ព័ត៌មានក្ដៅ

    ព្រោះតែហាងកាត់សក់ ពៅសុជាតា ទៅលក់សំលេងនៅអាមេរីក

    ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 24 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:16 នាទី ចំនួនអានៈ 1938

    ដោយ​ឃើញ​តារា​ផ្សេង​ជា​ច្រើន​មាន​របរ​បើក​​ភោជនីយដ្ឋាន សម្អាង​ការ ហាង​លក់​សម្លៀក​បំពាក់ ហាង​កាត់​សក់ នៅ​ពី​ក្រោយ​ខ្នងក្រៅ​ពី​អា​ជីព​ជា​សិល្បនោះ​ នាំ​អោយ​អ្នក​ចំ​រៀង​ ពៅ សុជាតា មាន​អារម្ភចង់​បើក​ហាង​១​ផង​ដែរ តែមិន​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់ ទើប​នាង​បាន​បង្ហើប​អោយ​ដឹង​ថា នាង​មាន​បំ​ណង​ទៅ​លក់​សំ​លេង​នៅ​អាមេរីក ដើម្បី​យក​មក​បើក​ហាង​ឱ្យ​បាន នៅ​ដើម​ឆ្នាំ​២០១៣ នេះ

    កាល​ពីប៉ុន្មាន​ឆ្នាំមុន​នាង​ពៅ សុជាតា ក៏​ជា​តា​រា​ចម្រៀង​បែប​​មនោ​សញ្ចេត​នា​​មួយ​រូប​របស់​ផលិត​កម្ម​ឆ្លង​ដែន​ ហើយ​ក៏​ជា​ដៃ​គូ​​ចម្រៀង​​ដ៏ស័ក្តិ​សម​ជា​មួយ​តា​រាច​ម្រៀង​ប្រុសដ៏​ល្បីល្បាញ​គឺ​លោក​ ឯក ស៊ីដេ ទៀត​ផង​។​ការ​ទទួល​បាន​ភាព​ល្បី​ល្បាញ​នៅ​ឯ​នាយ​សមុទ្រ​របស់​អ្នក​ចម្រៀង​ពៅ ​សុជាតា​ នេះ​ហើយ​​ទើប​ធ្វើ​ឱ្យ​នាង​មាន​ឱ​កាស​​បាន​ចេញ​ទៅ​ច្រៀង​នៅ​ឯ​​នាយ​សមុទ្រ​ ជា​បន្ត​បន្ទាប់​ នា​ពេល​កន្លង​ទៅ។ ​ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​មិន​សូវ​ឃើញ​នាង​បង្ហាញ​ខ្លូន​ទេ​ យូរៗ​គេ​ឃើញ​ សុជាតា ឡើង​ច្រៀង​នៅ​តាម​កញ្ចក់​ទូរ​ទស្សន៍​ម្តង​ម្កាល​ប៉ុណ្ណោះ។​ សូម្បី​​តែ​​ឱ​កាស​ចេញ​ទៅ​ច្រៀង​នៅ​ឯ​ក្រៅ​ប្រ​ទេស​ ដូច​មុន​ក៏​ពុំ​សូវ​មាន​ដែរ​ ដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នក​ធ្លាប់​គាំ​ទ្រ​ទៅ​លើ​រូប​នាង​ មាន​ការ​សង្ស័យ​ថា ប្រ​ហែល​ជា​នាង​មាន​បញ្ហាអ្វី​ម្យ៉ាង។

