ព័ត៌មានក្ដៅ

    រដ្ឋាភិបាលបដិសេធសំណើលោកសម រង្ស៊ី ត្រឡប់មកកាន់កម្ពុជាវិញ

    ដោយៈ កម្ពុជា ថ្ងៃទី 25 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 03:08 នាទី ចំនួនអានៈ 783

    រដ្ឋាភិបាល​កម្ពុជាកាល​ពី​ថ្ងៃ​ពុធ​នេះ បាន​បដិសេធ​លិខិត​របស់​លោក​សម រង្ស៊ី​ ប្រ​ធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ស្នើ​សុំចូល​កម្ពុ​ជាវីញ​ ក្នុង​ គោល​បំ​ណង​ គោរព​ព្រះបរម​សព​សម្តេច​ឪន​រោត្តម​សីហនុ ដែល​ទ្រង់​បាន​ បាន​សោយ​ទី​វង្គត​កាល​ពីថ្ងៃទី​១៥ ខែតុលា​ ក្នុង​ព្រះជន្ម ​៩០ព្រះវស្សា​ដោយ​សារ​ជំងឺ​គាំង​បេះ​ដូង​នៅទី​ ក្រុង​ប៉េ​កាំង​ប្រទេសចិន។​

    លោក​សម រង្ស៊ី​បានសរសេរ​លិខិតមួយ​កាល​ពីថ្ងៃ​ចន្ទទៅ​ជូន​លោក​ជា ស៊ីម​ ប្រ​ធាន​ព្រឹទ្ឋ​សភា ​លោក ហេង​ សំរិន​ប្រ​ធាន​រដ្ឋ​សភា ​និង លោក​នាយ​ករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ដើម្បី​ជួយ​អន្ត​រាគម​ឲ្យ​លោក​ បាន​គោ​រព​ព្រះ​បរ​មសព​ សម្តេច​ឪ ​នៅ​ក្នុង​ ព្រះ​បរម​រាជ​វាំង។​ នៅក្នុង​លិខិត​ដែល​វីអូអេ​បាន​ទទួល​ និង​ចុះហត្ថ​លេខា​ដោយ​លោក​សម​ រង្ស៊ី​ ពី​ប្រ​ទេស​បា​រាំង​បាន​បញ្ជាក់​ថា​លោក​មាន​សេច​ក្តី​រន្ឋត់​ និង​ក្រៀម​ក្រំ​យ៉ាង​ ក្រៃ​លែង​ ដោយ​សារ​សម្តេច​ឪ​បាន​សោយ​ទី​វង្គត។​​លោក​បាន​បញ្ជាក់​ទៀត​ថា​ នៅ​ក្នុង​មហាម​រណ​ទុក្ខ​នេះ លោក​សូម​ឲ្យ​មេ​ដឹក​នាំ​ ទាំង​បី​ជួយ​អន្តរា​គម​ដោយ​ទឹក​ចិត្ត​អនុ​គ្រោះ​ដើម្បី ​ឲ្យ​លោក​បាន​ចូល ​គោ​រព​ព្រះ បរម​សព និង​បាន​ឃើញ​ព្រះ​ភ័ក្រ្ត​ចុង​ក្រោយ​សម្តេច​ឪ​ដោយ​សារ​ ព្រះ​អង្គ​ មាន​គុណដ៏​ ធំ​ធេង​ចំ​ពោះ​លោក​និង​ក្រុម​គ្រួសារ។​

