ព័ត៌មានក្ដៅ

    ក្រុម​និសិត្ស​ខ្មែរ​នៅ​ចិន​កោរសក់​​កាន់ទុក្ខ​ព្រះ​​បរមសព​​សម្តេច​ឪ​

    ដោយៈ facebook ចិន ថ្ងៃទី 17 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 12:30 នាទី ចំនួនអានៈ 925

    បើ​យោង​តាម​ការផ្សព្វផ្សាយ​របស់ Facebook នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២ បង្ហាញថា ក្រុម​និស្សិត​​ខ្មែរ ដែល​កំពុង​សិក្សា​នៅក្នុង​ប្រទេស​ចិន បាន​កោរសក់ កាន់ទុក្ខ​ព្រះ​បរម​សព សម្តេចឪ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ​។ ក្រុមនិស្សិត​ទាំងនោះ បាន​ដង្ហែ​ព្រះ​ឆាយា​លក្ខណ៍​សម្តេចឪ សម្តេច​តា សម្តេច​តា​ទូត សម្តេច​តា​លួត ក្នុង​ទឹក​មុខ​ស្រងូត​​ស្រងាត់​ក្រៃលែង​។​

    សម្តេចឪ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បាន​យាង​ចូល​ព្រះ​ទិវង្គត ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា កាលពី​យប់​ម៉ោង ១ និង ២០ នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ដោយ​ព្រះ​ជរា​ពាធ នៅ​មន្ទីរពេទ្យ ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​

    ​បន្ទាប់ពី​ទទួល​ដំណឹង​ពី​ការ​សោយ​ទិវង្គត​របស់​សម្តេចឪ នៅ​កម្ពុជា បាន​បង្ហូតទង់ជាតិ ត្រឹម​ពាក់កណ្តាល​ដង ដើម្បី​ជា​ការ​កាន់ទុក្ខ​ដល់​សម្តេច​ឪ នរោត្តម សីហនុ​។​

    ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ចេញ​សរាចរ​ណែនាំ ដោយ​ប្រកាស​ឲ្យមាន​ការកា​ន់ទុក្ខ​សម្តេចព្រះ នរោត្តម សីហនុ រយៈពេល ៧ ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១២​។

    ​រាជរដ្ឋាភិបាល​ក៏​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស ចូលរួម​កាន់ទុក្ខ​ថ្វាយ​ព្រះ​បរមសព​របស់​ស​ម្តេច​ឪ នរោត្តម សីហនុ ដែល​នឹង​ដង្ហែ​ពី​ប្រទេស​ចិន មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​រសៀល​ម៉ោង ៣ ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២ ដើម្បី​តម្កល់​ធ្វើបុណ្យ នៅក្នុង​ព្រះបរមរាជវាំង ទុក​រយៈពេល​យ៉ាងតិច ៣ ខែ មុន​នឹង​បូជា តាម​ព្រះរាជ​បណ្តាំ​របស់​ព្រះអង្គ​។​

    ​ទូរទស្សន៍​ក្នុង​ស្រុក នឹង​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ការ​ដង្ហែ​ព្រះ​បរមសព​របស់​សម្តេច​ឪ នរោត្តម សីហនុ នៅ​ពេល​មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​រសៀល​ម៉ោង ៣ ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២​។​

    ​ប្រសូត្រ នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​១៩២២ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ​កម្ពុជា បាន​ឡើង​គ្រង​រាជសម្បត្តិ ក្នុង​ព្រះ​ជន្មាយុ ១៨ ព្រះវស្សា គឺ​នៅ​ឆ្នាំ​១៩៤១​។ ព្រះអង្គ បាន​ធ្វើ​បូជនីយកិច្ច ទាមទារ​ឯករាជ្យ​ពេញលេញ ពី​បារាំង សម្រាប់​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។ ជាមួយគ្នា​នោះ ព្រះ​វីរភាព​របស់​សម្តេចឪ សម្តេចព្រះ នរោត្តម សីហនុ ក៏​បាន​ដឹកនាំ​ប្រទេស​កម្ពុជា ស្គាល់​ភាព​រីកចម្រើន ពិសេស​ខាង​ឧស្សាហកម្ម ក្នុង​សម័យ​សង្គមរាស្ត្រនិយម ( ចន្លោះ​ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​១៩៧០ )​។​

    ​ព្រះករុណា សម្តេចឪ ក៏​បាន​ទាមទារ​យក​ខេត្ត​មួយចំនួន​ពី​ប្រទេស​ថៃ រួម​ទាំង​ឈ្នះក្តី​លើ​ប្រទេស​ថៃ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ នា​ឆ្នាំ​១៩៦២ ស្តី​ពី​ប្រាសាទ​ព្រះវិហារ​។ ព្រះអង្គ ក៏​ស្វែងរក​សន្តិភាព និង​ផ្សះផ្សារ​ជាតិ សម្រាប់​ប្រទេស​កម្ពុជា ដែល​នាំ​ដល់​ការចុះ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ និង​ការបោះឆ្នោតជាតិ ក្នុងសម័យ​ព្រះរាជាណាចក្រ​កម្ពុជា លើក​ទី​២ នា​ឆ្នាំ​១៩៩៣៕​

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សំណុំ​រឿង​លោក ឈូក បណ្ឌិត ​អាច​នឹង​ត្រូវ​ដក​ចេញ​   អាន928ដង អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់   អាន857ដង សារថ្វាយព្រះពរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្?...    អាន3026ដង អ្នក​យក​ព័ត៌មាន​ប៉ុស្តិ៍​លេខ៣​ថៃ​សូម​ទោសខ្មែរ​​   អាន1373ដង មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន669ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន8038ដង ផ្លូវមួយចំនួនលោកអភិបាលក្រុងភ្នំពេញសម្ប ទានឲ្យប្រធានផ្សារដើមគដើរយកលុយផាស៊ីស្រេចតែចិត្?...    អាន690ដង តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន2815ដង ប្លែកៗ៖ យកដីសួនច្បារ និងចំណីផ្លូវធ្វើជាផ្សារឯកជន ចៅហ្វាយក្រុងមើលមិនឃើញ   អាន376ដង ពលរដ្ឋជិតកើតល្បេងទាំងចាស់ទាំងក្មេងដោយសាផ្លូវក្រោយ តេលាធ្វើមិនរួចដីហុយងងឹតមេឃ   អាន1039ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
    លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
    កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីកអ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
    តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
    លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀតប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
    ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
    ចម្រៀងបទ ជួយថែព្រៃឈើខ្មែរPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន?ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
    Apple iPhone 6 official sales kick off in a number of countriesApple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4741នាក់
    ម្សិលមិញ    8123នាក់
    សប្ដាហ៍នេះ    12873នាក់
    ខែនេះ    74519នាក់
    ឆ្នាំនេះ   3940296នាក់
    សរុប   34606542នាក់
    ថ្ងៃទី 12 ខែ 11 ឆ្នាំ 2019 ម៉ោង 20:36