ព័ត៌មានក្ដៅ

    លោក​សមរង្ស៊ី​ ពុំទាន់បាន​ទទួល​ព្រះរាជអន្តរាគមន៍ចូលគោរពព្រះវិញ្ញាណក្ខន្ធ

    ដោយៈ ចរិយា ភ្នំពេញ ថ្ងៃទី 21 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 02:19 នាទី ចំនួនអានៈ 750

    រដ្ឋាភិបាល​​កម្ពុជា​ក៏​​ដូច​ជា​ខាង​ព្រះ​បរម​រាជវាំង​ពុំ​ទាន់​បាន​ឆ្លើយ​តប​នៅ​ឡើយ​ទេ ចំពោះ​ការ​ស្នើ​​សុំ​របស់​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ដាក់​ផ្ញើ​លិខិត​​ថ្វាយ​ជូន​ព្រះ​មហាក្សត្រ និង​ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​សុំ​ព្រះរាជ​អន្តរាគមន៍ និង​សុំ​អន្តរាគមន៍​​ឲ្យ​លោក​មាន​ឱកាស​មក​ចូល​រួម​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះបាទនរោត្តម ​សីហនុ​នៅ​ព្រះបរមរាជវាំង។ លោក​សម រង្ស៊ី​បានដាក់​លិខិត​ទាំង​ពីរ​នេះ​តាំង​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​ ២០១២។

    រហូត​មក​ដល់​ពេល​នេះ ពុំ​ទាន់​​មាន​ការ​ឆ្លើយ​តប​​ពី​រដ្ឋា​ភិបាល​​កម្ពុជា និង​ខាង​ព្រះបរមរាជវាំង​​នៅ​ឡើយ​ទេ ចំពោះ​ការ​ស្នើ​សុំ​របស់​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ដាក់​ផ្ញើ​លិខិត​ពីរ​ផ្សេង​គ្នា​ថ្វាយ​ជូន​ព្រះមហាក្សត្រ និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​សុំ​ព្រះរាជ​អន្តរាគមន៍ និង​សុំ​អន្តរាគមន៍​​ឲ្យ​លោក​មាន​ឱកាស​មក​ចូល​រួម​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះនរោត្តមសីហនុ​នៅ​ព្រះបរមរាជវាំង។ លោក​យឹម សុវណ្ណ អ្នកនាំ​ពាក្យ​គណបក្ស​សមរង្ស៊ី​បាន​ថ្លែង​អោយ​ដឹង​ថា​ រហូត​មក​ដល់​ពេល​នេះ​ រូប​លោក​សម​ រង្ស៊ី​ក៍​ដូច​ជា​មន្ត្រី​របស់​​គណបក្ស​សមរង្ស៊ី​ពុំ​ទាន់​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​ខាង​រដ្ឋាភិបាល​ក៏​​ដូច​ជា​ខាង​ព្រះបរមរាជវាំង​នៅ​ឡើយ​ទេ​ទាក់ទិន​ទៅ​នឹង​ការ​ស្នើសុំ​ទៅ​ព្រះ​មហាក្សត្រ និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​សុំ​ព្រះរាជ​អន្តរាគមន៍ និង​សុំ​អន្តរាគមន៍​ឲ្យ​លោក​មាន​ឱកាស​មក​ចូល​រួម​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះបាទនរោត្តម​សីហនុ​នៅ​ឯ​ព្រះ​បរមរាជវាំង។

    លោក យឹម សុវណ្ណ​បាន​បញ្ជាក់​ថា ​បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​​ដោយ ក៏​​រូប​លោក​សម រង្ស៊ី​នឹង​ព្យាយាម​វិល​ត្រឡប់​មក​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ចូល​រួម​គោរព​ព្រះវិញ្ញាណក្ខន្ធ​របស់​សម្តេចឪ។ រីឯ​លោក អ៊ាង សុផល្លែត ជំនួយ​ការផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ពុំ​ធ្វើ​អត្ថាធិប្បាយ​ទេ ទាក់ទិន​ទៅ​នឹង​ករណី​នេះ ដោយ​លោក​មាន​ប្រសាសន៍​ថា​ នេះ​ជា​កិច្ច​ការ​របស់​រដ្ឋាភិបាល។