    លោកសម រង្ស៊ី​ មេដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វីអូ​អេ​តាម​ ទូរ​ស័ព្ទ​ពី​ប្រទេស​ កាណា​ដាមក​ថា​ទោះ​បី​ជា​រដ្ឋា​ភិ​បាល​មិន​បាន​ឆ្លើយ​តប​ ក៏​ដោយ​ក៏​នៅ​ក្នុង​ថ្ងៃ​ណា​មួយ​នា​ពេល​អនា​គត​លោក​នឹង​មក​កាន់​កម្ពុជា​ដើម្បី​គោ​រព​ព្រះ​បរម​សព​សម្តេច​ឪ​ នរោត្តម​សី​ហនុ​ខណៈ​ពេល​ដែល​ព្រះ​បរម​សពតម្កល់​ក្នុង​ព្រះ​បរម​រាជ​វាំង។​ ក៏​ប៉ុន្តែលោក​សម​ រង្ស៊ី ​មិន​បាន​បញ្ជាក់​ថា​ លោក​នឹង​មក​ក្នុង​ពេល​ណា​ទេ​ដោយ​លោក​គ្រាន់​តែអះ​អាង​ថា​នឹង​មក​ក្នុង​ពេល​ឆាប់​ៗ។​«ពេល​ណា​ព្រះ​បរម​សព​នៅតម្កល់​ក្នុង​ព្រះ​បរមរាជ​វាំង​នៅ​រាជ​ធានី​ ភ្នំពេញ។​ ដូច្នេះ​ខ្ញុំ​មាន​ឱកាស​ក្នុង​ចន្លោះ​ពេល​ហ្នឹង​ទៅ​ថ្វាយ​បង្គុំ​ដាច់​ខាត​ ទៅ​គោ​រព​ព្រះ​វិញ្ញាណ​ខន្ឋ​របស់​ព្រះ​អង្គ​ដាច់​ខាត»។​

    លោក​ខៀវ​ កញារិទ្ឋ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​និយាយ​ថា​រដ្ឋាភិ​បាល​មិន​បាន​ហាម​ ឃាត់​លោក​សម​រង្ស៊ី​ចូល​មក​ប្រ​ទេស​កម្ពុជា​ទេ។​ ក៏​ប៉ុន្តែ​ករណី​របស់​លោក​សម​ រង្ស៊ី​ជាកិច្ច​ការ​របស់​តុលាការ។​ «គ្រាន់​តែបញ្ជាក់​ថា​ រដ្ឋាភិ​បាល​អត់​ដែល​ហាម​ឃាត់​លោក​សម​ រង្ស៊ី​អត់​ឲ្យចូល​ស្រុក​ទេ។​ នេះ​គឺ​ជា​រឿង​តុលាការ​ចាំមើល​គាត់​ជជែក​ជា​មួយ​តុ​លាការ»។​លោក​សម រង្ស៊ី​ត្រូវ​បាន​តុ​លា​ការ​ក្រុង​ភ្នំ​ពេញ​និង​តុ​លាការ​ខេត្ត​ស្វាយ​រៀង​កាត់​ទោស​កំ​បាំង​មុខ​ឲ្យ​ជាប់​ពន្ឋ​នា​គារ​រយៈ​ពេល​១០​ឆ្នាំ​ពី​បទ​ដក​តម្លុយ​ បង្គោល​ព្រំ​ដែន​លេខ​១៨៥​នៅ​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយ​រៀង​និង​ញុះ​ញង់​ឲ្យ ​មាន​ការ​រើស​អើង​ជាតិ​សាសន៍​ ព្រម​ទាំង​ក្លែង​ឯក​សារ​សារ​ធារណៈ។​

