ការលើកលែងទោស​លោកសមរង្ស៊ី ​អាច​និយាយ​គ្នា​បាននៅ​ក្រោយ​ការ​កាន់​មរណទុក្ខ​សម្តេចឪ

ដោយៈ ជខ ភ្នំពេញ ថ្ងៃទី 24 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 02:43 នាទី ចំនួនអានៈ 1503

លោក ផៃ ស៊ីផាន ​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រីបាន​ប្រាប់​វិទ្យុ​បារាំងអន្តរជាតិ​កាល​ពី​ព្រឹក​មិញ​នេះ​ថា កាលៈទេសៈ​នេះ​គឺ​ជា​ពេលវេលា​មួយ​ដែល​ប្រទេស​កម្ពុជា​ទាំង​មូល​កំពុង​តែ​កាន់ទុក្ខ​នៃ​ការ​យាង​ចូល​ទិវង្គត​របស់​សម្តេចឪ។ ករណី​របស់​លោក សម រង្ស៊ី​មិន​អាច​ទាន់​និយាយ​គ្នា​បាន​ទេ។ ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​ស្អែក​ទៅ មាន​ន័យ​ថា ក្រោយ​ពី​ការ​កាន់​ទុក្ខ​នៃ​ការ​យាង​សោយ​ទិវង្គត​របស់​អង្គ​អតីត​ព្រះមហាក្សត្រ ទើប​រឿង​នេះ​អាច​ពិភាក្សា​គ្នា​បាន។ 

ការ​លើក​ឡើង​របស់​លោក ផៃ ស៊ី​ផាន​នេះ ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្ញើលិខិត​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ជូន​ព្រះមហាក្សត្រ​នរោត្តម សីហមុនី និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កាល​ពី​ថ្ងៃទី ១៨ តុលា​កន្លង​ទៅ ដើម្បី​សុំ​ធ្វើ​អន្តរាគមន៍​ឲ្យ​លោក​បាន​ចូល​ស្រុក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះបាទ​នរោត្តម សីហនុ។ លោក​ផៃ ស៊ីផាន​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា លិខិត​របស់​លោក សម រង្ស៊ី​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​វិញ ដោយ​នៅ​ខ្វះ​លក្ខណៈ​ជា​ផ្លូវការ។

ដោយឡែក លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​មាន​ប្រសាសន៍​ថា លិខិត​ត្រូវ​បាន​កែតម្រូវ និង​បញ្ជូន​ទៅ​រដ្ឋាភិបាល​ហើយ ប៉ុន្តែ​លោក​មិន​ធ្វើ​សេចក្តីអត្ថាធិប្បាយ​ណា​មួយ​ទាក់ទិន​នឹង​លិខិត​នោះ​ទេ ដោយ​លោក​លើក​ឡើង​ថា ទុក​ពេល​ឲ្យ​គ្រប់​ភាគី​ពិចារណា​ជា​មុន​សិន។

ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និង​ក្រុមអ្នកវិភាគ​នយោបាយ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​មាន​ការ​លើកលែងទោស​អ្នកទោសនយោបាយ​នៅ​អំឡុង​នៃ​ការ​កាន់​មរណទុក្ខ​របស់​សម្តេច​ឪ ដើម្បី​ជា​ការ​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ ស្រប​ទៅ​នឹង​អ្វី​ដែល​សម្តេចឪ​តែងតែ​មាន​ព្រះបន្ទូល​កាល​ពី​ព្រះអង្គ​នៅ​មាន​ព្រះជន្ម។ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​បាន​មាន​បន្ទូល​ថា បើ​សិន​ជា​រដ្ឋាភិបាល​ឈ្លាត​ឱកាស​នេះ​លើកលែងទោស​ដល់​អ្នកទោស​នយោបាយ​ដើម្បី​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ គឺ​ជា​ការ​ដែល​ធ្វើ​ឲ្យ​ជាតិ​ចំណេញ​ច្រើន​ជាង​ខាត។

យល់ស្រប​នឹង​មតិ​នេះដែរ លោកស្រី ជា វណ្ណាត អ្នកវិភាគ​ឯករាជ្យ​បាន​មាន​ប្រសាសន៍​ថា បើ​រដ្ឋាភិបាល​ធ្វើ​បែប​នេះ គឺ​ជា​ការ​បង្ហាញ​ពី​ការ​ដឹង​គុណ​ចំពោះ​ព្រះមហាវីរក្សត្រ។ ហើយ​ការ​លើកលែងទោស​នេះ ច្រើន​តែ​ត្រូវ​ធ្វើ​នៅ​ពេល​មាន​ពីធី​បុណ្យជាតិ​ធំៗ ដូច​ជា​បុណ្យ​ចម្រើន​ព្រះជន្ម និង​បុណ្យចូលឆ្នាំ​ខ្មែរ​ជា​ដើម។

គួរ​រម្លឹក​ថា កាល​ពី​សប្តាហ៍​មុន​នេះ លោក សម រង្ស៊ី​បាន​ផ្ញើលិខិត​ពីរ​ដាច់​ដោយ​ពី​គ្នា ទៅ​ព្រះមហាក្សត្រ និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ប៉ុន្តែ​នាយកដ្ឋាន​រដ្ឋបាល នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បញ្ជូន​ត្រឡប់​វិញ ដោយ​សំអាង​ថា គ្នាន​អាស័យដ្ឋាន​របស់​លោក សម រង្ស៊ី៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន   អាន1921ដង ដំណឹងជ្រើសរើសបុគ្គលិក    អាន1780ដង សមេ្តចតេជោ ហ៊ុន សែន បានចាត់ការបងប្អូនជីដូន១ដែលរត់ការលក់ដីរដ្ឋ   អាន1496ដង លោក គួក ទាហានភូមិភាគ៥ គ្រប់គ្រងច្រករបៀងព្រំដែនសេះងាប់ បើកដៃឲ្យឈ្មួញថៃនិងឈ្មួញខ្មែរនាំទ?...    អាន797ដង ទាហ៊ាន២នាក់ប្រើឈ្មោះកងពលលេខ៦ និងរថយន្តពណ៍ត្រេអ៊ី រកស៊ីដឹកឈើប្រណិតខុសច្បាប់   អាន1538ដង ព្រៃឈើ សួនឧទ្យានជាតិវរៈជ័យរងការកាប់បំផ្លាញដោយមាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច   អាន1373ដង មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់   អាន2641ដង ចៅសង្កាត់ និង ក្រុមប្រឹក្សាសង្កាត់ជ្រាវម្នាក់ជំពាក់លុយគេជាង៣០ម៉ឺងនដុល្លារអត់ព្រមសង   អាន1600ដង លោក ភោគវីរៈ បើកដៃអោយ​រទេះដឹកឈើ​ហែកឋិនទាន   អាន1504ដង ប្រជាពលរដ្ឋជាង៦៦០គ្រួសារ នៅសង្កាត់ជ្រាវទឹកភ្នែករហេករហាមព្រោះតែអាជ្ញាធរអប្សរា   អាន1492ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3345នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    149829នាក់
ខែនេះ    533109នាក់
ឆ្នាំនេះ   1915341នាក់
សរុប   51275267នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 02:54