ព័ត៌មានក្ដៅ

    សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ

    ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 26 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:15 នាទី ចំនួនអានៈ 775

    លោក​ប្រាក់​ចាន់​ធឿន នាយ​រង​កង​រាជ​អាវុធ​ហត្ថ​មួយ​រូប​ក្នុង​ជួរកង​រាជ​អាវុធហត្ថ​ខេត្ត​សៀម​រាប បាន​ដឹក​ឈើយក​មក​ធ្វើ​ផ្ទះ​ ​ដោយ​ប្រើ​​រថ​យន្ត​ធំៗអស់​រយៈពេល​ជិត​១ឆ្នាំ​ហើយ​ នៅ​តែ​ធ្វើ​ផ្ទះ​មួយខ្នង​មិនគ្រប់​ ដែល​ធ្វើ​អោយ​សមត្ថ​កិច្ច​ពាក់​ព័ន្ធសង្ស័យ​ថា ប្រ​ហែល​ជា​លោក​អាច​ចល័ត​ឈើ​លក់​ចេញ​ក្រៅបន្ត ឬអាច​មាន​ឈ្មួញ​រក​ស៊ីដឹក​ឈើនៅ​ពី​ក្រោយ​ខ្នងសុំ​ខ្ចី​ឈ្មោះ​របស់​លោក​ប្រើ និង​ខ្ចី​ផ្ទះ​ដាក់​ឈើ​បណ្តោះ​អាសន្តសិន​ជៀស​វាង​សមត្ថ​កិច្ច​តាម​ប្រ​មាញ់។

    បើ​តាម​ការ​អង្កេត​រយៈពេល​ជិត​១ឆ្នាំ​កន្លង​ទៅ​នេះ លោ​ក​ប្រាក់​ចាន់ធឿន​ បាន​ប្រើឈ្មោះ​ជា​ប៉េអឹម​ចូល​និ​វ​ត្សន៍ ហើយ​សុំ​សមត្ថកិច្ច​តាម​ដង​ផ្លូវ​ដឹក​ឈើ​យក​មក​ធ្វើ​ផ្ទះនៅ​ចំ​ណុច​ភូមិ​សណ្តាន់ សង្កាត់​ទឹក​វិល ក្រុង​សៀម​​រាប ខេត្តសៀម​រាប ជា​ហូរ​ហែមួយ​រថ​យន្ត​ហើយ​១រថយន្ត​ទៀត មិន​ចេះ​អស់​ មិន​ចេះ​គ្រប់​សោះ។

    ជាក់​ស្តែង​កាល​ពី​យប់​ថ្ងៃទី​១៣​ខែ​តុលា​ឆ្នាំ​២០១២ មាន​រថ​យន្ត​ម៉ាក​កូរ៉េ​៥តោន​១គ្រឿង​ដឹក​ឈើ​ពី​ស្រុក​អន្លង់​​វែង ខេត្ត​ឧត្តរមាន​ជ័យ​សំ​ដៅមក​ក្រុង​សៀម​រាប ដែល​រថ​យន្ត​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា សំ​បក​រថ​យន្ត​ជា​របស់​លោក​ យិនថាវ ថៅ​កែ​រក​ស៊ី​ដឹក​ឈើ​ដ៏ធំ​ជាង​គេ​មួយ​ក្នុង​ខេត្ត​សៀម​រាប។

    ពាក់​ព័ន្ធ​និង​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះ លោក​ប៉េអឹម​សក្តិ៍៣​មួយ​រូប​ឈ្មោះ​ សៅ​សុខា ដែល​ជា​អ្នក​បើ​ក​រថ​យន្ត​សា​រ៉ែនបិត​ស្លាក​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​សៀម​រាប ដែល​ជា​អ្នក​តាម​ជូន​ដំ​ណើរ​រថ​យន្តដឹក​ឈើ​​ខាង​លើ បាន​អះអាង​ថា រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះជា​របស់​ លោកប្រាក់​ចាន់ធឿន​ ដឹក​ឈើ​យក​ទៅ​ធ្វើ​ផ្ទះ។

    លោក ​ប្រាក់​ចាន់ធឿន បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​ នៅ​រសៀល​ថ្ងៃទី១៤ខែតុលា​ថា ឈើ​ដែល​ដឹក​កាល​ពី​យប់​ថ្ងែទី១៣​ឈាន​ចូលទី១៤​នោះ ជា​ឈើ​ដែល​លោក​បាន​ដើរ​សុំ​គេ​តាម​ក្រុម​ហ៊ុន​ពី​ខេត្ត​ព្រះ​វិហារ យក​ទៅ​ធ្វើ​ផ្ទះ​ពិត​ប្រ​កដ​មែន។  