    លោក​សម រង្ស៊ី​បាន​សរសេរ​លិខិត​ពី​រដាច់​ដោយ​ឡែក​ៗ​ពីគ្នាទៅកាន់​មេដឹក​នាំគណ​បក្ស​ប្រ​ជា​ជ​ន​ទាំង​បី​និង​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀត​ទៅ​កាន់​លោក​នាយ​កល​ រដ្ឋ​មន្ត្រីហ៊ុន​ សែន​ដើម្បី​សម្ដែង​ការ​គាំ​ទ្រ​ចំ​ពោះ​សេច​ក្តី​សម្រេច​របស់​រដ្ឋាភិ​បាល​កាល​ ពី​ថ្ងៃអង្គារ​ដោយ​បាន​កំ​ណត់​យក​ថ្ងៃទី​ ២៣​ខែតុលា​ជា​ទិ​វា​ចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ក្រុង​ប៉ា​រីស​ និង​អនុញ្ញាត​ឲ្យ​មន្ត្រី​រាជ​ការនៅ​ទូទាំង​ប្រទេស​បានឈប់​សម្រាក​មួយ ថ្ងៃ។​លិខិត​ទាំង​ពីរនេះ​ត្រូវ​បាន​រដ្ឋាភិ​បាល​បាន​បដិសេដ​មិន​ទទួល​យក។​ នេះបើតាម​ការបញ្ជាក់​របស់​លោក​អេង ឆៃអ៊ាង​ អ្នកតំណាង​ព្រឹទ្ឋសភាម​កពី​គណបក្ស​សម រង្ស៊ី។​ លោក​អេង ឆៃអ៊ាង​បាន​បញ្ជាក់ថា​ លោកមានការសោក​ស្តាយចំពោះការ​បដិសេធ​នេះ។ ​លោកបាន​អះអាង​ថា នេះ​ជារឿងចំ​ឡែកមិន​ដឹង​រដ្ឋបាល​របស់​រដ្ឋាភិ​បាល​មាន​គោល​បំ​ណង​យ៉ាង​ណា ​ចំពោះ​លោក​សម រង្ស៊ី។​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​រៀប​ចំពីធីលំ​រឹកខួប​លើក​ទី​២១​ឆ្នាំ​នៃ សន្ឋិសញ្ញា​សន្តិភាព​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​នៅ​ទីស្នាក់​ការគណ បក្ស​សម​ រង្ស៊ីដោយ​បាន​កោត​សរសើរ​ស្នា​ព្រះហត្ថ​របស់​សម្តេច​ឪន​រោត្តម​សី​ហនុ​ថា ​បើ​គ្មាន​សម្តេច​ឪ​ទេ​ក៏​គ្មាន​សន្ឋិ​សញ្ញាកិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ ដែរ៕ ដោយ វិទ្យុក្រៅប្រទេស

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ឈ្មួញនាំចូលជ្រូកថៃទាំងរថយន្តតាមច្រករបៀងអូរបីជាន់ នគរបាលនិងប៉េអឹមដេញចាប់ព្រោះគ្មានច្ប?...    អាន890ដង ស្រះចិញ្ចឹមត្រីឆ្តោរជាង២រយកន្លែងលោក ព្រិនសាវិន នាយខណ្ឌជលផលមិនចុះបង្ក្រាប   អាន4016ដង គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់   អាន508ដង លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ   អាន590ដង អតីតគ្រូភ្លេងម្នាក់ធ្លាក់ខ្លួនពិការភ្នែកទាំងសងខាង មានជីវភាពក្រីក្រ ដង្ហោយហៅរកអ្នកជួយ   អាន488ដង ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន65386ដង បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន   អាន510ដង លទ្ធផលនៃការ​ជួបពិភាក្សា រវាងគណបក្ស​ធំទាំង២នៅ​ព្រឹកនេះ   អាន724ដង លោក សំសុខា ប្រធានសាខាគយបើកស្ថានីយ៍លក់សាំងគេចពន្ធ និងបង់ពន្ធមិនគ្រប់   អាន599ដង គណបក្សសង្គ្រោះជាតិប្រកាសធ្វើមហាបាតុកម្មទួទាំងប្រទេស   អាន660ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាបរថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
    មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័នប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
    សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះសម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀនលោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
    ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
    លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែនទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
    លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ចជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
    រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េសូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
    ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រានក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      204នាក់
    ម្សិលមិញ    16817នាក់
    សប្ដាហ៍នេះ    35202នាក់
    ខែនេះ    319318នាក់
    ឆ្នាំនេះ   319318នាក់
    សរុប   35475423នាក់
    ថ្ងៃទី 22 ខែ 01 ឆ្នាំ 2020 ម៉ោង 01:09