ព័ត៌មានក្ដៅ

    ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ

    ដោយៈ ភ្នំពេញ ថ្ងៃទី 23 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 09:34 នាទី ចំនួនអានៈ 631

    មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ​ខៀវ​ កញារិទ្ធឹ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ ​កាល​ពី​រសៀល​ថ្ងៃទី​២២​ ខែ​តុលា​នេះ​ បាន​ថ្លែង​នៅ​ក្នុង​សនិ្នសិទ្ធ​សារព័ត៌​មាន​មួយ​ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីស្តី​ការ​ក្រសួង​ព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា​ ដើម្បី​បង្ហាញ​ពី​ភក្តី​ភាព​ក្នុង​ការ​ចូល​រួម​គោរព​ព្រះ​វិញ្ញាណ​ខ័ណ្ឌ នៃ​ព្រះ​មហាក្សត្រ​ខ្មែរ​ ដែល​បាន​យាង​ចូល​ទិវង្គត​អស់​រយៈ​ពេល​៧​ថ្ងៃ​កន្លង​មក​នេះ​ ក្រសួង​ព័ត៌​មាន​សូម​ជម្រុញ​ដល់​គ្រប់​បណ្តាញ​អង្គភាព​ផ្សព្វ​ផ្សាយ​ទាំង​អស់​ ត្រូវ​ចូល​រួម​អនុវត្ត​នូវ​សកម្មភាព​សំខាន់​៣​ចំណុច​ គិត​ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​បូជា​ព្រះ​បរម​សព​ព្រះ​មហាវីរក្ស​ត្រនរោត្តម​សីហនុ​។

    Tuesday, 23 October 2012
    ឃួន​ លក្ខិណា​
    ភ្នំពេញ ប៉ុស្តិ៍

    លោក ​ខៀវ​ កញារិទ្ធឹ​ បាន​មាន​ប្រសាសន៍​ថា​ នៅ​អំឡុង​ពេល​កាន់​ទុក្ខ​ព្រះ​បរមសព​ព្រះ​មហាក្សត្រ​នរោត្តម​សីហនុ​ គ្រប់​អង្គ​ភាព​ផ្សព្វ​ផ្សាយ​ទាំង​អស់​ ដែល​មាន​ស្ថានីយ៍​ទូរ​ទស្សន៍​ និង​វិទ្យុ​ក្តី​ រឺ​ប្រពន្ធ័​ផ្សព្វ​ផ្សាយ​ដទៃ​ទៀត​ក្តី​ ត្រូវ​តែ​ចូល​រួម​ប្រតិបត្តិ​នូវ​កត្តា​សំខាន់​៣​ចំណុច​ ដែល​ក្នុង​នោះ​រួម​មាន​៖​ ត្រូវ​រក្សា​ស្លាក​សញ្ញា​កាន់​ទុក្ខ​នៅ​តាម​អង្គ​ភាព​របស់​ខ្លួន​ ទី​២​ សម្រាប់​កម្មវិធី​ប្រគុំ​តន្ត្រី​ គឺ​មិន​ត្រូវ​ធ្វើ​ឲ្យ​ហួស​ហេតុ​ពេក​ទេ​ រឺ​ឯ​ការ​ស្លៀក​ពាក់​របស់​ក្រុម​អ្នក​សិល្បៈ​ករ​គឺ​មិន​ត្រូវ​ឆើត​ឆាយ​ស៊ិច​ស៊ី​ លិច​លើ​ក្រោម​ដែរ​ ទី​៣​ គ្រប់​ស្ថានីយ៍​ផ្សព្វផ្សាយ​ទាំង​អស់​ បើ​អាច​ធ្វើ​ទៅ​បាន​ ក្នុង​រយៈ​ពេល​១​សប្តាហ៍​ គួរ​តែ​ចាក់​ខ្សែវីដេអូ​ រឺ​បញ្ជាំង​រូប​ព្រះ​ឆាយ​លក្ខ័​ព្រះ​មហាវីរក្សត្រ​ ដើម្បី​ឲ្យ​ព្រះ​អង្គ​បាន​គង់​នៅ​ក្នុង​ដួង​ចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​។​

    លោក​បញ្ជាក់​ថា​៖«​ក្រសួង​បាន​ដាក់​ប្រការ​៣​ចំណុច​នេះ​ ដល់​អង្គភាព​ផ្សព្វផ្សាយ​ទាំង​អស់​ គឺ​ដើម្បី​ជម្រុញ​ឲ្យ​មាន​ការ​អនុវត្ត​ ក្នុង​រយៈ​ពេល​៣​ខែ​ គិត​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ពិធី​បូជា​ព្រះ​រាជ​សព​ព្រះ​មហាវីរក្សត្រនរោត្តមសីហនុ​ត្រូវ​បាន​បញ្ចប់​ ទើប​គ្រប់​អង្គភាព​ទាំង​អស់​អាច​ដំណើរ​ការ​កម្មវីធី​ផ្សាយ​របស់​ខ្លួន​ដូច​ធម្មតា​វិញ​បាន​»​។​