    ឯកឧត្តម​ ម៉នសាម៉ុន មេប៉េអឹម​ខេត្ត​សៀម​រាប បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ដដែល​ថា លោក​ប្រាក់​ចាន់​ធឿនពិត​ជា​ដឹក​ឈើ​យក​ទៅ​ធ្វើ​ផ្ទះ​មែន ព្រោះ​គាត់​ចាស់​ហើយ ដល់អាយុចូល​និវត្សន៍ គ្មាន​លុយ​ឯ​ណា​​ទៅ​ទិញ​ឈើ​អី​ធំ​ដុំ​ទេ គឺ​គាត់​សុំ​ឈើ​គេយក​ទៅ​ធ្វើ​ផ្ទះ​​មែន។

    នៅ​រសៀល​ថ្ងៃទី២៥​ខែ​តុលា​ម្សិល​មិញមាន​ប្រ​ភព​ព័ត៌​មាន​រាយការណ៍​ថា មាន​រថ​យន្ត​ម៉ាក​កូរ៉េ​៥​តោន​ពណ៍​ខៀវ បាន​កំ​ពុង​ប្រ​មូល​លើ​កឈើ​តាម​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​កន្លែង ពី​ចំ​ណុច ភូមិ​ត្រពាំង​ក្រសាំង ស្រុក​វារិន​ ខេត្ត​សៀមរាប ដែល​ជា​តំ​បន់​គូលេន​ព្រហ្ម​ទេព តំ​បន់​ហាម​ឃាត់​។ ប្រ​ភព​បន្ត​ថា កន្លែង​ដែល​រថ​យន្ត​កំពុង​លើក​ឈើ​នេះ ជា​កន្លែង​ដែល​លោក យិនថាវ ធ្លាប់​បាន​ទៅ​ប្រ​មូល​ទិញ​ឈើ​អស់​រយៈពេល​ជា​យូ​ឆ្នាំ​ណាស់​មក​ហើយ តែ​រថ​យន្ត​ខាងលើ​នេះ​គេ​មិន​ច្បាស់​ថា​ជា​របស់​អ្នក​ណានោះ​ទេ។

    លុះ​ម៉ោង​ប្រ​ហែល​១០​យប់​ថ្ងៃ​ទី​២៥​ដដែល​នេះ​ មាន​អ្នក​កា​សែត​១រូប​នៅ​ឃុំ​ស្រែ​ណូយ​បាន​អោយ​ដឹង​ថា លោក​ប៉េ​អឹម​សៅ​សុខា​ បាន​ប្រាប់​ពួក​គាត់​ថា យប់​នេះ​និង​មាន​រថ​យន្ត​ដឹក​ឈើ​របស់​លោក​ ប្រាក់​ចាន់​ធឿន ដឹក​ឈើ​យក​ទៅ​ធ្វើ​ផ្ទះ​១​រថ​យន្ត​ទៀត។

    រថ​យន្ត​ដឹក​ឈើ​១​គ្រឿង​ក្រោយ​នេះ​បាន​ធ្វើ​ដំ​ណើរ​ដោយ​រលួន​ដោយ​មាន​រថ​យន្ត​ប៉េ​អឹម​តាម​ជូន​ផ្លូវ​តាំង​ពី​កន្លែង​លើក​ឈើ​រហូត​ដល់​ផ្ទះ​លោក​ប្រាក់​ចាន់ធឿន​នៅ​ម៉ោង​៧​ព្រឹកថ្ងៃ​ទី​២៦​ ហើយ​​រថ​យន្តនេះ​ដឹក​ឈើ​វែង​ ច្រងេង​ច្រងាង​ ស្ទះ​ចរាចរណ៍​ពេញ​ផ្លូវជា​តិ​លេខ​៦​ទាំង​ព្រឹក​​។

    កម្ពុជា​សុវណ្ណ​ភូមិ បាន​ព្យាយាម​រាយ​ការណ៍​ និង​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ទាគឹម​សុទ្ធ​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​ខេត្ត​សៀមរាប​នៅ​ព្រឹក​ដដែល​នេះ តែ​លោក​មិន​លើ​ក​ទូរ​ស័ព្ទពេល​ទូរ​ស័ព្ទ​ខល​ចូល។ ​

    ប្រ​ភព​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ភូមិ​សណ្តាន់ បាន​លូច​ខ្សឹម​ប្រាប់​ថា ពួក​គាត់​តែង​តែ​ឃើញ​មាន​រថ​យន្ត​ធំៗ​មក​ដឹក​ឈើ​ចេញ​ពី​ផ្ទះ​របស់​លោក​ ប្រាក់ចាន់ធឿន រូច​បើក​ទៅ​ទិស​ខាង​លិច តែរហូត​បន្ទាប់​ពី​រថ​យន្ត​ដឹក​ឈើ​ដឹក​ដាក់​ផ្ទះ​គាត់​បាន​២-៣​ថ្ងៃ ដែល​ធ្វើ​អោយ​ពួក​គាត់​សង្ស័យ​ថា យក​លេស​ដឹក​ឈើ​មក​ធ្វើ​ផ្ទះ​ខ្លះ​ លួច​ដឹក​ចេញ​ទៅ​លក់​ខ្លះ។

