ព័ត៌មានក្ដៅ

    ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (

    ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 14 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 05:11 នាទី ចំនួនអានៈ 1419

    ខារាអូខេពី​រ៉ាមីតដ៏ធំមួយស្ថិត​ក្នុង​ភូមិ​ចុង​កៅ​ស៊ូ សង្កាត់​ស្លក្រាម ក្រុង​-ខេត្ត​សៀមរាប លើ​ដង​ផ្លូវ​ជាតិ​លេខ​៦ ត្រូវ​បាន​ភ្លើង​ឆេះ​ កាល​ពី​វេលា​ម៉ោង​ជាង​៧យប់ ​ថ្ងៃទី១៣ ខែ​តុលាឆ្នាំ​២០១២នេះ​ ហើយ​ម្ចាស់​ខារាអូខេ​ បាន​បិតទ្វារ​របង​ហាម​មិន​អោយ​អ្នក​កាសែត​ចូល​ថត​រូប និង​មិន​អនុញ្ញាតអោយ​សាច់​ញាតិ​ចូល​ទៅ​ទទួល​កូន​ចៅ​បង​ប្អូន​ដែល​ធ្វើ​ការ​នៅ​ទីនោះ​ថែម​ទៀត​ផង​។

    បើ​តាម​ប្រ​ភព​ព័ត៌​មានពី​អ្នក​អង្គុយ​ហូប​បាន​នៅ​មុខ​ខារាអូខេ ពី​រ៉ាមីត​ នេះ​កាល​ពី​ល្ងាច​មិញ​ បាន​អោយ​ដឹង​ថា​ ដំ​បូង​ពួក​គេ​ឃើញ រថ​យន្ត​បន្លត់​អគ្គី​ភ័យ​របស់​ខេត្តប្រ​ហែល​៥​គ្រឿង​ ​បើក​ចូល​ទៅ​ខាង​ក្នុង​របង​ខា​រា​អូ​ខេ​នេះ ទើប​បណ្តាល​អោយ​មាន​ការ​សង្ស័យ​ថា ប្រ​ហែល​មាន​ភ្លើង​ឆេះ។ ប្រ​ភព​បន្តថា គេ​បាន​ទៅ​ឈរ​មើល​ស្រាប់​តែ​ឃើញ​មាន​ផ្សែងហុយខ្មួល​ខ្មាញ​យ៉ាង​ខ្លាំង ចេញ​មក​ក្រៅ​ ទើ​ប​បណ្តាល​អោយ​ផ្អើល​អ្នក​ជិត​ខាង​ អ្នក​ធ្វើ​ដំណើរ​ មក​ចោម​រោម​ឈរ​មើល​ រហូត​ដឹង​ដល់​អ្នក​កាសែ​ត​រាប់​រយ​នាក់ មក​សុំ​ចូល​ថត​រូប​តែ​ ត្រូវ​បាន​ម្ចាស់​ខារាអូខេ បញ្ជា​អោយ​បិត​ទ្វារ និង​ដាក់​កម្លាំង​សមត្ថកិច្ចរាប់​សិប​នាក់ ​មិន​អោយ​អ្នក​កាសែត​ចូលថត​រូប​ទេ។ ប្រភពបន្តទៀតថា ប្រ​ជា​ពល​រដ្ឋ​ ដែល​មាន​កូន​ចៅ សាច់​ញាតិ នៅ​ធ្វើ​ការ​ក្នុង​ខារាអូខេ​នេះ នាំ​គ្នា​ភ័យពេល​លឺ​ថា ខារាអូខេឆេះ ​ហើយ​សុំចូល​រក​សាច់​ញាតិ តែ​ត្រូវ​បាន​គេ​ហាម​មិន​អោយ​ចូល។ មិន​តែ​ប៉ុណ្ណោះបុគ្គលិក​ដែល​ធ្វើ​ការ​នៅ​ទី​នោះ​ ត្រូវ​បាន​ថៅ​កែ​ខារាអូខេ ពីរ៉ាមីត បញ្ជា​អោយ​បិត​ទូរ​ស័ព្ទដៃ​អស់​គ្រប់គ្នា ដែល​ជា​ហេតុ​ធ្វើ​អោយ​​សាច់​ញាតិ​មិន​អាចទំ​នាក់​នង​បានទេ​​ ព្រោះ​ទូរ​ស័ព្ទ​ពួកគេ​សុទ្ធ​តែ​នៅ​ក្រៅ​តំ​បន់​សេវាទាំង​អស់។ ប្រ​ភព​បន្ថែម​ថា កន្លង​មក​ខារាអូខេ​នេះ ធ្លាប់​មាន​ការ​ឈ្លោះ​បាញ់​បោះ​ជា​ញឹក​ញាប់ តែ​គេ​ព្យាយាម​បិត​បាំង​បាន​ល្អ​ ដោយ​គ្មាន​ការ​រំ​ខាង​ពី​សមត្ថ​កិច្ច​ខេត្ត​សៀម​រាប​ទេ ព្រោះ​អ្នក​បាញ់​បោះ​សុទ្ធ​តែ​ជា​កូន​អ្នក​មាន​ ឬ​អ្នក​ធំ​ អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ជា​ដើម។ល។

    ករណី​ភ្លើង​ឆេះ​ខារាអូខេ ពីរ៉ាមីត នេះ​បណ្តាល​អោយ​មជ្ឈដ្ឋាន​ប្រ​ជា​ពលរដ្ឋ​មាន​ការ​សង្ស័យ​ថា អាច​មាន​មនុស្ស​ស្លាប់​ ឬ​របូសធ្ងន់​ក៏ថា​បាន ហើយ​ការ​ឆេះ​នេះ​ក៏មិន​ទាន់​ដឹង​ពី​មូល​ហេតុពិត​ប្រាកដនោះ​ទេ ព្រោះ​គេ​ហាម​អ្នក​កាសែត​មិន​អោយ​ចូល​យក​ព័ត៌​មាន ដែល​វា​ជា​រឿង​អាថ៌កំ​បាំង​បំ​ផុត​ គ្មាន​នរណា​បាន​ដឹង​ទាល់​តែ​សោះ​។

    យើង​ពុំ​ទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ ម្ចាស់​ខារាអូខេ ឬមេការ​បាន​ទេ​ នៅ​ព្រឹក​ថ្ងៃទី​១៤នេះ។

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន627ដង ឈ្មួញនាំចូល ជ្រូក និងមាន់ តាមច្រករបៀង ឃុំអូរបីជាន់ គ្មានសមត្ថកិច្ចជំនាញ ទប់ស្កាត់ និងបង្?...    អាន941ដង ការលើកលែងទោស​លោកសមរង្ស៊ី ​អាច​និយាយ​គ្នា​បាននៅ​ក្រោយ​ការ​កាន់​មរណទុក្ខ​សម្តេចឪ   អាន674ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹង​ អំពីរបៀបបង្កាទឹកជំនន់ឆ្នាំន...    អាន1183ដង ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម ន...    អាន8963ដង សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្...    អាន2208ដង ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន530ដង ឡានដឹកលើសទម្ងន់បំផ្លាញផ្លូវនិងស្ពានមន្រ្តីជំនាញគ្មានវិធានការ    អាន821ដង មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន727ដង ​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​   អាន1476ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោមPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពតកូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
    គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផងក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
    ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែងប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
    ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះយោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
    លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណងកន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
    ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
    អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយកាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
    ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោកស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
    ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួនក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      90នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    53730នាក់
    ខែនេះ    220808នាក់
    ឆ្នាំនេះ   3296299នាក់
    សរុប   33962545នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 00:30