង​មក​តវ៉ា​ដីធ្លី​នៅ​មុខ​ផ្ទះ​លោក ហ៊ុន សែន ឲ្យ​ដឹង​ថា លោក ប៉ែន លឹម មិន​បាន​ចែក​ដី​សង្គម​កិច្ច​ដល់​អ្នក​ភូមិ​ទេ តែ​បាន​យក​ដី​លក់​ក្នុង​មួយ​ប្លង់​ទំហំ ៣០​គុណ​៥០ម៉ែត្រ តម្លៃ​ពី ១.៥០០​ដុល្លារ​ដល់​ជាង ៣ពាន់​ដុល្លារ ហើយ​ក្នុង​មួយ​ប្លង់ មាន​រហូត​ពី ៣​ទៅ ៥ម្ចាស់ ទើប​បង្ក​ឲ្យ​មាន​ទំនាស់​កើត​ឡើង៖ «បញ្ហា​អ្នក​ទិញ​ហ្នឹង អ្នក​ទិញ​ឈ្លោះ​គ្នា​ម្ង៉ៃៗ​ចង់​កាប់​ចង់​ចាក់​គ្នា​អូន។ ហើយ ប៉ែន លឹម អត់​ចេញ​មុខ​មក​ដោះស្រាយ​ទេ គឺ​គេច​រហូត»

     មិន​អាច​ទាក់​ទង​លោក ប៉ែន លឹម បាន​ទេ នៅ​ថ្ងៃ​ទី១០ ខែ​តុលា តែ​លោក ប៉ែន លឹម ធ្លាប់​ប្រាប់​ថា កាល​ពី​ថ្ងៃ​ទី៨ ខែ​តុលា កន្លង​ទៅ​ថា លោក​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ។ លោក​បាន​ពន្យល់​ថា ដី​សម្បទាន​សង្គម​កិច្ច​ដែល​គាត់​បាន​ទទួល​ទំហំ ៥៥៦​ហិកតារ​ពី​រដ្ឋ​នោះ បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទំហំ ១.២១៩​គ្រួសារ​រួច​ហើយ ហើយ​អ្នក​ភូមិ​ដែល​ឡើង​ទៅ​ប្ដឹង​នៅ​ផ្ទះ​លោក ហ៊ុន សែន នោះ ជា​អ្នក​អានាធិបតេយ្យ​រស់នៅ​ខុស​ច្បាប់៖ «ខ្ញុំ​ចែក​ឲ្យ​ប្រជាពលរដ្ឋ​អស់​ហើយ ហើយ​ប្រសិន​ណា​ជា​អាជ្ញាធរ​ខេត្ត អាជ្ញាធរ​ស្រុក គាត់​ដក​ពី​ប្រជាជន​ដែល​រស់នៅ​រាល់​ថ្ងៃ ដេញ​ប្រជាជន​ចេញ ហើយ​ឲ្យ​ប្រជាជន​អានាធិបតេយ្យ ក៏​ឲ្យ​ទៅ​វា​រឿង​របស់​គាត់»

    លោក ឡោ ចាន់ អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក ប្រចាំ​ខេត្ត​ព្រះវិហារ ឲ្យ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ​ឃើញ​ថា ក្រោយ​ពី​លោក ប៉ែន លឹម ទទួល​ដី​សម្បទាន​សង្គម​កិច្ច​ពី​រដ្ឋាភិបាល​ទំហំ ៥៥៦​ហិកតារ​ហើយ លោក ប៉ែន លឹម មិន​បាន​ធ្វើ​តាម​គោលការណ៍​នៃ​ការ​ស្នើសុំ​របស់​លោក​ទុក​សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​មាន​ការ​ខ្វះ​ខាត​ទេ។ លោក​បន្ត​ថា លោក ប៉ែន លឹម បាន​យក​ដី​សម្បទាន​ទាំង​នោះ ទៅ​ចាត់​ចែង​ពិត​មែន តែ​ទៅ​ចាត់​ចែង​លក់​ទៅ​ឈ្មួញ លុះ​ឈ្មួញ​ទាំង​នោះ​មិន​នៅ លោក ប៉ែន លឹម បាន​យក​ដី​ដដែល​នោះ​ទៅ​លក់​ឲ្យ​អ្នក​ផ្សេង​ទៀត រហូត​ធ្វើ​ឲ្យ​ដី​មួយ​ប្លង់​មាន​ដល់ ៥​ទៅ ៦ម្ចាស់​ក៏​មាន៕ ប្រ​ភពពី CCKNEWS

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ   អាន571ដង កូនប្រសារមេឃុំចំណាយលុយតែ១រយដុល្លារក្នុងការចាប់រំលោភកូនក្រមុំអ្នកភូមិ   អាន1372ដង រដ្ឋបាលព្រៃឈើស្រុកអង្គស្នួលរងការចោទប្រកាន់ថា ដាក់កុងត្រូលជជុះគ្មានរនាំងបាំង   អាន695ដង ចាប់រថយន្តដឹកឈើក្រញូងនិងមនុស្ស២នាក់តាំងពីព្រឹក ដល់ម៉ោង៤ល្ងាចទើបរាយការជូនព្រះរាជអាជ្ញ?...    អាន595ដង លោក គឹម ប៊ុណ្ណា ប្រមូលលុយពីការដឹកជញ្ជូនលើសទម្ងន់ថ្នាក់លើ​ធ្វើ​មិន​ដឹង   អាន703ដង បង្រ្កាបករណីជួញដូរផ្លូវភេទតាមសណ្ឋាគារឃាត់ខ្លួនបានស្រីៗ៦នាក់    អាន668ដង ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន574ដង មេបញ្ជា​ការ​អាវុធ​ហត្ថ​រាជធានី​​ភ្នំពេញ​ត្រូវ​ដក​ហូត​តំណែង   អាន611ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនម?...    អាន3429ដង លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន3094ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
    សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
    ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោកស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
    ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
    មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
    គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាងមនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
    ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុងដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
    បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាបត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
    បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
    លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃមាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2930នាក់
    ម្សិលមិញ    3596នាក់
    សប្ដាហ៍នេះ    35787នាក់
    ខែនេះ    107974នាក់
    ឆ្នាំនេះ   1532252នាក់
    សរុប   32198498នាក់
    ថ្ងៃទី 21 ខែ 04 ឆ្នាំ 2019 ម៉ោង 17:11