ព័ត៌មានក្ដៅ

    លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ

    ដោយៈ សសឃក កម្ពុជា ថ្ងៃទី 19 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:07 នាទី ចំនួនអានៈ 949

    លោក​សម​ រ​ង្ស៊ី​ ស្នើ​សុំ​អន្តរា​គម​ពី​សមេ្តច ហ៊ុន​ សែន​ និង​ពី​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ទី​១៨​តុលា​នេះ​ដើម្បី​អាច​វិល​ត្រឡប់​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ​។​ ក៏​ប៉ុន្តែ​មន្ដ្រី​រដ្ឋាភិបាល​បាន​រំលឹក​ឡើង​វិញ​ថា​ លោក​នៅ​តែ​ប្រឈម​នឹង​បញ្ហា​តុលាការ​ដដែល​។​

     

    នៅ​ក្នុង​លិខិត​ចំនួន​ពីរ​ច្បាប់​ដាច់​ដោយឡែក​ពី​គ្នា​នៅ​ថ្វាយ​ព្រះមហាក្សត្រ​នរោត្តម​ សីហ​មុនី​និង​ជូន​សមេ្តចនាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​សរសេរ​ក្នុង​ន័យ​ដូច​គ្នា​ថា​ លោក​ចង់​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ដើម្បី​គោរព​វិញ្ញាណ​ខន្ធ​អតីត​ព្រះមហាក្សត្រ​សម្តេច​ឱ​នរោត្តម​ សីហ​នុ​។​

    ​អតីត​ព្រះមហាក្សត្រ​ដែល​បាន​យាង​ចូល​ទីវ​ង្គ​ត​កាលពី​ថ្ងៃ​ច​ន្ទ័​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន​ហើយ​ព្រះ​សព​ត្រូវ​បាន​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​

    ​លោក​សម​ រ​ង្ស៊ី​ ដែល​ចុះហត្ថលេខា​ពី​ទីក្រុង​ប៉ា​រី​ប្រទេស​បារាំង​បាន​សរសេរ​ទៅ​កាន់​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ ថា​«​ខ្ញុំ​សូម​សម្តេច​មេត្តា​ជួយ​ធ្វើ​អន្តរា​គម​ដោយ​ទឹកចិត្ត​យោគយល់​ដ៏​ខ្ពង់ខ្ពស់​ដើម្បី​ឲ្យ​រូប​ខ្ញុំ​បាន​ទៅ​គោរព​ព្រះ​វិញ្ញាណ​ខន្ធ​ព្រះ​សព​និង​បានឃើញ​ព្រះ​ភក្ត្រ​ព្រះ​អង្គជា​ចុង​ក្រោយ​នៅ​រាជធានី​ភ្នំពេញ​»​។​

    ​លោក​សម​ រ​ង្ស៊ី​ បាន​បន្ថែម​ថា​ក្នុង​លិខិត​នោះ​ថា​ ក្នុង​ឱកាស​នៃ​អវត្តមាន​«​ជា​រៀង​រហូត​»​នៃ​អតីត​ព្រះមហាក្សត្រ​លោក​យល់​ឃើញ​ថា​វា​ជា​ការ​ចាំបាច់​ដែល​លោក​ត្រូវ​ជួយ​ពង្រឹង​ការ​ផ្សះផ្សារ​ជាតិ​ រួបរួម​និង​ឯកភាព​ជាតិ​«​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ខ្មែរ​ដោយ​ខ្មែរ​គ្នា​ឯង​»​តាម​ព្រះ​តំរិះ​របស់​អតីត​ព្រះមហាក្សត្រ​។​

    ​ប្រមុខ​ដឹកនាំ​គណបក្សជំទាស់​សរសេរ​ក្នុង​ន័យ​នេះ​ដែរ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​។​

    ​លោក​សម​ រ​ង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សម​ រ​ង្ស៊ី​ ត្រូវ​តុលាការ​ខ្មែរ​ផ្តន្ទាទោស​ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ហើយ​បាន​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​

