ព័ត៌មានក្ដៅ

    លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហា​វីរក្សត្រ

    ដោយៈ ទីន ហ្សាការីយ៉ា កម្ពុជា ថ្ងៃទី 19 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 03:42 នាទី ចំនួនអានៈ 637

    លោម សម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួប​បង្រួម​គ្នា​រវាង​គណបក្ស សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​ប្រាថ្នា​មក​ចូល​រួម​រំលែក​ទុក្ខ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះបរមសព អតីត​ព្រះមហាក្សត្រ នៅ​ព្រះបរមរាជវាំង។

    លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង មក​ថា នៅ​ព្រឹក​ថ្ងៃ​ទី១៨ តុលា លោក​បាន​ផ្ញើ​លិខិត​ថ្វាយ​ទៅ​ព្រះមហាក្សត្រ នរោត្តម សហមុនី និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លិខិត​ទាំង​ពីរ​នោះ មាន​ខ្លឹម​សារ​ដូច​គ្នា គឺ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ និង​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​លោក​មាន​ឱកាស​មក​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ និង​ចង់​ឃើញ​ព្រះ​ភ័ក្ដ្រ​អតីត​ព្រះមហាក្សត្រ​ជា​លើក​ចុង​ក្រោយ។

    លោក សម រង្ស៊ី បាន​បញ្ជាក់​អំពី​កាល​បរិច្ឆេទ​ការ​អញ្ជើញ​មក​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​មហា​វីរក្សត្រ នោះ អាស្រ័យ​លើ​ព្រះ​រាជានុញ្ញាត និង​ការ​អន្តរាគមន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ឱកាស​តម្កល់​ព្រះបរមសព​របស់​អតីត​ព្រះមហាក្សត្រ​នៅ​ក្នុង​ព្រះបរមរាជវាំង​នេះ។

    វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​ជំនួយ​ការ​ផ្ទាល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក អ៊ាង សុផល្លែត ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៨ តុលា ឆ្នាំ​២០១២។

    រីឯ​ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ ព្រះមហាក្សត្រ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​ព្រះរាជ​បន្ទូល​ថា ករណី​ស្នើសុំ​នេះ​ជា​សិទ្ធិ​របស់​លោក សម រង្ស៊ី ព្រះអង្គ​មិន​អាច​មាន​បន្ទូល​ថា​យ៉ាង​ណា​ទេ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​បញ្ជាក់​ថា លោក សម រង្ស៊ី ធ្លាប់​បាន​ដង្ហែ​តាម​អតីត​ព្រះ​មហា​វីរក្សត្រ​ពី​មុន​មក ពិសេស​លោក​ធ្លាប់​បម្រើ​នយោបាយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

    រីឯ​អ្នក​វិភាគ​ឯករាជ្យ អ្នកស្រី ជា វណ្ណាត បាន​សម្ដែង​សុទិដ្ឋិនិយម​ថា រដ្ឋាភិបាល​នឹង​បន្ទន់​ឥរិយាបថ​ផ្នែក​នយោបាយ ដើម្បី​បើក​ឱកាស​ឲ្យ​លោក សម រង្ស៊ី វិល​មក​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ ពីព្រោះ​ថា គោល​នយោបាយ​ដ៏​សំខាន់​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ គឺ​បង្រួម​បង្រួម និង​ផ្សះផ្សា​ជាតិ។

    លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១២ឆ្នាំ ពី​បទ​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម និង​បទ​ក្លែង​បន្លំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ផែនទី​ព្រំដែន​កម្ពុជា-វៀតណាម។ ប៉ុន្តែ ការ​កាត់​ទោស​នេះ ត្រូវ​បាន​គណបក្ស​ប្រឆាំង​ច្រាន​ចោល និង​អះអាង​ថា តុលាការ​មិន​ឯករាជ្យ តុលាការ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អ្នក​នយោបាយ។ រីឯ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ បាន​ចាត់​ទុក​ថា ការ​កាត់​ទោស​លោក សម រង្ស៊ី ជា​រឿង​នយោបាយ៕

    កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    របាយ​ការគ្រោះ​ថ្នាក់ចរាចរណ៍ទូ​ទាំង​ប្រ​ទេស​​ថ្ងៃ​ទី​៨ខែនេះ   អាន756ដង សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន794ដង ស្រះចិញ្ចឹមត្រីឆ្តោរជាង២រយកន្លែងលោក ព្រិនសាវិន នាយខណ្ឌជលផលមិនចុះបង្ក្រាប   អាន3914ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន775ដង សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការ?...    អាន9319ដង លោកសមរង្ស៊ីដកពាក្យបណ្ដឹងសំណុំរឿងលោក ហោណាំហុងចេញពីសាលាឧទ្ធរណ៏   អាន845ដង កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង   អាន1982ដង ចោរ​ប្លន់​ហាង​លក់​ទូរ​ស័ព្ទដៃ​ក្បែរ​ផ្សាសូរិយា​ទាំង​ព្រឹក   អាន970ដង មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់   អាន329ដង គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មទូទាំងប្រទេស   អាន598ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
    អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
    លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀតប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
    លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណងកន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
    លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀតលោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
    លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនមាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
    លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួមការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
    តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
    ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ចសូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
    ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មានលោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      240នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    53880នាក់
    ខែនេះ    220958នាក់
    ឆ្នាំនេះ   3296449នាក់
    សរុប   33962695នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 01:07