ព័ត៌មានក្ដៅ

    មាសសុខរតនៈ បដិសេធរឿង​ មាស​សុសោភា ទៅ​កាណាដា

    ដោយៈ ជខ ថ្ងៃទី 12 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 06:36 នាទី ចំនួនអានៈ 1787

    មាស សុខសោភា ជាអ្នកចម្រៀង ល្បីឈ្មោះ ដែលបទចម្រៀង របស់នាង កន្លងមកតែង ផ្តល់ពិន្ទុ ១០០ ទៅឱ្យបុរស មានទាំង ពិន្ទុស្រឡាញ់ និង ពិន្ទុក្បត់ នោះ ឥឡូវនេះនាង កំពុងតែ ទទួលបាន ការគាំទ្រ ជាច្រើនក្នុង ពេលដែល នាងសម្តែងនៅ សហរដ្ឋ អាមេរិក ។ ជា មួយនឹង ភាពជោគជ័យ នេះដែរ ក៏មាន ព័ត៌មានថា បន្ទាប់ពីសម្តែង នៅអាមេរិកចប់ នាងនឹងបន្ត ដំណើរទៅកាន់ ប្រទេសកាណាដា ដែលនៅជាប់គ្នា ដើម្បីស្កាត់ ជួបម្ចាស់ស្នេហ៍ របស់នាងនៅ ទីនោះ មួយរយៈទៀត ទើបត្រឡប់ មកស្រុក ខ្មែរវិញ ។

    ចាប់តាំងពី ចុងឆ្នាំ ២០១២ មក អ្នកចម្រៀង មាស សុខសោភា បានចេញទៅ សម្តែងនៅក្រៅ ប្រទេស បន្តបន្ទាប់គ្នា ដោយកាលពី អំឡុង ខែកក្កដា នាងបាន ទៅច្រៀងនៅ ប្រទេស អូស្ត្រាលី ហើយឥឡូវនេះ នាងក៏កំពុង តែច្រៀងនៅ សហរដ្ឋ អាមេរិក ទៀត ។ ដោយ ឡែក ការសម្តែង នៅក្នុងទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ គឺគេបានឃើញ អ្នកចម្រៀង មាស សុខសោភា ទទួលបានការ គាំទ្រ យ៉ាងច្រើន ជាពិសេស ពីបងប្អូនខ្មែរ ដែលរស់នៅក្នុង ទីក្រុងនោះ តែម្តង ។

    ទន្ទឹមនឹងការ ទទួលបានការ គាំទ្រនៅលើ ទឹកដី អាមេរិក ហើយនោះ ក៏មានព័ត៌មាន ចចាមអារ៉ាម ផងដែរថា បន្ទាប់ពីច្រៀង នៅអាមេរិក ចប់តាមគម្រោង រយៈពេល បីខែហើយនោះ មាស សុខសោភា នឹងឆ្លងទៅលេង ប្រទេសកាណា ដាបន្ត មួយរយៈ ទៀត ជាទីដែល ប្រុសស្នេហ៍ របស់នាង កំពុងតែរង់ចាំ និង រស់នៅទីនោះ ស្រាប់ហើយ ក្រោយមកទើប ត្រឡប់មក ស្រុកខ្មែរវិញ ។

    ទាក់ទងទៅ នឹងព័ត៌មាន ខាងលើនេះ ត្រូវបានលោក មាស សុខរតនៈ ដែល ជាបងប្រុស ហើយនិងជា អ្នកនាំពាក្យ របស់នាង បញ្ជាក់ថា “អាភា អត់មាន គម្រោងទៅ កាណាដាទេ …! ព្រោះ អាភា ទៅធ្វើការងារ មិនមែន ទៅជួប គូដណ្តឹងទេ ”។

