ព័ត៌មានក្ដៅ

    បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន

    ដោយៈ ផ្លុង-រ៉េត កម្ពុជា ថ្ងៃទី 13 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:00 នាទី ចំនួនអានៈ 615

    ជា​រៀង​រាល់​រដូវ​បុណ្យ​ទាន​​ធំ​​តូច​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា គេ​សង្កេត​ឃើញថា ក្រុម​ហ៊ុន​រថ​យន្ត​ក្រុង​ និង​​រថ​យន្ត​តាក់​ស៊ីទាំង​តូច​ ទាំង​ធំ​តែង​តែ​ធ្វើ​ការ​តំឡើង​ថ្លៃទ្វេរ​គុណ បើ​ទោះ​ជា​សាលា​​ក្រុង​រាជ​ធានី​ភ្នំ​ពេញ ខំ​ចេញ​សេចក្តី​ប្រ​កាស​ក្តែង​ៗ​មិន​អោយ​ឡើង​ថ្លៃ​ក៏ដោយ ក៏​ក្រុម​ហ៊ុន​អស់​ទាំង​នេះ​ហាក់​ធ្វើ​មិនដឹង​មិន​​លឺ ហើយ​ថែម​ទាំង​ផ្គើន​ឌឺ​ទៀត​ផង។

    បើ​តាម​ការ​សាក​សួរ​ទៅ​អ្នក​ធ្វើ​ដំ​ណើរ​យៈ​ពេល​មុន​​ថ្ងៃ​បុណ្យ​ភ្ជុ​បិណ្ឌ​ធំ​នេះ បាន​អោយ​ដឹង​ថា ក្រុម​ហ៊ុន​រថ​យន្ត​ក្រុង​មួយ​ចំ​នួន​កំ​ពុង​តែ​តំ​ឡើង​ថ្លៃ​លើស​ពី​តំ​លៃ​ធម្មតា​ពីរ​ទៅបីដង ដែល​ជា​ហេតុ​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​អ្នក​ធ្វើ​ដំ​ណើរ​ទៅ​លេង​ស្រុក​កំណើត​មាន​ការ​លំ​បាន ជួប​ប្រ​ទះការ​ខ្វះ​ខាត​ថវិការ​ក្នុង​ការ​ធ្វើ​ដំ​ណើរ។

    នេះ​វា​ជា​ប្រ​ពៃណីយ៍ទំ​នៀម​ទំ​លាប់​ដ៏អាក្រក់​របស់​ក្រុម​ហ៊ុន​ទាំង​នេះ ដែល​តែង​តែ​​ឆ្លៀត​ឱកាស​កេង​ចំ​ណេញ​លើ​អតិថិ​ជន​របស់​ខ្លួន ពេល​មាន​រវល់​ ព្រោះ​គេ​ដឹង​ថា អ្នក​ធ្វើ​ដំ​ណើរ​ត្រូវ​តែ​ជិះ​រថ​យន្ត​របស់​គេ​ដោយ​ខាន​មិន​បាន។ បើ​អ្នក​ធ្វើ​ដំ​ណើរ​ណា​តវា​ចង់​បាន​តំ​លៃ​ថោក នោះ​ពិត​ជា​គ្មាន​សំ​ណាង​បាន​ជិះ​រថ​យន្ត​ទេ មាន​តែ​អង្កុយ​រង​ចាំ​ដល់​រួច​បុណ្យ​កន្លះ​ខែ​ក្រោយ​តែ​ប៉ុណ្ណោះ។​

    អ្នក​ថាចេះ​តែ​ថា អ្នក​ធ្វើ​ចេះ​តែ​ធ្វើ អ្នក​កោ​កាប់​តំ​លៃកប់​ពពក នៅ​តែ​ទទួល​បាន​លុយ​ច្រើន​តែ​រហូត​ គ្មាន​ឃើញ ថ្នាក់​ដឹក​នាំ​ ឬ​ស្ថាប័ន​ពាក់​ព័ន្ធ​ណាមួយ ចេញ​មុខ​ទប់​ស្កាត់ ឬបង្ក្រាប បញ្ឈប់​ ក្រុម​ហ៊ុន​ទាំង​នោះ​ដើ​ម្បី​​ជា​គំ​រូ​ដល់​អ្នក​ដទៃ​កុំ​អោយ​យក​តំ​រាប់​តាម​នោះ​ទេ។ ​