    កាល​ពី​ចុង​ខែ​កញ្ញា ​២០១២ ពៅ​សុជាតា​ បាន​ប្រាប់​ “តារា”​ នៅ​ CTN ថា​ សព្វ​ថ្ងៃ​នេះ​ឃើញ​គេ​មាន​មុខ​របរ​រក​ស៊ី​បន្ថែម​លើ​​អា​ជីព​សិល្បៈ​ នាង​ក៏​ចង់​បើក​ហាង​មួយ​​ដូច​គេ​​ដែរ​ ព្រោះ​គិត​ថា​ អា​ជី​ព​ចម្រៀង​​វា​មិន​ឋិត​ថេរ​ចេរ​កាល​អស់​មួយ​ជី​វិត​នោះ​ទេ​ កាល​ណា​មាន​វ័យ​ជ្រេ​បន្តិច​ សំ​លេង​ក៏​ធ្លាក់​ចុះ សម្រស់​ក៏ជ្រៀវជ្រួញ កំលាំង​ក៏ទន់​ខ្សោយ​នោះ​ គឺ​វា​ចប់​បាត់​ទៅ​ហើយ​ ណា​មួយ​សព្វ​ថ្ងៃ​ តា​រា​វ័យ​ក្មេង​សំ​ឡេង​ពី​រោះ​​រីក​ដូច​​ផ្សិត​​ឥត​ឈប់​ឈរ។ ហេតុ​ដូច្នេះ​ហើយ​ នាង​ត្រូវ​តែ​​ចាប់​​ឱ្យ​បាន​នូវ​មុខ​របរ​រក​ស៊ី​មួយ​​ឱ្យ​ច្បាស់​លាស់​ ទើប​មិន​មាន​ការ​ព្រួយ​បារម្ភទៅ​ថ្ងៃ​អនាគត​។​

    សុជាតា បាន​ប្តេជ្ញាថា “ខ្ញុំ​មាន​បំ​ណង​មិន​គ្រប់​គ្រាន់ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​២០១៣​ ខាង​មុខ​នេះ​ខ្ញុំ​នឹង​បើក​ហាង​កាត់​សក់​ ឱ្យ​បាន​ចេញ​ជា​រូប​រាង​ បើ​ទោះ​បី​ជា​តូច​​ឬ​​ធំ​ក៏​​ដោយ​”។​

    សំ​នួរ​សួរថា ហេតុអ្វីបានជាពេលនេះ​នាង​បាន​ប្តេជ្ញា ​នៅក្នុង​ចិត្ត​ហាក់​ដូច​ជា​​ជឿជាក់​ និង​មាន​សង្ឃឹម​ម៉្លេះ?​ សុជាតា​ ​សើច​បន្តិច​ រួច​ឆ្លើយ​តប​យ៉ាង​រហ័ស​ថា “ខ្ញុំប្តេជ្ញា​ បែប​នេះ​ដោយ​សារ​តែ​ខ្ញុំ​កំ​ពុង​តែ​ត្រៀម​ទៅ​សម្តែង​នៅអា​មេ​រិកកាំង​រយៈ​ពេល​រហូត​ដល់​ទៅ​ជិត​៣​ខែ​ឯណោះ។​ ដូច្នេះ​​ហើយ​ទើប​ខ្ញុំ​សង្ឃឹម​ថា អាច​សន្សំ​ប្រាក់​នៅ​អា​មេ​រិក​ នោះ​យក​មក​បើក​ហាង​របស់​ខ្ញុំ​។​ ខ្ញុំ​មាន​ការ​ជឿ​ជាក់​ថា​នឹង​ទទួល​បាន​ជោគ​ជ័យ​ច្រើន​ ព្រោះ​ខ្ញុំ​ទៅ​លើក​នេះ​គឺ​បាន​ចាប់​ដៃ​គូ​ច្រៀង​ជា​មួយ​ដៃ​គូ​ចាស់​របស់​ខ្ញុំ​ គឺ​បង​ ឯក​ស៊ី​ដេ​ ដែល​បាន​បែក​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ”។​

    បើ​និយាយ​ពី​រឿង​ស្នេហា ​គេ​នៅចាំបាន​ថា ​កន្លង​មក​ សុ​ជាតា​ ធ្លាប់​លេច​ឮ​ថា​ មាន​សម្ព័ន្ធ​ស្នេ​ហា​ជា​មួយ​លោក​ លី​ឧត្តម​ កាល​នៅ​ធ្វើ​ជា​ពិ​ធី​ករ​ និង​ពិ​ធី​កា​រិ​នី​ជាមួយ​គ្នា​នៅ​​ស្ថានីយ​ទូរ​ទស្សន៍​អប្សរា។​ ក្រោយ​មក​ទៀត​ បន្ទាប់​ពី​នាង​ចាប់​ផ្តើម​ល្បី​ឈ្មោះ​នៅ​ក្នុង​ផលិត​កម្ម​ឆ្លង​ដែន​ ហើយ​បាន​ចេញ​ទៅ​ច្រៀង​នៅ​ឯ​ក្រៅ​ស្រុក​ ជា​បន្តប​ន្ទាប់​នោះ​ សុ​ជាតា​ ក៏​ជួប​បុ​រស​នៅ​កា​ណា​ដា​ ធ្វើ​ជា​សង្សា​រាប់​ឆ្នាំ​ ហើយ​នាង​ក៏​សង្ឃឹម​ថា​ នឹង​បាន​រៀប​ការ​ជា​មួយ​គ្នា ​តែ​ទី​បំ​ផុត​ ត្រូវ​បែក​គ្នា​វិញ​​ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ គ្មាន​​អ្នក​​ណា​ដឹង​ថា​ ពៅសុជាតា ​បេះ​ដូង​នៅ​ទំ​នេរ ឬ​ក៏​មាន​ម្ចាស់​គ្រប់​គ្រង​ថ្មី​ហើយ​ឬ​យ៉ាង​ណា​នោះ​ទេ​។