    កាល​ពី​ថ្ងៃ១៧ ខែតុលា​ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​រស់​នៅ​ឯ​បរទេស​បាន​ផ្ញើ​លិខិត​ពីរ​ផ្សេង​គ្នា​ជូន​ព្រះ​មហាក្សត្រ និង​ផ្ញើ​ជូន​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។ លោក​បាន​បាន​ទូលថ្វាយ​ព្រះ​បាទ​នរោត្តម សីហមុនី​ថា៖ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ សូម​ព្រះ​រាជា​អនុញ្ញាត ព្រះ​ករុណា​​មេត្តា​ជួយ​ធ្វើ​ព្រះរាជ​អន្តរាគមន៍ ដោយ​ព្រះរាជហឫទ័យ​សន្តោស​ប្រោសប្រណី​ដ៏​ខ្ពង់ខ្ពស់​ដើម្បី​ឲ្យ​ទូលព្រះ​បង្គំ​ជា​ខ្ញុំ​បាន​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព និង​បាន​ឃើញ​ព្រះភក្រ្ត​ព្រះករុណា​ព្រះ​មហាវីរក្សត្រ​ ជា​ចុង​ក្រោយ នៅ​រាជធានី​ភ្នំពេញ។ ហើយ​នៅ​ក្នុង​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀត​ដែល​បាន​ផ្ញើ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ នៅ​ថ្ងៃ​ជា​មួយ​គ្នា​នោះ ក៏​មាន​អត្ថន័យ​ដូច​គ្នា​ទៅ​នឹង​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ​ផង​ដែរ ដោយ​លោក​បាន​ស្នើ​សុំ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ថា ខ្ញុំ​សូម​សម្ដែង​នូវ​អំណរ​គុណ​ទុក​ជា​មុន ចំពោះ​ការ​ជួយ​ធ្វើ​អន្តរាគមន៍​របស់​សម្តេចតេជោ ដើម្បី​ឲ្យ​រូប​ខ្ញុំ​បាន​ទៅ​គោរព​ព្រះវិញ្ញាណក្ខន្ធ ព្រះ​បរមសព និង​បាន​ឃើញ​ព្រះ​ភក្រ្ត​ព្រះអង្គ ជា​ចុង​ក្រោយ​នៅ​ព្រះ​បរម​រាជ​វាំង។

    សូមរំលឹកជូន​ថា លោកសម រង្ស៊ី ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១២ឆ្នាំ ពី​បទ​បំផ្លាញ​តម្រុយ​បង្គោល​​ព្រំដែន​កម្ពុជា-វៀតណាម និង​បទ​ក្លែង​បន្លំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ផែនទី​ព្រំដែន​កម្ពុជា-វៀត​ណាម​។ ​ការ​កាត់​ទោស​នេះ ត្រូវ​បាន​គណបក្ស​ប្រឆាំង​ច្រាន​ចោល និង​អះអាង​ថា តុលាការ​មិន​ឯករាជ្យ តុលា​ការ​​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អ្នក​នយោបាយ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    តណ្ហាក្រាសនាំប្រុសសម្លាប់ប្តី និងចង​កូនព័តស្លាបសេកឃុំទុកក្នុងផ្ទះ   អាន891ដង មន្ទីរសម្រាកព្យាបាលក្រុងតាខ្មៅចាក់ថ្នាំស្លាប់​មនុស្សប្រុងបង់លុយ១៥០០ដុល្លារបិតមាត់ស្?...    អាន828ដង លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា?...    អាន3056ដង អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​កា?...    អាន1293ដង អាជ្ញាធរក្រុងតម្រូវឲ្យប្រជាពលរដ្ឋលក់ដូរនៅជាប់របងមន្ទីរពេទ្យបង្អែកប្ដូទីតាំង   អាន486ដង ខ្សែភ្លើងឆក់ស្លាប់ជាងឈើម្នាក់ម្ចាស់សណ្ឋាគារPARK HYATTម្ចាស់ហាមឃាត់    អាន726ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនម?...    អាន3446ដង ស្ថានីយ៍ថ្លឹងរថយន្ត ខេត្តបន្ទាយមានជ័យ ពុករលួយ    អាន648ដង សារថ្វាយព្រះពរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្?...    អាន2860ដង ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន4430ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជនប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
    ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយនៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
    កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការយោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
    ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
    ពុកខ្ញុំជាប៉ូលីសចរាចរណ៍ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
    អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោលភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
    លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀតយោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
    ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេសប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
    រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញរថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
    អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផងក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      41013នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    180264នាក់
    ខែនេះ    367034នាក់
    ឆ្នាំនេះ   1965270នាក់
    សរុប   32631516នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 07:44