សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន

ដោយៈ ចរិយា កម្ពុជា ថ្ងៃទី 12 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:08 នាទី ចំនួនអានៈ 1562

វា​គឺជា​ទម្លាប់​ទៅ​ហើយ​ដែល​សេវាកម្ម​ដឹក​ជ​ញ្ជូ​នៅ​ប្រទេស​កម្ពុជា​តម្លើង​ថ្លៃ​ក្នុង​ឱកាស​ពិធីបុណ្យ​ជាតិ​ម្តងៗ​ដូច​ជា​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ និង​ពិធីបុណ្យ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​នេះ​ជាដើម​។​មូលហេតុ​ដោយសារ​តែ​អ្នក​ធ្វើ​ដំណើរ​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ​កាន់តែ​ច្រើន​សម្រុក​ចេញ​ទៅ​ស្រុក​កំណើត​និង​យានជំនិះ​មិន​មាន​គ្រប់គ្រាន់​។​

​នៅ​តាម​ចំណតរថយន្ត​ក្រុង​និង​ចំណតរថយន្ត​តាក់ស៊ី​ក្នុង​រាជធានី​ភ្នំពេញ​ អ្នកដំណើរ​បាន​កកស្ទះ​រង់ចាំ​ទិញ​សំបុត្រ​និង​ឡើង​ជិះ​រថយន្ត​យ៉ាង​ប្រញាប់ប្រញាល់​ខណៈ​ដែល​កម្មករ​ បុគ្គល​នៃ​បណ្តា​ក្រុមហ៊ុន​ និង​មន្ត្រីរាជការ​មួយ​ចំនួន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ហើយ​ពួក​គេ​នឹង​ត្រូវ​ត្រឡប់​ទៅ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំ​នៅ​ស្រុក​កំណើត​ជាមួយ​គ្រួសារ​។​

​លោក​ ច័ន្ទ​ សុ​ផា​ន់​ណា​ ប្រធាន​ក្រុមហ៊ុន​សូ​រិ​យា​ដឹក​ជញ្ជូន​អ្នកដំណើរ​ តាម​រថយន្តក្រុង​ បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​របស់​លោក​បាន​តម្លើង​ថ្លៃ​ពី​២៥​ ០០០​ន់​រៀល​ទៅ​ ២៨០០០​រៀល​សម្រាប់​កំណាត់​ផ្លូវ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្តបាត់ដំបង​។​

​ម្ចាស់​ក្រុមហ៊ុន​ដដែល​បញ្ជាក់​ថា​តម្លៃ​នេះ​អាច​នឹង​ឡើង​បន្ថែម​បន្តិចទៀត​ក​ក្នុងអំឡុងពេល​ពិធីបុណ្យ​ជាតិ​នេះ​។​
​លោក​ ច័ន្ទ​ សុ​ផា​ន់​ណា​ ពន្យល់​ថា​ការ​តម្លើង​ថ្លៃ​ដោយសារ​ប្រេងឥន្ធនៈ​ ឡើងថ្លៃ​ ការ​ត្រឡប់​មក​វិញ​គ្មាន​អ្នក​ជិះ​ច្រើន​ និង​ការ​ផ្តល់​ប្រាក់​បន្ថែម​ទ្វេ​ដង​សម្រាប់​បុគ្គលិក​របស់​ខ្លួន​ ដែល​បម្រើ​ការងារ​នៅ​ថ្ងៃ​បុណ្យ​។​

​របាយការណ៍​ពី​ក្រុមហ៊ុន​នានា​បាន​ឲ្យ​ដឹង​ថា​ អ្នកដំណើរ​ពី​ខេត្តពោធិ៍សាត់​មក​ក្រុងភ្នំពេញ​ត្រូវ​ចំណាយ​លុយ​ថ្លៃ​ជាង​មុន​ចំនួន​២០០០​ រៀល​ ៨០០០​ រៀល​ឬ​១២០០០​រៀល​។​

​ជាក់ស្តែង​ដូច​ជា​តម្លៃ​សំបុត្រ​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ​កា​ពី​តូ​ល​ បាន​ឡើង​ពី​១៨០០០​រៀល​ដល់​៣២០០០​រៀល​។​
​ប៉ុន្តែ​តម្លៃ​សំបុត្រ​ឡើងថ្លៃ​កាន់តែ​អាក្រក់​សម្រាប់​ការ​ធ្វើ​ដំណើរ​ពី​ក្រុង​ប៉ោយ​ប៉ែ​ត​មក​រាជធានី​ភ្នំពេញ​គឺ​កើនឡើង​ពី​៣៥០០​រៀល​ទៅ​៦០​ ០០០​ឬ​៧០​ ០០០​រៀល​។​ ក្រុង​ជាប់​ព្រំដែន​ថៃ​នេះ​សំបូរ​ទៅ​ដោយ​ពលករ​ចំណាកស្រុក​។​ ក៏​ប៉ុន្តែ​អ​ជ្ញា​ធរ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ធ្វើ​អន្តរា​គម​និង​ធ្វើ​ឲ្យ​តម្លៃ​សំបុត្រ​ធ្លាក់​មក​ដូច​ដើម​វិញ​។​

​ដោយឡែក​សាលា​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ និង​ម្ចាស់​រថយន្ត​ ដែល​ប្រកប​អាជីវកម្ម​ដឹក​ជញ្ជូន​អ្នកដំណើ​ ទាំងអស់​កុំ​ឲ្យ​ដំឡើង​ថ្លៃ​ធ្វើ​ដំណើរ​ក៏​ប៉ុន្តែ​សេចក្ដី​អំពាវនាវ​នោះ​មិន​បាន​ផ្តល់​ផល​វិជ្ជមាន​ទេ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្មវិធីកាត់ខ្សែបូ សម្ភោតផ្លូវមួយខ្សែនៅ វត្តឧត្តម សាមគ្គីត្រពាំងក្រសាំង   អាន1688ដង ជនអគតិដាក់គ្រឿងបំផ្ទុះបំផ្លាញស្ពានអូគីតាមបណ្តោយផ្លូវជាតិលេខ៤    អាន1519ដង ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន1655ដង ព្រះករុណាព្រះ​បាទសម្តេចព្រះ​នរោត្តម​សី​ហនុ​បាន​សោយទី​វង្គត​នៅ​ទីក្រុង​ប៉េកាំង   អាន1448ដង ត្រកូល​​ប្រាក់​ចាប់ផ្តើមធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​អាងខ្នង ​លោក ​ស...    អាន1730ដង កក្រើកឡើងវិញហើយមេឈ្មួញបំផ្លាញព្រៃឈើដ៏ល្បី ឈ្មោះ ហូវ ជីវ៉ៃ ប្រចាំទិសឦសាន   អាន1782ដង ឧត្តម​សេនីយ៏យោធា ​​​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ​​ត្រូវ​បាន​​ដោះលែង​   អាន1355ដង តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​បុរីកីឡា​ឲ្យ​មាន​សេរីភាព   អាន1320ដង កម្លាំងចំរុះចុះនែនាំ និងបញ្ឈប់ហាងអ៊ីនធឺណិតបើកអោយក្មេងៗលេងហ្គេម   អាន1460ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន1373ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8035នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    35888នាក់
ខែនេះ    345056នាក់
ឆ្នាំនេះ   2355595នាក់
សរុប   51715521នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 13:41