    ករណី​ក្រុម​ហ៊ុន​រថ​យន្ត​តំ​ឡើង​ថ្លៃ​កប់​ពពក​ជា​រៀង​រាល់​ឆ្នាំ​នេះ បាន​ធ្វើ​អោយពលរដ្ឋ​អ្នក​ធ្វើ​ដំ​ណើរ​មាន​ការ​សង្ស័យ​ថា​ សមត្ថកិច្ច ស្ថាប័ន​ពាក់​ព័ន្ធ ឬ​ថ្នាក់​ដឹង​នាំ​មួយ​ចំ​នួន​ អាច​ទទួបាន​លាភ​សក្ការៈពី​ក្រោយ​ខ្នង​ ទើ​ប​បានជា​ការ​ប្រ​កាស​ផ្សព្វ​ផ្សាយ​របស់​សាលាក្រុង​រាជ​ធានី​ភ្នំ​ពេញ ហាក់​គ្មាន​ប្រសិទ្ធិ​ភាព​អី​បន្តិច​ទាល់​តែ​សោះ។​

    បើ​ថ្នាក់​ដឹង​នាំ​ និង​ស្ថាប័ន​ពាក់​ព័ន្ធផ្សេងៗ មិន​បញ្ឈប់​ក្រុម​ហ៊ុន​ណា​មួយ​ជា​គំ​រូ​ដល់​ក្រុម​ហ៊ុន​ដទៃ​ដូច​ពាក្យ​ស្លោ​ក​មួយ​ពោល​ថា ”អា ក​មាន់​បំ​ភ័យស្វា“ ទេ​នោះ​ វប្បធម៌គាប​សង្កត់​​អ្នក​ធ្វើ​ដំ​ណើរ​ នូវ​រដូវ​បុណ្យ​ទាន​ច្បាស់​ជា​នៅ​តែ​បន្ត​តែ​រហូត គ្មាន​ទី​បញ្ចប់​នោះ​ទេ ហើយសាលា​ក្រុង​បាន​តែ​ហៃ​អើ​ហៃ​អើដូច​អាជ័យ​ធ្លាក់​ទឹក​តែ​ប៉ុណ្ណោះ។

    ពល​រដ្ឋ​អ្នកធ្វើ​ដំ​ណើរ​តាម​រថ​យន្ត​ក្រុង​ រថ​យន្ត​តាក់​ស៊ី​ពួកគាត់​គ្រាន់​តែ​សង្ឃឹមថា ថ្នាក់​ដឹក​នាំ​និង​ធ្វើ​ការ​ទប់​ស្កាត់​ រាល់​ការ​ឡើង​ថ្លៃ​របស់​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​អ្នក​ធ្វើ​ដំ​ណើរ​ពេល​​រដូវ​បុណ្យ​ទាន​អោយ​មាន​ប្រ​សិទ្ធិភាព៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន3093ដង ស្រះចិញ្ចឹមត្រីឆ្តោរបស់ជនជាតិវៀតណាម១កន្លែងត្រូវបានកំលាំងសមត្ថកិច្ចបង្កាប   អាន823ដង បែកធ្លាយមេសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ត្រូវថ្នាក់លើព្រមានដកក្បាលចោលបើក្នុងមួយសប?...    អាន389ដង អង្គភាពប្រឆាំងអំពើពុករលួយ និង​តុលាការ គួរស៊ើបអង្កេតបន្ថែមរកអ្នកដែលទទួលផលជាមួយលោក រឹមស?...    អាន1068ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1141ដង សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការ?...    អាន9319ដង លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២?...    អាន2000ដង ​ក្រសួង​ធនធាន​ទឹកជូនដំណឹងពី​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ   អាន465ដង ស្មៀនសង្កាត់ម្នាក់តែងតែជំរិតទាលុយពីរាស្រ្តក្រីក្រ    អាន661ដង ក្រសូងពត៌មានព្រមានដល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង   អាន876ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនមាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
    សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
    វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
    លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
    តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារសមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
    លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
    នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
    មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងមន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
    គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀងនៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
    ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      202នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    53842នាក់
    ខែនេះ    220920នាក់
    ឆ្នាំនេះ   3296411នាក់
    សរុប   33962657នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 00:50