    សុជាតា បាន​បដិសេធ​ថា សព្វ​ថ្ងៃ​នាង​គ្មា​សង្សាទេ សូម្បី​បុរស​នៅ​ក្នុង​ ឬក្រៅ​ប្រ​ទេស​ក៏​ដោយ តែ​ទោះ​ជា​នាង​មាន​ឬគ្មាន​ក៏ដោយ​ វា​ជា​រឿង​របស់​នាង​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ស្រ​លាញ់​ពេញ​ចិត្តពី​សំ​ណាក់​បុរស​ជា​ច្រើន​ទៅ​លើ​រូប​នាង​ក៏មាន​មិន​តិច​នោះ​ទេ។ ជា​ពិសេស​បុរស់​នៅ​ឯនាយ​សមុទ្រ តែ​ង​តែ​ប្រាថ្នា​ចង់​បាន​រូប​នាង​ជា​គូស្នេហ៍ បើ​ទោះ​ជា​ពួកគេ​បាន​ឃ្លាត​ចាក​ទឹក​ដី​កម្ពុជា​ក៏ដោយ ក៏ពួក​គេ​នៅ​តែ​ស្រលាញ់​ទឹក​ដី​កំ​ណើត នៅ​តែ​ស្រលាញ់​ស្រ្តី​ខ្មែរជា​និច្ច ព្រោះ​ស្រ្តី​ខ្មែរ​ភាគ​ច្រើន​ប្រ​កប​ដោយ​ ចរិតគ្រប់​លក្ខណ៍ សុភាព​រាប​សា គោរពប្រ​ពៃណី វប្បធម៌បាន​ល្អខ្ជាប់​ខ្ជួនជានិច្ច៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​   អាន6186ដង លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង   អាន2163ដង រថយន្ត​ដឹកឈើ​ក្រញូង​ដេញ​ថ្លៃពី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ត្រៀម​ចេញ​ដំ​ណើរ​   អាន671ដង នាង​ក្រ​មុំ​ជិះ​ម៉ូតូ​អាយ​ខណ​ឈប់​អោយ​ចោរ​ប្លន់​យក​ម៉ូតូ​ដោយ​ជោគជ័យ   អាន641ដង លោក​ នុត​ លីឆូ​យឃុ​បឃិត​ឲ្យឈ្មួ​ញធំៗ​ នាំចូ​លទំនិ​ញប​ង់ពន្ធ​មិន​គ្រប់តាម​ច្រក​ផែ ​កែវផ?...    អាន613ដង បកស្រាយបំភ្លឺ៖ លោក ស៊ុន បូរ៉ា មេបញ្ជាការរង គ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទបានបដិសេធដាច់?...    អាន946ដង លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន717ដង ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម   អាន686ដង ខ្សឹបដាក់ពាង៖ អ្នកណាទទួលខុសត្រូវចំពោះផ្លូវវង់តូចដាច់ខូចខ្ទេច    អាន738ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន682ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផងច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
    ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
    ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
    សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
    បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើបុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
    រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញរថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
    ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2781នាក់
    ម្សិលមិញ    9605នាក់
    សប្ដាហ៍នេះ    21256នាក់
    ខែនេះ    208026នាក់
    ឆ្នាំនេះ   1806262នាក់
    សរុប   32472508នាក់
    ថ្ងៃទី 22 ខែ 05 ឆ្នាំ 2019 ម៉ោង 12:52