    ពាក់​ព័ន្ធ​ទៅ​និង​ការ​សង្ស័យរបស់​ពល​រដ្ឋ​ថា លោក​ប្រាក់​ចាន់ធឿន​ ដឹក​ឈើ​ដែល​យក​មក​ធ្វើ​ផ្ទះ​យក​ទៅ​លក់​ចែក​ចាយ​បន្ត​នោះ លោក​ប្រាក់ចាន់​ធឿន បាន​អះ​អាង​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ នាព្រឹក​ថ្ងៃទី២៦ដដែល​នេះថា លោក​បាន​ដឹក​ចេញ​មែន ព្រោះ​លោក​ជំពាក់​ឈើ​គេ​កាល​ពី​រដូវ​វស្សា ឥឡូវ​ត្រូវ​ដឹក​យក​ទៅ​សង​គេ​ខ្លះៗជា​បន្ត​បន្ទាប់ មិន​មែន​ដឹក​យក​ទៅ​លក់​ទេ។

    បើ​ទោះ​បី​ជា​លោក​ប្រាក់​ចាន់​ធឿន​បាន​បដិសេធ​ពី​ការ​ពាក់ព័ន្ធ​ជា​មួយ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ ឬបដិសេធ​ថា មិន​បាន​ដឹក​ឈើ​យក​ទៅ​លក់​បន្ត​យ៉ាង​ណា​ក៏ដោយ ក៏​មជ្ឈ​ដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​ និង​ស្ថា​ប័ណ​ពាក់​ព័ន្ធ​មួយ​ចំ​នួន​បានរិះ​គន់​ថា ពូក​គាត់មិន​ជឿ​សម្តី​ដោះសា​របស់​លោក​ ចាន់ធឿន​ទេ។ ពលរដ្ឋ​រិះ​គន់ទៀត​​ថា បើ​អ្នក​ក្រ​គ្មាន​អំណាច​ដឹក​ អុស ដឹក​ធ្យូង ដឹក​ឈើ​តិច​ទូច​ យក​មក​ធ្វើ​លំ​នៅ​ដ្ឋាន សមត្ថ​កិច្ចតាម​ដង​ផ្លូវ ចោម​រោម​ចាប់​រឹប​អូស​ទាំង​មធ្យោ​បាន​ដឹង​ជញ្ជូនយក​ទៅ​ទុក​នៅ​ខណ្ឌរដ្ឋ​បាល​ព្រៃ​ឈើ​រហូត​ពុក​រលួយ​អស់​ តែ​អ្នក​ធំ​មាន​អំណាច មាន​បក្ស​ មាន​ពួក​ចង់​ដឹក​១លាន​ឡាន​ក៏គ្មាន​អ្នក​ណា​គេ​អើ​ពើអីដែរ។ ពូកគាត់​បន្ថែមថា បើ​អ្នកធ្វើ​ការ​មន្រ្តី​រាជ​ការជា​អ្នក​កាន់​ច្បាប់​មិន​ដែល​គោរព​ច្បាប់​ផង តើ​អោយ​រាស្រ្តណា​គេ​គោរព​ច្បាប់​ទៅ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ពលករខ្មែរជាង១៦ម៉ឺននាក់ត្រូវថៃបញ្ជូនមកខ្មែរវិញដែល​ពុំធ្លាប់​មាន   អាន688ដង ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន4618ដង លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២?...    អាន2000ដង ផ្ទះ៣ខ្នងត្រូវភ្លើងឆេះខ្ទេចទៀតហើយ   អាន774ដង ចាប់រំលោភកូនស្រីបង្កើត មិនបាន ត្រូវនគរបាលចាប់ខ្លួន    អាន929ដង CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន   អាន673ដង លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល...    អាន2448ដង ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា ?...    អាន1757ដង ឯកឧត្តម សខេងអនុញាត្ត​ឲ្យ ឯកឧត្តម ឯក​អគ្គ​រដ្ឋ​ទូត​ស្វីស​ចូល​ជួប​ពី​ភាក្សា​ការ​ងារ    អាន737ដង លោក ម៉ៅសារ៉េត ប្រើរថយន្តទាហ៊ានដឹកឈើអត់ច្បាប់ឆ្លងខេត្តគ្មានខ្លាចអ្វីទាំងអស់   អាន739ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងសៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
    អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
    លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្តយោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
    លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
    លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
    រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
    មនុស្សមិនត្រូវលក្ខណះ ៣២ចំណុចមនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
    ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មានលោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
    លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយលោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
    ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាចអ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      859នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    54499នាក់
    ខែនេះ    221577នាក់
    ឆ្នាំនេះ   3297068នាក់
    សរុប   33963314នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 05:07