    ​លោក​យឹ​ម​ សុវណ្ណ​ តំណាងរាស្ត្រ​មណ្ឌល​ក្រុងភ្នំពេញ​និង​ជា​អ្នកនាំពាក្យ​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​លិខិត​ដែល​លោក​សម​ រ​ង្ស៊ី​ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​និង​ជូន​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ត្រូវ​បាន​ទទួល​ដោយ​ខុទ្ទកាល័យ​របស់​ព្រ​អង្គ​និង​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​រួច​ហើយ​។​

    ​លោក​យឹ​ម​ សុវណ្ណ​ បញ្ជាក់​ថា​ លោក​សម​ រ​ង្ស៊ី​ មាន​បំណង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ជា​យូរណាស់​មក​ហើយ​ គឺ​ក្នុង​«​បំណង​ចូល​មក​បម្រើ​ប្រទេស​ជាតិ​»​។​

    ​លោក​ខៀវ​ កញា​រិ​ទ្ធ​ រដ្ឋមន្ដ្រី​ក្រសួងពត៌មាន​និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ប្រាប់​អ្នកកាសែត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ថា​ ករណី​លោក​សម​ រ​ង្ស៊ី​នៅ​តែ​ស្ថិត​លើ​ការ​សម្រេច​របស់​តុលាការ​ដដែល​។​
    ​លោក​បញ្ជាក់​ថា​រដ្ឋាភិបាល​«​មិន​អាច​បញ្ជា​តុលាការ​នោះ​ទេ​»​។​

    ​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​គណបក្ស​កូន​កាន់​រវាង​គណបក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស​សម​ រ​ង្ស៊ី​។​ថ្វីបើ​លោក​សម​ រ​ង្ស៊ី​ ត្រូវ​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​ឲ្យ​ធ្វើ​ប្រធាន​គណបក្ស​នេះ​ក៏​ដោយ​ក៏​ប៉ុន្តែ​លោក​ទេព​ នី​ថា​ អគ្គលេខាធិការ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បញ្ជាក់​ជា​ច្រើន​ដង​ថា​ លោក​សម​ រ​ង្ស៊ី​មិន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​បាន​ទេ​ដោយ​យោង​តាម​ច្បាប់បោះឆ្នោត​នៃ​ប្រទេស​កម្ពុជា​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ    អាន1355ដង លោកជំទាវ លី-អ៊ុំអេង បានចោទថា មានពលរដ្ឋមួយក្រុមមានបំណងចង់វាស់យកដីកម្មសិទ្ធស្របច្បាប់របស?...    អាន1179ដង បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយ?...    អាន234ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន692ដង សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ប្រកាសអញ្ជើញមហាជនចូលទស្សនាផ្សារប្រឌិត...    អាន1865ដង សាលាឧទ្ធរណ៍ដោះលែងលោកម៉មសូណង់ដូនៅថ្ងៃទី១៦   អាន731ដង ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ា...    អាន2857ដង ឧត្តម​សេនីយ៏យោធា ​​​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ​​ត្រូវ​បាន​​ដោះលែង​   អាន876ដង កសិករចាប់ផ្ដើមការងារបង្កបង្កើនផល ជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន450ដង ពលរដ្ឋបុរីកីឡា​ដែល​​មាន​ជំ​លោះ​ដីធ្លីដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការនៅ​ព្រឹកនេះ​   អាន689ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
    លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្មមានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
    កង្វល់១០ប្រការរបស់មនុស្សលោក1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
    សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀនលោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
    ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះយោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
    បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពតកូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
    លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរយោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
    បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើបុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
    លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀតលោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
    សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះសម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      3315នាក់
    ម្សិលមិញ    12953នាក់
    សប្ដាហ៍នេះ    77309នាក់
    ខែនេះ    267688នាក់
    ឆ្នាំនេះ   2919132នាក់
    សរុប   33585378នាក់
    ថ្ងៃទី 20 ខែ 07 ឆ្នាំ 2019 ម៉ោង 08:10