    ចំពោះការ សម្តែងវិញ ការគាំទ្រអ្នក ចម្រៀង ល្បីឈ្មោះ រូបនេះ សម្រាប់អ្នក រស់នៅក្រៅ ប្រទេស គឺដោយសារតែ នាងជា អ្នកចម្រៀង មួយរូបដែល អាចច្រៀងបទ ចម្រៀង ស្ទើរតែគ្រប់ ប្រភេទតែម្តង ទាំងបទ ពីដើមៗ និង បទសម័យ បច្ចុប្បន្ន ហើយអ្វី ដែល អ្នកនៅ ក្រៅ ប្រទេសកាន់ តែចូលចិត្តស្តាប់ និង រាំលេង កម្សាន្តនោះ ជាប្រភេទបទ ប្រជាប្រិយ និង ប្រពៃណីខ្មែរ ដែល បទទាំងអស់នេះ មាស សុខសោភា ច្រៀងបាន ពីរោះបំផុត ដោយធ្វើឱ្យ ផលិតកម្ម ក្រៅប្រទេស តែងតែតម្រូ វឱ្យនាងច្រៀង បទទាំងនេះ ថែមទៀតផង ។

    ក្នុងអំឡុងពេល ដែលកំពុងតែ ស្នាក់នៅ និង សម្តែងនៅឯ សហរដ្ឋ អាមេរិកនោះ ក្នុងខែតុលានេះ បទចម្រៀងរបស់ មាស សុខសោភា នៅស្រុកខ្មែរ ឯណេះវិញ ក៏បានចេញ លក់ដែរ គឺ អាល់ប៊ុមថ្មី នៅក្នុង ផលិតកម្ម ថោន ដែលមាន ឈ្មោះថា “សង្សារ និស្សិត” ហើយ បទដែលទទួល បានការចាប់ អារម្មណ៍ខ្លាំង នៅក្នុង អាល់ប៊ុមនេះ គឺបទដែលមាន ចំណងជើងថា “ខ្មាសគេ ប៉ុនណាបើ បងបែកអូន” ដែលបានដាក់ លក់ កាលពីថ្ងៃទី ១ ខែតុលា ។ គេសង្ឃឹម ផងដែរថា អាល់ប៊ុមថ្មីនេះ នឹង កាន់តែល្បី ថែមទៀត នៅពេល ដែលម្ចាស់បទ នេះបង្ហាញមុខ ជាមួយការ ច្រៀងផ្ទាល់ ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកជួញដូរ ចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធា?...    អាន517ដង យកកូនទាហ៊ានអោយទៅយាមក្រុមហ៊ុនឯកជន ហើយធ្វើទារុណកម្មដូចសត្វធាតុ   អាន19833ដង លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួល?...    អាន765ដង ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប   អាន4325ដង បារ៉ាក់អូបាម៉ា ប្រាប់​​កម្ពុជា​​ឲ្យ​​ធ្វើកំណែទម្រង់​   អាន1004ដង បរិយាយថ្ងៃនេះ៖ លោកស៊ូភិរិន្ទ មើលមិនឃើញបទល្មើសនេសាទ   អាន1441ដង សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង   អាន608ដង គជប មិន​អនុញ្ញាតឲ្យ​លោក​សមរង្ស៊ី ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទេ   អាន1144ដង ព្រោះ​តែបណ្តាំ​ម៉ែ បែ​ជាមិន​ហ៊ាន​រួម​ភេទ   អាន2066ដង លោក កែវកុសល់ ហៅប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំ តែថ្នាក់លើធ្វើមិនដឹង   អាន709ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
    ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែនកម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
    សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
    កង្វល់១០ប្រការរបស់មនុស្សលោក1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
    ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
    ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
    រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្តរទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
    លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹងក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
    លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀងក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
    ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      418នាក់
    ម្សិលមិញ    12953នាក់
    សប្ដាហ៍នេះ    74412នាក់
    ខែនេះ    264791នាក់
    ឆ្នាំនេះ   2916235នាក់
    សរុប   33582481នាក់
    ថ្ងៃទី 20 ខែ 07 ឆ្នាំ 2019 ម៉ោង 02:24