ព័ត៌មានក្ដៅ

    លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង

    ដោយៈ ផ្លុង-រ៉េត ខេត្តកំពង់ចាម ថ្ងៃទី 14 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 02:57 នាទី ចំនួនអានៈ 2165

    ប្រភព​ព័ត៌​មាន​ពី​មន្រ្តី​នគរ​បាល​ ជាន់​ខ្ពស់​ នៃ​ក្រ​សួង​មហា​ផ្ទៃ ​បាន​ឲ្យ​ដឹង​ថា​ លោក​ ឌឿន​ សុវណ្ណ​ ដែល​មាន​ឋា​រនន្តរ​ស័ក្តិ​ ថ្នាក់​ឧត្តម​សេ​នី​យ៍​ពាក់​ផ្កាយ​៣ និង​ជា​ទី​ប្រឹក្សា​ក្រ​សួង​មហា​ផ្ទៃ​ ត្រូវ​ បាន​កម្លាំង​សមត្ថកិច្ច​ នាំ​ខ្លួន​ទៅ​សួរ​នាំ​នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី១៣​ ខែ​តុលា​ ឆ្នាំ​២០១២​នេះ ​បន្ទាប់​ពី​ដក​ ហូត​តំណែង។​

    សមេ្តច​តេ​ជោ​ ហ៊ុន ​សែន​ នា​យក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ពី​ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំ​ពង់​ចាម​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​តុ​លា ​បាន​បញ្ជា​ឲ្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ និង​ក្រ​សួង​ដែន​ដី​​ ចាត់​វិ​ធាន​ការ​ តាម​ផ្លូវ​ច្បាប់​លើ​លោក​ ឌឿន​ សុវណ្ណ​ និង​ដក​ហូត​តួ​នាទី​ចេញ​ពី​ក្រប​ខណ្ឌ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ ជាតិ។​

    ក្នុង​ពេល​​អញ្ជើញ​​ជា​​អ​ធិ​ប​តី​ភាព​​ចែក​​ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​ធ្លី ​ជូន​​ប្រ​ជា​ពល​រដ្ឋ​​នៅ​​ខេត្ត​​កំ​ពង់​​ចាម​ នា​​ព្រឹក​​ថ្ងៃ​ទី​​១៣​​តុលា​​​ សម្តេច​តេ​​ជោ​ ហ៊ុន​ សែន​ នា​យក​រដ្ឋ​មន្ត្រី​ បាន​ប្រ​កាស​​ពី​ការ​​សម្រេច​​ដក​តំ​ណែង​​ និង​​បណ្តេញ​​ចេញ​ពី​​តួ​នា​ទី​ លោក​ ​ឌឿ​ន​ សុវណ្ណ​ ឋាន​ន្តរ​ស័ក្តិ​​ ​ឧ​ត្ត​ម​សេនីយ៍​​ផ្កាយ​​បី ជា​ទី​ប្រឹក្សា​​ក្រសួង​មហាផ្ទៃ ​ដោយ​សារ​​មាន​ទំនាស់​​គំ​រាម​​កំ​ហែង​​ជា​មួយ​​អា​ជ្ញា​ធរ​ និង​​ក្រុម​យុវជន​​ស្ម័គ្រ​ចិត្ត​​សម្តេច​​តេ​​ជោ​​ហ៊ុន សែន​ ដែល​​បាន​ចុះ​​វាស់វែង​​ដីធ្លី​ ​ជូន​​ប្រជាពល​រដ្ឋ​ នៅ​​ខេត្ត​ពោធិ៍​សាត់​។​

    ការដកតំណែង​របស់​លោក ​ឌឿ​ន សុវណ្ណ បន្ទាប់ពី​លោក​ផ្កាយ​បី​រូបនេះ បាន​គំរាម​កំហែងអាជ្ញាធរ មន្ត្រី​សុ​វិ​យោ​ដី និង​ក្រុមយុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ ហ៊ុន សែន ថាបើ​មិន​វាស់វែង​ដី​ប្រជាពលរដ្ឋ​ចំនួន ៩ គ្រួសារ​ នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បន្ទាប់ពី​មានការ​គំរាមកំហែង​បែបនេះ ​រួចមក ​ក្រុមយុវជន​ស្ម័គ្រចិត្ត បានធ្វើ​សំណើ​ឡើង​មក​សម្តេច ​ហ៊ុន សែន​។​

    សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ដោយ​ដាក់បទបញ្ជា​ផ្ទាល់មាត់ សូម​ឲ្យ​លោក​ទេសរដ្ឋមន្ត្រី​ អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង​ដែនដី​ នគរូបនីយកម្ម និង​សំណង់ ដាក់ពាក្យ​បណ្តឹង​ទៅ​តុ​លា​ការ​ ថែម​ទៀត ពាក់​ព័ន្ធ​នឹង​លោក ​ឌឿ​ន សុវណ្ណ។ សម្តេច​តេ​ជោ​ ហ៊ុន សែន មានប្រសាសន៍​ធ្ងន់ៗ​ថា “​ ឌឿ​ន សុវណ្ណ អា​ថ្លើមពាសមេឃ អា​ថ្លើម​ដុះ​មមីស ​”​ ។​

    នៅ​ព្រឹក​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០១២ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុងពិធីចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី ​ស្របច្បាប់ ​ជូន​ប្រជាពលរដ្ឋ ​នៅ​ភូមិ​ព្រៃ​បាក់ ឃុំ​ព្រៃ​បាក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន ​១.០៥៧ ​គ្រួសារ​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន623ដង គណបក្សហ្វ៊ុនស៊ិនប៉ិច ប្តឹងរណឫទ្ធិលួចឧទ្ធម្ភាគចក្រលក់   អាន894ដង តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិប?...    អាន1745ដង លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន498ដង គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ   អាន3453ដង រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន1069ដង អាជ្ញាធរក្រុងតម្រូវឲ្យប្រជាពលរដ្ឋលក់ដូរនៅជាប់របងមន្ទីរពេទ្យបង្អែកប្ដូទីតាំង   អាន486ដង មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ   អាន611ដង ស្ត្រី​ខ្មែរ​នៅ​ថៃ​ ត្រូវ​គេ​​រំលោភ​រហូត​ដល់​មាន​ផ្ទៃពោះ​ និង​បាក់​ស្បាត   អាន2370ដង ជនអគតិដាក់គ្រឿងបំផ្ទុះបំផ្លាញស្ពានអូគីតាមបណ្តោយផ្លូវជាតិលេខ៤    អាន645ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែងប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
    ចម្រៀងបទ ជួយថែព្រៃឈើខ្មែរPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជនប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
    សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផងច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
    វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធីវីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
    គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេចរឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
    ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
    បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹងមានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
    ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
    យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាបយីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      42137នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    181388នាក់
    ខែនេះ    368158នាក់
    ឆ្នាំនេះ   1966394នាក់
    សរុប   32632640នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 07:49