    លោក​បន្ថែម​ថា​ ពាក់​ពន្ធ័​និង​បញ្ហា​នេះ​គឺ​ដោយ​សារ​តែ​ ក្រសួង​មាន​ការ​យោគ​យល់​ពី​ការ​ចុះ​កិច្ច​សន្យា​ធ្វើ​អាជីវកម្ម​ រវាង​ស្ថានីយ៍នី​មួយ​ៗ​ជាមួយ​និង​ក្រុម​ហ៊ុន​ជា​ច្រើន​ទៀត​ ទើប​ក្រសួង​អនុញ្ញាត្តិ​ឲ្យ​មាន​ការ​ផ្សាយ​កម្មវិធី​របស់​ពួកគេ​ឡើង​វិញ​ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នេះ​ គឺ​មិន​ត្រូវ​ឲ្យ​មាន​សភាព​ហួស​ហេតុ​ពេក​ទេ​ ព្រោះ​ថា​ ស្ថាន​ភាព​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ កំពុង​ស្ថិត​នៅ​ក្នុង​ក្តី​ទុក្ខ​សោក​មហា​ក្រៀម​ក្រំ​។

    បើ​តាម​មន្ត្រី​ដដែល​នេះ​បាន​បន្ថែម​ដែរ​ថា​ លោក​សូម​ធ្វើការ​សរ​សើរ​ចំពោះ​សិល្បៈករ​ សិល្បៈ​ការិនី​ស្ថានីយ៍​ទូរទស្សន៍​និង​វិទ្យុ​ទាំង​អស់​ ដែល​ក្នុង​រយៈ​ពេល​ជាង​៧​ថ្ងៃ​មក​នេះ​ គឺ​អាច​ រក្សា​បាន​នូវ​ការ​ស្លៀក​ពាក់​ ក៏​ដូច​ជា​ការ​ប្រើប្រាប់​ពាក្យ​ពេជច៍​បាន​ល្អ​ប្រសើរ​ផង​ដែរ​ ដែល​នេះ​ គឺជា​ផ្នែក​មួយ​ទៀត​ដែល​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​បាន​មើល​ឃើញ​ច្បាស់​ ពី​អរិយ​ធម៌​ ប្រពៃណី​ដ៍​ល្អ​របស់​ខ្មែរ​។

    លោក​ថា​៖«​តាម​រយៈ​ប្រពន្ធ័​ផ្សព្វផ្សាយ​ផង​ដែរ​ ក៏​ជា​ចលនា​មួយ​បំផុស​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា​ បាន​មក​ថ្វាយ​បង្ខំ​ព្រះ​ករុណា​យើង​គ្រប់​ពេល​វេលា​ទាំង​អស់​ដែល​នេះ​គឺ​ដោយ​សារ​ប្រពន្ធ័ផ្សព្វ​ផ្សាយ​របស់​យើង​បាន​ដំណើរ​ការ​ល្អ​»​។

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​   អាន578ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន718ដង សាលាខេត្ត​សៀមរាប​និង​ប្តូរទីតាំងនៅថ្ងៃសុក្រនេះ   អាន1621ដង គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​ជ័យ​ជម្នះ ៧មករា   អាន687ដង នាង កាតុ ឆេះ​ដុំ​នឹង​ព័ត៌មាន​លែងលះ​ប្តីព្រោះ​អត់មាន​កូន   អាន1158ដង ​លេច​ធ្លាយ​រូប​អាក្រាតរបស់ ប៉ុបពី តារា​ភេទពីរបី   អាន1761ដង កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌   អាន1431ដង ត្រីពូជនិងត្រីកម្រប្រឈមទៅនឹងការផុតពូជខណៈការនេសាទខុសច្បាប់ក្នុងរដូវត្រីពងកើត មានពេញបន?...    អាន5604ដង សុស-រុង ប៉េអឹមរងស្រុកត្រពាំងប្រាសាទផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលយប់   អាន1228ដង បទបញ្ជាររបស់សម្ដេច ហ៊ុន សែន គ្មានឥទ្ធិពលចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំន?...    អាន351ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    តើ ដួងចិត្តស្រ្តី គឺជាអ្វី?​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
    រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
    សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាពសហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
    បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
    លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌនៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
    លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួមការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
    ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះយោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
    រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
    ចម្រៀងបទ ជួយថែព្រៃឈើខ្មែរPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរយោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1377នាក់
    ម្សិលមិញ    17293នាក់
    សប្ដាហ៍នេះ    48473នាក់
    ខែនេះ    277982នាក់
    ឆ្នាំនេះ   919201នាក់
    សរុប   31585447នាក់
    ថ្ងៃទី 21 ខែ 02 ឆ្នាំ 2019 ម៉ោង 04:18